(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
ខេត្តព្រះវិហារ ឥទ្ធិពលកម្ពុជា តាមការរៀបរបពីលោកស្រីម៉េង សុខច្រិប រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ដ បានផ្ដល់បទសម្ភាសន៏នៅថ្ងៃព្រហស្បតិ៏ ទី១៣ ខែសីហា ឆ្នាំ២០២០ និងបានបង្ហាញឯកសារមួយចំនួនទាក់ទងរឿងប្រវត្តិដីចំការស្វាយដែលលោកស្រីបានបង្កបង្កើនផលជាមួយប្ដីគាត់ដើម្បីជាតឹកតាងបញ្ជាក់ដល់អង្គហេតុនៃការទាមទារយកផលពីកម្លាំងខ្លួននិងប្ដី ដែលបានស្លាប់ចោលពេលថ្មីៗ។
ហេតុការណ៏នេះលោកស្រីម៉េង សុខច្រិប បានបញ្ជាក់ក្នុងន័យថា គាត់មានតួនាទីជាប្រពន្ធចុងរបស់លោកនី គឹមស្រ៊ុន បានរៀបអាពាហ៏ពិពាហ៏ នៅថ្ងៃ៤ ខែមិនា ឆ្នាំ២០១៨ បានចាប់ដៃគ្នាកសាងបានចំការស្វាយកែវល្មៀតពីរកន្លែង ក្រោយពីប្ដីរបស់គាត់បានធ្វើមរណៈកាល(ស្លាប់) មានការជំទាស់ជាមួយអ្នកស្រីវឿន ភារម្យ ត្រូវជាប្រពន្ធដើមលោក នី គឹមស្រ៊ុន ក្នុងន័យថា ដីចំការស្វាយនោះជាកម្មសិទ្ធរបស់អ្នកស្រីវឿន ភារម្យ មានឈ្មោះនៅក្នុងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។
ហេតុផលទាំងនេះហើ្យធ្វើឲ្យលោកស្រីម៉េង សុខច្រិប មានការខ្វល់ខ្វាយយ៉ាងខ្លាំងពីបញ្ហានេះ ទើបស្វែងរកកិច្ចចរចា ជាផ្លូវច្បាប់ជូនលោកស្រី ក្នុងនាមជាប្រពន្ធចុង(ទី២) រឿងហេតុនេះហើ្យ លោកស្រីបានទម្លាយអាថ៏កំបាំងព័ត៌មាននេះជូនដើម្បីជាសក្ខីភាពក្នុងចំណែកទទួលផលពីប្ដីរបស់លោកស្រី។
រីឯអ្នកស្រី វឿន ភារម្យ ត្រូវជាប្រពន្ធដើមវិញ បានប្រាប់ឥទ្ធិពលកម្ពុជា តាមរយៈលេខទូរស័ព្ទ កាលពីថ្ងៃសៅរ៏ ទី១៥ ខែសីហា ឆ្នាំ២០២០ មកថា« អ្នកស្រីមិនព្រមប្រគល់ចំការស្វាយនោះឲ្យទៅលោកស្រីម៉េង សុខច្រិបប្រពន្ធទី២របស់ប្ដីគាត់បានទេ ព្រោះអីដីចំការនេះជាកម្មសិទ្ធរបស់ប្តីអ្នកស្រី កាលនៅរួមរស់ជុំជាប្ដីប្រពន្ធនិងគ្នាថែមទាំងមានកូនប្រុសពីរនាក់ទៀតផង ហើ្យបានចុះក្បាលបញ្ជីដីរួចរាល់ហើ្យដែរ នៅឆ្នាំ២០១៣ ។អ្នកស្រីបន្តថា ដោយឡែកប្រពន្ធចុងទើបតែបានគ្នាជាមួយប្ដីរបស់អ្នកស្រី នៅឆ្នាំ២០១៨ ដូច្នេះរឿងដីចំការស្វាយនោះអ្នកស្រីវឿន ភារម្យ ថាមិនឲ្យជាដាច់ខាត»។
ចុងក្រោយលោកស្រី ម៉េង សុច្រិប បាននិយាយថា« ការជួបជុំប្ដីប្រពន្ធនាងខ្ញុំបានចុះអត្តាស៊ីវិលត្រឹមត្រូវតាមច្បាប់ ចំណែកលុយលោកស្រីបានសងធានាគាជំនួសគ្រួសារអ្នកស្រីវឿន ភារម្យ សរុបទឹកប្រាក់មួយម៉ឺនប្រាំរយដុល្លារ(១.០៥០០$) ចំការស្វាយនេះក្រោយប្ដីនាងខ្ញុំបានលែងលះប្រពន្ធដើមគាត់ក្នុងឆ្នាំ២០១៧ ចំណែកប្រពន្ធដើមប្ដីនាងខ្ញុំមានប្ដីថ្មីរួចហើ្យដែរ រីឯដីច្រើនកន្លែងបានបែងចែកកូនគាត់អស់រលីងគ្មានសលត្រង់ណាទេ។ ប្ដីនាងខ្ញុំបានចុះចេញមកមានរថយន្តចាស់មួយគ្រឿង គាត់ថា មានដីពីរកន្លែងកាលនោះដីនោះនៅព្រៃច្រើន ទើបនាងខ្ញុំមានលុយបានពិគ្រោះយោបល់និងប្ដីថា យកដីនោះធ្វើចំការ ក៏បានចំណាយលុយនាងខ្ញុំយ៉ាងច្រើនមកលើចំការពីរកន្លែងនេះ តែមិននឹកស្មានថា ដីនោះមានប្លង់មានឈ្មោះប្រពន្ធដើមគាត់ទៅវិញ»។
លោកស្រី ម៉េង សុខច្រិប ចង់ឲ្យផ្នែកច្បាប់ជួយរកយុត្តិធម៏អំពីបញ្ហានេះផង ក្នុងនាមជាប្រពន្ធចុងលោក នី គឹមស៊្រុន លោកស្រីថា មានអ្នកសាក្សីច្រើននាក់ បានដឹងឮពីគ្រួសារលោកស្រីបានខិតខំបង្កបង្កើនផលដំណាំស្វាយកែវល្មៀតពីរចំការនេះ ចុងក្រោយលោកស្រីសំណូមពរឲ្យតុលានិងជំនាញពាក់ព័ន្ធជួយចុះមកបែងចែកនិងរកហេតុផលណាបានសមរម្យជូនលោកស្រី។!!
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)