ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោក គីជា អនុប្រធានរងច្រកបឹងត្រកួនទទួលបន្ទុកគ្រប់គ្រងរថយន្ដដឹកកសិផលក្នុងស្រុកតំលៃ២០បាតបានការគាំទ្រពីគណៈឯកភាពស្រុក ខេត្ត

2017-08-03

ខេត្តបន្ទាយមានជ័យ  ឥទ្ធិពលកម្ពុជា   លោកគី ជា បាននិយាយថាការប្រមូលលុយពីក្បាលឡានពីក្រុមដឹកទំនិញចេញចូលច្រកបឹងត្រកួនតែប្រាំរយរៀលទេ(៥០០រ)ដល់មានការគាំទ្រពីគណៈបញ្ជាការឯកភាពស្រុក ខេត្តជាអ្នកបង្គាប់បញ្ជាឲ្យធ្វើយកក្នុងមួយឡាន២០បាតលុយថៃ។ក្នុងហេតុការណ៏មានបញ្ជាឲ្យយកលុយពីក្បាលឡានដឹកទំនិញតាមច្រកបឹងត្រកួនលោកគីជាពុំផ្ដល់បទសម្ភាសន៏ណាមួយឲ្យជាក់លាក់នៅគោលជំហោរបស់ខ្លួននូវឡើយទេពីការយកលុយពីក្រុមរត់តាក់ស៊ី និងរថយន្ដដឹកទំនិញ។

គោលជំហោក្នុងការផ្ដល់បទសម្ភាសន៏រវាងលោកគី ជាត្រូវបានផ្ដាច់ពីហេតុផលក្នុងការនិយាយស្ដីទាក់ទងជាមួយអ្នកសារព័ត៌មានពីដំណើរការចេញបញ្ជាឲ្យកូនចៅចេញមកយកលុយតាមរថយន្ដដឹកទំនិញនៅទីស្នាក់មានផ្លូវបំបែកច្រកចូលបឹងត្រកួន។ទីស្នាក់ការនោះត្រូវបានប្រមុខថ្នាក់ដឹកនាំលើកឡើងថាជាកន្លែងកុងត្រូលជជុះ។សម្ដេចតែងលើកឡើងថាត្រូវតែបោសសំអាតឲ្យអស់នៅកុងត្រូលជជុះ។

ដ្បិតថាលោកគីជានៅក្រោមការគ្រប់គ្រងថ្នាក់លើជាអ្នកផ្ដល់គំនិតឲ្យយ៉ាងណានោះអញ្ចឹងលុយដែលបានប្រមូលពីរថយន្ដដឹកទំនិញទាំងនោះបានបែងចែកយកទៅកសាងអ្វីខ្លះ?។ហើយការដាក់កុងត្រូលជជុះបែបនេះនៅក្រោមការបង្គាប់បញ្ជាឯកភាពពីភាគគីថ្នាក់ស្រុកខេត្តបានធ្វើផ្ទុយពីអនុសាសន៏សម្ដេចទាំងស្រុង។

បើទោះជាយ៉ាងណាការប្រមូលលុយជាលក្ខណៈក្រៅផ្លូវការបែបនេះអ្នកសារព័ត៌មានបានធ្វើការទំនាក់ទំនងរកលោកគីជាអនុប្រធានរងច្រកបឹងត្រកួនតែម្នាក់គត់មិនបានតម្រុយច្បាស់លាស់នូវឡើយទេពីបញ្ហានេះថាតើមានការឯកភាពពីថ្នាក់លើបញ្ជាឲ្យដាក់ទីស្នាក់ការស្ទាក់យកលុយពីឡានដឹកទំនិញកសិផលបានយ៉ាងនោះមែនឫយ៉ាងណា។

ទាក់ទិនពីការហូតដកយកលុយ២០បាតពីរថយន្ដដឹកកសិផលក្នុងស្រុកមួយគ្រឿងៗជារៀងរាលថ្ងៃធ្វើឲ្យផលិតផលក្នុងស្រុកមានការថយចុះពីក្រុមឈ្មួញទិញថោកលក់ថ្លៃបានបង្អាប់តម្លៃមានដូចដំឡូងមី ស្រូវ ពោត សណ្ដែកជាដើមធ្លាក់ចុះដោយសារឈ្មួញទាំងនោះថានៅតាមដងផ្លូវមានការយកព័ន្ធឫតាក់សេយកលុយច្រើនពីក្រុមដាក់កុងត្រូល។

ពលរដ្ឋមួយចំនួនលើកឡើងថាកសិផលក្នុងស្រុកមានការធ្លាក់ចុះបណ្ដាលមកពីកត្តាពីរយ៉ាងដូចមន្រ្ដីគយរឹបយកពន្ធ័ពីក្រុមឈ្មួញច្រើននិងមានស្នាក់ការកុងត្រូលជជុះយកលុយពីក្បាលឡានទាំងនេះហើយទំនិញផលិតផលក្នុងស្រុកមានតម្លៃថោកម៉្យាងវិញទៀតមន្រ្ដីជំនាញតែងបើកចំហរឲ្យហូរចូលទំនិញគ្រប់ប្រភេទពីប្រទេសជិតខាងទើបផលិតផលក្នុងស្រុកយើងមានការថយចុះតម្លៃហាងឆេង។

ពលរដ្ឋសង្ឃឹមថាឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យគួរតែដឹងរឿងនេះពីការលំហូរចូលនៅទំនិញគ្រប់ប្រភេទនិងទំនិញក្នុងស្រុកដូចការលើកឡើងពីមន្ទីរកសិកម្មខេត្តតែងប្រៀបធៀបកសិផលនៅក្នុងស្រុកថាមានការកើនឡើងរីកចំរើនដល់ពលរដ្ឋមានវិស័យខាងការដាំដំណាំតែការលើកឡើងនេះពលរដ្ឋមួយចំនួនថាគ្មានលទ្ធផលដូចការលើកឡើងនោះទេ៕

 

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



បឹងថ្កូវត្រូវបានអាជ្ញាធរឃុំ ស្រុកថ្មគោលរៀបចំគំរោងបង្កើតរមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរណ៏មកកម្សាន្ត អានបន្ត...

(2018-11-11)


មេកងអនុសេនាធំទីមួយតំបន់ប្រតិបត្តិការណ៏សឹករងពិសេសអូរសង្ហាបានវាយពលរដ្ឋយកលុយជូនជនរងគ្រោះ អានបន្ត...

(2018-10-25)


ច្រកអន្តរជាតិភ្នំឌិនមានទំនិញចេញចូលគ្រប់ប្រភេទមន្រ្តីប្រចាំច្រកទទួលយកបានកំរៃ ខេត្តតាកែវ ឥទ្ធិពលកម្ពុជា ច្រកអន្តរជាតិភ្នំឌិនជាប្រភពនាំទំនិញគ្រប់ប្រភេទចូលមកពីប្រទេសវៀតណាមចូលមកកម្ពុជារីឯកម្ពុជានាំទៅនូវស្រូវ ដែកអេដចាយទៅវៀតណាមតាមការបង្ហាញពីភាពរីកចំរើនក្នុងក អានបន្ត...

(2018-10-25)


ទីតាំងឃ្លាំងដាក់សាព្វាវុធនៅភ្នំក្រោមពីរកន្លែងខ្លាយជាទីតាំងផលិតទូកស្មាច់ឲ្យក្រុមហ៊ុន អានបន្ត...

(2018-10-19)


ស្ថានីយ៍ថ្លឹងរថយន្តកូនដំរីត្រូវបានមើលឃើញភាពមិនប្រក្រតីជាច្រើន អានបន្ត...

(2018-10-19)


ពលរដ្ឋចំនួន១២គ្រួរសារចោទថាលោកឧត្ដមសេនីយ៍ទោទេស សំអាត រំលោភយកដី១៦០ហិកតាពីពួកគាត់ អានបន្ត...

(2018-10-17)


ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប្រើប្រាស់លោកតាញ់ បុត្តាដើរតួរកចំណូលថវិការបែបសូកប៉ាន់ អានបន្ត...

(2018-10-16)


ក្រុមហ៊ុនពន់ ជេស្ជ អិនធីឌី មិនអនុវត្តតាមកិច្ចសន្យាប្រមូលសំរាមទីផ្សារថ្មគោល អានបន្ត...

(2018-10-15)


លោក ឡឹង សុខា នាយផ្នែករដ្ឌបាលព្រៃឈើបានបំផុសឲ្យក្រុមឈ្មួញនាំដើមឈើធ្នង់ស្រស់ៗពីព្រៃដឹកចូលក្រុង អានបន្ត...

(2018-10-07)


ពិធីកាន់បុណ្យភ្ជុំបិណ្ឌក្នុងព្រះពុទ្ធសាសនាតែងដកជាប់ក្នុងដួងចិត្តពលរដ្ឋខ្មែរជានិច្ច អានបន្ត...

(2018-10-07)


លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលដឹកនាំក្រុមចំរុះខេត្ត ចុះត្រួតពិនិត្យទំនិញច្រើនកន្លែងក្នុងខេត្ត អានបន្ត...

(2018-10-06)


សំណង់អាគារចាស់ទ្រុឌទ្រោមមួយកន្លែងបានបាក់សង្កត់មកលើមនុស្សប្រាំនាក់ស្លាប់និងរងរបួស អានបន្ត...

(2018-10-02)


ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប្រើប្រាស់លោកតាញ់ បុត្តាដើរតួរកចំណូលថវិការបែបសូកប៉ាន់ អានបន្ត...

(2018-10-01)


ហាង ស៊ុបនាគមានការទ្រុឌទ្រោម បានបាក់ធ្លាក់សង្កត់មនុស្សប្រាំនាក់ជាកម្មសិទ្ធលោកលី កងស៊្រុន អានបន្ត...

(2018-09-29)


លោកវីរៈសេនីយ៍ឯក ណុប សារ៉ាក់ អធិការស្រុកសូទ្រនិគមបានដាក់កម្លាំងបង្រ្កាបបទល្មើសព្រៃឈើបន្ទាប់ពីអ្នកកាសែតបានរាយការណ៏ជូន អានបន្ត...

(2018-09-25)