ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

មេបញ្ជាការប៉េអឹមស្រុកសំឡូតយកមេសោរថយន្តចាក់មេបញ្ជាការរងឲ្យត្រូវរបួសត្រង់មុខ

2019-09-18

ខេត្តបាត់ដំបង  ឥទ្ធិពលកម្ពុជា មេបញ្ជាការរងប៉េអិមម្នាក់បានរងរបួសចំគ្រាប់ភ្នែក ខាងឆ្វេង បច្ចុប្បន្ន កំពុងសំងំ សម្រាក ព្យាបាល នៅក្នុង មន្ទីរពេទ្យ មួយកន្លែង ហើយក៏ បានដាក់ ពាក្យ ប្តឹងទៅ បញ្ជាការដ្ឋាន កងរាជ អាវុធ ហត្ថ ខេត្ត ផងដែរ បន្ទាប់ពី ត្រូវ លោក មេបញ្ជាការ របស់ខ្លួន ចាក់ មកលើ ភ្នែក កាលពីពេល ថ្មីៗ នេះ ។

យោងតាមប្រភពដែលឥទ្ធិពលកម្ពុជា ទទួលបាន គឺ ការ ទាស់ ពាក្យសម្ដី រហូត ឈានដល់ ការប្រព្រឹត្ត ហិង្សា ដោយមាន ស្ថាន ទម្ងន់ នេះ បាន កើតឡើង នៅក្នុង យប់ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩ នៅ ក្នុង មូលដ្ឋាន កង រាជ អាវុធហត្ថ ស្រុក សំឡូត ផ្ទាល់ តែម្តង។

ប្រភព បាន បន្តថា នៅ មុនពេល កើតហេតុ ប៉ុន្មាន ថ្ងៃ លោក មេបញ្ជាការរង ឈឿង សុផាត ត្រូវ បាន ចាត់តាំង ឲ្យ ទៅ ដេក យាម រថយន្ត បា កុង ចំនួន១០គ្រឿង ដែល កម្លាំង ប៉េអិម បង្ក្រាប បាន និង ត្រៀម ធ្វើ ការ ដុត កម្ទេចចោល នាពេល ដ៏ ខ្លី ខាងមុខនេះ។

សាក្សី បាន បន្ថែមថា លុះ នៅ យប់ ថ្ងៃកើតហេតុ ខណៈពេលដែល  លោក ឈឿង សុផាត កំពុង សម្រាក ក៏ត្រូវ បាន លោក មេបញ្ជាការ ជួប ណូ ហៅចូវ ចូលទៅសួរនាំដោយបាន ចោទប្រកាន់ថា លោក មេបញ្ជាការ រង បាន លួច ឌី ណា ម៉ូរ រថយន្ត បាកុង  ប៉ុន្តែ នៅពេលនោះ លោក មេបញ្ជាការ រង បានធ្វើ ការបដិសេធ ព្រមទាំងហ៊ានស្បថស្បែថែមទៀតផង។ ហើយក៏ បានអោយ លោក មេបញ្ជាការ នាំ សាក្សី មក ប្រសិនបើ មាន អ្នក ឃើញ មែន នោះ។

នៅពេលនោះ ហើយ ទើប ធ្វើឲ្យ មាន ការប៉ះពាល់ ពាក្យសម្ដី គ្នា យ៉ាងខ្លាំង រួច ក៏បាន ស្ងប់ស្ងាត់ ទៅវិញ ប៉ុន្តែ ការ ស្ងប់ស្ងាត់ នេះ មិនមែន មានន័យថា រឿង ត្រូវ បាន បញ្ចប់ នោះ ទេ ផ្ទុយទៅវិញ លោក មេបញ្ជា ការ បាន ចេញទៅ ខាងក្រៅ ដើម្បី  ដក មេ ឲ្យ រាង ស្រឿងៗ បន្តិច ព្រោះ មាឌ លោក មេបញ្ជាការ រង ធំ ជាង ។

ប្រភព ដដែល បាន និយាយថា នៅពេល នោះដែរ គេ ក៏ បានឃើញ  លោក ជួប ណូ  ហៅចូវ មេបញ្ជាការប៉េអិមស្រុកសំឡូតឡូត វិល ចូលទៅក្នុង បន្ទាយ វិញ ហើយក៏ បាន ចូលទៅ រករឿង ជាមួយ លោក មេបញ្ជាការរង ជា លើក ទី២ ព្រមទាំង បាន ប្រើ សោ បញ្ឆេះ រថយន្ត ចាក់ទៅលើ គ្រាប់ភ្នែក ខាងឆ្វេង របស់ បញ្ជាការ រង ធ្វើ ឲ្យ មាន ការ រើ បម្រះ និង ប្រទូសវៃគ្នាមួយប្រាវ ទើប បញ្ចប់។

បើតាម ការ លួច ខ្សឹបខ្សៀវ គ្នា ពី សំណាក់ មន្ត្រី ក្រោម ឱវាទ  គឺ គេ បាន និយាយ ថា  រឿងនេះ ត្រូវបាន លោក ឈឿង សុផាត ដាក់ពាក្យ ប្តឹងទៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត ហើយ ប៉ុន្តែ រហូតមក ទល់ ពេលនេះ រឿង នៅតែ ជា រឿង ដដែល ដោយ មិនទាន់ ឃើញ អ្វី ប្រែប្រួល នោះឡើយ គឺ នៅ ស្ងៀម ស្ងាត់។

ផ្ទុយទៅវិញ នៅ រសៀល ថ្ងៃទី១៧ កញ្ញា នេះ លោក សូ ឌី ប្រធាន មន្ទីរ យុត្តិធម៌ នៃ បញ្ជាការដ្ឋាន កង រាជ អាវុធហត្ថ ខេត្ត បាន បញ្ជាក់ថា រឿងនេះ គឺ មិនទាន់ ដឹងថា ខាង ណា ខុស ខាង ណា ត្រូវ នៅឡើយ នោះ ទេ ដោយសារតែ ខាង ជំនាញ មិនទាន់បាន ហៅ ភាគី ទាំងសងខាង មក សាកសួរ។ បើទោះបីជា មិនទាន់មាន ការសម្របសម្រួល យ៉ាងនេះ ក្តី ក៏មាន ប្រភព មួយ បាន និយាយថា លោក ឈឿង សុផាត នឹង ប្តឹងទៅ លើផ្ទៃ ប្រទេស ជា បន្តទៀត ដ៏ រាប ណា គ្មាន ការដោះស្រាយ ដើម្បី រក យុត្តិធម៌ ឲ្យ ខ្លួន ទេនោះ។ រឿងដ៏ធំមួយនេះឥទ្ធិពលកម្ពុជាទទួលប្រភពពីមន្រ្តីនៅទីនោះបានផ្ដល់។ឥទ្ធិពលកម្ពុជាមិនអាចទំនាក់ទំនង លោក ជួប ណូ ហៅចូវ បានទេពីបញ្ហានេះ

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោកវរសេនីយ៍ឯក យី សំអូន រងការរិៈគន់ប្រើហឹង្សាវ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលភ្នំសន្ទុក អានបន្ត...

(2020-07-11)


ក្របីបីក្បាលត្រូវបានបាត់ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួន អានបន្ត...

(2020-07-11)


លោកយ៉ុងសម្បត្តិមេប៉ុស្តិ៍ច្រករបៀងស្វាយចេកបានលើកឡើងពីគោលដៅការពារទប់ស្កាត់ពលរដ្ឋឆ្លងដែន អានបន្ត...

(2020-07-02)


មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់ កង់ ម៉ូតូ របស់ម្ចាស់ផ្សារ អានបន្ត...

(2020-06-25)


មន្រ្តីសហគមន៍បឹងពាំរាំងរងការចោទពីលោកស៊ីម ឈីវឈានពិសិដ្ឋ ព្រោះតែការពារបឹងធម្មជាតិ អានបន្ត...

(2020-06-24)


ពលរដ្ន៦ភូមិមានជម្លោះដីធ្លីជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ ស្រុកស្ទោង អានបន្ត...

(2020-06-20)


ក្រុមហ៊ុនយីតាក់គ្រុប ចែកជីជូនអ្នកស្រុកប្រាសាទបាគងក្រោមការដឹងនាំលោកសូរ ប្លាតុងអភិបាលស្រុក អានបន្ត...

(2020-06-19)


សមិទ្ធផលក្នុងឃុំមានជ័យមានការអភិវឌ្ឃន៏ផ្លូវក្នុងមូលដ្ឋានសម្រាប់ពលរដ្ឋទូទៅ អានបន្ត...

(2020-06-17)


ច្រកទ្វារអន្តរជាតិដូងបើកឲ្យដឹកទំនិញគ្មានការទប់ស្កាត់ពីមេច្រក អានបន្ត...

(2020-06-15)


ផ្ទុះរឿងជាងសំណងចោទក្រុមហ៊ុនdimension studioថាជំពាក់លុយថ្លៃកម្លាំងពលកម្មមួយពាន់មួយរយហុកសិបដុល្លារមិនព្រមសង អានបន្ត...

(2020-06-12)


អាជ្ញាធរខេត្តនិងអង្គការជំនួយផ្នែកច្បាប់ បើកសិក្ខាសាលាពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តច្បាប់ ស្ដីពីរបបសារព័ត៌មាន អានបន្ត...

(2020-06-12)


រថយន្តក្រុងអ៊ូខុងគ្រោះថ្នាក់នៅស្រុកអន្លង់វែងខណៈពេលធ្វើដំណើរពីភ្នំពេញ អានបន្ត...

(2020-06-10)


លោក ស៊ូ ចាន់ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្លិនស្អុយពីរឿងលុយ ៣៣ លានរៀល អានបន្ត...

(2020-06-10)


ថ្នាក់ដឹកនាំខេត្តនិងសប្បុរសជនជួយឧបត្ថម្ភសម្ភារៈ ថវិកាសម្រាប់ការកសាងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ អានបន្ត...

(2020-06-09)


ក្រុមហ៊ុនកិនថ្មពីរកន្លែងគឺក្រុមហ៊ុនថៃ និងក្រុមហ៊ុនកូរ៉េ បំផ្លាញផ្លូវច្រើនឆ្នាំ អភិបាលស្រុក រុញដាក់គ្នា អានបន្ត...

(2020-06-07)