(2021-01-21)
(2021-01-21)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា មន្រ្តីសហគមន៍បឹងពាំរាំងរងការចោទពីលោកស៊ីម ឈីវឈានពិសិដ្ឋ កាលពីពេលថ្មីៗនោះ ក្នុងរឿងថា បានប្រើអំពើហិង្សាមកលើរូបលោក ក្នុងការក្ដីក្ដាំគ្នាដ៏យូរអង្វែង រវាងប្រធានសមាគមន៏និងមន្រ្តីសហគមន៏ ឈានដល់ទៅសាលាដំបងខេត្តសៀមរាប សម្រេចឲ្យប្រធានសមាគមន៏និងមន្រ្តីសហគមន៏ បង់ជំងឺចិត្តទៅលោកស៊ីម ឈីវឈានពិសិដ្ឋ ចំនួន៣០លានរៀលនិងឲ្យជាប់ទោសពីរឆ្នាំ់។ ការសម្រេចពីសាលាដំបូងខេត្តសៀមរាបនេះ ធ្វើឲ្យប្រធានសមាគមន៏និងមន្រ្តីសហគមន៏ ប្តឹងទៅសាលាឧទ្ធរណ៏។
លោកស៊ីម ឈីវឈានពិសិដ្ឋ ប្តឹងសហគមន៍បឹងពារាំងថា បានប្រើអំពើហិង្សាមកលើរូបលោកតែម្នាក់ឯង ចំណែក៥នាក់រួមដំណើរជាមួយលោកមិនមានបញ្ហាទេ។ពេលក្រុមលោកចូលមកបឹងពារាំងនៅពេលយប់។
ប្រធានសមាគមន៏និងមន្រ្តីសហគមន៏ លើកឡើងថា ក្រុមលោកស៊ីម ឈីវឈានពិសិដ្ឋ នាំគ្នាមកពេលយប់ ដោយគ្មានការអនុញាតិ និងបានមកអុកឡុកមន្ត្រីសហគមន៍ទាំងយប់។ថែមទាំងបានចោទមន្រ្តីសហគមន៏ពីហេតុផលផ្សេងៗ។
លោក សន សុខ មន្ត្រីសហគមន៍ បឹងពារាំងនិយាយក្នុងវីដេអូថា » ពួកគាត់ជាម្ចាស់ផ្ទះបើគេលួចចូលមកផ្ទះគាត់ទាំងយប់ ហេតុអីតុលាការ សម្រេចឲ្យពួកគាត់ចាញ់ក្តីយ៉ាងដូច្នេះ»។ លោកជាសាក្សីនៅកន្លែងកើតហេតុ លោកបញ្ជាក់ទៀតថា ការនិយាយក្នុងន័យថា(ចាប់់អោយជាប់វាយអោយងាប់ទុកអោយអញ) តាមពិត »លោកគង់ មង្គល មិនបាននៅកន្លែងកើតហេតុ និងមិនបានបញ្ជាឲ្យមន្ត្រីសហគមន៍នៅទីនោះវាយតបលោក ស៊ីម ឈីវឈានពិសិដ្ឋ នោះទេ«។ ការចោទនេះគឺជារឿងមិនពិត លោកស្នើសុំឲ្យស្ថាប័នតុលាការនិងអាជ្ញាធរពាក់ព័ន្ធមេត្តា ជួយពិនិត្យនិងដោះស្រាយដោយភាពយុត្តិធម៌ឲ្យបងប្អូនសហគមន៍បឹងពារាំងផង។
ចំណែកលោកស៊ីម ឈីវឈានពិសិដ្ឋ ដើមបណ្តឹង បានប្រាប់អ្នកសារព័ត៏មានក្នុងស្រុកថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ តុលាការបានប្រកាសសាលក្រមតម្រូវឲ្យចុងបណ្តឹង សងជម្ងឺចិត្តមករូបលោកចំនួន៣០លានរៀលនិង ចុងចោទត្រូវទទួលទោសជាប់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ ដោយផ្តល់សិទ្ធិ ៣០ថ្ងៃ ឲ្យចុងបណ្តឹងប្តឹងទៅសាលាឧទ្ធរណ៍។
លោកស៊ីម ឈីវឈានពិសិដ្ឋ បន្តថា ក្នុងពាក្យបណ្តឹង រូបលោកបានប្តឹងពីបទ (ឃាតកម្មដោយគុំនុំ គិតទុកជាមុន)។ឯតុលាការបានចោទប្រកាន់ពីបទ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) ហើយសាលក្រមបានប្រកាសឲ្យសងជម្ងឺចិត្តត្រឹមតែ៣០លានរៀលតែប៉ុណ្ណោះ។ ករណីនេះ រូបលោកមិនអាចទទួលយកបាននោះទេ ហើយលោកកំពុងឲ្យមេធាវី រៀបចំបណ្តឹងប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីទាមទារសំណងជម្ងឺចិត្តចំនួន១លាន៤សែនដុល្លារ។
លោកស៊ីម ឈីវឈានពិសិដ្ឋ ថា ការសម្រេចប្តឹងបន្តនេះ ព្រោះតែក្រុមលោក គង់ មង្គល ព្រួតគ្នាវ៉ៃមកលើរូបលោក កាលពីម៉ោង ១៩ និង០០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។ក្នុងខណ: ពេលដែលរូបលោកនិងក្រុមការងារចុះទៅថតរូបភាពបទល្មើសនៅតំបន់បឹងពារាំង។
តុលាការខេត្តសៀមរាបបានឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌមួយនៅក្នុងដើមបណ្តឹងគឺប្តឹងទាមទារសំណង១លាន២សែនដុល្លារ តែត្រូវតុលាការប្រកាសសាលក្រមឲ្យចុងចោទ សងប្រាក់ជំងឺចិត្តចំនួន៣០លានរៀល និងដាក់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ។ប៉ុន្តែភាគីទាំង២នៅមិនសុខចិត្តនឹងសាលក្រមនេះហើយថា នឹងប្តឹងទៅសាលាឧទ្ធរណ៍ ថែមទៀត។
ដើមបណ្តឹង នៃសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានឈ្មោះស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប។ ចំណែកចុងបណ្តឹងមានឈ្មោះគង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីសហគមន៍ ៤នាក់ទៀត។
សូមរម្លឹកថា អង្គសវនាការនោះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដែលមាន លោកមុយ សុភក្ត្រ័ ចៅក្រមជំនុំជម្រះ លោកស្រេង វុទ្ធា តំណាងអយ្យការ និងលោកទី សុខណាង ជាក្រឡាបញ្ជី ព្រមទាំងវត្តមានដើមបណ្តឹង ឯតួអង្គចុងបណ្តឹងអវត្តមាន។នេះតាមការសរសេររៀបរាប់ពីអត្ថបទមុនដែលបានចេញផ្សាយ។!!
(2021-01-21)
(2021-01-21)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2021-01-21)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)