ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

មនុស្សបីនាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធពីការឈូសឆាយដីព្រៃកប់សព

2020-11-14

ខេត្តរតនៈគិរី ឥទ្ធិពលកម្ពុជា ការចាប់ខ្លួនមនុស្សបីនាក់ពាក់ព័ន្ធពីសកម្មភាពយកគ្រឿងចក្រឈូសឆាយដីព្រៃកប់សពកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ពលរដ្ឋថា ការធ្វើសកម្មភាពនោះជាទង្វើរំលោភបំពាន់លើសិទ្ធិបុគ្គល នាក់ពាក់ព័ន្ធមានគ្នាបីនាក់បានដឹងទោសកំហុសរបស់ខ្លួន បានទទួលសុំទោសពីពលរដ្ឋ ដោយសុខចិត្តប្រគល់លុយពីរលានរៀល,សត្វជ្រូកមួយក្បាលទម្ងង់៥០kg,ព្រមទាំងសុរាសាមស៊ិបលីត ឲ្យជាថ្នូរក្នុងការសុំទោសដែលធ្វើខុស។

       ហេតុការណ៏នេះបានកើតឡើងនៅភូមិស្រែពកតូច ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនៈគិរី ជនធ្វើសកម្មភាពនោះមានឈ្មោះ                                                                                                               ­­­­­­­­­­­ទី១. គាប ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។                                                                                                                                                                                                       ទី២.ឈ្មោះ ជុន សុខគា ភេទប្រុស អាយុ២០ ជនជាតិខ្មែរ។                                                                                                                                                                                                   ទី៣.ឈ្មោះ កូនី បូវី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ។ទាំង បីនាក់ រស់នៅភូមិស្រែពកតូច ឃុំសិរីមង្គល ស្រុកកូនមុំ។

       ពលរដ្ឋថាការឈូសឆាយរំលោភដីកប់ខ្មោច ត្រូវបានធ្វើការសម្របសម្រួលក្រោមការគ្រប់គ្រងមេឃុំ មេភូមិ និងប្រជាសហគមន៍ តម្រូវឲ្យពួកគាត់ប្រគល់ដីកប់ខ្មោចមកវិញ ព្រមទាំងឲ្យសងជាសំណងដូចបានលើកហេតុខាងលើ។ តាមប្រពៃណី ទំនៀមទម្លាប់របស់នាក់ភូមិ។

       បន្ទាប់ពីធ្វើការសម្របសម្រួលរួចរាល់ហើ្យ ត្រូវបានលេចឭដំណឹងដល់ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងបង្គាប់ឲ្យចាប់ខ្លួនមនុស្សបីនាក់នោះដើម្បីសាកសួរនាំ។តាមឯកសារអ្នកយកព័ត៌មានបានសរសេរថា លោក រ៉ា បូរ៉ាន់ឌី តម្រូវឲ្យបង់ប្រាក់ចំនួន១ម៉ឺន ប្រាំមួយពាន់ប្រាំរយដុល្លារ ជាថ្នូរនឹងការដោះលែង។ឯកសារនោះបានសរសេរថា ក្រុមអ្នកសារព័ត៌មានយើងដឹងតាមទូរស័ព្ទនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ខាងតុលាការមិនទាលុយ ទាកាក់គាត់ទេ ពួកគាត់ចេះតែថាទេ។ លោកបន្តថា ចំពោះករណីឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់នោះ គឺពាក់ព័ន្ធបទល្មើសឈូសឆាយដីព្រៃ តាមសំណុំរឿងរបស់ជំនាញរដ្ឋបាលព្រៃឈើបញ្ជូនមកតុលាការ ជាបទល្មើសទោសឧក្រិដ្ឋ ពី៥ឆ្នាំ ទៅ១០ឆ្នាំ។ លោកព្រះរាជអាជ្ញារង បានបញ្ជាក់ថា ចំពោះជនសង្ស័យឈ្មោះ កូនី បូវី មានសំណុំរឿងច្រើនណាស់ គាត់ដើរឈូសព្រៃយកដីលក់ជាច្រើនកន្លែង បើចង់ដឹងច្បាស់សួរទៅលោក ជា កុណារា នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់។

       ពលរដ្ឋថាមានការស្នើសុំអន្តរាគមន៍ពី ឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនៈគិរី លោកនឹងចុះពិនិត្យដល់ទីតាំងដីព្រៃកប់ខ្មោច ដែលគេឈូសឆាយ ហើយនឹងជួបតុលាការធ្វើកាពិភាក្សាគ្នាលើបញ្ហានេះ៕

Capture.PNGឹសCapture.PNGផោ

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



កៅ ពិសិដ្ឋត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានបង្ហោះព័ត៌មានបទញុះញង់ អានបន្ត...

(2021-07-16)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-16)


ភាពហ៊ីហាមានបានយ៉ាងស្ដុកស្ដម្ភរបស់ឈ្មួញរកស៊ីបទល្មើសរបស់លោកគីម អ្នកស្រីឡេង ធារ៉ា បានប្រើអំណាច អានបន្ត...

(2021-06-12)


លោក យ៉ាន់ ប៊ុនសឿង ប្រធានស្នាក់ការអូរកក់បានចាប់បង្រ្កាបរទេះក្របីប្រាំពីរ ធ្វើការផាកពិន័យប្រាំពីលានរៀល អានបន្ត...

(2021-06-11)


រោងសិប្បកម្មចែពេជ្រ មុំ សិប្បកម្ម លោកសែនចិន្តា នៅតែដាក់ធ្វើដដែល លោកជៀល សុផល អត់បានទទួលអីសោះ អានបន្ត...

(2021-06-10)


ឈ្មួញឈើឆាយម៉េងហុងឲ្យសំណូកមន្រ្តីជំនាញពាក់ព័ន្ធតាមទីស្នាក់ការមិនហ៊ានបង្រ្កាបដោយអាងដាក់ខែ អានបន្ត...

(2021-06-07)


ដែនជម្រកព្រៃឈើភ្នំព្រិចរងការកាប់អារដឹកជារៀងរាល់ថ្ងៃអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការការពារ អានបន្ត...

(2021-06-04)


រថយន្តម៉ាក់អ៊ីស៊ុយហ្សុយនិងគោយន្តកន្រ្តៃពីរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីរដ្ឋបាលព្រៃឈើបង្រ្កាបរួចហើ្យបែរជាដោះលែងទៅវិញ អានបន្ត...

(2021-06-03)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-01)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-05-25)


លោកពុន ហួង អ្នកស្រីប៉ុង ហួរ បានទាមទារដីធ្លីពី លោក សីក ជា អ្នកស្រីតាន់ សុធា ត្រូវបានអភិបាលស្រុកស្វាយលើស្រាវជ្រាវដោះស្រ័យ អានបន្ត...

(2021-05-24)


ល្បែងស៊ីសងបានកើតឡើងនៅផ្សារសាមគី្គត្រពាំងប្រាសាទជំនាញពាក់ព័ន្ធមិនបង្រ្កាប អានបន្ត...

(2021-05-23)


ដីបឹងបួរនៅភូមិកំពង់ម្កាក់ថាបានវាស់វែងពីមន្ទីររៀបចំដែនដីឲ្យទៅ ម្ចាស់ឯកជនហើ្យ អានបន្ត...

(2021-05-22)


ម្ចាស់រថយន្តដឹកក្បឿង ស៊ីប៊្រូលាត លាយស៊ីម៉ងត៏កៅ បានរិៈគន់ស្ថានីយ៏ថ្លឹងរថយន្ដរលួសមានការគាប់យកលុយ អានបន្ត...

(2021-05-18)


ដីនៅវាលរហាល១០ហិតាព័ន្ធស្នឹងជាមួយលោកអ៊ន់ សុវ៉ាន់ អាជ្ញាធរភូមិ ឃុំ ស្រុក កំពុងស្រាវជ្រាវ អានបន្ត...

(2021-05-10)