ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោកអធិការស្រុកសំឡូតរងការចោទប្រកាន់ពីរឿងរំលោភដីព្រៃរបស់រដ្ននៅតំបន់ការពារជម្រកសត្វព្រៃភំ្នសំកុស

2020-05-30

          ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា មន្រ្ដីក្រសួងបរិស្ថានបានដាក់ពាក្យបណ្ដឹងជាផ្លូវការជូនទៅអគ្គស្នងការនគរបាលជាតិ ក្នុងកម្មវត្ថុ សូមអោយចាត់វិធានការតាមនីតិវិធីច្បាប់ចំពោះលោក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត ដែលបានកាប់រុករានធ្វើរបង ហ៊ុំព័ន្ធ យកដីព្រៃរបស់រដ្ន នៅតំបន់ការពារធម្មជាតិ នៃដែនជំរកសត្វព្រៃ ភំ្នសំកុស ប៉ុន្ដែររហូតមកដល់ពេលនេះ លោកស្នងការខេត្តបាត់ដំបង នៅមិនទាន់ចាត់វិធានការបែបណានៅឡើយទេគ្រាន់តែបានហៅបុគ្គលរូបនេះមកសួរនាំម្ដងរួចមកហើយ។នេះបើតាមលោក សៅ សាម៉ុន ស្នងការរងខេត្តបាតដំបងទទួលផែនបុគ្គលិក បានប្រាប់អោយដឹងនៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២០។

          កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកសៅ សាម៉ុន ស្នងការរងខេត្តបានបញ្ជាអោយកោះអញ្ចើញ លោក កោ ស៊ុនកាំង ដើម្បីសួរនាំរឿងការរុករានដីព្រៃរបស់រដ្ននោះហើយ ដែលក្រសួងបរិស្ថានបានប្ដឹងទៅអគ្គស្នងការនគរបាលជាតិ សូមអោយចាត់វិធានការច្បាប់ទៅលោក កោ ស៊ុនកាំង។

          លោក សៅ សាម៉ុន ស្នងការរងខេត្តទទួលផែនបុគ្គលិកបានបញ្ចាក់ថា ក្រសួងបរិស្ថានបានដាក់លិខិតទៅអគ្គស្នងការនគរបាលជាតិដោយបានចោទ លោក កោ ស៊ុនកាំង ថាបានកាប់រុករានព្រៃនិងធ្វើរបង់ហ៊ុំព័ទ្ធយកដីនៅតំបន់ការពារធម្មជាតិក្នុងដែនជំរកសត្វព្រៃភ្នំសំកុស ស្រុកសំឡូត ។

          យោងតាមលិខិតជាផ្លូវការរបស់ក្រសួងបរិស្ថាន លេខ៦០៩ ចុះថ្ងៃទី១៣ ឧសភា ឆ្នាំ២០២០ ដែលមានបោះត្រានិងហត្ថលេខា លោក សាយសំអាល រដ្នមន្រ្ដីក្រសួងបរិស្ថាន គោរពជូន លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលភ្នាក់ងារពត័មានទទួលបាននៅថ្ងៃទី២៨ ឧសភា ២០២០នេះមានខ្លឹមសារថា (ករណីឈ្មោះ កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានរុករានឆ្ការដីព្រៃធ្វើរបងហ៊ុំព័ទ្ធធនិងសងរោង ដើម្បីចាប់យកដីសារធារណៈរបស់រដ្នក្នុងតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃ»ភ្នំសំកុស«។

          នៅក្នុងលិខិតនោះ លោក សាយ សំអាល បានជំរាបជូនលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិថា ឈ្មោះ កោ ស៊ុនកាំងបានរុករានឆ្កាដីព្រៃធ្វើរបងហ៊ុំព័ន្ធនិងសងរោងដើម្បីចាប់យកដីសារធារណៈក្នុងតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃភ្នំសំកុសលើផ្ទៃដី  ១៣, ៨០០ម៉ែត្រក្រឡា នៅក្នុងភូមិសាស្រ្ដ (ភ្នំ អូរជុំ)ស្ថិតក្នុងភូមិ វាលរលឹម ឃុំកំពង់ល្ពៅ ស្រុកសំឡូត។

           លោក សាយ សំអាល បានចោទថា សកម្មភាពនេះជាទង្វើផ្ទុយពីមាត្រា៦២ ចំនុច១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងមាត្រា៤៣នៃច្បាប់ភូមិបាល។

          ចំពោះទង្វើខុសច្បាប់របស់មន្រ្ដីរាជការរូបនេះមិនត្រឹមតែបំផ្លិចបំផ្លាញធនធានធម្មជាតិដែលជាសម្បត្តិរដ្នប៉ុណ្ណោះទេថែមទាំងធ្វើអោយបាត់បង់កិត្តិយសរបស់មន្រ្ដីរាជការនិងជាគំរូមិនល្អដល់ពលរដ្ននៅមូលដ្ឋាន ដែលកំពុងឃ្លាំមើលនិងចាំតែអនុវត្តន៍តាមទៀតផង។

          លោក រដ្នមន្រ្ដីបានធ្វើការវិនិច្ឆ័យថា( ដើម្បីរក្សាការពារភាពថ្លៃថ្នូរបស់មន្រ្ដីរាជការ ក្រសួងបរិស្ថានយល់ឃើញថា គួរមានវិធានការវិន័យចំពោះបុគ្គល ឈ្មោះ កោ ស៊ុនកាំង តាមនិតិវិធីច្បាប់ជាធរមាន)។

          ពាក់ព័ន្ធនិងសំណុំរឿង លោក កោ ស៊ុនកាំង អធិការស្រុកសំឡូត ដែលសំបូរទៅដោយរឿងអាស្រូវខាងលើនេះ បើតាមលោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្ត បានរៀបរាប់ថា សកម្មភាពរុករានរំលោភយកដីរដ្នរបស់លោក កោ ស៊ុនកាំង បានកើតឡើងជាបន្ដបន្ទាប់ហើយមន្រ្ដីរបស់លោកក៏បានចុះទៅហាមឃាត់ច្រើនលើកហើយដែរ តែលោក កោ ស៊ុនកាំង មិនព្រមដកថយទេ ។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះបាន កេណ្ឌសាច់់ញាតិ ទៅធ្វើរបងហ៊ុំព័ទ្ធនិងសាងសងរោងនៅលើដីនោះទៀតក្នុងគោលបំណងវាទយកដីតំបន់ហាមឃាត៉នោះកាន់តែខ្លាំង។

          លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ចាក់ថាសកម្មភាពលោ កោ ស៊ុនកាំង ចាប់ផ្ដើមកំរើកកាន់តែខ្លាំង នៅពេលដែលក្រុមហ៊ុនចិន ចាប់ផ្ដើមឈូសឆាយ ស្ថាបនា ផ្លូវជាតិ ចេញពីស្រុកសំឡូត ឆ្ពោះទៅខេត្តពោធិ៍សាត់ ព្រោះដីតំបន់នោះឡើងថ្លៃ ។ប៉ុន្ដែយ៉ាងណា លោកប្រធានមន្ទីរបរិស្ថានរូបនេះបានបញ្ជាក់ថា លោក មិនបានដាក់ពាក្យបណ្ដឹងទៅតុលាការទេ ព្រោះនេះជាចំណាត់ការរបស់ក្រសួងបរិស្ថានដែលប្ដឹងឈ្មោះ កោ ស៊ុនកាំង នេះទៅអគ្គស្នងការនគរបាលជាតិសុំអោយចាត់វិធានការតាមច្បាប់ទៅហើយ។

          សូមបញ្ជាក់ថានេះមិនមែនលើកទី១ទេ លោកកោ ស៊ុនកាំង អធិការស្រុកសំឡូត បានប្រព្រឹត្តកំហុសក្នុងនាមខ្លួនជាមន្រ្ដីរាជការសារធារណៈ ហើយលោកស្នងការខេត្តក៏ធ្លាប់បានបញ្ជាអោយការិយាល័យជំនាញ កោះហៅបុគ្គលនេះ អោយចូលខ្លួនផងដែរ។ប៉ុន្ដែររហូតមកដល់ពេលនេះ លោកស្នងការខេត្តនៅមិនទាន់ចាត់វិធានការបែបណានៅឡើយទេ តែបានហៅបុគ្គលរូបនេះ មកសួរនាំពាក់ព័ន្ធនិងកំហុស និងធ្វើកិច្ចសន្យាយ៉ាងតិចចំនួន២លើកហើយដែរ។ប៉ុន្ដែបុគ្គលរូបនេះមិនស្ដាប់់ការណែនាំ ឬបទបញ្ជារបស់មេកើយ និងមិនគោរពកិច្ចសន្យាកែប្រែរខ្លួនឡើយ។ផ្ទុយទៅវិញ លោកអធិការដ៏មហិមានេះ បានធ្វើគ្រប់សកម្មភាពផ្គើនថ្នាក់ដឹកនាំ ផ្គើននិងច្បាប់កាន់តែខ្លាំងរហូតត្រូវបានក្រសួងបរិស្ថានប្ដឹងទៅអគ្គស្នងការនគរបាលជាតិទៀតផង។

          លោកកោ ស៊ុនកាំង អធិការស្រុកសំឡូត បានបញ្ចាក់ប្រាប់ ឥទ្ធិពលកម្ពុជា កាលពីថ្ងៃព្រហស្បតិ៏ ទី២៨ ខែឧសភា ឆ្នាំ២០២០ក្នុងន័យថា លោក បានបញ្ជាក់ថា ដីដែលរងការចោទប្រកាន់នេះជាដីមួយកន្លែងដែលមានក្បាលដីជាង៤០ក្បាលដីស្ថិតនៅក្នុងភូមិ កំពងល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាតដំបង់ ជាដីជាប់ផ្លូវលេខ ១០ ១៥៥១ ពីស្ពានវែងទៅដល់ព្រំប្រទល់ ឃុំក្រពើពីរ ស្រុក វាលវែង ខេត្តពោធិ៍សាត់ ជាប្រភេទដីលំនៅដ្ឋាន ជាដីជាប់ផ្លូវតាំងពីជំនាន់បារាំង ដីនោះមិនមែនជាដីរបស់លោកនោះទេ ជាដីរបស់ពលរដ្ឋ គេមានឈ្មោះ ទិញ លក់ មិនមែនជាដីកាប់រានដីព្រៃភ្នំសំកុសស្ថិតក្នុងតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃនោះទេ ប៉ុន្ដែក្នុងឃុំនោះជាដីដែលជាប់នៅដីក្នុងព្រះរាជក្រឹតជាង១០០០គ្រួសារ ជាដីនៅក្បែរសាលារៀន អូរជាំ ក្នុងឃុំកំពង់ល្ពៅ ហើយមន្រ្ដីថ្នាក់ក្រោមដែលធ្វើរបាយការណ៍មិនច្បាស់លាស់ និងមួលបង្កាច់កិត្តិយរបស់លោក និងធ្វើបាបលោក ដែលជាអ្នកធ្វើការស្មោះត្រង់មានសាច់ការពិតទៅវិញ ។ការពិតដីនេះពលរដ្នបានធ្វើរបងយូរហើយ តែដោយសារតែជីវភាពក្រីក្រ ទើបមិនបានដាក់លួសអោយបានត្រឹមត្រូវ ក្រោយមកទើបពលរដ្នបានដាក់លួលរបងការពារ ដំណាំ កុំអោយសត្វចូលស៊ី  ហើយដីនេះប្រជាពលរដ្នបានពឹងពាក់អោយលោកជួយមើល ថាប្រសិនបើមានទោសទន់មែននោះគឺពលរដ្នហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។!!

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោកវរសេនីយ៍ឯក យី សំអូន រងការរិៈគន់ប្រើហឹង្សាវ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលភ្នំសន្ទុក អានបន្ត...

(2020-07-11)


ក្របីបីក្បាលត្រូវបានបាត់ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួន អានបន្ត...

(2020-07-11)


លោកយ៉ុងសម្បត្តិមេប៉ុស្តិ៍ច្រករបៀងស្វាយចេកបានលើកឡើងពីគោលដៅការពារទប់ស្កាត់ពលរដ្ឋឆ្លងដែន អានបន្ត...

(2020-07-02)


មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់ កង់ ម៉ូតូ របស់ម្ចាស់ផ្សារ អានបន្ត...

(2020-06-25)


មន្រ្តីសហគមន៍បឹងពាំរាំងរងការចោទពីលោកស៊ីម ឈីវឈានពិសិដ្ឋ ព្រោះតែការពារបឹងធម្មជាតិ អានបន្ត...

(2020-06-24)


ពលរដ្ន៦ភូមិមានជម្លោះដីធ្លីជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ ស្រុកស្ទោង អានបន្ត...

(2020-06-20)


ក្រុមហ៊ុនយីតាក់គ្រុប ចែកជីជូនអ្នកស្រុកប្រាសាទបាគងក្រោមការដឹងនាំលោកសូរ ប្លាតុងអភិបាលស្រុក អានបន្ត...

(2020-06-19)


សមិទ្ធផលក្នុងឃុំមានជ័យមានការអភិវឌ្ឃន៏ផ្លូវក្នុងមូលដ្ឋានសម្រាប់ពលរដ្ឋទូទៅ អានបន្ត...

(2020-06-17)


ច្រកទ្វារអន្តរជាតិដូងបើកឲ្យដឹកទំនិញគ្មានការទប់ស្កាត់ពីមេច្រក អានបន្ត...

(2020-06-15)


ផ្ទុះរឿងជាងសំណងចោទក្រុមហ៊ុនdimension studioថាជំពាក់លុយថ្លៃកម្លាំងពលកម្មមួយពាន់មួយរយហុកសិបដុល្លារមិនព្រមសង អានបន្ត...

(2020-06-12)


អាជ្ញាធរខេត្តនិងអង្គការជំនួយផ្នែកច្បាប់ បើកសិក្ខាសាលាពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តច្បាប់ ស្ដីពីរបបសារព័ត៌មាន អានបន្ត...

(2020-06-12)


រថយន្តក្រុងអ៊ូខុងគ្រោះថ្នាក់នៅស្រុកអន្លង់វែងខណៈពេលធ្វើដំណើរពីភ្នំពេញ អានបន្ត...

(2020-06-10)


លោក ស៊ូ ចាន់ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្លិនស្អុយពីរឿងលុយ ៣៣ លានរៀល អានបន្ត...

(2020-06-10)


ថ្នាក់ដឹកនាំខេត្តនិងសប្បុរសជនជួយឧបត្ថម្ភសម្ភារៈ ថវិកាសម្រាប់ការកសាងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ អានបន្ត...

(2020-06-09)


ក្រុមហ៊ុនកិនថ្មពីរកន្លែងគឺក្រុមហ៊ុនថៃ និងក្រុមហ៊ុនកូរ៉េ បំផ្លាញផ្លូវច្រើនឆ្នាំ អភិបាលស្រុក រុញដាក់គ្នា អានបន្ត...

(2020-06-07)