(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលើកឡើងថា មានស្ថានីយ៏ជញ្ជីងពីរកន្លែងគឺស្រុកពួក,ស្រុកប្រាសាទបាគង ថ្លឹងរថយន្តផ្ទុកស្រូវដឹកឆ្លងកាត់ស្ដានីយ៏ពីរកន្លែងនេះមានការស៊ីផ្នែកគីឡូ ស្ថានីយ៏ស្រុកពួកមានទម្ងង់២៩តោន៥០០គីឡូក្រាម(២៩.៥០០គ.ក) ចំណែកស្ថានីយ៏ស្រុកប្រាសាទបាគង មានទម្ងង់៣០តោន២៥គីឡូក្រាម(៣០.២៥គ.ក)(Kilogramme)។
ម្ចាស់បើកបររថយន្តដឹកស្រូវ បាននិយាយឲ្យដឹងថា«ស្ថានីយ៏ថ្លឹងរថយន្តស្រុកប្រាសាទបាគង មានភាពលំអៀងផ្នែកខាងគាបរឹតស៊ីភ្នែកគីឡូ យ៉ាងស្របច្បាប់ដោយធ្វើបែបនេះជារឿយៗគ្មាននរណប្រកែកបាន»។
ស្ថានីយ៏ថ្លឹងមួយនេះមានទីតាំងស្ថិតក្នុងភូមិអូរចញ្ចៀន ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ម្ចាស់ដឹកស្រូវ បានរិៈគន់ថា «ស្ថានីយ៏ថ្លឹងបាន ផាកពិន័យ១លានរៀលក្នុងការថ្លឹងមិនប្រក្រតីដោយមិនអាចប្រកែកបានហេតុការកើតឡើងនៅយប់ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ រថយន្តដឹកស្រូវនេះមានផ្លាកលេខព្រះសីហនុ 3A- 62 77 »។
តាមប្រភពពីអ្នកបើកបររថយន្តជាច្រើនគ្រឿងបានឱ្យដឹងថា «ពួកគាត់បានបង់ឲ្យមន្ត្រីស្ថានីយ៏ជញ្ជីងក្នុងរថយន្តមួយគ្រឿង( ដប់ម៉ឺនរៀល)ជាកំណត់ ជាដាចខាតត្រូវតែបង់បើមិនបង់ទេនិងមានការបង្ក្រាបភ្លាមៗពីក្រុមស្ថានីយ៏ អ្នកបើករថយន្តជាច្រើនទៀតបានអះអាងស្រដៀងគ្នាថាថៅកែរបស់ខ្លួនបានបង់ជាប្រចាំខែរួចទៅហើយនេះការអះអាងពីក្រុមរថយន្ត»។
ក្រុមរថយន្តបានលើកហេតុផលថា ពួកគេបើកឆ្លងកាត់បានដោយមិនចាំបាច់ចូលថ្លឹងក្នុងស្ថានីយ៍នោះឡើយព្រោះតែចៅកែបានបង់ប្រាក់ជាកញ្ចប់ប្រចាំខែនោះហើ្យទើបដំណើរការប្រព្រឹត្តទៅបានដោយសេរី។
ពាក់ព័ន្ធបញ្ហាខាងលើនេះ ឥទ្ធិពលកម្ពុជា មិនអាចធ្វើការទំនាក់ទំនងរកលោកគី វីរិន្ទប្រធានមន្ទីសាធារណការដឹកជញ្ជូនខេត្តសៀមរាបបានយ៉ាងណានោះទេ ក៏មិនអាចទាក់ទងរកប្រធានស្ថានីយ៏ជញ្ជីងទាំងពីរកន្លែងនេះបានដែរដោយឡែកម្ចាស់រថយន្តដែលបានឲ្យបញ្ដាញផ្សព្វផ្សាយក្នុងស្រុកផ្សាយមកលើស្ថានីយ៏នោះក៏មិនអាចទាក់ទងបញ្ហានេះបានដែរ។!!
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)