ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

មន្ត្រីឧទ្យានុរក្សត្រូវជនល្មើសកាប់ដោយកាំបិតផ្គាក់ រងរបួសធ្ងន់ ខណៈចុះល្បាតនៅឃុំក្រយា ស្រុកសន្ទុក

2019-03-24

ខេត្តកំពង់ធំ  ឥទ្ធិពលកម្ពុជា  មន្ត្រីឧទ្យានុរក្សប្រចាំការនៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ឈ្មោះ ចក់ សុជាតិ អាយុ ៣០ ឆ្នាំ ត្រូវជនល្មើសកាប់ត្រូវចំនួន០៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងក និងកដៃ បង្កឱ្យមានរបួសធ្ងន់ធ្ងរនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ ២០១៩  នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា មន្ត្រី រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោករដ្ឋលេខាធិការក្រសួងបរិស្ថានបង្ហាញការសោកស្តាយ និងថ្កោលទោសចំពោះអំពើអមនុស្សធម៌ សាហាវឃោរឃៅរបស់ក្រុមជនល្មើសប្រឆាំងនឹងក្រុមអ្នកការពារនិងអភិរក្សធនធានធម្មជាតិ អំឡុងពេលចុះបំពេញបេសកកម្មក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។

                     លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ ២០១៩ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំការនៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែនចំនួន០៥នាក់ បានចុះល្បាតនៅតំបន់អូរដើមថ្កូវ ក្នុងភូមិសាស្ត្រ ឃុំក្រយា ស្រុកសន្ធុក ខេត្តកំពង់ធំ បានជួបប្រទះជនល្មើសចំនួន០២នាក់កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសកាប់ឆា្ករព្រៃទន្ទ្រានយកដីព្រៃធ្វើចម្ការ ពេលនោះមន្ត្រីឧទ្យានុរក្សបានដេញចាប់ជនល្មើស តែបានទាក់ជើងដួលហើយត្រូវជនល្មើសតដៃ ដោយបានកាប់ត្រូវកម្លាំងមន្ត្រីឧទ្យានុរក្សម្នាក់ឈ្មោះ ចក់ សុជាតិ ត្រូវចំនួន៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងកនិងកដៃ បណ្តាលអោយរងរបួសធ្ងន់។ ចំណែកមន្ត្រីឧទ្យានុរក្ស ៤ នាក់ផ្សេងទៀតមិនមានរងរបួសអ្វីឡើយ។ ចំណែកជនល្មើសបានរត់គេច ខ្លួនបាត់។ 

                     លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា បច្ចុប្បន មន្ត្រីឧទ្យានុរក្សដែលមាន របួសមានស្ថានភាពធ្ងន់ធ្ងរផែ្នកលលាដ៏ក្បាល ត្រូវបានក្រុមគ្រូពេទ្យបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ លោករដ្ឋលេខាធិការបានឱ្យដឹងថា មន្ត្រីសមត្ថកិច្ចបាននិងកំពុងស៊ើបអង្កេត ធ្វើកំណត់ហេតុ និងដាក់ពាក្យបញ្ជូនរឿងទៅកាន់តុលាការដើម្បីវែកមុខរកជនល្មើសមកផ្តន្ទាទោស។ 

         លោក ចក់ សុជាតិ គឺជាមន្ត្រីឧទ្យានុរក្សទី២ ដែលត្រូវបានរងរបួសដោយការតដៃរបស់ជនល្មើស ក្នុងបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ កាលពីចុងខែមករា ឆ្នាំ ២០១៩ មន្ត្រី ឧទ្យានម្នាក់ឈ្មោះ ចេង ចាន់ធី ត្រូវបានក្រុមព្រានព្រៃប្រកបដោយកាំភ្លើងបាញ់ប្រហារមកលើ ធ្វើឱ្យរបួស ចំភ្លៅ អំឡុងពេលនៃការចុះបង្ក្រាបបទល្មើសសត្វព្រៃក្នុងភូមសាស្ត្រនៃដែនជម្រកសត្វព្រៃស្រែពកក្នុង ខេត្តមណ្ឌលគិរី។ លោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១២២១នាក់ដែលកំពុងតែការពារនិងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួនជិត ៦០ ដែលមានទំហំប្រមាណ ៧,៥លានហិកតា ៕

045ae924-dd07-42d7-b187-dfb29c3a1558

3f3f0bdf-7a2b-4afb-a55b-25493697738f



 

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោកផាត់ សុផារី អធិការរងស្រុកឯកភ្នំ,លោកមាស ណារ៉ុងនាយប្រឆាំងគ្រឿងញៀន នាំគ្នាជំរិតយកលុយបទល្មើសគ្រឿងញៀនរួចដោះលែង អានបន្ត...

(2020-07-27)


ពលរដ្ឋមានប្រមាណ១៦គ្រួសារមិនពេញចិត្តមន្ទីរបរិស្ថានខេត្តកំពង់ធំទៅបំផ្លាញដើមស្វាយចន្ទីនិងដើមកៅស៊ូចោលក្រោមលេះ អានបន្ត...

(2020-07-26)


ដីសាលាស្រុកបវេលត្រូវបានលក់ជាបំណែកៗថាមានគោលការពីថ្នាក់លើ អានបន្ត...

(2020-07-24)


ដើមស្វាយចន្ទីដើមកៅស៊ូរបស់ពលរដ្ឋត្រូវបានបំផ្លាញក្រោមស្នាដៃមន្ទីរបរិស្ថានខេត្តកំពង់ធំ អានបន្ត...

(2020-07-22)


ពលរដ្ឋមានមន្ទិលសង្ស័យថាដីព្រៃភូមិកំបោអរមានប្រមាណ១៧ហិតាមានទំនាស់ព្រោះចែកគ្នាមិនត្រូវ អានបន្ត...

(2020-07-19)


ទីតាំងកាយយកអាចម៏ដីរបស់លោកហ៊ុល សេង ហាប់ គ្មានច្បាប់ពីរ៉ែថាមពលខេត្ត អានបន្ត...

(2020-07-15)


លោកវរសេនីយ៍ឯក យី សំអូន រងការរិៈគន់ប្រើហឹង្សាវ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលភ្នំសន្ទុក អានបន្ត...

(2020-07-11)


ក្របីបីក្បាលត្រូវបានបាត់ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួន អានបន្ត...

(2020-07-11)


លោកយ៉ុងសម្បត្តិមេប៉ុស្តិ៍ច្រករបៀងស្វាយចេកបានលើកឡើងពីគោលដៅការពារទប់ស្កាត់ពលរដ្ឋឆ្លងដែន អានបន្ត...

(2020-07-02)


មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់ កង់ ម៉ូតូ របស់ម្ចាស់ផ្សារ អានបន្ត...

(2020-06-25)


មន្រ្តីសហគមន៍បឹងពាំរាំងរងការចោទពីលោកស៊ីម ឈីវឈានពិសិដ្ឋ ព្រោះតែការពារបឹងធម្មជាតិ អានបន្ត...

(2020-06-24)


ពលរដ្ន៦ភូមិមានជម្លោះដីធ្លីជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ ស្រុកស្ទោង អានបន្ត...

(2020-06-20)


ក្រុមហ៊ុនយីតាក់គ្រុប ចែកជីជូនអ្នកស្រុកប្រាសាទបាគងក្រោមការដឹងនាំលោកសូរ ប្លាតុងអភិបាលស្រុក អានបន្ត...

(2020-06-19)


សមិទ្ធផលក្នុងឃុំមានជ័យមានការអភិវឌ្ឃន៏ផ្លូវក្នុងមូលដ្ឋានសម្រាប់ពលរដ្ឋទូទៅ អានបន្ត...

(2020-06-17)


ច្រកទ្វារអន្តរជាតិដូងបើកឲ្យដឹកទំនិញគ្មានការទប់ស្កាត់ពីមេច្រក អានបន្ត...

(2020-06-15)