(2021-01-21)
(2021-01-21)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា លុយដែលបានជំរិតពីអ្នកសែបគ្រឿងញៀនមានប្រាំមួយលានប៉ែតសិបម៉ឺនរៀល (៦.៨០០០០០៛)ក្នុងថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១.៣០នាទីថ្ងៃត្រង់ នាំមនុស្សចូលមកអធិការស្រុកឯកភ្នំ ហើ្យបានជំរិតយកលុយមានឈ្មោះ ១.ធឿង ស៊ូ, ២.វ៉ន ជិនហៅចយ ៣.សាន ភា ៤.វឿន សាវឿត ឈ្មោះទាំងបួននាក់នេះរស់នៅភូមិផ្សេងគ្នា។
លោកធឿង ស៊ូ រស់នៅភូមិព្រៃកត្រប់ ឃុំព្រៃកនរិន្ទ,លោកជីងហៅចយរស់នៅភូមិដូន ឥន ឃុំព្រែកហ្លួង លោកសាន ភា រស់នៅភូមិស្ទឹងចាស់ ឃុំតាប៉ុន លោកវឿន សាវឿត រស់នៅភូមិដូន ឥន ឃុំព្រែក ហ្លួង។ឈ្មោះទាំងនេះរស់នៅស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង។
យោងតាមសម្ដីនៃឈ្មោះខាងលើប្រាប់ថា លោកផាត់ សុផារី,លោកមាស ណារ៉ុង ,ព្រឹត សុវណ្ណថាបានមកចាប់ពួកគាត់ពីបទចោទសែបគ្រឿងញៀនចូលចាប់ដល់ផ្ទះ រុកឆែកឆេរដោយគ្មានការអនុញ្ញាត និងពាក់ឯកសណ្ឋានស៊ីវិល នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ បានបង្ខំគំរាមឲ្យលោកធឿន ស៊ូនិយាយថា (បានយកថ្នាំចែកចាយកាលកន្លងមកនិងបានប្រើប្រាស់គ្រឿងញៀនជាប្រចាំ) តែលោកធឿន ស៊ូ បានបដិសេធមិនព្រមឆ្លើយតាមពាក្យរបស់លោកផាត់ សុផារី,លោកមាស ណារ៉ុង នោះទេ ដោយប្រកែកមិនព្រមនិយាយទេព្រោះលោកធឿន ស៊ូមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ ធ្វើឲ្យលោកទាំងពីរគំរាមធ្វើទារុណកម្មលើរាងកាយបង្ខំឲ្យនិយាយខុសពីការពិត។ថែមទាំងបង្គាប់ឲ្យនិយាយចោទដាក់អ្នកទាំងបីនោះថា បានប្រើប្រាស់គ្រឿងញៀននិងចែកចាយច្រើនឆ្នាំទៀតផង។
ឈ្មោះទាំងបួននាក់នេះបានប្រាប់ ឥទ្ធិពលកម្ពុជា កាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ ឲ្យដឹងមកថា ការជក់គ្រឿងញៀនប្រភេទថ្នាំម៉ាទឹកកក(ប្រភេទ ម្សៅហេរ៉ូអិន)បានទិញពីឈ្មោះផុន អ្នកភូមិអូរកំបុត មួយកញ្ចប់តំលៃម្ភៃដុល្លារ កាលពីថ្ងៃអង្គារ៏ទី១៤ ខែកក្កដា ឆ្នាំ២០២០ ដើម្បីយកមកប្រើប្រាស់ជក់នៅពេលទៅរកត្រីនៅពេលយប់ កុំឲ្យងងុយដេក មួយកញ្ចប់នេះជក់បានប្រាំថ្ងៃ ទៅប្រាំមួយថ្ងៃ គឺចង់និយាយថា ជក់តិចៗ ។
អ្នកទាំងបួនបន្តថា ក្រោយពេលដែលពួកគាត់នៅក្រោយផ្ទះក្នុងថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានមនុស្សមួយក្រុមពាក់ឯកសណ្ឋានស៊ីវិល មកចាប់ពួកគាត់បញ្ជូនទៅអធិការស្រុកឯកភ្នំ គឺមានឈ្មោះ មាស់ ណារ៉ុង ហៅតុង, ព្រឹត សុវណ្ណថា ហៅ នូ, ផាត់ សុផារី បានទះកំផ្លៀងពីរដៃ ខោកមួយក្រញរដៃ ទាត់ធាក់ដោយជើងច្រើនដង ថែមទាំងនិយាយថា (គ្រឿងញៀននេះមានតិចជាងគ្រឿងញៀនអញ់ បើជក់ក៏ជក់ទៅ តែកុំលក់) គំរាមយកលុយម្នាក់ៗមួយពាន់ដុល្លារ ប្រាំរយដុល្លារ បីលានរៀល តែមានការអង្វរករពីអ្នកទាំងនោះ នៅត្រឹមតែប្រាំមួយលានប៉ែតសិបម៉ឺនរៀល(៦.៨០០០០០៛) ដោយមានការព្រមព្រៀងផ្ដិតស្នាមមេដៃ លោកប៉ូលិសដ៏កំហូចកំពូលល្បិចនេះមិនបានទទួលលុយផ្ទាល់ដៃទេ បានប្រើឲ្យមនុស្សផ្សេងទទួលលុយជំនួស។
ការទម្លាយអាថ៏កំបាំងពីការលក់គ្រឿងញៀនឲ្យដឹងពិស្ដារថា ការរកស៊ីគ្រឿងញៀនរបស់អ្នកទិញ និងអ្នកលក់គឺមកពីការចាប់មនុស្សបួននាក់មានឈ្មោះខាងលើ។
អ្នកទិញតគ្នាបានទម្លាយនៅពេលនេះថា ក្នុងឆ្នាំ២០១៨ ខ្លួនបានទិញលក់ក្នុងខែ កក្កដា ខែសីហា បានបង់លុយជូនលោក ផាត់ សុផារី ចំនួនបីរយដុល្លារក្នុងមួយខែ ដល់ខែកញ្ញា លោកផាត់ សុផារី ឡើងថ្លៃបួនរយដុល្លារ អ្នកលក់ បានឈប់ក្នុងឆ្នាំនោះព្រោះខាតបង់ដើម ។
សង្ឈឹមថា លោកអធិការស្រុកឯកភ្នំ លោកស្នងការខេត្តបាត់ដំបង និងចាត់វិធានការក្ដៅទៅលើមន្រ្តីដ៏កំហូចនេះប្រវាត់ចោលមិនខានឡើយ។!!!
(2021-01-21)
(2021-01-21)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2021-01-21)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)