ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធ៏សែនជ័យកំពុងត្រូវដងត្រូវផ្លែជាមួយមេល្បែងកត់កន្ទុយលេខ អនឡាញ

2018-08-05

                    ភ្នំពេញ         ឥទ្ធិពលកម្ពុជា       នៅក្នុងខណ្ឌពោធ៍សែនជ័យ មានទីតាំងល្បែងឆ្នោតយួនគ្រប់ទីកន្លែងដែលមាន លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធ៏សែនជ័យជាអ្នកមើលថែ តែបែរជាមានល្បែងស៊ីសងគ្រប់ប្រភេទកំពុងកើតគ្រប់ទីកន្លែង ទុកឲ្យខុសគោលនយោបាយ ភូមិ  ឃុំ មានសុវត្ថិភាពទាំង៩ចំណុចមិនធ្វើការទប់ស្កាត់បង្រ្កាបលើចំណុចណាមួយទ្បើយ ។

            លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធ៏សែនជ័យ ត្រូវពលរដ្ឋមួយចំនួនរិះគន់ថាខ្វះវិធានការទប់ស្កាត់បង្រ្កាបបនល្បែងទាំងនោះនិងភ្លេចគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចអស់រលីង និងបានសម្ងំស្ងៀមនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យ៉ាងរំភើយទៅវិញ។  

                     ល្បែងលក់ឆ្នោតកត់កន្ទុយលេខ និងតាមអនឡាញ ជាច្រើនកន្លែងបានបោះទីតាំងរាប់មិនអស់ក្នុងដែនខ្លួនកំពុងគ្រប់គ្រង ឬលោកអភិបាលខណ្ឌ និងលោកអធិការទំនងមានភាគហ៊ុនរួមឬយ៉ាងណា ព្រោះថាទីកន្លែងលក់ឆ្នោតជាច្រើនកន្លែងកំពុងកើតមាន លើទីតាំងល្បែងស៊ីសងទាំងនោះនៅ ផ្សារ តាំងក្រសាងថ្មី មានឈ្មោះបោះសំលេង ហើយមានឥទ្ធិពលដ៏ធំប្រចាំភ្នំពេញទុកយូររីកសុះសាយពាសពេញជាមិនខានឡើយ ប្រសិនបើគ្មានចាត់វិធានការទៅលើបនល្បែងស៊ីសងទាំងនោះទេវានិងកើតនូវអំពើឆក់ប្លន់ជាយថាហេតុណាមួយ។                                                                                                                                                                                                                                                                                                                                                                                                                            ពលរដ្ឋមួយចំនួនសង្ឃឹមថាអាជ្ញាធរខណ្ឌពោធ៏សែនជ័យនិងលុបបំបាត់បង្រ្កាបទៅលើទីតាំងកត់កន្ទុយលេខឆ្នោត កន្លែងលេងអនឡាញស៊ីសងទាំងនោះដើម្បីផ្ដល់ សន្តិសុខ សុវត្ថិភាព សង្គមជូនពលរដ្ឋ។                                                                                                                                                                                                                                                                                                   ពលរដ្ឋទូទៅមានការយល់ដឹងខ្លាំណាស់ពីការលេងល្បែង  ល្បែងនាំមកនូវសេចក្តីវិនាស អាចបង្កការរំខានបំផ្លាញសុភមង្គលក្នុងគ្រួសារឲ្យធ្លាក់ចុះដុនដាបនិងឈានរកធ្វើអំពើហឹង្សាក្នុងគ្រសារ  ។

                   ពលរដ្ឋមានការរិៈគន់មកលើអាជ្ញាធរថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានដាក់ឲ្យអាជ្ញាធរនិងពលរដ្ឋអនុវត្តនោះទំនងគ្មានប្រសិទ្ធភាពនៅទីនោះទេ

                   មជ្ឈដ្ឋានពីខាងក្រៅយល់ថាការអនុវត្តតាមគោលការច្បាប់មានការធូរលុងប្រសិនបើអាជ្ញាធរសមគំនិតជាមួយអ្នកបង្កើតល្បែងនិងមានការយោគយល់គ្នាសេចក្ដីប្រកាសនោះនិងមិនបានផលល្អទេហើយវាក្លាយជាទម្លាប់មួយដ៏អាក្រក់សម្រាបសង្គម៕

 

       1ea87368-3552-49a5-8274-60a627aaec3c       Capturew        Capturez 

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



បន្ទះក្ដារឈើចំបក់ពីរគោយន្ដកន្រ្ដៃបានដោះលែងដោយលោក ភ័ក្រកូនចៅនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ អានបន្ត...

(2018-08-10)


លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធ៏សែនជ័យកំពុងត្រូវដងត្រូវផ្លែជាមួយមេល្បែងកត់កន្ទុយលេខ អនឡាញ អានបន្ត...

(2018-08-05)


លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង គ្មានសមត្ថភាពលុបបំបាត់បទល្មើស ក្នុងស្រុកបានទេ អានបន្ត...

(2018-08-02)


សត្វជ្រូកបាននាំចូលពីប្រទេសថៃតាមច្រករបៀងបឹងត្រកួនជាញឹកញាប់ អានបន្ត...

(2018-08-01)


ក្រុមហ៊ុមពន់ ជេស្ជ អិនធីឌី មិនអនុវត្តតាមកិច្ចសន្យាប្រមូលសំរាមទីផ្សារបូរីថ្មគោល អានបន្ត...

(2018-07-27)


ការចម្រូងចម្រាសកើតឡើងរវាងសមត្ថកិច្ចបង្រ្កាបនិងក្រុមឈ្មួញរកស៊ីដឹកឈើ អានបន្ត...

(2018-07-18)


ប្រវត្តិដីនិងការរស់នៅពលរដ្ឋ ពុធ សំបូរ ក្នុងមូលដ្ឋាន ភូមិជ្រោយម្ទេស អានបន្ត...

(2018-07-08)


អាជ្ញាធរស្រុកថ្មគោលមិនរវល់រឿងដីធ្លីមានទំនាស់ព្រំដីរវាងភាគីម្ខាងបោះបង្គោលរំលោភយកដីពីភាគីម្ខាង អានបន្ត...

(2018-07-07)


លោក ដួង វុត្ថាជំនាញគ្រប់គ្រងការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ ពីរស្រុកធ្វើការផាស កម្លាំង អានបន្ត...

(2018-07-05)


គំនរសំរាមជាច្រើនគំនរដាក់នៅជុំវិញផ្សារបូរីថ្មគោល អាជីវករ ពលរដ្ឋ រិៈគន់ថាខ្វះអនាម័យ អានបន្ត...

(2018-06-22)


លោក ភេង រ៉ា លោក ស៊ូ បុណ្ណារុង អនុប្រធានមន្ទីរសាធារណៈការខេត្តប្រើអំណាចផ្ដាច់ផ្លូវមុខផ្ទះអ្នកលក់ អានបន្ត...

(2018-06-20)


Thai Art Dance អានបន្ត...

(2018-06-10)


អាជីវកម្មកាយថ្មភ្នំនិងកាយយកអាចម៏ដីលក់ក្នុងស្រុកភ្នំស្រួចក្លាយជាមុខរបរស្របច្បាប់ អានបន្ត...

(2018-06-07)


អាជ្ញាធរស្រុកជីក្រែងមិនបង្រ្កាបបទល្មើសព្រៃឈើទេ ទុកឲ្យបទល្មើសកើតឡើងថែមទៀត អានបន្ត...

(2018-05-19)


លី អ៊ុតនី ជាកន្លែងគយចល័តបណ្ដោះអាសន្នមានលោក ស្រ៊ុន ធឿន នៅប្រចាំឲ្យក្រុមរថយន្តដឹកទំនិញឈប់ដើម្បីទូទាត់ អានបន្ត...

(2018-05-13)