ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

រថយន្ដដឹកដំឡូងបង្កប់ឈើរបស់លោករស់សុធីជាប់អន្ទាក់មន្រ្ដីជំនាញនៃមន្ទីរកសិកម្មខេត្តកំពង់ធំនៅស្រុកប្រាសាទបល្ល័ង្គ

2020-02-26

 ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា រថយន្តឈ្មួញដឹកឈើបង្កប់ក្រោមដំឡូងនិងអង្កាមត្រូវជាប់អន្ទាក់សមត្ថកិច្ចជំនាញខេត្តកំពងធំ ការចាប់បង្រ្កាបកាលពីថ្ងៃពុធទី២២ខែកុម្ភៈឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិ៦២ក្នុងភូមិសាស្រ្ដស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

           លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានប្រាប់ ឥទ្ធិពលកម្ពុជា ក្នុងកិច្ចសម្ភាសន៏នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះថា លោកបានទទួលព័ត៏មានច្បាស់ការ លោកបានបញ្ជាផ្ទាល់ឲ្យនាយរងខណ្ឌរដ្នបាលព្រៃឈើ សហការគ្នាជាមួយកម្លាំងជំនាញឃាត់រថយន្តខ្នាតយក្សមួយគ្រឿងប្រភេទយីឌុប៥ផ្លូវពិតមែន លោកថា រថយន្តនោះពិតជាមានបង្កប់ឈើដាក់ដំឡូងពីលើឈើពីក្រោមពិតប្រាកដមែន។បានយកមករក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់រងចាំចំណាប់ការទៅតាមផ្លូវច្បាប់។

 

 

រថយន្ដដឹកឈើប្រភេទយីឌុបនេះពាក់ស្លាកលេខ3 A 13‑59  បានដឹកដំឡូងពីលើឈើពីក្រោមប្រើរូបភាពបែបនេះដើម្បីបិតបាំងភ្នែកសមត្ថកិច្ចជំនាញរាប់សិបជើងមកហើយ លុះបែកការត្រូវលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បញ្ជាអោយកម្លាំងសមត្ថកិច្ចចំរុះធ្វើការបង្ក្រាបបានដោយជោគជ័យ។

           ប្រភពច្បាស់ការបានទម្លាយឈ្មោះឈ្មួញឈើដុះស្លែរម្នាក់ដ៏ល្បីឈ្មោះប្រចាំខេត្តព្រះវិហារគឺ ឈ្មោះ រស់ សុធី ជាមន្រ្ដីនគរបាលនៃស្នងការនគរបាលខេត្តព្រះវិហារ រកស៊ីបទល្មើសដឹកឈើយូរយារណាស់មកហើយមិនដែលមានសមត្ថកិច្ចឬមន្រ្ដីជំនាញណាហ៊ានចុះបង្រ្កាប់នោះទេ ដោយមានអ្នកធំជាខ្នងបង្អែក។

          សម្ដេចតេជោ ហ៊ុនសែន ធ្លាប់មានប្រសាសន៍ថា(សូមអោយមន្រ្ដី ឬសមត្ថកិច្ចទាំងអស់នៅអោយឆ្ងាយពីបទល្មើសកុំពាក់ព័ន្ធនិងបទល្មើស)តែផ្ទុយទៅវិញបែរជាមន្រ្ដីរូបនេះប្រព្រឹត្តបទល្មើសរកស៊ីដឹកឈើខុសច្បាប់យ៉ាងរលូនមកទល់សព្វថ្ងៃ។!!

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ស្ថានីយ៍ប្រេងឥន្ធនៈមិនទាន់មានច្បាប់ទេជំនាញឆ្លើយបណ្ដាក់គ្នាដូចខ្យង អានបន្ត...

(2020-03-23)


តំបន់បីភូមិសាស្រ្ដព្រៃលិចទឹកត្រូវបានលោក ថាវ ទុំ វាទទីធ្វើស្រែផ្ដាច់មុខ អានបន្ត...

(2020-03-22)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-22)


អ្នកភូមិអន្លង់ក្រាញ់បានជម្លោះនិងគ្រឿងចក្រលោកគ្រី ជា អានបន្ត...

(2020-03-16)


ប្រវត្តិសាស្រ្ដខ្មែរទាញយកចេញពីyou tube អានបន្ត...

(2020-03-14)


ប្លង់ដី១០៩,៣០៨១ហិកតាមានជម្លោះនិងពលរដ្ឋក្នុងឃុំពពក អានបន្ត...

(2020-03-14)


ប្រវត្តិសាស្រ្តបានទាញចេញពីyou tube អានបន្ត...

(2020-03-13)


ប្រវត្តិសាស្រ្តសម័យលង្វែកដកចេញពីyou tube អានបន្ត...

(2020-03-12)


ប្រវត្តិសាស្រ្តខ្មែរដកចេញពីyou tube អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តថ្នល់ទទឹងនៅពេលយប់កំពុងកាក់កបមានរថយន្តដឹកទំនិញយ៉ាងច្រើន អានបន្ត...

(2020-03-11)


លោកជួន សេរីរ័ត្ន លោករស់ សម្បត្តិ ជាអ្នកកាសែត រងការវាយពីក្រុមឈ្មួញរកស៊ីដឹកបទល្មើសឈើនៅឃុំខ្វាវ អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-19)


ពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាថ្មីនៃខេត្តកំពង់ឆ្នាំង អានបន្ត...

(2020-02-29)


មន្រ្ដីកងរាជអាវុធកំពង់ធំម្នាក់យកខ្លួនទៅជាប់ពាក់ព័ន្ធបទល្មើសដឹកឈើ អានបន្ត...

(2020-02-29)


ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់មន្ទីរគ្រប់អង្គភាពខេត្ត យកអ្នកសារព័ត៍មាន ជាដៃគូរ អានបន្ត...

(2020-02-29)