ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

រថយន្តម៉ាក់អ៊ីស៊ុយហ្សុយនិងគោយន្តកន្រ្តៃពីរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីរដ្ឋបាលព្រៃឈើបង្រ្កាបរួចហើ្យបែរជាដោះលែងទៅវិញ

2021-06-03

ខេត្តឧត្តរមានជ័យ ឥទ្ធិពលកម្ពុជា  វត្ថុតាងបានឃើញមកនេះបានបញ្ជាក់ឲ្យដឹងមកថា ត្រូវបានដោះលែងបន្ទាប់ពីបានចាប់បង្រ្កាបដោយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកត្រពាំងប្រាសាទ។ការចាប់បង្ក្រាបបាន គោយន្តកន្ត្រៃដឹកឈើលេខពីរ ចំនួនពីរគ្រឿង និងរថយន្តម៉ាក អ៊ីស៊ុយហ្សុយ ដឹកឈើធ្នង់ពេញក្នុងរថយន្តមួយគ្រឿងនេះរួចមកហើ្យ។ ក៏បាន ធ្វើការដោះលែងយ៉ាងស្ងាត់ៗទៅវិញ។

6617ត

       ការចាប់បង្រ្កាបពីកម្លាំងទាំងពីរផ្នែកនេះគឺកាលពីល្ងាចថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៥ និង ០០នាទី កម្លាំងដែលបានចូលរួមមានមន្រ្តីអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុក ធ្វើការ ចាប់បង្ក្រាបបាន រថយន្តម៉ាក អ៊ីស៊ុយហ្សុយ មួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2F-66 17 វត្ថុតាងឈើធ្នង់ ចំណែកវត្ថុតាងគោយន្តកន្រ្តៃវិញប្រភេទឈើលេខពីរ។ ទីតាំងដែលបានចាប់បង្រ្កាបនៅចំណុច ភូមិតាកេត ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកដែលមានទោស ដាក់ជារបស់រាជការ តាមលក្ខណៈច្បាប់បញ្ញត្ត យកមករក្សាទុកនៅក្នុងកន្លែងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ។

          ក្រោយមកបានធ្វើការដោះលែងវិញនៅវេលាម៉ោង ០៧ និង ១៥ នាទីយប់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ការរឹបអូសឈើនេះមានចំនួនប្រហែលបីម៉ែត្រគូប ក្នុងការចាប់បាននៅចំណុច ភូមិស្រែកណ្ដាល ឃុំត្រពាំងប្រាសាទ ។

 

          លោកជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ បាននិយាយប្រាប់នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ថា មន្រ្តីរដ្ឋបាលព្រៃឈើរបស់លោកមិនបានចូលរួមក្នុងការចាប់បង្រ្កាបក្នុងហេតុការណ៏នោះទេ លោកនិយាយថា នាក់ណាដែលថា មន្រ្តីរបស់លោកចូលរួមទៅសួរគេឲ្យច្បាស់តើគេឈ្មោះអ្វី ។ចំណែកលោកមិនបាននៅក្នុងហេតុការណ៏ទេព្រោះគេមិនបានប្រាប់។

       រីឯលោកជា មន្រ្តីអាវុធហ្ថត បាននិយាយប្រាប់ថា ឲ្យឥទ្ធិពលកម្ពុជាទៅសួរមេដោយខ្លួនឯងទៅ ព្រោះលោកបានធ្វើតាមបទបញ្ជាពីមេទេ។

រថ

       ចំពោះបញ្ហាខាងលើឥទ្ធិពលកម្ពុជា មិនអាចទាក់ទងរកលោកមេមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទបានទេដើម្បីបំភ្លឺក្នុងហេតុការណ៏នេះថាតើបញ្ហានេះទៅជាយ៉ាងណា។តែទោះជាយ៉ាងណាក៏បានទំនាក់ទំនងតាមរយៈwhatsApp របស់លោកដែរ ដើម្បីឲ្យលោកជួយបំភ្លឺ តែលោកមិនបានឆ្លើយតបនោះទេ។រហូតបានទំនាក់ទំនងតាមលេខទូរស័ព្ទ call ចូលតែលោកមិនលើក។

          ចំណែកលោក ហោ លីម មន្រ្តីបរិស្ថានស្រុកត្រពាំងប្រាសាទ លោកថា មិនបានចូលរួមទេ៕

           កំណត់ចំណាំចំពោះអ្នកបញ្ជូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សារសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-16)


ភាពហ៊ីហាមានបានយ៉ាងស្ដុកស្ដម្ភរបស់ឈ្មួញរកស៊ីបទល្មើសរបស់លោកគីម អ្នកស្រីឡេង ធារ៉ា បានប្រើអំណាច អានបន្ត...

(2021-06-12)


លោក យ៉ាន់ ប៊ុនសឿង ប្រធានស្នាក់ការអូរកក់បានចាប់បង្រ្កាបរទេះក្របីប្រាំពីរ ធ្វើការផាកពិន័យប្រាំពីលានរៀល អានបន្ត...

(2021-06-11)


រោងសិប្បកម្មចែពេជ្រ មុំ សិប្បកម្ម លោកសែនចិន្តា នៅតែដាក់ធ្វើដដែល លោកជៀល សុផល អត់បានទទួលអីសោះ អានបន្ត...

(2021-06-10)


ឈ្មួញឈើឆាយម៉េងហុងឲ្យសំណូកមន្រ្តីជំនាញពាក់ព័ន្ធតាមទីស្នាក់ការមិនហ៊ានបង្រ្កាបដោយអាងដាក់ខែ អានបន្ត...

(2021-06-07)


ដែនជម្រកព្រៃឈើភ្នំព្រិចរងការកាប់អារដឹកជារៀងរាល់ថ្ងៃអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការការពារ អានបន្ត...

(2021-06-04)


រថយន្តម៉ាក់អ៊ីស៊ុយហ្សុយនិងគោយន្តកន្រ្តៃពីរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីរដ្ឋបាលព្រៃឈើបង្រ្កាបរួចហើ្យបែរជាដោះលែងទៅវិញ អានបន្ត...

(2021-06-03)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-01)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-05-25)


លោកពុន ហួង អ្នកស្រីប៉ុង ហួរ បានទាមទារដីធ្លីពី លោក សីក ជា អ្នកស្រីតាន់ សុធា ត្រូវបានអភិបាលស្រុកស្វាយលើស្រាវជ្រាវដោះស្រ័យ អានបន្ត...

(2021-05-24)


ល្បែងស៊ីសងបានកើតឡើងនៅផ្សារសាមគី្គត្រពាំងប្រាសាទជំនាញពាក់ព័ន្ធមិនបង្រ្កាប អានបន្ត...

(2021-05-23)


ដីបឹងបួរនៅភូមិកំពង់ម្កាក់ថាបានវាស់វែងពីមន្ទីររៀបចំដែនដីឲ្យទៅ ម្ចាស់ឯកជនហើ្យ អានបន្ត...

(2021-05-22)


ម្ចាស់រថយន្តដឹកក្បឿង ស៊ីប៊្រូលាត លាយស៊ីម៉ងត៏កៅ បានរិៈគន់ស្ថានីយ៏ថ្លឹងរថយន្ដរលួសមានការគាប់យកលុយ អានបន្ត...

(2021-05-18)


ដីនៅវាលរហាល១០ហិតាព័ន្ធស្នឹងជាមួយលោកអ៊ន់ សុវ៉ាន់ អាជ្ញាធរភូមិ ឃុំ ស្រុក កំពុងស្រាវជ្រាវ អានបន្ត...

(2021-05-10)


លោកអភិបាលស្រុកអន្លង់វែងបានបើកចំហរឲ្យកាយចាក់ដីលប់ដរាបណាគ្មានអ្នកអភិរក្សការពារ អានបន្ត...

(2021-05-08)