ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោកអ៊ុយ វិត ប្រធានការិយាល័យគយនិងរដ្ឋាករ ភ្នំដី លើកឡើងថាទំនិញចេញចូលបានបង់ពន្ធចូលរដ្ឋ

2018-05-04

ខេត្តបាត់ដំបង   ឥទ្ធិពលកម្ពុជា    ទំនិញគ្រប់ប្រភេទដែលនាំចូលតាមច្រកអន្ដរជាតិភ្នំដីត្រូវបានពលរដ្ឋក៏ដូចមជ្ឈដ្ឋានទូទៅមើលឃើញថាសុទ្ធតែបានបង់ពន្ធចូលរដ្ឋទាំងអស់ការបង់ពន្ធពីប្រធានការិយាល័យគយនិងរដ្ឋាករ ភ្នំដីនេះនូវមានកំរិត។

ប្រភេទទំនិញដែលបាននាំចូលពីច្រកភ្នំដី ស្រុកសំពៅលូន នេះ មានដូចជា អង្ករ , បន្លែបង្ការ,ត្រី,សាច់ជ្រូក,សាច់មាន់,ជី,ពងមាន់,ពងទា,ទឹកក្រូច,ទឹកផ្លែឈើ,បើនិយាយរួមទំនិញគ្រប់សាពើរបាននាំចូលមកកាន់ប្រទេសកម្ពុជារួមទាំងគ្រឿងសំណង់មានដូចស៊ីម៉ង់ត៏,ដែក,ក្បឿងជាដើម។ល។សុទ្ធតែត្រូវបានបង់ពន្ធទាំងអស់។

Capturepom

លោក អ៊ុយ វិត ប្រធានការិយាល័យគយនិងរដ្ឋាករ ភ្នំដី បាននិយាយប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះថា គ្រប់ទំនិញចេញចូលតាមច្រកភ្នំដីនេះត្រូវតែបង់ពន្ធមិនថាទំនិញតិចឬច្រើន ក្រោយមកគណៈបញ្ជាការឯកភាពខេត្តបាត់ដំបងសុំការលើកលែងទំនិញតិចតួចដែលពលរដ្ឋបាននាំចូលមកពីច្រកភ្នំដីនេះមិនឲ្យយកពន្ធពីពលរដ្ឋក្រីក្រទេ  លើកលែងតែទំនិញធំៗដូចនាំចូលទឹកក្រូច,ទឹកសុទ្ធ,ស៊ីម៉ង់ត៏,អង្ករនិយាយរួមគ្រឿងសំណង់គ្រប់ប្រភេទ។ល។ជាដើមត្រូវបង់ពន្ធជូនរដ្ឋ។

ពលរដ្ឋអ្នកអូសរទេះនៅច្រកភ្នំដីបាននិយាយថា ទំនិញដឹកចូលទៅថៃ ក្នុងមួយរទេះទម្ងន់ក្រោមពីមួយតោនចុះ តម្រួតថៃយកពីររយបាត(២០០)បាត សម្រាបទំនិញខ្មែរនាំចូលទៅលក់ដីថៃ។  ទំនិញនាំចេញពីថៃមកវិញ មន្រ្ដីប្រចាំច្រកខ្មែរឈរចាំយកមួយរទេះដៃតូចៗមានដូចជាអីវ៉ាន់លក្ខណៈគ្រួសារ យកពីរពាន់រៀល(២០០០៛) ទៅប្រាំពាន់រៀល(៥០០០៛)ក្នុងមួយស្ថាបនៗ  អីវ៉ាន់នាំចេញពីដីថៃចូលមកខ្មែររទេះខ្នាតធំៗវិញ ម្ចាស់អីវ៉ាន់បានប្រាប់ដល់ក្រុមឈរប្រចាំច្រកថារងចាំទូទាត់នៅពេលល្ងាចដោយឃើញថាក្រុមមនុស្សឈរប្រចាំច្រកបានស្គាល់រទេះដាក់ទំនិញច្បាស់លាស់អស់ហើយនេះតាមសម្ដីអ្នកអូសរទេះ។

Capturepom1

ទាក់ទងពីបញ្ហានេះហាក់បីដូចផ្ទុយពីលោកអ៊ុយ វិតប្រធានការិយាល័យគយរដ្ឋាករ ភ្នំដី បានផ្ដល់បទសម្ភាសន៏តាមរយៈទូរស័ព្ទដល់ (ឥទ្ធិពលកម្ពុជា)ថាមិនបានយកលុយអីវ៉ាន់តាមរទេះតូចតាចនោះទេ។ដោយហេតុនេះហើយទើបពលរដ្ឋមានការរិះគន់មកលើថ្នាក់ដឹកនាំតាមការពិតមន្រ្ដីក្រោមឳវាទកំពុងធ្វើឲ្យប្រជាប្រិយ៏ភាពគណៈបក្ខប្រជាជនកម្ពុជាមានការថយចុះតាមរយៈទង្វើបែបនេះ។

ត្បិតថាការផ្ដល់បទសម្ភាសន៏រវាងលោកអ៊ុយ វិតប្រធានការិយាល័យគយច្រកភ្នំដីមកដល់(ឥទ្ធិពលកម្ពុជា)មិនទាន់បានជាក់លាក់នូវឡើយទេពីបញ្ហាយកពន្ធដាចូលរដ្ឋតាមច្រកដែលខ្លួនកំពុងគ្រប់គ្រង  ព្រោះមិនបានឃើញទិន្នន័យពិតប្រាកដនូវឡើយ ៕

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ការចម្រូងចម្រាសកើតឡើងរវាងសមត្ថកិច្ចបង្រ្កាបនិងក្រុមឈ្មួញរកស៊ីដឹកឈើ អានបន្ត...

(2018-07-18)


ប្រវត្តិដីនិងការរស់នៅពលរដ្ឋ ពុធ សំបូរ ក្នុងមូលដ្ឋាន ភូមិជ្រោយម្ទេស អានបន្ត...

(2018-07-08)


អាជ្ញាធរស្រុកថ្មគោលមិនរវល់រឿងដីធ្លីមានទំនាស់ព្រំដីរវាងភាគីម្ខាងបោះបង្គោលរំលោភយកដីពីភាគីម្ខាង អានបន្ត...

(2018-07-07)


លោក ដួង វុត្ថាជំនាញគ្រប់គ្រងការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ ពីរស្រុកធ្វើការផាស កម្លាំង អានបន្ត...

(2018-07-05)


គំនរសំរាមជាច្រើនគំនរដាក់នៅជុំវិញផ្សារបូរីថ្មគោល អាជីវករ ពលរដ្ឋ រិៈគន់ថាខ្វះអនាម័យ អានបន្ត...

(2018-06-22)


លោក ភេង រ៉ា លោក ស៊ូ បុណ្ណារុង អនុប្រធានមន្ទីរសាធារណៈការខេត្តប្រើអំណាចផ្ដាច់ផ្លូវមុខផ្ទះអ្នកលក់ អានបន្ត...

(2018-06-20)


Thai Art Dance អានបន្ត...

(2018-06-10)


អាជីវកម្មកាយថ្មភ្នំនិងកាយយកអាចម៏ដីលក់ក្នុងស្រុកភ្នំស្រួចក្លាយជាមុខរបរស្របច្បាប់ អានបន្ត...

(2018-06-07)


អាជ្ញាធរស្រុកជីក្រែងមិនបង្រ្កាបបទល្មើសព្រៃឈើទេ ទុកឲ្យបទល្មើសកើតឡើងថែមទៀត អានបន្ត...

(2018-05-19)


លី អ៊ុតនី ជាកន្លែងគយចល័តបណ្ដោះអាសន្នមានលោក ស្រ៊ុន ធឿន នៅប្រចាំឲ្យក្រុមរថយន្តដឹកទំនិញឈប់ដើម្បីទូទាត់ អានបន្ត...

(2018-05-13)


រឿងក្រពើ និង ចៅក្រមទាំងប្រាំ -​ ចចក និង អណ្តើក អានបន្ត...

(2018-05-07)


ប្រវត្តិស្តេចកន អានបន្ត...

(2018-05-07)


រឿងព្រេងខ្មែរ ក្រពើលោកនេន អានបន្ត...

(2018-05-07)


សម្លេងស្រឡៃ អានបន្ត...

(2018-05-07)


លោក ហាក់ សារិនប្រធានសាខាកាំកុងត្រូលច្រកអន្តរជាតិភ្នំដីហៅគីឡូ១៣គ្មានការត្រួតពិនិត្យទំនិញ អានបន្ត...

(2018-05-06)