ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោក យ៉ាន់ ប៊ុនសឿង ប្រធានស្នាក់ការអូរកក់បានចាប់បង្រ្កាបរទេះក្របីប្រាំពីរ ធ្វើការផាកពិន័យប្រាំពីលានរៀល

2021-06-11

             ខេត្តព្រះវិហារ ឥទ្ធិពលកម្ពុជា រទេះក្របីចំនួនប្រាំពីរ(៧)ត្រូវបានលោក យ៉ាន់ ប៊ុនសឿង ប្រធានស្នាក់ការអូរកក់ចាប់បង្ក្រាបបាននៅចំណុចភូមិកំពត­­­­­បោសធំ ឃុំប្រមេរុ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង៥ៈ៤៨នាទីល្ងាច ។ហើ្យបានបញ្ជូនមកដាក់ទីស្នាក់ការអូរកក់។

photo_2021-06-10_16-11-29

           លោក យ៉ាន់ ប៊ុនសឿង បានដឹកនាំកម្លាំងរបស់លោកធ្វើការបានជោគជ័យក៏ដោយសារមានអង្គរការក្រៅរដ្ឋាភិបាលបានផ្ដល់ដំណឹងឲ្យដែរ ។ទើបលោកដាក់កម្លាំងចុះស្ទាក់ចាប់បាន ព្រោះកាលកន្លងមកភាពជោគជ័យក្នុងការទប់ស្កាត់បង្រ្កាបមិនដែលឃើញមានទេ។ទើបព្រៃព្រះរកាក៏ជិតអស់ឈើដែរ។

         ក្នុងការផាកពិន័យរទេះក្របីចំនួនប្រាំពីរ(៧) លោក យ៉ាន់ ប៊ុនសឿង បានប្រាប់នៅថ្ងៃព្រហស្បតិ៏ទី១០ ខែមិថុនាឆ្នាំ២០២១ ថា រទេះក្របីដែលបានផាកពិន័យនេះបានអនុញ្ញាតិឲ្យក្របីទៅម្ចាស់គេវិញ។ចំណែករទេះនិងឈើបានដាក់ជាសម្បត្តិរដ្ឋ ហើ្យបានឲ្យម្ចាស់ក្របីចំនួនប្រាំពីរបង់លុយក្នុងមួយនឹមៗមួយលានរៀល។ស្មើប្រាំពីរលានរៀល(៧លានរៀល)ដើម្បីចូលថវិការរដ្ឋ។

photo_2021-06-10_16-12-13

         សង្គមស៊ីវិលលើកឡើងថា យូរៗឃើញមានមន្រ្តីបរិស្ថានប្រចាំនៅជិតព្រៃព្រះរកាបានចាប់បង្រ្កាបម្ដងហើ្យក៏ស្ងាត់ទៅ។ចំណែកដេប៉ូឈើនៅភូមិទីទុយ ឃុំក្រាំងដូង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មិនបានបង្រ្កាបទេ។តែងបណ្ដោយឲ្យក្រុមខិលខូចដើរកាប់ អារ ដឹកតាមចិត្ត។ហើ្យក្រុមរកស៊ីឈើទាំងនោះធ្វើការកាប់ អារ ឈូសឆាយ ទន្ទា្រនរាន់តាមអំណាចដែលមន្រ្តីជំនាញពាក់ព័ន្ធប្រចាំគោលដៅមិនបានទប់ស្កាត់។

photo_2021-06-10_16-12-07

          ភស្តុតាងរទេះក្របីបានបង្ហាញមកនេះគឺភាគច្រើនក្រុមនេះបានទៅកាប់ អារ ដឹកចេញពីព្រៃព្រះរការ ព្រៃឡង់ តែងធ្វើចរាចរនៅពេលយប់ឆ្លងកាត់តាមកំពូកព្រៃ ដែលមានផ្លូវកាត់តាមព្រៃ ឆ្លងចូលមកដើម្បីយកទៅលក់នៅដេប៉ូក្នុងខេត្ត៕

         កំណត់ចំណាំចំពោះអ្នកបញ្ជូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សារសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



កៅ ពិសិដ្ឋត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានបង្ហោះព័ត៌មានបទញុះញង់ អានបន្ត...

(2021-07-16)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-16)


ភាពហ៊ីហាមានបានយ៉ាងស្ដុកស្ដម្ភរបស់ឈ្មួញរកស៊ីបទល្មើសរបស់លោកគីម អ្នកស្រីឡេង ធារ៉ា បានប្រើអំណាច អានបន្ត...

(2021-06-12)


លោក យ៉ាន់ ប៊ុនសឿង ប្រធានស្នាក់ការអូរកក់បានចាប់បង្រ្កាបរទេះក្របីប្រាំពីរ ធ្វើការផាកពិន័យប្រាំពីលានរៀល អានបន្ត...

(2021-06-11)


រោងសិប្បកម្មចែពេជ្រ មុំ សិប្បកម្ម លោកសែនចិន្តា នៅតែដាក់ធ្វើដដែល លោកជៀល សុផល អត់បានទទួលអីសោះ អានបន្ត...

(2021-06-10)


ឈ្មួញឈើឆាយម៉េងហុងឲ្យសំណូកមន្រ្តីជំនាញពាក់ព័ន្ធតាមទីស្នាក់ការមិនហ៊ានបង្រ្កាបដោយអាងដាក់ខែ អានបន្ត...

(2021-06-07)


ដែនជម្រកព្រៃឈើភ្នំព្រិចរងការកាប់អារដឹកជារៀងរាល់ថ្ងៃអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការការពារ អានបន្ត...

(2021-06-04)


រថយន្តម៉ាក់អ៊ីស៊ុយហ្សុយនិងគោយន្តកន្រ្តៃពីរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីរដ្ឋបាលព្រៃឈើបង្រ្កាបរួចហើ្យបែរជាដោះលែងទៅវិញ អានបន្ត...

(2021-06-03)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-01)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-05-25)


លោកពុន ហួង អ្នកស្រីប៉ុង ហួរ បានទាមទារដីធ្លីពី លោក សីក ជា អ្នកស្រីតាន់ សុធា ត្រូវបានអភិបាលស្រុកស្វាយលើស្រាវជ្រាវដោះស្រ័យ អានបន្ត...

(2021-05-24)


ល្បែងស៊ីសងបានកើតឡើងនៅផ្សារសាមគី្គត្រពាំងប្រាសាទជំនាញពាក់ព័ន្ធមិនបង្រ្កាប អានបន្ត...

(2021-05-23)


ដីបឹងបួរនៅភូមិកំពង់ម្កាក់ថាបានវាស់វែងពីមន្ទីររៀបចំដែនដីឲ្យទៅ ម្ចាស់ឯកជនហើ្យ អានបន្ត...

(2021-05-22)


ម្ចាស់រថយន្តដឹកក្បឿង ស៊ីប៊្រូលាត លាយស៊ីម៉ងត៏កៅ បានរិៈគន់ស្ថានីយ៏ថ្លឹងរថយន្ដរលួសមានការគាប់យកលុយ អានបន្ត...

(2021-05-18)


ដីនៅវាលរហាល១០ហិតាព័ន្ធស្នឹងជាមួយលោកអ៊ន់ សុវ៉ាន់ អាជ្ញាធរភូមិ ឃុំ ស្រុក កំពុងស្រាវជ្រាវ អានបន្ត...

(2021-05-10)