(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
រាជធានីភ្នំពេញ ឥទ្ធិពលកម្ពុជា ក្នុងខណ្ឌទូលគោកគ្រប់គ្រង់ដោយលោកឯក ឃុនឌឿនអភិបាលខណ្ឌ តែងទទួលមើលថែសណ្ដាប់ធ្នាប់សន្ដិសុខជូនពលរដ្ឋឲ្យបានល្អ ទន្ទឹមនឹងនេះក៏មានទីតាំងល្បែងស៊ីសងពីរកន្លែងជាប់គ្នានៅផ្លូវឌឿងហែម មុខហាងម៉ាស្សាការ៉េ(៤៤៤៤) កែងផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អាជ្ញាធរមានសមត្ថកិច្ចខណ្ឌទួលគោកបានដឹងដែរ!ថាជាបទល្មើសមួយប្រភេទដែលបានចែងដាក់ឲ្យមានគោលនយោបាយភូមិ ឃុំ ខណ្ឌ ស្រុក ខេត្ត រាជធានី ត្រូវអនុវត្តន៏គោលនយោបាយទាំងប្រាំបួនចំណុចនេះរាប់បានទាំងល្បែងស៊ីសងនានាដែលកើតឡើងក្នុងដែនខ្លួនគ្រប់គ្រងត្រូវតែបង្រ្កាបឲ្យអស់រាល់ល្បែងស៊ីសងទាំងឡាយណាដែលកើតមាន។
បណ្ដាញផ្សព្វផ្សាយបានសរសេរថា «លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកនិងលោកសុខ ហេង អធិការនគរបាលខណ្ឌមិនបង្ក្រាបទីតាំងល្បែងកត់ឆ្នោតពីរកន្លែងនោះទេដោយយកល្បែងនោះជាឆ្នាំងបាយនិងគោះយកលុយពីម្ចាស់ថែមទៀត»។ត្រង់ឃ្លានេះឥទ្ធិពលកម្ពុជា មិនអាចទំនាក់ទំនងរកលោកទាំងពីរបានទេ ថាតើដំណើរនោះបែបណា។
សូមរំលឹកថា កន្លងមក លោកអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោល នយោបាយ ភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍ ៕នៅមាន(ត)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)