ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោកជួន សេរីរ័ត្ន លោករស់ សម្បត្តិ ជាអ្នកកាសែត រងការវាយពីក្រុមឈ្មួញរកស៊ីដឹកបទល្មើសឈើនៅឃុំខ្វាវ

2020-03-11

លោកជួន សេរីរ័ត្ន លោករស់ សម្បត្តិ ជាអ្នកកាសែត  រងការវាយពីក្រុមឈ្មួញរកស៊ីដឹកបទល្មើសឈើនៅឃុំខ្វាវ

          ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា  លោក ជួន សេរីរ័ត្ន និងលោក រស់ សម្បត្តិ បានផ្ដល់បទសម្ភាសន៏ឲ្យ ឥទ្ធិពលកម្ពុជា នៅថ្ងៃព្រហស្បតិ៏ ទី១១ ខែមិនា ឆ្នាំ២០២០ តាមរយៈទូរស័ព្ទមកឲ្យដឹងថា នៅពេលយប់ម៉ោង១២អធ្រាត្រ ថ្ងៃសុក្រ ទី៥ ខែមិនា ឆ្នាំ២០២០ រូបលោកនិងលោករស់ សម្បត្តិ បានឃើញគោយន្តកន្រ្តៃដឹកបទល្មើសឈើចេញពីភូមិអូរ ទៅភូមិក្រាំងបំរុងទុកស្តុបឈើឲ្យបានច្រើនដើម្បីដឹកយកទៅបន្ត។

          លោកជួន សេរីរ័ត្ន បន្តថា ពេលលោកថតបានសកម្មភាពនោះហើ្យ លោកបានវិលត្រឡប់មកវិញ បានចូលសម្រាកនៅទីតាំងដែលខ្លួនធ្លាប់រស់នៅ។

          លោករស់ សម្បត្តិ ថា ក្រោយពេលលោកថតបានរូបភាពហើ្យ លោកវិលត្រឡប់មកចូលសម្រាកកន្លែងដែលលោកធ្លាប់រស់នៅដូចសព្វមួយដង មួយសន្ទុះក្រោយមកឃើញលោក ជួន សេរីរ័ត្ន មកតាមក្រោយ ក្រោយពីលោកទាំងពីរនាក់បានមកសម្រាកបានមួយសន្ទុះ ក៏ស្រាប់តែ មានក្រុមបទល្មើសនោះមានឈ្មោះ ម៉ៅ អ៊ឹមជាមេខ្លោងនាំគូកនបក្ខពួកចូលមកចោមរោមវាយលោកទាំងពីរនាក់តែម្ដង មានទាំងដំបង ពូនង់ ដំថ្មប្រដាប់ក្នុងដៃបំរុងវាយឲ្យស្លាប់ដើម្បីបំបិទភស្ថុតាង។

          បន្ទាប់ពីបានក្រុមបក្ខពួកវាយលោកឲ្យរងរបួសហើ្យ លោកទាំងពីរនាក់ស្រវេស្រវាស្ទុះម្នីម្នាទាំងភ័យស្លន់ស្លោ មកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៏រដ្ឋបាលឃុំខ្វាវ ស្រុកជីក្រែង ទាំងកណ្ដាលអធ្រាត្រ ហើ្យការមកដាក់ពាក្យបណ្ដឹងនោះបានជួបតែនាយរងប៉ុស្ដិ៏ ទទួលបណ្ដឹង។សូមបញ្ជាក់ថា ក្នុងពាក្យបណ្ដឹងនោះ មានឈ្មោះតែលោក ជួន សេរីរ័ត្នម្នាក់ឯង។

          លោករស់ សម្បត្តិ បន្តថា មេខ្លោងម៉ៅ អ៊ឹម រស់នៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានវាយគេឯងចំនួន៥លើកហើ្យ ហើ្យលើកនេះបានវាយដល់រូបលោកទាំងពីរនាក់ លោកបន្តថា ពាក្យបណ្ដឹងនោះត្រូវបានបញ្ជូនចូលទៅអធិការស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃព្រហស្បតិ៏ ទី១១ ខែមិនា ឆ្នាំ២០២០ លោកបញ្ជាក់ថា លោកពុំបានដាក់ពាក្យបណ្ដឹងពីករណីហិង្សានោះទេ។!!

 

      

 

    

 

          

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ស្ថានីយ៍ប្រេងឥន្ធនៈមិនទាន់មានច្បាប់ទេជំនាញឆ្លើយបណ្ដាក់គ្នាដូចខ្យង អានបន្ត...

(2020-03-23)


តំបន់បីភូមិសាស្រ្ដព្រៃលិចទឹកត្រូវបានលោក ថាវ ទុំ វាទទីធ្វើស្រែផ្ដាច់មុខ អានបន្ត...

(2020-03-22)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-22)


អ្នកភូមិអន្លង់ក្រាញ់បានជម្លោះនិងគ្រឿងចក្រលោកគ្រី ជា អានបន្ត...

(2020-03-16)


ប្រវត្តិសាស្រ្ដខ្មែរទាញយកចេញពីyou tube អានបន្ត...

(2020-03-14)


ប្លង់ដី១០៩,៣០៨១ហិកតាមានជម្លោះនិងពលរដ្ឋក្នុងឃុំពពក អានបន្ត...

(2020-03-14)


ប្រវត្តិសាស្រ្តបានទាញចេញពីyou tube អានបន្ត...

(2020-03-13)


ប្រវត្តិសាស្រ្តសម័យលង្វែកដកចេញពីyou tube អានបន្ត...

(2020-03-12)


ប្រវត្តិសាស្រ្តខ្មែរដកចេញពីyou tube អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តថ្នល់ទទឹងនៅពេលយប់កំពុងកាក់កបមានរថយន្តដឹកទំនិញយ៉ាងច្រើន អានបន្ត...

(2020-03-11)


លោកជួន សេរីរ័ត្ន លោករស់ សម្បត្តិ ជាអ្នកកាសែត រងការវាយពីក្រុមឈ្មួញរកស៊ីដឹកបទល្មើសឈើនៅឃុំខ្វាវ អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-19)


ពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាថ្មីនៃខេត្តកំពង់ឆ្នាំង អានបន្ត...

(2020-02-29)


មន្រ្ដីកងរាជអាវុធកំពង់ធំម្នាក់យកខ្លួនទៅជាប់ពាក់ព័ន្ធបទល្មើសដឹកឈើ អានបន្ត...

(2020-02-29)


ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់មន្ទីរគ្រប់អង្គភាពខេត្ត យកអ្នកសារព័ត៍មាន ជាដៃគូរ អានបន្ត...

(2020-02-29)