ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោក ឆែ សុធា និងលោក ហ៊ុយ សុជាតិ បង្ខំឲ្យកូនចៅដើរប្រមូលលុយពីការនាំទំនិញគ្រប់ប្រភេទយ៉ាងពេញបន្ទុក

2018-03-30

ខេត្តបន្ទាយមានជ័យ    ឥទ្ធិពលកម្ពុជា   ប្រភពព័ត៌មានពីក្រុមកម្មករអូសរទេះនឹង ក្រុមឈ្មួញជាច្រើនបានលួចខ្សឹបត្អូញត្អែរថា លោក ហ៊ុយ សុជាតិ ជាមេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រើអំណាចបញ្ជាឲ្យមន្ត្រីក្រោមបង្គាប់ជម្រឹតទារលុយប្រជាពលរដ្ឋតាមតែអំពើចិត្តពីសំណាក់លោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ។

 

ជាក់ស្ដែងទំនិញគេចពន្ធជាច្រើនមុខនិងទំនិញបង់ពន្ធមិនគ្រប់កំពង់តែនាំចូល តាមគ្រប់ច្រកល្ហក របៀងព្រំដែន និងតាមច្រកទ្វារអន្ដរៈជាតិប៉ោយប៉ែត មើលឃើញថា មានការឃុបឃឹតបើកឲ្យនាំចូលទំនិញខុសច្បាប់ ទំនិញហាមឃាត់ និងទំនិញបង់ពន្ធមិនគ្រប់ ពីសំណាក់ លោកមេគយ។     

huysocheat_chhesothea                                                                                                                                                                                                                                                                                                         

ប្រភពមួយទៀតបាននិយាយថា  ការចរាចរលំហូរទំនិញគេចពន្ធចូលយ៉ាងអនាធិបតេយ្យបំផុតទាំងថ្ងៃ ទាំងយប់ ជ្រកក្រោមការប្រើរូបភាព ដឹកជញ្ជូនអូសតាមរទេះ ប្រភេទធំៗយកមកស្តុកទុកតាមឃ្លាំង លួចលាក់ជាច្រើនដាក់ទីតាំងនៅក្នុងក្រុងប៉ោយប៉ែតទាំងមូល  គ្មានការត្រួតពិនិត្យ ពីលោក ហ៊ុយ សុជាតិ ទេ។

 

                        ប្រភពផ្ទៃក្នុងគយបានអះអាងថា  ជាធម្មតាពួកគេស្គាល់ឈ្មួញទាំងនោះ ច្បាស់ដូចបាតដៃអញ្ចឹងបើ អ្នកអូសរទះ ទំនិញទាំងនោះចម្លែកគឺមន្រ្ដីជំនាញគ្រាន់តែសួរថា  ជារបស់អ្នកណាតែប៉ុណ្ណោះ គឺទៅបានដោយសុវត្ថិភាព ពុំចាំបាច់រុះរើឆែកឆេរ ឫតាមដានទៅដល់ឃ្លាំង ស្តុកទំនិញនោះទេព្រោះមន្រ្ដីស្គាល់មុខថៅកែអស់ហើយ។

  អគ្គនាយកដ្ឋានគយនឹងរដ្ឋករ មិនទាន់ឃើញចាត់វិធានការ ស៊ើបអង្កេតលោក ហ៊ុយ សុជាតិ នឹងបក្ខពួកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យបាននូវឡើយ។ប្រការទាំងនេះ បានធើ្វឲ្យមហាជនជាច្រើន រិះគន់សង្ស័យទៅលើលោក អូន ព័ន្ធមុនីរ័ត្ន លោក គុណ ញឹម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ថាបានរួមដៃឃុបឃឹតជាមួយមន្ដី្រ ក្រោមឪវាទអសមត្ថភាព ទប់ស្កាត់មកលើលោក ហ៊ុយ សុជាតិ លោក ឆែ សុធា ព្រមទាំងបក្ខពួក ដើម្បីបង្កើនកំណើនលើការប្រមូលពន្ធឲ្យបានគ្រប់ជ្រុងជ្រោយ នឹងមានប្រសិទ្ធិភាព ។

goodfromth-2

 

                        មន្ត្រីស្ថាប័នពាក់ព័ន្ធលួចបង្ហើបថា  បើទោះបីជាឈ្មួញ នឹងក្រុមអាជីវករ ក្រុមហ៊ុន ដឹកជញ្ជូនទំនិញបានបង់ពន្ធត្រឹមត្រូវក៍ដោយ ក៍ចៀសមិនផុតពីការយកលុយទៅទម្លាក់បង់ក្នុងហិបខ្មៅរបស់មន្ត្រីគយ ក្រោមការគ្រប់គ្រង របស់លោក ហ៊ុយ សុជាតិ និងលោក ឆែ សុធា ដែរ។

                        មន្ត្រីដដែលបន្ថែមថា  បច្ចុប្បន្ននេះលោក ហ៊ុយ សុជាតិ នឹងបក្ខពូកមួយចំនួនតូច ត្រូវបានក្រុមឈ្មួញរិះគន់យ៉ាងខ្លាំងៗថា  លោក ហ៊ុយ សុជាតិ បានដាក់ការគាបសង្កត់លើកូនចៅឲ្យទៅសង្កត់ កឈ្មួញ នឹងប្រជាពលរដ្ឋឲ្យបង់លុយលើតុ ក្រោមតុកាន់តែច្រើនជាងមុនទៅទៀត ដោយមិនខ្វល់ពីទុក្ខវេទនា របស់ប្រជាពលរដ្ឋក្រីក្ររកស៊ីលំបាកចិញ្ចឹមឆ្នាំងនោះទេ ។

 

                       

                        លោក ឆែ សុធា ជាប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តបន្ទាយមានជ័យ  ទំនងធ្វើជាមិនដឹងមិនលឺ ប្រភពបានអះអាងថា  អាចសង្ស័យជាមុខសញ្ញនៅពីក្រោយ លោក ហ៊ុយ សុជាតិ មេគយ ប្រចាំច្រកទ្វារអន្ដរជាតិប៉ោយប៉ែត  ព្រោះតែគេដឹងថា មានមេឈ្មួញធំៗជាច្រើនដែលជាមេឈ្មួញដុះស្លែរកស៊ីពីអតីតៈកំពង់តែសម្រុក នាំចូលនូវទំនិញគេចពន្ធយ៉ាងមមាញឺក ទាំងយប់ទាំងថ្ងៃបញ្ហានេះ បណ្ដោយឲ្យលោក ហ៊ុយ សុជាតិ  ជាន់ឈ្លីកំណែទម្រង់លើការប្រមូលពន្ធយ៉ាងពេញបន្ទុក ។

បញ្ហាខាងលើកតាមប្រភពផ្ទៃក្នុង អង្គភាពយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក ហ៊ុយ សុជាតិ និង លោក ឆែ សុធា បានទេ ក្នុងថ្ងៃនេះ ៕    

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



សម្តេចតេជា ហ៊ុន សែនបានពង្រឹងវិស័យព័ត៌មាន ផ្ដល់អនុសាសន៍សំខាន់ ៨ចំណុច ដាក់ឲ្យអនុវត្ត អានបន្ត...

(2019-01-12)


ក្រុមហ៊ុន ប្ល៊ូហ៊ីវិននៅតែបន្តដឹកឈើយ៉ាងសកម្មមានការគាំទ្រពីលោកអភិបាលខេត្តព្រះវិហារ អានបន្ត...

(2019-01-06)


រោះថ្នាក់ចរាចរណ៏កើតឡើងបណ្តាលមកពីការបើកបរមានការធ្វេសប្រហេះ អានបន្ត...

(2019-01-01)


Tour of Duty (1987)- Ambush at the village អានបន្ត...

(2019-01-02)


គ្រោះថ្នាក់ចរាចរណ៏កើតឡើងបណ្តាលមកពីការធ្វេសប្រហេះ អានបន្ត...

(2019-01-01)


សិស្សានុសិស្សវិឡាល័យថ្មគោលដួលសន្លប់ជាញឹកញាប់បន្ទាប់ពីបានទទួលពិគ្រោះយោបល់ពីវេជ្ជៈបណ្ឌិត អានបន្ត...

(2018-12-30)


លោកប៉ុលសារិនមេប៉ុស្តិ៏(poste)ឃុំសឿត្រូវបានមតិពលរដ្ឋគាំទ្រពីសកម្មភាពកាលកន្លងមក អានបន្ត...

(2018-12-28)


ប្រវត្តិនៃការគ្រប់គ្រងប្រើប្រាស់ដីធ្លីរបស់លោកជុំ សេរីព្រមទាំងហេតុការណ៏ពាក់ព័ន្ធដល់បច្ចុប្បន្ន២៣ឆ្នាំ អានបន្ត...

(2018-12-23)


លោក ជា សេងអាន ប្រធានទីស្នាក់ការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃធ្វើការឃាត់រថយន្តថៃដឹកម៉ូតូអត់ព័ន្ធ អានបន្ត...

(2018-12-11)


ផ្ទះវិឡា(vila)និងផ្ទះអ្នកភូមិបានសាងសងរំលោភចូលដីអូរបុរាណ្យឈ្មោះអូរតាភាចអាជ្ញាធរហាក់ធ្វើព្រងើយ អានបន្ត...

(2018-12-09)


លោកគាកងជាជនរងគ្រោះដោយសារបាត់សត្វទាដែលខ្លួនចិញ្ចឹមខំស្វែងរកលោកអធិការស្រុកថ្មគោលជួយ អានបន្ត...

(2018-11-28)


សត្វព្រៃគ្រប់ប្រភេទរងការបំផ្លាញពីជនទុច្ចរិតខិលខូចជំនាញនៅទីនោះគ្មានការទប់ស្កាត់ អានបន្ត...

(2018-11-28)


រថយន្តពីរគ្រឿងល្បីថាដឹកបទល្មើសត្រូវបានចាប់បញ្ជូនដល់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរុញដាក់គយខេត្ត អានបន្ត...

(2018-11-15)


បឹងថ្កូវត្រូវបានអាជ្ញាធរឃុំ ស្រុកថ្មគោលរៀបចំគំរោងបង្កើតរមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរណ៏មកកម្សាន្ត អានបន្ត...

(2018-11-11)


មេកងអនុសេនាធំទីមួយតំបន់ប្រតិបត្តិការណ៏សឹករងពិសេសអូរសង្ហាបានវាយពលរដ្ឋយកលុយជូនជនរងគ្រោះ អានបន្ត...

(2018-10-25)