(2021-01-21)
(2021-01-21)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
ខេត្តពោធិ៍សាត់ ឥទ្ធិពលកម្ពុជា យោងតាមព័ត៌មានក្នុងបណ្ដាញបានបង្ហាញថា មន្រ្តីយោធាឈ្មោះ ប្រាក់ សុផល មានតួនាទីនាយរងការិយាល័យហ្វឹកហ្វឺនបានបាញ់ប្រហារទៅលើឈ្មោះងួន ទូច ក្នុងកម្មវិធីផឹកស៊ីកម្សាន្តជុំគ្នាជាមួយអ្នកភូមិ។
ហេតុការនោះបានកើតឡើងនៅវេលាម៉ោង៥ និង១៥នាទី ល្ងាចថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះឈ្មោះ ធី ឋិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៏ដដែលបាននិយាយថា មន្រ្តីយោធាកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) ឈ្មោះ ប្រាក់ សុផល ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានឋានន្តស័ក្ខ វរៈសេនីយ៍ត្រី តួនាទី នាយរងការិយាល័យហ្វឹកហ្វឺន ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា ការផឹកស៊ីមានគ្នាច្រើននាក់ចូលរួមពិធីនោះអស់រយៈពេលច្រើនម៉ោងខណៈនោះកូនតូចរបស់ ងួន ទូច បានដើរឆ្លងផ្លូវមករកឪពុកកំពុងផឹកស៊ី ងួន ទូច បានក្រឡេកឃើញកូនដើរឆ្លងថ្នល់ក៏ខឹងប្រពន្ធថាមិនចេះមើលកូន ចំណែកប្រពន្ធបានតបទៅវិញថា ខ្ញុំទៅបត់ជើង។ ឯងក៏មិនមើលកូនដែរ។ រួចប្រពន្ធក៏ហៅកូនៗឡើងម៉ូតូបំរុងឌុបទៅផ្ទះ។
លោកងួន ទូចស្ទុះទៅវាយកូនច្បងរបស់គាត់ថាមិនចេះមើលប្អូន គ្រានោះឈ្មោះប្រាក់ សុផលមន្រ្តីយោធា បានលូកមាត់ថាកុំវាយវា វាអត់ដឹងអ្វីទេ ក៏ចាប់ផ្ដើមទំនាស់ ពាក្យសម្ដីគ្នារវាងលោកងួន ទូចនិងលោកប្រាក់ សុផល លោកងួនទូចដោះអាវចេញពីខ្លួនគប់បោកខ្ទប់ទៅនិងដី ឈ្មោះប្រាក់ សុផលបន្ទរថាបើឯងខ្លាំងហក់មក ខណៈនោះងួន ទូចស្ទុះចូល លោកប្រាក់ សុផលដកអាវុធខ្លីពីចង្កេះបាញ់១គ្រាប់ ចំក្បែរដោះខាងឆ្វេងដួលស្លាប់មួយរំពេច បន្ទាប់ពីឃាត់ខ្លួនគាត់បានហើយអ្នកភូមិនៅទីនោះបានវាយគាត់យ៉ាងដំណំផងដែរ ។
ករណីកើតហេតុខាងលើបណ្ដាញសង្គមលើកឡើងថា លោក ស ថេង ស្នងការនគរបាលខេត្ត បានប្រាប់តាមទូរស័ព្ទថា ជនសង្ស័យ ឃាត់ខ្លួនបានហើយ និងបន្តនីតិវិធីតាមផ្លូវច្បាប់។ លោកថា សូម្បីតែលោកអភិបាលខេត្តក៏យកចិត្តទុកដាក់ក្នុងករណីនេះ ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ងួន ទូច ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងបន្តថា ៖ បច្ចុប្បន្ន ជនសង្ស័យដៃដល់(ប្រាក់ សុផល)មន្រ្តីយោធា រួមទាំងវត្ថុតាងអាវុធខ្លីម៉ាក អាកា៥៤ ដែលមានលេខ55006594 បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី តាមបញ្ជាលោកព្ររាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ។!!
(2021-01-21)
(2021-01-21)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2021-01-21)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)