ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបញ្ជាចង្អុលឲ្យចុះបង្រ្កាបក្រុមហ៊ុនរ័ត្នសម្បត្តិនៅស្រុកសំឡូត

2019-09-03

ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា បន្ទាប់ពីការចុះផ្សាយព័ត៌មាន ក្នុងស្រុកថា រថយន្តប៉ាកុងឬរថយន្តរ៉េវជាច្រើនគ្រឿង ជារបស់ក្រុមហ៊ុនរ័ត្នសម្បត្តិ ត្រូវបានកម្លាំងកង រាជអាវុធហត្ថខេត្ត បាត់ដំបងចុះរុករក រយៈពេល២ថ្ងៃ គិត ត្រឹមថ្ងៃទី១ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះកម្លាំង ជំនាញអាវុធហត្ថ ខេត្តរកឃើញ ប្រមាណជិត១០ គ្រឿងដែលក្រុមហ៊ុនមួយនេះលួច កាប់បំផ្លាញ់ព្រៃឈើច្រើនឆ្នាំមកហើយក្នុងស្រុក សំឡូត។

ក្រុមហ៊ុនរ័ត្នសម្បត្តិនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង  បានធ្វើការកាប់ឈើជិតបួនឆ្នាំទៅហើយត្រូវបាន ក្រុមហ៊ុននោះអះអាងថា ការកាប់ឈើនេះ គឺគេបានធ្វើឡើង នៅក្នុងដីព្រៃសម្បទាន ស្ថិតនៅក្នុងទឹក ដីឃុំតាតោក និងឃុំស៊ុង ព្រមទាំង មាន ការយាមកាំយ៉ាង តឹងរឹងពីសំណាក់ មន្ត្រីយោធា របស់កងការពារ ព្រំដែនគោកលេខ(៥២៥សម័យមុន) បច្ចុប្បន្ន៥0២។

បន្ទាប់ពីបានទទួលបទបញ្ជាពីកងយោធពល ខេមរភូមិន្ទ និងកិច្ចប្រតិបត្តិការ យ៉ាងក្តៅពីនាយ ឧត្ដមសេនីយ៍ឯក សៅ សុខា រួចមក គេសង្កេតឃើញថា ក្រុមហ៊ុនមួយនេះ បានផ្អាកការ ធ្វើសកម្មភាព ព្រមទាំងបានដក កម្លាំងយោធាចេញ ពីមាត់ច្រកចូលទៅកាន់ ក្រុមហ៊ុន ដោយគេ បាន ដាក់កម្លាំងបុគ្គលិក ឲ្យយាមជំនួសវិញ។

ប្រភពពីប្រជាពលរដ្ឋរស់ នៅក្នុងតំបន់នោះបាន បង្ហើបប្រាប់(ឥទ្ធិពលកម្ពុជា)ពេលថ្មីៗនេះថា ពួកគាត់ធ្លាប់ឃើញរថយន្តប៉ាកុង ឬ រថយន្តរ៉េវ នៅក្នុង ក្រុមហ៊ុននេះ មានប្រមាណជាង ២០គ្រឿង ឬ អាចមានលើស ពីនេះទៅទៀត ក៏អាចថា បាន ដែលគេទុក សម្រាប់ធ្វើសកម្មភាពដឹកឈើ នៅក្នុងក្រុមហ៊ុន។

តាំងពីមានការបង្ក្រាបនៅតាមបណ្តា ខេត្តមួយចំនួនរួចមក ប្រជាពលរដ្ឋបានរាយការណ៍ថា រថយន្តទាំងនេះត្រូវបានក្រុមហ៊ុនជន្លាសយក ទៅលាក់ទុកក្នុងព្រៃ ភ្នំជ្រៅៗអស់ ទៅហើយសូម្បីតែបារ៉ាស់ យាមនៅខាងមុខ ក្រុមហ៊ុនក៏គ្មានមនុស្ស យាមដែរ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជាចង្អុលឲ្យលោក មេបញ្ជាការរង អ៊ន ជ្រីសៅមណ្ឌល ចេញប្រតិបត្តិការចុះរុករកតាមព្រៃភ្នំ ក្នុងតំបន់នោះតាំងពីម៉ោង១១ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ កម្លាំងបានប្រទះឃើញ រថយន្តប៉ាកុង ឬ រថយន្ត រ៉េវ មានចំនួន ជិត១០គ្រឿងហើយ ហើយបន្តកិច្ចប្រតិបត្តិការនេះរុករកបន្ថែមទៀត។

តាមការលិចឭបឋមថា រថយន្ត ប្រភេទនេះមួយចំនួន កំពុងត្រូវបានគេច ខ្លួនទៅតាមតំបន់ផ្សេងទៀត ដូចជាខាង ភ្នំខៀវខេត្តប៉ៃលិន ជាដើម។

 គណៈកម្មាធិការជាតិរៀបចំការទប់ស្កាត់បទល្មើសព្រៃឈើផ្ទៃប្រទេសចុះបង្ក្រាបនៅខេត្តមណ្ឌគីរី ខេត្តក្រចេះពេលថ្មីៗនេះធ្វើឲ្យមេបញ្ជាកងរាជអាវុធហត្ថខេត្តបាត់ដំបងលាក់បាំងក្រុមហ៊ុនរត្ឋសម្បត្តិលែងបាន ទើបបញ្ជាឲ្យចេញបង្រ្កាបយកស្នាដៃ។

កម្លាំង កងរាជអាវុធហត្ថខេត្ត រកឃើញនិងរឹមអូសបាន រថយន្តប៉ាកុង ឬរថយន្តរ៉េវ  ប្រមាណជិត១០គ្រឿងនៅក្នុង ស្រុកសំឡូត ទើបតែលើកទីមួយបន្ទាប់ពីខ្លាច!!សូមតាមដានអាន

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ដីជើងភ្នំសំព័របានបំផ្លាញអស់រួចកសាងអភិវឌ្ឍន៏ថ្មីប៉ះពាល់ដល់ពលរដ្ឋតវ៉ា អានបន្ត...

(2020-06-04)


លោកអធិការស្រុកសំឡូតរងការចោទប្រកាន់ពីរឿងរំលោភដីព្រៃរបស់រដ្ននៅតំបន់ការពារជម្រកសត្វព្រៃភំ្នសំកុស អានបន្ត...

(2020-05-30)


ផ្ទះ៤ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ ដោយសារតែផ្សារដែកខ្វះការប្រុងប្រយ័ត្ន អានបន្ត...

(2020-05-28)


ត្រាក់ទ័រពីរគ្រឿងត្រូវបានបង្ក្រាបពីកម្លាំងសមត្ថកិច្ច អានបន្ត...

(2020-05-27)


កូនបង្កើតសម្លាប់ឪពុកខ្លួនឯងពីមូលហេតុមិនទទួលទូរស័ព្ទ អានបន្ត...

(2020-05-23)


លោក ឡង់ គីសឹង អភិបាលស្រុកសណ្ដាន់មានគម្រោងស្ដារផ្លូវចាស់ឲ្យក្លាយផ្លូវកៅស៊ូពេលឆាប់ៗ អានបន្ត...

(2020-05-17)


នារីម្នាក់រងការរំលោភ ពីគ្រូខ្មែរនិងគូកន ត្រូវបានសមត្ថកិច្ចប្រឆាំង ការជួញដូរមនុស្ស ស៊ើបអង្កេតចាប់ខ្លួន អានបន្ត...

(2020-05-15)



កម្លាំងមន្រ្ដីបរិស្ថានខេត្តកំពង់ធំរុករកឃើញឈើលោក ប៊ូ ប៊ុនណា ជាង៩ម៉ែត្រគូប លាក់ទុកក្នុងព្រៃឡង់ អានបន្ត...

(2020-05-15)


ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត អានបន្ត...

(2020-05-15)


ស្នាក់ការបរិស្ថានអូរថ្មដាប់មានភាពកម្សោយក្នុងការទប់ស្កាត់ចរាចរព្រៃឈើ អានបន្ត...

(2020-05-06)


ដុំថ្មត្រូវបានរៀបចំដាក់ជានិមិត្តរូបនៅរង្វង់មូលស្រុកថ្មគោលក្រោមការដឹកនាំពីអាជ្ញាធរខេត្ត អានបន្ត...

(2020-05-06)


អាជ្ញាធរឃុំអូរបីជាន់ទាមទារឲ្យអ្នកមានអំណាចបើកផ្លូវដើម្បីអភិវឌ្ឍន៏ អានបន្ត...

(2020-04-27)


ស្ថានីយ៍ប្រេងឥន្ធនៈមិនទាន់មានច្បាប់ទេជំនាញឆ្លើយបណ្ដាក់គ្នាដូចខ្យង អានបន្ត...

(2020-03-23)


តំបន់បីភូមិសាស្រ្ដព្រៃលិចទឹកត្រូវបានលោក ថាវ ទុំ វាទទីធ្វើស្រែផ្ដាច់មុខ អានបន្ត...

(2020-03-22)