ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោកវរសេនីយ៍ឯក យី សំអូន រងការរិៈគន់ប្រើហឹង្សាវ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលភ្នំសន្ទុក

2020-07-11

ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋលក់ដូរនៅរមណីយដ្ឋានភ្នំសន្ទុក មកថាកាលពីថ្ងៃពុធទី៨ ខែកក្កដា ឆ្នាំ២០២០ មានអំពើហឹង្សាមួយករណីផ្ដើមចេញពីការទាលុយ៣០០០រៀលថ្លៃសំអាតបរិស្ថាន ហេតុការណ៍នេះបានកើតមានទំនាស់រវាងអ្នកគ្រប់គ្រប់អនាម័យបរិស្ថាននៅរមណីយដ្ឋានភ្នំសន្ទុក និងលោក វរសេនីយ៍ឯក យី សំអូន មេបញ្ចាការរងកងរាជអាវុអាហត្ថខេត្តកំពង់ធំ រហូតមានការចោទប្រកាន់ទៅលើ់ លោកវរសេនីយ៍ឯក យី សំអូន ថា បានទះកំភ្លៀងអ្នកគ្រប់គ្រប់អនាម័យបរិស្ថាននៅរមណីយដ្ឋានភ្នំសន្ទុកផ្អើលអ្នករត់ម៉ូតូឌុប និងអ្នកលក់ដូរនៅទីនោះ។

            លោក ប្រាក់ សុខប៊ុន ហៅទី អ្នកគ្រប់គ្រងនៅរមណីយដ្ឋានភ្នំសន្ទុកបានផ្ដល់បទសម្ភាសន៏នៅព្រឹកថ្ងៃសៅរ៏ទី១១ ខែកក្កដា ឆ្នាំ២០២០ថា ច្បាប់កំណត់ក្នុង១នាក់បង់១០០០រៀលថ្លៃអនាម័យ លោកបានជិះម៉ូតូតាមទាលុយចំនួន៣០០០រៀល ដោយក្នុងរថយន្ដមានមនុស្សចំនួនបីនាក់ ខណៈពេលដែលកំពុងសុំលុយ លោកបានលើកដៃសំពះគោរពត្រឹមត្រូវ ស្រាប់តែលោកយី សំអូន បានប្រាប់ជនរងគ្រោះថាហែងមិនមើលស្លាកលេខ ខ.ម អញ់ទេអី  ជនរងគ្រោះក៏បានប្រាប់លោក យី សំអូន ថានៅកន្លែងនេះលើកលែងតែជនពិការ កូនក្មេង នឹងអ្នកមានបេសកម្ម ពីក្រសួងនឹងមន្ទីរទេសចរណ៌តែប៉ុណ្ដោះដែលមិនអោយយកលុយក្រៅពីនោះគឺយកទាំងអស់ ដើម្បីយកលុយបង់ចំនូលអោយថ្លៃអនាម័យកម្មករដែលសំអាតនៅរមណីយដ្ឋានភ្នំសន្ទុកនិងបង់ជូនខេត្តនិងក្រសួងផងដែរ ។

            ខណៈពេលប្រកែកគ្នាស្រាប់តែម្ដាយរបស់លោកយី សំអូន ដែលជិះក្នុងរថយន្ដជាមួយគ្នាបានសួរទៅជនរងគ្រោះថារឿងអី នៅពេលនោះលោកយី សំអូនបានស្រែកប្រាប់ម្ដាយរបស់លោកថា មិនបាច់អោយលុយវាទេ បើហ៊ានតែអោយគឺមានរឿងហើយ ! ជនរងគ្រោះក៏បានសួរទៅម្ដាយលោកយី សំអូន ថាគាត់ធ្វើការអីបានសំដីរបស់គាត់កាចម្លេះ គ្រាន់តែលឺដូច្នោះ ស្រាប់តែលោកយី សំអូន បានចុះមកទះកំភ្លៀងលោកតែម្ដងរហូតមានដកកាំភ្លើងខ្លីតែត្រូវបានប្រពន្ធរបស់លោកយកកាំភ្លើងទៅទុកក្នុងឡានវិញ ជនរងគ្រោះក៏បានយកទូរស័ព្ទមកថត តែត្រូវបានលោកយី សំអូនចុះមកឆក់យកទូរស័ព្ទពីដៃហើយបើកឡានរត់ទៅបាត់ មកដល់ពេលនេះលោកថា ដោយមានការអន្ដរគមន៍ពីលោកហង្ស ថុល មេបញ្ចាការកងរាជអាវុធហត្ថខេត្ត សុំអោយលោកពន្យាពេលអោយចូលខ្លួនមកដោះស្រាយទើបលោកសម្ងំសិន តែលោកបានប្ដឹងទៅប៉ុស្ដិនគបាលសន្ទុក ដើម្បីទាសំណងជំងឺចិត្ត១០លានរៀល តែលោកថាមិនចង់មានរឿងវែងឆ្ងាយទេ។

            លោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំបានផ្ដល់បទសម្ភាសតាមទូស័ព្ទ នៅថ្ងៃសៅរ៏ទី១១ ខែកក្កដា ឆ្នាំ២០២០ថា កាលដែលលោកបើកបរពុំឃើញមានដាក់បារាសនោះទេលោកក៏បានបើកបរទៅ ស្រាប់មានមនុស្សម្នាក់មកចង្អុលមុខលោក ហើយថតរូបលោកថែមទៀតទើបលោក ប្រវ៉ាយប្រតបឆក់យកទូស័ព្ទដៃ ! លោកយី សំអូន បដិសេដថា លោកពុំបានទះកំភ្លៀងដូចការចោទប្រកាន់ជនរងគ្រោះនោះទេ រឿងអីលោកទៅវ៉ៃគេនោះ បើលោកដើរធ្វើតែបុណ្យមិនដែលប៉ះពាលអ្នកណាទេ ហើយលោកក៏ពុំចង់អោយមានរឿងវែងឆ្ងាយនោះដែរ។

         លោក ហង្ស ថុល មេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានប្រាប់ក្នុងកិច្ចសម្ភាសន៏តាមទូស័ព្ទនៅថ្ងៃសៅរ៏ទី១១ ខែកក្កដាឆ្នាំ២០២០នេះថា លោកមិនកាន់ជើងកូនចៅនោះទេបើរឿងនោះវាពិតមែន លោកកំពុងតែឲ្យកម្លាំងចុះស្រាវជ្រាវសិន បើរឿងនោះជាការពិតលោកនិងមានវិធានហើយ ។!!អត្ថបទដកស្រងទាំងស្រុង

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ អានបន្ត...

(2020-12-02)


លោកយ៉ុង សម្បត្តិ មានឋានន្តរស័ក្ខិអនុសេនីយ៍ឯកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយចេកហៅចាន់គីរី អានបន្ត...

(2020-11-30)


សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីឃាត់ខ្លួនជនសង្ស័យ៩នាក់ អានបន្ត...

(2020-11-27)


អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គនិងប្រធានពេទ្យសត្វខេត្តកំពង់ធំគោរពកាតព្វកិច្ចបង់ពន្ធ អានបន្ត...

(2020-11-26)


សកម្មភាពប្រដេញរថយន្តពេលយប់តាមផ្លូវជាតិលេខ៦៧ថាជារថយន្តលោក កេត សុធា ហៅបុល អានបន្ត...

(2020-11-26)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាមទំនាស់វិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ដោះស្រាយមិនរួច អានបន្ត...

(2020-11-24)


សមត្ថកិច្ចជំនាញឧត្តរមានជ័យធ្វើការបាញ់បោះដោយសេរីហាក់ឃ្លាតឆ្ងាយពីពាក្យអរគុណសន្តិភាព អានបន្ត...

(2020-11-23)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-19)


លោកលឹង លីនទូលស្នើឲ្យប្រព័ន្ធតុលាការខេត្តសៀមរាបចាត់ការមនុស្សទាំងបីនាក់ក្នុងន័យជំរិតទាប្រាក់ អានបន្ត...

(2020-11-18)


សកម្មភាពកាប់ព្រៃឈើជិតអស់ដោយសារលិខិតឯកសារ អានបន្ត...

(2020-11-17)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-16)


លោកកែវចំរើនហៅព្រីងរហ័សនាម(M.99) កំពុងល្បីថាបានគ្រប់គ្រងល្បែងពេញខណ្ឌ៧មករាហើ្យ អានបន្ត...

(2020-11-15)


មនុស្សបីនាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធពីការឈូសឆាយដីព្រៃកប់សព អានបន្ត...

(2020-11-14)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-11)


ការចម្រូងចម្រាសព្រោះតែដោះស្រ័យដីធ្លីរវាងម្ចាស់ដីទិញលក់ផ្ទេរសិទ្ធធ្វើឯកសារពីអាជ្ញាធរមូលដ្ឋានមិនច្បាស់... អានបន្ត...

(2020-11-06)