ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោកអ៊ា សុខាប្រធានបរិស្ថានខេត្តព្រះវិហារកំពុងបើកផែនទីមើលចុច ជី ភី អេស រកទីតាំងឈ្មួញឈើពីរនាក់ឈ្មោះឆាយ ឈ្មោះរិទ្ធនៅ៩១ស្រុកជាំក្សាន្ត

2017-08-03

លោកអ៊ា សុខាប្រធានបរិស្ថានខេត្តព្រះវិហារកំពុងបើកផែនទីមើលចុច ជី ភី អេស រកទីតាំងឈ្មួញឈើពីរនាក់ឈ្មោះឆាយ ឈ្មោះរិទ្ធនៅ៩១ស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ  ឥទ្ធិពលកម្ពុជា    អស់រយៈពេលច្រើនឆ្នាំមកហើយនរណាៗក៏គេដឹងដែរពីកម្លាំងអំណាចមន្រ្ដីបរិស្ថានខេត្តព្រះវិហារដែលមានលោក អ៊ា សុខាជាប្រធាននិងលោកសុងចន្ទ័ សុជាតិជាអនុប្រធានបាននាំកម្លាំងចុះធ្វើការបង្រ្កាបរោងសិប្បកម្មឈើជាច្រើនកន្លែងរៀបដូចកន្ទេលនិងមានក្រុមដឹកតាមរថយន្ដ  គោយន្ដកន្រៃ្តខ្លបខ្លាចពីអានុភាពស្នាដៃមន្រ្ដីបរិស្ថាននេះខ្លាំងណាស់។                                                                                                                                                     ក្រុមសិប្បកម្មឈើជាច្រើនកន្លែងនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តព្រះវិហារតែងលើកឡើងថាមន្រ្ថីបរិស្ថានពេលចុះមកម្ដងៗតែងធ្វើការចុះបង្រ្កាបរុះរើ យកម៉ាស៊ីនឈូសឈើនៅនឹងកន្លែងរបស់ពួកគាត់គ្មានសលឡើយហើយថែមទាំងបញ្ជាឲ្យឈប់ធ្វើសកម្មភាពបន្ដបើជនណាល្មើសធ្វើបន្ដទៀតនិងធ្វើទៅតាមច្បាប់។                                          ឥឡូវមានឈ្មោះឈ្មួញរកស៊ីឈើពីរនាក់កំពុងរាតត្បាតពេញស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បានបញ្ចុះបណ្ចូលក្រុមឈ្មួញដទៃទៀតឲ្យប្រមូលឈើពីព្រៃយកមកទុកឲ្យបានច្រើនដើម្បីដឹកចេញយកទៅស្ដុបទុកនៅភូមិតាវៀន ឃុំត្រពាំងប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ឈ្មួញរិទ្ធតែងលើកឡើងថាដឹកជូនលោក៥១យកធ្វើផ្ទះគ្រួសារកងទ័ព។                                           ឈ្មួញឆាយត្រូវបានគេដឹងថាជាឈ្មួញដុះស្លែបានដឹកជញ្ជូនឈើចូលដាក់ដេប៉ូនៅព្រៃខ្នុរ ឃុំស្រែណូយ  ស្រុកវ៉ារិន កាលកន្លងមកដេប៉ូនៅទីនោះត្រូវបានគេដឹងថាបានផ្លាស់ទីតាំងនោះហើយ។យកទៅដាក់នៅភូមិតាវៀន ឃុំត្រពាំងប្រាសាទ ស្រុកវ៉ារិន  នៅក្បែរគ្នានោះមានទីតាំងដាក់ឈើពីរកន្លែងគឺឈ្មួញឆាយ ឈ្មួញរិទ្ធ។ឈ្មួញទាំងពីរនេះមិនត្រឹមតែយកឈើចេញពីរកន្លែង៩១ ស្រុកជាំក្សាន្តនោះទេនៅមានកន្លែងភូមិដីក្រហម៦២ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យច្រើនឆ្នាំមកហើយឈើដែលឈ្មួញទាំងពីរបានយកចេញពីទីនោះគឺនៅតំបន់អភិរក្សគូលេនព្រហ្មទេពស្ថិតនៅចន្លោះខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ព្រះវិហារ។                                                                                                                                       តាមការប៉ានស្មានពីប្រភពពលរដ្ឋឲ្យដឹងថាឈ្មួញទាំងពីរនេះបានស្លរទឹកចិត្តមន្រ្ដីធំៗអស់ហើយដូចជាមន្រ្ដីរដ្ឋបាលព្រៃឈើ មន្រ្ដីបរិស្ថាននិងមានមន្រ្ដីពាក់ព័ន្ធដែលបានសមគំនិតជាមួយឈ្មួញទាំងពីរនេះបើកចំហរបណ្ដោយឲ្យដឹកជញ្ជូនយ៉ាងអនាធិបតេយ្យជិតអស់។មន្រ្ដីបរិស្ថានខេត្តព្រះវិហារជួយបើកផែនទីចុចរកជី ភី អេសឲ្យបានឆាប់ៗទុកយូរអាចអស់ឈើពីព្រៃទាំងនោះហើយណា។                                                                                                              បណ្ដាញសារព័ត៌មានមិនច្បាស់ការនៅក្នុងស្រុកលើកឡើងថាក្នុងមួយខែៗឈ្មួញរកស៊ីទាំងពីរនាក់ចំណាយលុយកាក់មិនក្រោមមួយម៉ឺនដុល្លារជូនមន្រ្ដីជំនាញៗទាំងនោះឡើយទើបដំណើរការរកស៊ីដឹកឈើបានយ៉ាងរលូន។

របាយការណ៏មួយបានបញ្ជាក់ថា  តំបន់ព្រៃព្រះរកា មានផ្ទៃដីទំហំប្រមាណ ៩ម៉ឺន៨ពាន់ហិកតា នៅក្នុងភូមិសាស្ត្រ ស្រុកចំនួន៣ មានស្រុកឆែប ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ នៃខេត្ត ព្រះវិហារ គឺជាតំបន់ព្រៃស្រោង និងជាដែនជម្រកសត្វព្រៃ ដែលនៅសេសសល់ ចុងក្រោយគេបង្អស់ បន្ទាប់ពីតំបន់ព្រៃឡង់ ជាប់ភូមិសាស្ត្រ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលត្រូវរងការកាប់បំផ្លាញឲ្យវិនាសហិនហោច ដោយសារតែ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតា ទៅឱ្យក្រុមហ៊ុនឯកជន វិនិយោគដំណាំកសិឧស្សាហកម្ម ក្នុងប្រទេសកម្ពុជារួចមកនោះ ។បច្ចុប្បន្ន តំបន់ព្រៃព្រះរកា ក៏កំពុងទទួលរង ការកាប់បំផ្លាញផងដែរ យ៉ាងអនាធិបតេយ្យ ស្ទើររលាយហិនហោចហើយក្នុងមួយថ្ងៃៗ គេឃើញមានម៉ាស៊ីនត្រង់ស៊ីទ័រ សឹងតែរាប់រយគ្រឿង ត្រូវគេអនុញ្ញាត ឲ្យអារឈើកាប់ឈើដុំ យកទៅលក់នៅតាមសិប្បកម្ម៕

 

 

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពលករខ្មែរជួបគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្ត ស្លាប់២នាក់ និងរបួសធ្ងន់៤នាក់ អានបន្ត...

(2018-09-23)


លោក ផង់ សុភាព អធិការស្រុកថ្មគោល លោក ហ៊ួត ហ៊ុន ប៉េអឹមស្រុក មិនបានបង្រ្កាបល្បែងស៊ីសងក្នុងស្រុក អានបន្ត...

(2018-09-22)


ឯកឧត្តមអភិបាលខេត្តបាត់ដំបងព្រមទាំងក្រុមព្រឹក្សាស្រុក ខេត្ត បានចុះជួយពលរដ្ឋរងគ្រោះទឹកជំនន់ អានបន្ត...

(2018-09-18)


ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំស្រង៉ាំ លោកសាប់យឿន ប្រើអំណាច រំលោភលើឆន្ទានុសិទ្ធ អង្គភាព ចត្តាឡីស័ក អានបន្ត...

(2018-09-17)


លោកប្រាក់ សំប្រាថ្នា ប្រធានរ៉ែនិងថាមពលមិនទទួល ខុសត្រូវពីបុគ្គលមានអំណាចយកអេស្កាកាយដីព្រៃភ្នំ៩៣ អានបន្ត...

(2018-09-16)


លោកសំអេនគិតថាមានលុយមានអំណាចអាចធ្វើអ្វីៗបានតាមចិត្តមែនទេ អានបន្ត...

(2018-09-15)


ផ្លូវមួយខ្សែក្នុងក្រុងព្រះសីហនុត្រូវបានឯកឧត្តម យន្ត មីន អភិបាលខេត្តបានរៀបគំរោងកសាងស្ថាបនាឡើង អានបន្ត...

(2018-09-14)


មេឈ្មួញឆាយ សុរិទ្ធ កំពុងប្រមូលឈើតាមស្រុកក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ដឹកដោយរលូន អានបន្ត...

(2018-09-08)


អ្នកស្រី ស្រី សំណាង អំពាវនាវឲ្យលោក ហួត ហ៊ុន មេប៊េអឹម ស្រុកថ្មគោល ដោះលែងប្តីរបស់នាង អានបន្ត...

(2018-09-06)


ល្បែងកាស៊ីណូក្រុងប៉ោយប៉ែត្របានផ្ដាច់ជីវិតបុរសជនជាតិថៃ អានបន្ត...

(2018-09-03)


មុខរបរអត់ដើមកំពុងកើតលើទឹកដីក្រុងសៀមរាបកំពុងក្លាយជាទំនិញស្របច្បាប់ អានបន្ត...

(2018-09-03)


កម្មករផ្ទុះការតវ៉ាទាមទារកប្រាក់ឈ្នួលពីមេម៉ៅការក្រុមហ៊ុនសំណង់ឲ្យលោកឧកញ្ញ៉ា វិញហួរ អានបន្ត...

(2018-08-31)


ទីជុំរកតាំងស្នាក់ការលោកផលសុភ័ក្រ មន្រ្ដីរដ្ឋបាលព្រៃឈើស្វាយលើបណ្ដែតត្រូវបានតែងតាំងដោយលោក ម៉ែន វុទ្ធី ហៅធី ឡយ អានបន្ត...

(2018-08-27)


លោកនាយ ម៉ែន វុទ្ធីហៅធី ឡយ សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ដាក់កូនចៅឲ្យដឹកជញ្ជូនឈើ អានបន្ត...

(2018-08-26)


សិល្បៈនិយាយ អានបន្ត...

(2018-08-19)