ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

របាយការណ៍សង្ខេបស្តីពីសកម្មភាពការងារមន្ទីរព័ត៌មាន របស់ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប

2021-01-27

ក្នុងកម្មវិធីខួប១០ឆ្នាំវិទ្យុFMជាតិនគរភ្នំ និងខួប៤ឆ្នាំ ទូរទស្សន៍ជាតិខេត្ត

នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅមន្ទីរព័ត៌មានខេត្តសៀមរាប

សូមគោរពជូន! - ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាទីគោរពដ៏ខ្ពង់ខ្ពស់

- ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបស្តីទី ជាទីគោរព

- ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជាទីគោរព

- ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក អគ្គនាយិកា ទីប្រឹក្សានៃក្រសួងព័ត៌មាន ព្រមទាំងគណៈប្រតិភូទាំងអស់ ជាទីគោរព

- លោក លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ជាទីគោរព

- ឯកឧត្តម លោកជំទាវ លោក លោកស្រី  ប្រធានស្ថាប័នមន្ទីរ-អង្គភាពក្នុងខេត្ត ជាទីគោរព

- ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាទីគោរព

- លោក លោកស្រី  អភិបាលក្រុង-ស្រុក ជាទីគោរព

r

          ថ្ងៃនេះតាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបស្តីទី ឯកឧត្តម លោកជំទាវ គណៈប្រតិភូក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសសមាជិក សមាជិកា ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះញុំាងឲ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងទទួលបានផ្លែផ្កាជាទីបំផុត ។ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ មកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជាខួប១០ឆ្នាំ នៃកិច្ចដំណើរការផ្សាយវិទ្យុFMជាតិនគរភ្នំ ១០៣MHz និងខួប៤ឆ្នាំទូរទស្សន៍ជាតិ ដែលមន្ទីរព័ត៌មានខេត្តបានប្រារព្ធពិធីអបអរសាទរនូវលទ្ធផល និងសមិទ្ធផលសម្រេចបានយ៉ាងធំធេង ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ។ ឆ្លៀតក្នុងឱកាស ដ៏នក្ខត្តឫក្សបវរថ្លៃថ្លានេះ ខ្ញុំសូមអនុញ្ញាតធ្វើសេចក្តីរាយការណ៍សង្ខេប អំពីលទ្ធផលការងារ និងវឌ្ឍនភាពរបស់មន្ទីរព័ត៌មានខេត្តសៀមរាប រយៈពេលកន្លងមក និងអនុវត្តបន្ត មានដូចខាងក្រោម៖

rrr

អំពីរចនាសម្ព័ន្ធ ៖

  +មន្ទីរព័ត៌មានខេត្ត មានការិយាល័យចំណុះចំនួន៥ គឺ ៖

-ការិយាល័យរដ្ឋបាលបុគ្គលិក ផែនការ គណនេយ្យ

-ការិយាល័យព័ត៌មាន និង សោតទស្សន៍

-ការិយាល័យវិទ្យុ

-ការិយាល័យទូរទស្សន៍

-ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា

អំពីមន្ត្រីក្របខ័ណ្ឌ ៖

-ក្នុងឆ្នាំ២០២០ មន្ត្រីក្របខ័ណ្ឌ ចំនួន ១៦រូប ស្រី ៧រូប ។

-មានបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣៥រូប ស្រី ០៩រូប ។

ការងារព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តសៀមរាបមាន៖

-ស្ថានីយវិទ្យុកំពុងដំណើរការផ្សាយមាន ចំនួន ៣៩ស្ថានីយ ក្នុងនោះស្ថានីយវិទ្យុFMផ្សាយផ្ទាល់មានចំនួន ១៨ស្ថានីយ ស្ថានីយវិទ្យុFMផ្សាយបន្តមានចំនួន ២១ស្ថានីយ ។

-ស្ថានីយទូរទស្សន៍ កំពុងដំណើរការផ្សាយមានចំនួន២៣ស្ថានីយ ក្នុងនោះស្ថានីយទូរទស្សន៍រលកធាតុអាកាសផ្សាយបន្តមានចំនួន ១៣ស្ថានីយ ស្ថានីយទូរទស្សន៍ខ្សែកាប មានចំនួន១០ស្ថានីយ ។

-អង្គភាពសារព័ត៌មានដែលកំពុងមានសកម្មភាពក្នុងខេត្ត មានចំនួន៨៨អង្គភាព ក្នុងនោះអង្គភាព សារព័ត៌មានជាភាសាបរទេស ចំនួន០២ អង្គភាពសារព័ត៌មានជាភាសាខ្មែរ ចំនួន៨៤ អង្គភាព   និងទស្សនាវដ្ដីមានចំនួន ០២អង្គភាព ។

-ស្នាក់ការសារព័ត៌មានសរុបមាន ចំនួន៣៩អង្គភាព ក្នុងនោះស្នាក់ការកាសែតភាសាខ្មែរមានចំនួន ១៥អង្គភាព ស្នាក់ការទស្សនាវដី្តភាសារបរទេសមានចំនួន០២អង្គភាព ស្នាក់ការគេហទំព័រមានចំនួន២២អង្គភាព។

-អ្នកសារព័ត៌មាន ដែលកំពុងធ្វើសកម្មភាព ក្នុងខេត្តសៀមរាប មានចំនួន៣២២រូប ស្រី៣៤ រូប។

 

អំពីការងារផ្សព្វផ្សាយ

មន្ទីរព័ត៌មានខេត្ត ជាស្ថាប័នបម្រើឲ្យវិស័យព័ត៌មាននៅថ្នាក់ក្រោមជាតិ ដោយប្រតិបត្តិការការងារ អនុលោមតាមប្រកាសរបស់ក្រសួងព័ត៌មាន មានតួនាទីជាសេនាធិការទទួលបន្ទុកអនុវត្ត និងសម្របសម្រួលរបស់ក្រសួងព័ត៌មាន ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងក្របខ័ណ្ឌរាជធានី-ខេត្ត ។  ស្របពេលដែលស្ថានការណ៍ នៅក្នុងពិភពលោកបច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងខ្លាំង លើផ្នែកព័ត៌មានវិទ្យា និង ប្រព័ន្ធផ្សព្វផ្សាយទំនើបៗ ដូចជា វិទ្យុ ទូរទស្សន៍ តាមរលកធាតុអាកាស តាមប្រព័ន្ធអ៊ិនធើណិត ហ្វេសប៊ុក យូធូប ធ្វីតធើ គេហទំព័រ កាសែត និងទស្សនាវដ្ដីជាដើម ។ល។ ក្នុងនោះប្រទេសកម្ពុជាយើងបាននឹងកំពុងយកចិត្តទុកដាក់ និងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះផងដែរ។

 

     មន្ទីរបានអភិវឌ្ឍន៍ និងពង្រីកសមត្ថភាពយ៉ាងឆាប់រហ័ស លើការងារផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ គ្រប់ប្រភេទដែលខ្លួនមាន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានដាក់ចេញជាគោលការណ៍ នៅក្នុងសន្និបាតប្រចាំឆ្នាំ២០១៨ គឺការពង្រីកប្រព័ន្ធផ្សព្វផ្សាយឲ្យទៅដល់មូលដ្ឋាន ក្រោមរូបភាពបណ្ដាក់គ្នាដូចខ្យង ។ ខណៈដែលខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាខេត្តរ។

 

     មន្ទីរបានអភិវឌ្ឍន៍ និងពង្រីកសមត្ថភាពយ៉ាងឆាប់រហ័ស លើការងារផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ គ្រប់ប្រភេទដែលខ្លួនមាន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានដាក់ចេញជាគោលការណ៍ នៅក្នុងសន្និបាតប្រចាំឆ្នាំ២០១៨ គឺការពង្រីកប្រព័ន្ធផ្សព្វផ្សាយឲ្យទៅដល់មូលដ្ឋាន ក្រោមរូបភាពបណ្ដាក់គ្នាដូចខ្យង ។ ខណៈដែលខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាខេត្តគោលដៅសំខាន់ទី២ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តជាប់មិនដាច់ ហើយក៏ជាគោលដៅដ៏មានសក្តានុពលបំផុតដែលសំបូរទៅដោយរម្មណីយដ្ឋានបុរាណប្រវត្តិសាស្ត្រ និងធម្មជាតិ ។ ដូច្នេះ ព្រឹត្តិការណ៍តូចធំ ទាំងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិ ត្រូវបានរៀបចំធ្វើនៅលើទឹកដីដ៏អច្ឆរិយ និងជាទីពេញនិយមបំផុតនេះ ។ ជាមួយគ្នានេះ មន្ទីរព័ត៌មានខេត្តសៀមរាប ក៏មានសកម្មភាពមមាញឹក ក្នុងការធ្វើប្រតិបត្តិការ ចុះយកព័ត៌មាន ផលិតអត្ថបទព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍ទាំងអស់នោះ ព្រមទាំងចូលរួមក្នុងសកម្មភាពទាំងនោះទៀតផង ។

          មន្ទីរព័ត៌មានខេត្តសៀមរាប មានស្ថានីយវិទ្យុមួយស្ថានីយ ឈ្មោះថា វិទ្យុFMជាតិនគរភ្នំ ១០៣MHz ចាប់ផ្ដើមផ្សាយជាផ្លូវការនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ មានកម្លាំងផ្សាយ     ៥KW ដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ធ្វើការផ្សាយចំនួន១៧ម៉ោងកន្លះ ក្នុងមួយថ្ងៃ ផ្សាយចាប់ពីម៉ោង៥:៣០នាទីព្រឹករហូតដល់ម៉ោង១១យប់ ផ្សាយតាមរលកធាតុអាកាសផង និងផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកផង និងមានស្ថានីយទូរទស្សន៍មួយ មានឈ្មោះថា ទូរទស្សន៍ជាតិខេត្តសៀមរាប ក្រោមការជួយឧបត្ថម្ភថវិកាពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានចាប់ផ្ដើមផ្សាយជាផ្លូវការនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ផ្សាយពេញ២៤ម៉ោងក្នុងមួយថ្ងៃ ផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក និងផ្សាយនៅស្ថានីយទូរទស្សន៍ខ្សែកាបក្នុងខេត្តសៀមរាបប៉ុស្ដិ៍លេខ៩៥ ។

rr

 

ក្នុងរយៈពេល១០ឆ្នាំ នៃដំណើរការផ្សាយរបស់ វិទ្យុFMជាតិនគរភ្នំ និងរយៈពេល០៤ឆ្នាំ នៃការផ្សាយរបស់ទូរទស្សន៍ជាតិខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានយកអស់កម្លាំងការចិត្ត ប្រាជ្ញា ស្មារតី ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដោយបានផលិតកម្មវិធីផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព ដើម្បីបង្កើនការយល់ដឹងដល់សារធារណជនទូទៅ អំពីសកម្មភាពលើការអភិវឌ្ឍ របស់អាជ្ញាធរ រាជរដ្ឋាភិបាលលើគ្រប់វិស័យ ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ យើងបានធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍សំខាន់ៗ ថ្មីៗ ដែលកើតមានឡើងទាំងនៅក្នុងខេត្ត ក្នុងប្រទេស និងនៅលើសកលលោក។ ដោយផលិតកម្មវិធីព័ត៌មាន កម្មវិធីកិច្ចពិភាក្សា ផ្សាយផ្ទាល់ និងកម្មវិធីផ្សេងៗ ដែលផ្តោតលើការអប់រំចំណេះដឹងទូទៅដូចជា៖ ផ្សព្វផ្សាយ  បរិស្ថាន ចរាចរណ៍ គ្រឿងញៀន ការអនុវត្តភូមិឃុំមាន សុវត្ថិភាព អំពីវប្បធម៌ ប្រពៃណី ទំនៀបទម្លាប់ខ្មែរ ចំណេះដឹងពីបច្ចេកទេសទូទៅ  ចំណេះដឹងពីសុខភាព  ចំណេះដឹងពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងការងារអភិបាលកិច្ចល្អនៅមូលដ្ឋាន ។ ប្រព័ន្ធផ្សព្វផ្សាយរបស់យើង បានធ្វើជាស្ពានចម្លងក្នុងការនាំយកនូវមតិយោបល់ សំណូមពរ បញ្ហាប្រឈមនានា និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផ្តល់ជូនអាជ្ញាធរបានដឹង ដើម្បីធ្វើការដោះស្រាយ ។ ហើយបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋវិញផងដែរ ។

What

 

ដើម្បីសម្រេចបាននូវសមិទ្ធិផលដ៏ត្រចះត្រចង់ខាងលើ ថ្នាក់ដឹកនាំបានឆ្នៃប្រឌិតរៀបចំចេញជាគោលការណ៍ ផែនការសកម្មភាព សម្រាប់អនុវត្តជាបន្តបន្ទាប់ ដោយយើងបានធ្វើការប្រមូលផ្ដុំកម្លាំងសរុប មន្ត្រីការិយាល័យវិទ្យុ និងមន្ត្រីការិយាល័យទូរទស្សន៍ សហការគ្នា ផលិតកម្មវិធីផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយពីរ ក្នុងពេលតែមួយ គឺវិទ្យុផង និងទូរទស្សន៍ផង ក្នុងនោះកម្មវិធីសំខាន់ៗ មានចំនួន៦ ដែលក្នុងកម្មវិធីនីមួយៗ យើងបានបែងចែក  មន្ត្រីចុះយកព័ត៌មាន និងជួបសម្ភាសន៍ផ្ទាល់ ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងខេត្តពាក់ព័ន្ធទៅនឹងប្រធានបទ ដើម្បីស្រង់យកនូវទស្សនៈ មតិយោបល់ សំណូមពរ និងតម្រូវការចាំបាច់ ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយផ្អែកតាមការគោលនយោបាលរបស់រដ្ឋាភិបាលកម្ពុជា ។

 

ឯកឧត្តម គណៈអធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់ !

អង្គពិធីទាំងមូលជាទីរាប់អាន !

 

 វិទ្យុFMជាតិនគរភ្នំ បានផលិតកម្មវិធីជាច្រើនរួមមាន៖

១-កម្មវិធី «រួមគ្នាដើម្បីសង្គម» បង្កើតឡើងចាប់ពីឆ្នាំ២០១១ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង០៩ដល់ម៉ោង១០ព្រឹក ផ្តោតលើការចូលរួមគ្រប់សកម្មភាពក្នុងការអភិវឌ្ឍន៍របស់សង្គមជាតិ ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការប្រយុទ្ធប្រឆាំងការជួញដូរ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ក្នុងរយៈពេល១០ឆ្នាំនេះ ផលិតបានចំនួន ២.៣៧០ ប្រធានបទ អ្នកចូលរួមសួរជាសំណួរសរុបចំនួន ៤.៥៦០នាក់ ក្នុងនោះស្រីចំនួន ២.០៧៦នាក់ ។

២-កម្មវិធី «យើងធ្វើបាន» បង្កើតឡើងចាប់ពីឆ្នាំ២០១៣ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង ១០ដល់ ម៉ោង១១ព្រឹក ផ្តោតលើការទប់ស្កាត់ និង លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាលើស្រ្តី និងកុមារ និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលកម្មវិធីនេះផលិតបានចំនួន ៣៩២ប្រធានបទ អ្នកចូលរួមសួរជាសំណួរសរុបចំនួន ២.១១៧នាក់ ក្នុងនោះស្រីចំនួន ១.១៥២នាក់។

 

៣-កម្មវិធី «សំឡេងយុវវ័យ» បង្កើតឡើងចាប់ពីឆ្នាំ២០១៤ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង១០ដល់ម៉ោង១១ព្រឹក ផ្តោតលើកយកភាពជោគជ័យរបស់យុវវ័យដែលចាប់ពីម៉ោង ១០ដល់ ម៉ោង១១ព្រឹក ផ្តោតលើការទប់ស្កាត់ និង លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាលើស្រ្តី និងកុមារ និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលកម្មវិធីនេះផលិតបានចំនួន ៣៩២ប្រធានបទ អ្នកចូលរួមសួរជាសំណួរសរុបចំនួន ២.១១៧នាក់ ក្នុងនោះស្រីចំនួន ១.១៥២នាក់។

 

៣-កម្មវិធី «សំឡេងយុវវ័យ» បង្កើតឡើងចាប់ពីឆ្នាំ២០១៤ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង១០ដល់ម៉ោង១១ព្រឹក ផ្តោតលើកយកភាពជោគជ័យរបស់យុវវ័យដែលបានអនុវត្តកន្លងមក ដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍របស់ខ្លួន ជូនដល់យុវវ័យផ្សេងទៀត កម្មវិធីនេះផលិតបានចំនួន ៣៣៦ប្រធានបទ អ្នកចូលរួមសួរជាសំណួរសរុបចំនួន ៣.១០៧នាក់ ក្នុងនោះស្រីចំនួន ១.៣៩១នាក់។

 

៤-កម្មវិធី «សន្ទនាមតិ » បង្កើតឡើងចាប់ពីខែកក្កដាឆ្នាំ២០១១ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃ គឺពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង១១ដល់ម៉ោង១២ថ្ងៃត្រង់ ជាកម្មវិធីទាក់ទងទៅនឹងអភិបាលកិច្ចល្អ ដែលមានគាំទ្រ ចូលរួមពីសំណាក់អ្នកមើល និងអ្នកស្តាប់ហើយកម្មវិធីនេះផលិតបានចំនួន ២.១៧៩ប្រធានបទ អ្នកចូលរួមសួរជាសំណួរសរុបចំនួន ១០.១៥៦នាក់ ស្រី៤.២៥២នាក់ ។

៥-កម្មវិធី «បច្ចុប្បន្នភាព សៀមរាប-អង្គរ» បង្កើតឡើងនៅថ្ងៃទី១៥ខែមីនា ឆ្នាំ ២០២០ស្របពេលជំងឺកូវីដ-១៩ ផ្ទុះឡើង ក្នុងនោះផ្សាយផ្ទាល់រៀងរាល់ពីរថ្ងៃម្តង ពីខែមីនា ដល់ខែមេសាឆ្នាំ២០២០ និងផ្សាយផ្ទាល់៣ដងក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និង ថ្ងៃសុក្រ ចាប់ពីម៉ោង៣:៣០រសៀលដល់ម៉ោង០៥ល្ងាច ពីខែឧសភាដល់ខែធ្នូឆ្នាំ២០២០ ដែលពិភាក្សាទៅលើសកម្មភាព និង វិធានការការពារ បង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល  ផ្សាយបានចំនួន ១២២លើក ស្មើនឹង ១៨៣ម៉ោង អ្នកចូលរួមសួរជាសំណួរសរុបចំនួន ១.១២៨នាក់ ក្នុងនោះស្រីចំនួន ៥០៤នាក់។

ក្រៅពីនេះ មន្ត្រីការិយាល័យវិទ្យុ និងការិយាល័យទូរទស្សន៍ បានសហការគ្នាក្នុងកម្មវិធីផ្សាយផ្ទាល់នៅខាងក្រៅស្ទីតឌីយោនូវព្រឹត្តិការណ៍ធំៗ សំខាន់ៗ ក្នុងខេត្ត សរុបចំនួន១៥លើក ។

ក្រៅពីនោះ ការិយាល័យវិទ្យុ និងការិយាល័យទូរទស្សន៍ ក៏បានផលិតនូវកម្មវិធីរៀងៗ ខ្លួនជាច្រើនទៀត ក្នុងនោះការងារព័ត៌មាន៖

ក-ការិយាល័យវិទ្យុ ៖

- ឆ្នាំ២០១១ដល់២០១៣ ចុះយកព័ត៌មានបានចន្លោះ ១.៥០០-២.០០០លើក, ផលិតព័ត៌មាន បានចន្លោះ ១.៥០០-២.០០០អត្ថបទព័ត៌មាន, ទទួលអត្ថបទព័ត៌មានពីវិទ្យុជាតិកម្ពុជាបានចន្លោះ ៥០០-៧០០អត្ថបទព័ត៌មាន, និងផ្សាយព័ត៌មានបានចន្លោះ២.០០០-២.៧០០អត្ថបទព័ត៌មាន ក្នុងមួយឆ្នាំៗ ។

- ឆ្នាំ២០១៤ដល់២០១៥ ចុះយកព័ត៌មានបានចន្លោះ២.០០០-៣.០០០លើក, ផលិតអត្ថបទព័ត៌មាន បានចន្លោះ២.០០០-៣.០០០ អត្ថបទព័ត៌មាន ទទួលព័ត៌មាន ពីវិទ្យុជាតិកម្ពុជា បានចន្លោះ១.០០០-១.៣០០ អត្ថបទព័ត៌មាន, និងផ្សាយព័ត៌មានបានចន្លោះ៣.០០០-៣.៨០០អត្ថបទព័ត៌មាន ក្នុងមួយឆ្នាំៗ ។

-ឆ្នាំ២០១៦ដល់២០២០ ចុះយកព័ត៌មានបានចន្លោះ ៥.០៥០-៦.៦២០លើក, ផលិតព័ត៌មាន បានចន្លោះ ៥.០៥០-៦.៦២២ អត្ថបទព័ត៌មាន, ទទួលព័ត៌មានពីវិទ្យុជាតិកម្ពុជា បានចន្លោះ៨០០-១.០០០អត្ថបទព័ត៌មាន និងផ្សាយព័ត៌មានបានចន្លោះ ៦.៣៥០-៧.៦២០ អត្ថបទព័ត៌មានក្នុងមួយឆ្នាំៗ ។

-ក្នុងរយៈពេល១០ឆ្នាំ ផលិតបទយកការណ៍បាន ចំនួន១.៥៤០អត្ថបទព័ត៌មាន។ ការដកស្រង់  ខ្លឹមសារសំខាន់ៗ ព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ ប្រសាសន៍សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា សម្តេចតេជោ នាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ដើម្បីយកមកផលិតជាព័ត៌មានបន្ថែម បានចំនួន ៥០០-៨០០អត្ថបទព័ត៌មាន ផ្សាយលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបានចន្លោះ ២.០០០-២.៥០០លើកក្នុងមួយឆ្នាំៗ ។

-ជាមួយគ្នានេះដែរ បានធ្វើការផ្សាយបន្តផ្ទាល់ នូវព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា សម្តេចតេជោ នាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ពីទូរទស្សន៍ជាតិកម្ពុជា ឬទូរទស្សន៍បាយ័ន និងវិទ្យុជាតិកម្ពុជា បានចន្លោះ៥០០-៨០០អត្ថបទព័ត៌មានក្នុងមួយឆ្នាំៗ ។

 

          ខ-ការិយាល័យទូរទស្សន៍ ៖

-ឆ្នាំ២០១៦ដល់២០២០ ចុះយកព័ត៌មានបានចន្លោះ ៥.០៥០-៦.៦២០លើក, ផលិតព័ត៌មាន បានចន្លោះ ៥.០៥០-៦.៦២២ អត្ថបទព័ត៌មាន, និងផ្សាយព័ត៌មានបានចន្លោះ ៦.៣៥០-៧.៦២០ អត្ថបទព័ត៌មាន ក្នុងមួយឆ្នាំៗ ។

-ផលិតបទយកការណ៍បានចន្លោះ ៩០-១០០ អត្ថបទព័ត៌មាន និងផ្សាយព័ត៌មានបានចន្លោះ៩០-១០០អត្ថបទព័ត៌មាន ផលិតវីដេអូអប់រំ បានចន្លោះ២.០០០-២.២៧១ លើក,ផ្សាយសេចក្តីជូនដំណឹង លិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត បានចន្លោះ២.០០០-២.២៧៤លើកក្នុងមួយឆ្នាំៗ ។

-ផ្សាយបន្តផ្ទាល់ នូវព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា សម្តេចតេជោ នាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីពីទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍បាយ័ន បានចន្លោះ៥០០-៨០០ អត្ថបទព័ត៌មាន ក្នុងមួយឆ្នាំៗ ។

-ព្រមទាំងបានដកស្រង់នូវខ្លឹមសារសំខាន់ៗ ព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ ប្រសាសន៍សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា សម្តេចតេជោ នាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ដើម្បីយកមកផលិតជាព័ត៌មានបន្ថែម បានចំនួន១.២០០-១.៤០០អត្ថបទព័ត៌មាន ក្នុងមួយឆ្នាំៗ ។

 

                      ជាមួយនឹងការផ្សាយព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិខេត្ត យើងបានបញ្ជូនព័ត៌មាន ទៅផ្សព្វផ្សាយនៅតាមស្ថានីយទូរទស្សន៍ឯកជនក្នុងខេត្ត និងទូរទស្សន៍នានានៅរាជធានីភ្នំពេញ បានចំនួន ៣២,១៥០អត្ថបទព័ត៌មានក្នុងនោះ៖ នៅស្ថានីយនិងរដ្ឋមន្ត្រី ដើម្បីយកមកផលិតជាព័ត៌មានបន្ថែម បានចំនួន១.២០០-១.៤០០អត្ថបទព័ត៌មាន ក្នុងមួយឆ្នាំៗ ។

 

           ជាមួយនឹងការផ្សាយព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិខេត្ត យើងបានបញ្ជូនព័ត៌មាន ទៅផ្សព្វផ្សាយនៅតាមស្ថានីយទូរទស្សន៍ឯកជនក្នុងខេត្ត និងទូរទស្សន៍នានានៅរាជធានីភ្នំពេញ បានចំនួន ៣២,១៥០អត្ថបទព័ត៌មានក្នុងនោះ៖ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជាTVK, ស្ថានីយទូរទស្សន៍អប្សរា, ស្ថានីយទូរទស្សន៍TV9, ស្ថានីយទូរទស្សន៍បាយ័ន, ស្ថានីយទូរទស្សន៍ហង្សមាស, ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍,  ស្ថានីយទូរទស្សន៍PNN, ស្ថានីយទូរទស្សន៍TV5,  ស្ថានីយទូរទស្សន៍BTV,ស្ថានីយទូរទស្សន៍TV3 និងស្ថានីយទូរទស្សន៍ខ្សែកាបអង្គខេត្តសៀមរាប  ។

 

បញ្ហាប្រឈម និងសំណូមពរ

១. បញ្ហាប្រឈម

ទោះបីលទ្ធផលដែលសម្រេចបានខាងលើនេះ មានលក្ខណៈល្អប្រសើរធំធងយ៉ាងក្តី ប៉ុន្តែក៏នៅតែជួបបញ្ហាប្រឈមមួយចំនួន ដែលត្រូវឱ្យមានការដោះស្រាយ និងកែលម្អរ ។

ក. ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ

-   ខ្វះខាតមន្ត្រីក្របខណ្ឌ ដែលមានធនធាន និងសមត្ថភាព

-   ពុំមានថវិកាគាំទ្រការផ្សព្វផ្សាយ

-   ពុំមានទីតាំងផ្ទាល់សម្រាប់សាងសងស្ថានីយវិទ្យុ និងទូរទស្សន៍

-   ពុំមានម៉ាស៊ីនភ្លើងផ្ទាល់នៅពេលដាច់ចរន្តអគ្គិសនី

ខ. ផ្នែកព័ត៌មាន និងសោតទស្សន៍

+ការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ

បើទោះបីជាមន្ទីរ បានចាត់មន្ត្រីជំនាញមួយរូបទៅបំរើការ នៅអង្គភាពច្រកចេញចូលតែមួយក៏ដោយ បញ្ហាប្រឈមមួយចំនួននៅតែខ្វះចន្លោះដូចជា ៖

-   ការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ ត្រូវបានរដ្ឋបាលខេត្ត (ទីចាត់ការអន្តរវិស័យ) ជាអ្នកផ្តល់សេវាផ្តាច់មុខ(ឯកតោភាគី )មិនមានការចូលរួមពីខាងមន្ទីរ ។

-   ការផ្សព្វផ្សាយពាណិជ្ជកម្ម តាមអាហ្វីស មិនត្រូវបានប្រជាពលរដ្ឋ ឬម្ចាស់ទីតាំងអាជីវកម្មសហការមកដាក់ពាក្យសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ។

 

បើទោះបីជាមន្ទីរ បានចាត់មន្ត្រីជំនាញមួយរូបទៅបំរើការ នៅអង្គភាពច្រកចេញចូលតែមួយក៏ដោយ បញ្ហាប្រឈមមួយចំនួននៅតែខ្វះចន្លោះដូចជា ៖

-   ការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ ត្រូវបានរដ្ឋបាលខេត្ត (ទីចាត់ការអន្តរវិស័យ) ជាអ្នកផ្តល់សេវាផ្តាច់មុខ(ឯកតោភាគី )មិនមានការចូលរួមពីខាងមន្ទីរ ។

-   ការផ្សព្វផ្សាយពាណិជ្ជកម្ម តាមអាហ្វីស មិនត្រូវបានប្រជាពលរដ្ឋ ឬម្ចាស់ទីតាំងអាជីវកម្មសហការមកដាក់ពាក្យសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ។

-   ស្ថានីយវិទ្យុ និងទូរទស្សន៍ខ្សែកាបឯកជនមួយចំនួនធំ សំណូមពរសុំការលើកលែងថ្លៃបង់សេវាសោតទស្សន៍ និងបន្តសុពលភាពប្រចាំឆ្នាំ ដោយសាររងគ្រោះដោយវិបត្តិនៃជំងឺកូវីដ-១៩ ការធ្លាក់ចុះការផ្សាយពាណិជ្ជកម្ម (ការលក់ផលិតផលតាមប្រព័ន្ធអនឡាញរីកស្គុះស្គាយ) ការបង់ពន្ធមានតម្លៃខ្ពស់ទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គភាពពន្ធដា ។

-   ការមកដាក់ពាក្យទទួលសេវា(សេវាសាំញ៉ាំ) ក្នុងអនុក្រឹត្យលេខ១៨ មិនទាន់ផុលផុសនៅឡើយ ដោយម្ចាស់អាជីវកម្ម មួយចំនួនព្យាយាមគេចវេស និងមួយចំនួនទៀតខ្វះការយល់ដឹងលើការបំពេញបែបបទបើកអាជីវកម្មរបស់ខ្លួន ។

          +ការងារព័ត៌មាន

@ អ្នកសារព័ត៌មាន

-   ការបោះទីតាំងចល័តស្ទាក់យកប្រាក់ពីអ្នកប្រកបអាជីវកម្មផ្សេងៗ

-   តាំងខ្លួនជាអង្គភាព ឬអ្នកសារព័ត៌មាន តែគ្មានឯកសារបញ្ជាក់ច្បាស់លាស់ ( ក្លែងក្លាយ )

-   ការចុះផ្សាយអត្ថបទ និងចុះយកព័ត៌មាន ប៉ុន្តែអង្គភាពនោះមិនទាន់មានប្រកាស ឬលិខិតអនុញ្ញាត (អាជ្ញាប័ណ្ណ ) ពីក្រសួងព័ត៌មាន

-   តាំងខ្លួនជាអ្នករត់ការ ការពារកន្លែងបើកល្បែងស៊ីសងខុសច្បាប់

-   ការចុះផ្សាយអត្ថបទព័ត៌មានខ្វះវិជ្ជាជីវៈ ខ្វះតុល្យភាពប្រភព ដោយចង់ទទួលបានការចាប់អារម្មណ៍ និងចេញផ្សាយបានលឿន

-   ការប្រើប្រាស់រូបភាព និងវីឌីអូ ជនរងគ្រោះមិនបានបិទបាំងចំណុចកេរ្តិ៍ខ្មាស់ ឬចំណុចដែលគួរ  ឲ្យខ្លាចផ្សេងៗ

-   ការប្រើប្រាស់ពាក្យពេចន៍អសុរោះទាំងក្នុងសំណេរអត្ថបទ និងការផ្សាយផ្ទាល់ (Live Facebook)

-   ធ្វើការផ្សាយផ្ទាល់ព័ត៌មាន (Live Facebook) ករណីចម្រុងចម្រាស ប៉ុន្តែគ្មានការបំភ្លឺពីអ្នកដែលពាក់ព័ន្ធ ឬអាជ្ញាធរមានសមត្ថកិច្ច

-   ការទទួលយកលាភសក្ការៈជាថ្នូរមិនចុះផ្សាយព័ត៌មាន ឬលុបចោលព័ត៌មាន

- ការដើរសុំ ឬជម្រិតទារប្រាក់តាមសហគ្រាស អាជីវកម្មដ្ឋាន និងមន្ទីរស្ថាប័នរដ្ឋនានាមានការកើនឡើង

@ ចំណុចអសកម្មរបស់អាជ្ញាធរ ឬសមត្ថកិច្ច

-   អាជ្ញាធរ ឬសមត្ថកិច្ចមួយចំនួន  មានការគេចវេសមិនផ្តល់ព័ត៌មាន ដោយផ្អែកលើហេតុផលផ្សេងៗ

-   អាជ្ញាធរ ឬសមត្ថកិច្ចព្យាយាមគេចវេសក្នុងការផ្តល់ព័ត៌មាន ឬរុញដាក់គ្នាពីអង្គភាពមួយទៅអង្គភាពមួយទៀត ដែលធ្វើឱ្យបាត់បង់ប្រភពនៃព័ត៌មាន

-   នីតិវិធីរបស់អាជ្ញាធរ ឬសមត្ថកិច្ចមានភាពសាំញ៉ាំក្នុងការផ្តល់ព័ត៌មានធ្វើឱ្យខកខានព័ត៌មានយឺតពេលមិនអាចផ្សាយបាន

-   អាជ្ញាធរ ឬសមត្ថកិច្ចមួយចំនួនព្យាយាម បង្វែរស្ថានការទំលាក់កំហុសដាក់អ្នកសារព័ត៌មាន នៅក្នុងប្រតិបត្តការមួយចំនួន

-   អាជ្ញាធរ ឬសមត្ថកិច្ចមានការើសអើងអ្នកសារព័ត៌មានដោយគិតថា អ្នកសារព័ត៌មានអង្គភាពតូចតាច ឬអ្នកព័ត៌មានដើរសុំ ឬជម្រិតទារបា្រក់

-   អាជ្ញាធរ ឬសមត្ថកិច្ចមួយចំនួនប្រើប្រាស់ពាក្យពេចន៍គំរោះគំរើយ និងប្រមាថមាក់ងាយដាក់អ្នកសារព័ត៌មាន និងមិនឱ្យតម្លៃដល់អ្នកសារព័ត៌មាន ។

២. សំណូមពរ

-   ស្នើសុំក្រសួងជួយបន្ថែមចំនួនមន្ត្រីក្របខណ្ឌថ្មី  ដែលមានធនធាន និងសមត្ថភាព

-   ស្នើសុំក្រសួង និងអាជ្ញាធរខេត្តជួយបន្ថែមថវិកាគាំទ្រការផ្សព្វផ្សាយ

-   ស្នើសុំទីតាំងផ្ទាល់សម្រាប់សាងសងស្ថានីយវិទ្យុ និងទូរទស្សន៍

-   ស្នើសុំម៉ាស៊ីនភ្លើងផ្ទាល់នៅពេលដាច់ចរន្តអគ្គិសនី

-   ស្នើសុំស្ថាប័នពាក់ព័ន្ធផ្តល់ព័ត៌មាន ច្បាស់លាស់ និងមានតម្លាភាពដល់អ្នកសារព័ត៌មាន

-   ស្នើសុំផ្តល់កិច្ចសហការពីអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ផ្តល់ពេលវេលា និងចែករំលែកព័ត៌មានដោយមិនរើសអើង (ស្ថាប័នព័ត៌មាន )

-   ស្នើសុំក្រសួងត្រួតពិនិត្យសម្របសម្រួល និងមានវិធានការលើការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ ដែលត្រូវបានរដ្ឋបាលខេត្ត (ទីចាត់ការអន្តរវិស័យ) ជាអ្នកផ្តល់សេវាផ្តាច់មុខ (ឯកតោភាគី ) មិនមានការចូលរួមពីខាងមន្ទីរ

-   ស្នើសុំក្រសួងត្រួតពិនិត្យសម្របសម្រួល លើការថ្លៃបង់សេវាសោតទស្សន៍ និងបន្តសុពលភាពប្រចាំឆ្នាំ ដោយសាររងគ្រោះដោយវិបត្តិកូវីដ-១៩ ធ្លាក់ចុះការផ្សាយពាណិជ្ជកម្ម (ការលក់ផលិត ផលតាមប្រព័ន្ធអនឡាញ) ការបង់ពន្ធមានតម្លៃខ្ពស់ទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គភាពពន្ធដា តាមសំណើរបស់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ខ្សែកាបឯកជនមួយចំនួនក្នុងខេត្តសៀមរាប

-   ស្នើក្រសួងពិនិត្យលក្ខណៈសម្បត្តិ កំរិតវប្បធម៌ សមត្ថភាព ចំណេះដឹងទូទៅ ចំណេះដឹងវិស័យព័ត៌មានមុនផ្តល់អាជ្ញាប័ណ្ណឱ្យដល់អង្គភាពសារព័ត៌មាន ព្រោះដោយពិនិត្យឃើញអ្នកព័ត៌មាន ឬអង្គភាពព័ត៌មានឯកជន មួយចំនួនប្រើប្រាស់ពាក្យពេចន៍ខុស និងសរសេរអក្ខរាវិរុទ្ធមិនបានត្រឹមត្រូវជាដើម

-   ស្នើក្រសួងរៀបចំលិខិតបទដ្ឋាន ឬសេចក្តីណែនាំកំណត់ ឱ្យអគ្គនាយក ចាងហ្វាង ឬប្រធាន    អង្គភាពព័ត៌មាន ប្រើប្រាស់ភ្នាក់ងារ ឬបុគ្គលិករបស់ខ្លួនមានចំណេះដឹងផ្នែកព័ត៌មានជាមូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពវិស័យព័ត៌មាន ។

-   ដើម្បីធានានិរន្តរភាព គុណភាព និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ មន្ទីរបានរៀបចំនូវផែនការសម្រាប់អនុវត្តន៍ឆ្នាំបន្ត ក្នុងនោះមាន ៖

-   ១-ជំរុញការចុះយកព័ត៌មានរាល់ព្រឹត្តិការណ៍ទាំងអស់នៅក្នុងខេត្ត ដើម្បីផលិតព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន ឲ្យបានជាអតិបរិមា ។

-   ២-បន្តផ្សព្វផ្សាយវិទ្យុFMជាតិនគរភ្នំនិងទូរទស្សន៍ជាតិខេត្តសៀមរាប ឲ្យបានទូលំទូលាយ បន្តកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយកម្មវិធីនានា ក៏ដូចវិទ្យុមិត្តភាពកម្ពុជា-ចិន វិទ្យុមិត្តភាពកម្ពុជា-ថៃ (ដែលជាកម្មវិធី Twin Radio) ព្រមទាំងវិទ្យុ-ទូរទស្សន៍ឯកជនក្នុងខេត្ត ឲ្យបានជាអតិបរិមា។

-   ៣-បន្តសកិច្ចហការជាមួយអាជ្ញាធរខេត្ត មន្ទីរ អង្គភាពក្នុងខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីឲ្យមានចូលរួមកម្មវិធីផ្សាយផ្ទាល់ តាមរយៈ វិទ្យុFMជាតិនគរភ្នំ និងទូរទស្សន៍ជាតិខេត្តសៀមរាប ។

-   ៤-បន្តរៀបចំការងារបណ្តុះបណ្តាលធនធានមនុស្សជាពិសេសលើជំនាញវិជ្ជាជីវៈសារព័ត៌មាន ។

-   ៥-បន្តការងារគ្រប់គ្រងស្ថិតិវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តឲ្យបានល្អប្រសើរ។

-   ៦-បន្តយន្តការអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ។

-   ៧-បន្តតាមដានរាល់ព័ត៌មានខ្លែងខ្លាយដែលបំពល់សង្គម និងធ្វើការបន្សាបឲ្យទាន់ពេលវេលា ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នឹងបន្តធ្វើការខែខៃច្នៃប្រឌិតបំពេញបន្ថែមនូវកម្មវិធីថ្មីៗសំខាន់ៗបន្ថែមទៀត ស្របតាមស្ថានភាព និងពេលវេលាចាំបាច់ដើម្បីផ្សព្វផ្សាយចែកជូនប្រិយមិត្តអ្នកស្តាប់ និងទស្សនឹកជនឲ្យបានទូលំទូលាយ ។

-    

មុននឹងបញ្ចប់ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តសៀមរាប សូមថ្លែងអំណរគុណ ជាទីបំផុត ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម ទៀ សីហា ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ និងថវិកា ធ្វើឲ្យមន្ទីរព័ត៌មានខេត្តសៀមរាប មានលទ្ធភាពបំពេញបេសកកម្ម លើវិស័យព័ត៌មានដើម្បីរួមចំណែកអភិវឌ្ឍ ប្រទេសជាតិ ឲ្យបានសម្រេចជោគជ័យ ថ្មីៗបន្ថែមទៀត និងសូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមក្នុងកម្មវិធីខួបវិទ្យុ និងខួបទូរទស្សន៍ ធ្វើឲ្យកម្មវិធីនេះ ទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់ ។      ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ឯកឧត្តម ទៀ សីហា ឯកឧត្តម អ៊ាន ឃុន ឯកឧត្តម លោកជំទាវ គណៈប្រតិភូក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពក្នុងខេត្ត អភិបាល អភិបាលរង ក្រុង-ស្រុក និងអ្នកសារព័ត៌មានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។            

                                                                                       សូមអរគុណ ‌!

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-16)


ភាពហ៊ីហាមានបានយ៉ាងស្ដុកស្ដម្ភរបស់ឈ្មួញរកស៊ីបទល្មើសរបស់លោកគីម អ្នកស្រីឡេង ធារ៉ា បានប្រើអំណាច អានបន្ត...

(2021-06-12)


លោក យ៉ាន់ ប៊ុនសឿង ប្រធានស្នាក់ការអូរកក់បានចាប់បង្រ្កាបរទេះក្របីប្រាំពីរ ធ្វើការផាកពិន័យប្រាំពីលានរៀល អានបន្ត...

(2021-06-11)


រោងសិប្បកម្មចែពេជ្រ មុំ សិប្បកម្ម លោកសែនចិន្តា នៅតែដាក់ធ្វើដដែល លោកជៀល សុផល អត់បានទទួលអីសោះ អានបន្ត...

(2021-06-10)


ឈ្មួញឈើឆាយម៉េងហុងឲ្យសំណូកមន្រ្តីជំនាញពាក់ព័ន្ធតាមទីស្នាក់ការមិនហ៊ានបង្រ្កាបដោយអាងដាក់ខែ អានបន្ត...

(2021-06-07)


ដែនជម្រកព្រៃឈើភ្នំព្រិចរងការកាប់អារដឹកជារៀងរាល់ថ្ងៃអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការការពារ អានបន្ត...

(2021-06-04)


រថយន្តម៉ាក់អ៊ីស៊ុយហ្សុយនិងគោយន្តកន្រ្តៃពីរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីរដ្ឋបាលព្រៃឈើបង្រ្កាបរួចហើ្យបែរជាដោះលែងទៅវិញ អានបន្ត...

(2021-06-03)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-01)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-05-25)


លោកពុន ហួង អ្នកស្រីប៉ុង ហួរ បានទាមទារដីធ្លីពី លោក សីក ជា អ្នកស្រីតាន់ សុធា ត្រូវបានអភិបាលស្រុកស្វាយលើស្រាវជ្រាវដោះស្រ័យ អានបន្ត...

(2021-05-24)


ល្បែងស៊ីសងបានកើតឡើងនៅផ្សារសាមគី្គត្រពាំងប្រាសាទជំនាញពាក់ព័ន្ធមិនបង្រ្កាប អានបន្ត...

(2021-05-23)


ដីបឹងបួរនៅភូមិកំពង់ម្កាក់ថាបានវាស់វែងពីមន្ទីររៀបចំដែនដីឲ្យទៅ ម្ចាស់ឯកជនហើ្យ អានបន្ត...

(2021-05-22)


ម្ចាស់រថយន្តដឹកក្បឿង ស៊ីប៊្រូលាត លាយស៊ីម៉ងត៏កៅ បានរិៈគន់ស្ថានីយ៏ថ្លឹងរថយន្ដរលួសមានការគាប់យកលុយ អានបន្ត...

(2021-05-18)


ដីនៅវាលរហាល១០ហិតាព័ន្ធស្នឹងជាមួយលោកអ៊ន់ សុវ៉ាន់ អាជ្ញាធរភូមិ ឃុំ ស្រុក កំពុងស្រាវជ្រាវ អានបន្ត...

(2021-05-10)


លោកអភិបាលស្រុកអន្លង់វែងបានបើកចំហរឲ្យកាយចាក់ដីលប់ដរាបណាគ្មានអ្នកអភិរក្សការពារ អានបន្ត...

(2021-05-08)