ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោក គី វីរិន្ទ ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប ឆ្លើយតបការរិះគន់ផ្លូវខូចក្នុងក្រុងសៀមរាប

2019-10-04

            ខេត្តសៀមរាម ឥទ្ធិពលកម្ពុជា បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋពេលបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន និយាយពីផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ខូចហើយមិនជួសជុល ដែលធ្វើឲ្យប៉ះពាល់ដល់ទីក្រុងទេសចរណ៍មួយនេះ ជាពិសេសផ្លូវក្រវ៉ាត់ក្រុងសៀមរាប ខណៈដែលលោកទើបចូលកាន់តំណែងជាប្រធានមន្ទីរនៅដើមខែសីហាកន្លងមកនេះ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩។   

                                                                                                                                  

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានប្រសាសន៍ថា ផ្លូវនៅក្នុងតំបន់ទេសចរណ៍អង្គរ មានគម្រោងអភិវឌ្ឍន៍ និងជួសជុលច្រើនកន្លែង មានទាំងគម្រោងរបស់សាលាខេត្ដ និងគម្រោងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដ ដូចជានៅផ្លូវក្រវាត់ក្រុងប្រវែងជាង២គីឡូម៉ែត្រ និងផ្លូវខ្នារចាស់ប្រវែងជាង៤ពាន់ម៉ែត្រ និងផ្លូវមួយចំនួនទៀតនៅក្នុងក្រុងសៀមរាប ខណៈផ្លូវដែលរងការខូចខាតទាំងពីរនោះ បានបើកការរដ្ឋានជួសជុលរួចហើយ ប៉ុន្ដែមិនទាន់បានធ្វើជួសជុលនៅឡើយ ដោយសារចំពេលរដូវភ្លៀងធ្លាក់ និងស្របពេលខ្វះថវិកាផង ទើបបណ្ដាលឲ្យការជុសជុលមានការយឺតយ៉ាវ។

 

លោក គី វីរិន្ទ មានប្រសាសន៍បន្ថែមថា ក្នុងរយៈពេលដែលលោកចាប់ផ្ដើមទទួលការងារកន្លែងថ្មី លោកបានធ្វើការងារច្រើន ដូចជាជួបជាមួយ អាជ្ញាធរជាតិអប្សរា ដែលជាអ្នកដៃគូរអភិវឌ្ឍន៍ផ្លូវថ្នល់ ម្ចាស់សណ្ឋាគារជាដើម ដើម្បីដោះស្រាយលើបញ្ហាមួយចំនួននៅខាងមុខសណ្ឋាគារនិងមន្ទីរពេទ្យ ពិសេសធ្វើយុទ្ធនាការលុបផ្លូវសំបុកមាន់លើកំណត់ផ្លូវសំខាន់ៗ ពិនិត្យផ្លូវសាងសង់ក្នុងក្រុងសៀមរាប ផ្សព្វផ្សាយពីផ្លូវច្បាប់ចរាចរណ៍ និង ពាក់មួកសុវត្ថិភាពដែលពាក់ព័ន្ធនឹងការងារគ្រប់គ្រងរបស់មន្ទីរ។

ទោះជាយ៉ាងនេះក្ដី លោក គី វីរិន្ទ បានសុំការអធ្យាស្រ័យចំពោះពលរដ្ឋក្នុងការយឺតយ៉ាវជួសជុលផ្លូវក្នុងក្រុងទេសចរណ៍នោះផងដែរ ជាពិសេសការបើករដ្ឋានជួសជុលហើយមិនទាន់ដំណើរការ ព្រោះវាមានភ្លៀងធ្លាក់ខ្លាំងដែលបណ្ដាលឲ្យពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។

សូមបញ្ជាក់ថា កាលពីដើមខែសីហា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរខេត្តសៀមរាប បានបើកការដ្ឋានជួសជុលផ្លូវពីរខ្សែមានផ្លូវក្រវ៉ាត់ក្រុងប្រវែងជាង២.០០០ម៉ែត្រ និងផ្លូវមួយខ្សែទៀតប្រវែងជាង៤ពាន់ម៉ែត្រ ស្ថិតនៅសង្កាត់ជ្រាវ ប៉ុន្ដែមកដល់ពេលនេះមិនទាន់បានធ្វើនៅឡើយ មន្ទីរលើកឡើងថា ដោយសារភ្លៀងធ្លាក់ច្រើនធ្វើឲ្យប៉ះពាល់ដល់ការធ្វើការដ្ឋាន៕

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពិធីប្រកាសតែងតាំងចូលកាន់តំណែងជាអភិបាល អភិបាលរង និង នាយករដ្ឋបាលសាលាស្រុកស្វាយលើ អានបន្ត...

(2019-10-05)


លោក គី វីរិន្ទ ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប ឆ្លើយតបការរិះគន់ផ្លូវខូចក្នុងក្រុងសៀមរាប អានបន្ត...

(2019-10-04)


អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីអកអំបុកនៅទីលានជល់ដំរី ក្នុងខែវិច្ឆិកាខាងមុខ អានបន្ត...

(2019-10-03)


គំនូជីវចរ អានបន្ត...

(2019-10-03)


មេបញ្ជាការប៉េអឹមស្រុកសំឡូតយកមេសោរថយន្តចាក់មេបញ្ជាការរងឲ្យត្រូវរបួសត្រង់មុខ អានបន្ត...

(2019-09-18)


Bizarre animal appearances អានបន្ត...

(2019-09-15)


អាជ្ញាធរស្រុកបន្ទាយស្រីហាក់ដាក់គំនាបពលរដ្ឋ៤៣គ្រួសារលំអៀងទៅរកក្រុមហ៊ុនលី អ៊ុំអេង អានបន្ត...

(2019-09-15)


ពលរដ្ឋ៤៣គ្រួសារនៅតែបន្តឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់រកដំណោះស្រាយទំនាស់ដីធ្លីពីក្រុមហ៊ុនលី អ៊ុំអេងដដែលៗ អានបន្ត...

(2019-09-03)


មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបញ្ជាចង្អុលឲ្យចុះបង្រ្កាបក្រុមហ៊ុនរ័ត្នសម្បត្តិនៅស្រុកសំឡូត អានបន្ត...

(2019-09-03)


ពលរដ្ឋ៤៣គ្រួសារតវ៉ាដីធ្លីកេរ្ដ៏តំណែលដ៏យូរលង់មកហើយមិនទាន់បានសម្រាច អានបន្ត...

(2019-09-01)


លោកម៉ុង ប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើមិនបណ្ដោយឲ្យឈ្មួញឈើឈ្មោះឧត្តមហៅ(ដំ)រួចខ្លួនទេបន្ទាប់ពីបានដឹង អានបន្ត...

(2019-08-29)


លិខិតលោកសូរស៊ុនអភិបាលស្រុកបន្ទាយស្រីចាស់មិនអាចបញ្ឈប់ក្រុមហ៊ុនលី អ៊ុំអេងមករំលោភយកដីពលរដ្ឋ៤៣គ្រួសារ អានបន្ត...

(2019-08-28)


ជម្លោះដីពលរដ្ឋ៤៣គ្រួសារឈានដល់ការទាមទាឲ្យក្រុមហ៊ុនលី អ៊ុំអេងយកឯកសារគល់បញ្ជីក្បាលដីពិតមកដោះស្រាយ អានបន្ត...

(2019-08-27)


ពលរដ្ឋ៤៣គ្រួសារស្នើសុំឲ្យក្រុមហ៊ុនលី អ៊ុំអេង ក្រុមហ៊ុនលី អ៊ុំឆាយបង្ហាញឯកសារបញ្ជាក់ក្បាលដីពិត អានបន្ត...

(2019-08-26)


ប្រជាពលរដ្ឋប្រមាណ៤៤គ្រួសារនៅស្រុកបន្ទាយស្រីតវ៉ាដីធ្លីជាមួយលោកជំទាវលីអ៊ុំអេង,លីអ៊ុំឆៃច្រើនឆ្នាំ អានបន្ត...

(2019-08-24)