ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោក សុខ ជាសំណាង ប៉េអឹមស្រុកបវេលត្រូវពលរដ្នចោតថាប្រើអំណាចជិះជាន់កេងប្រវ័ញ្ចនិងកាប់បំផ្លាញដំឡូងក្រោមលេះ

2020-02-23

ខេត្តបាត់ដំបង់ ឥទ្ធិពលកម្ពុជា  ប្រជាកសិករស្លូតត្រង់ស្រែករកយុត្តិធម៍បន្ទាប់ពីជួលដីលោក សុខ ជាសំណាង ប៉េអឹមស្រុកបវេល ដើម្បីដាំដំឡូងមិនទានទាំងបានប្រមូលផលស្រួលបួលផង ស្រាប់តែលោក សុខ ជាសំណាង មកកាប់បំផ្លាញដំឡូងរបស់គាត់អស់ជាច្រើនហិចតា ដោយចោតថាជំពាក់លុយថ្លៃជួលដីមិនព្រមសងអោយគ្រប់ចំនួន រហូតផ្ទុះកំហឹងនៅចុងឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ននៅលើដីចំការមួយកន្លែងនៅក្នុងភូមិព្រៃធំ ឃុំ ឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

       លោក លឹម សម្បត្តិ បានរៀបរាប់ទាំងអួលដើមករប្រាប់ឥទ្ធិពលកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះថា លោកបានជួលដីពីលោក សុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវេលក្នុង១ហិតា២០០ដុល្លា ក្នុងឆ្នាំ២០១៧និង២០១៨ពុំមានបញ្ហានោះទេ ស្រាប់តែមកដល់ចុងឆ្នាំ២០១៩ម្ចាស់ដីប្រើអំណាចរកហាលអោយស្ងួតហើយដឹកទៅលក់យកលុយមកសង តែពេលលក់ដំឡូងត្រូវបានគេជំពាក់មិនទានអោយលុយ បែរជាម្ចាស់ដីមកកាប់បំផ្លាញដំឡូងរបស់ខ្ញុំចោលហើយស្រែកហៅម៉ូយអោយទិញ។ តែសំណាងល្អគ្មានអ្នកណាហ៊ានទិញនោះទេ ដោយគេដឹងថា ជាដំឡូងលោក  ចំពោះការកាប់ដើមដំឡូងចោលនោះគឺមិនខុសពីការរំលោភលើទ្រព្យសម្បត្តិលើអ្នកដទៃនោះទេ

       លោកលឹម សម្បត្តិ បន្ដថា លោកមិនមែនមិនសងលុយនោះទេគឺបានសងបណ្ដើរៗជាហូរហែរមកហើយ ក្នុងការសងនោះក៏បានធ្វើកិច្ចសន្យាគ្នាដោយមានមេភូមិ មេឃុំចូលរួមដឹងលឺដែរ។ តែម្ចាស់ដីមិនគោរពពាក្យសន្យា កាលពីថ្ងៃពុធទី៥ខែកុម្ភៈឆ្នាំ២០២០ ខ្ញុំបានសងលុយហើយស្រាប់តែថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២០ លោកសុខ ជាសំណាង បែរជាមកកាប់ដំឡូងខ្ញុំចោលទៅវិញ តើយុត្តិធម៍នៅឯណាសំរាប់ខ្ញុំ ?មិនតែប៉ុណ្ណោះទាំងប្រពន្ធទាំងលោក សុខ ជាសំណាង ស្រែកថា ខ្ញុំជាចោរលួច ដំឡូងគាត់និងដើរស្រែកថាខ្ញុំជំពាក់លុយគាត់២៩០០០ដុល្លារទៀតផង ។

       លោក រស់ ចន្ថា ស្មៀនឃុំ ជាអ្នកទទួលដោះស្រាយទំនាស់ ក្នុងឃុំ ឃ្លាំងមាស បានប្រាប់ឥទ្ធិពលកម្ពុជា នៅថ្ងៃសៅរ៏ទី២២ ខែកុម្ភៈឆ្នាំ២០២០ថា ប្រពន្ធលោកសុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវេល បានដៀលអ្នកកាសែតថា ពួកអាកាសែតអាចម៍ៗមិនហ៊ានធ្វើអីគាត់នោះទេ ហើយលោកក៏បានចុះវាស់ដីលោក  សុខ ជាសំណាងអោយបានច្បាស់លាស់ដើម្បីអោយលោក លឹម សម្បត្តិ សងលុយអោយគ្រប់ចំនួន ព្រោះកន្លងមក លោក  សុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវេលគិតតែទាលុយដោយមិនដឹងពីចំនួនដីរបស់ខ្លួនពិតប្រាកដនោះទេ។

       រំលឹកបន្ដិចចុះ!សម្ដេចតេជោ ហ៊ុនសែន ធ្លាប់បានមានប្រសាសន៍ថា មន្ត្រីដែលបានតែងតាំងអោយមានមុខងារ តួនាទីធំដុំ គឺដើម្បីការពារសន្ដិសុខ និងផលប្រយោជន៍ពលរដ្ន មិនមែនអោយធ្វើចៅហ្វាយនាយ ពលរដ្ននោះទេ ឥឡូវរកឃើញហើយ គឺលោក សុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវេល និងប្រពន្ធរបស់លោក ត្រូវបានគេសង្កេតឃើញថា ប្ដីស័ក្ក៤ តែប្រពន្ធផ្កាយ១ បច្ចុប្បន្នកំពុងធ្វើបាបប្រជាពលរដ្នអោយក្ដៅក្រហាយស្ទើរគ្រប់គ្នាដោយយកអំណាយប្ដីមកកៀបសង្កត់ពលរដ្នធ្វើអោយខាតសន្លឹកឆ្នោត ។លោកបន្ដថា នេះមិនទាន់និយាយកាលពី៣ឆ្នាំមុនផងដែលពលរដ្នប្រាប់ថា ហ្វូងគោរបស់លោកសុខ ជាសំណាង បានប្រលែងគោទាំងហ្វូងៗអោយស៊ីដំណាំគេ លុះម្ចាស់គេខឹងក៏ចាប់ចងគោ បែរជាលោក សុខ ជាសំណាងទាញកាំភ្លើងផ្ជងក្បាលគេទៅវិញ កាលណោះលោកក៏បានចុះដោះស្រាយរឿងនិងដែរ លោកក៏ឆ្ងល់ដែរថាតើលោក សុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវេល បានដីមកពីណារាប់រយហិតាបែរនេះហើយក៏កំពុងអោយមានការស៊ីបអងង្គេតរឿនេះផង។

       លោក សុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវេល បានប្រាប់ឥទ្ធិពលកម្ពុជានៅថ្ងៃព្រហស្បតិ៏ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ថា ហេតុដែលលោកកាប់ដើមដំឡូងគឺមូលហេតុថា លោកលឹម សម្បត្តិ ជំពាក់លុយច្រើនឆ្នាំមិនព្រមសង ទើបបានបញ្ជាឲ្យកម្លាំងទៅកាប់ចោលតែម្ដង។ចំណែកប្រពន្ធថា ដំឡូងបានលក់ហើយតែមិនព្រមសងលុយនោះទេ ទើបគាត់កាប់ដំឡូងដើម្បីលក់យកថ្លៃជួលដី លុះសួរថាលោកស្រីបានដីមកពីណាច្រើនម្លេះ លោកស្រីថាទិញពីពលរដ្នដែលមានមេឃុំចាស់ជាអ្នកចេញអ្នកលិខិតឲ្យ សួរថាតើប៉ុន្មានហិតាដែរ? លោកស្រីឆ្លើយថាមិនដឹងនោះទេ។ ចុះហេតុ អីហ៊ានទាលុយគេរាប់ម៉ឺនលោកស្រីឆ្លើយទាំងប្រោស។

       លោក លឹមសម្បត្តិ បានសំណូមពរសុំឲ្យសម្ដេចតេជោ ហ៊ុនសែនជួយរកយុត្តិធម៍ឲ្យពលរដ្ននៅឃុំឃ្លាំងមាស ខេត្តបាត់ដំបង ព្រោះមានមន្រ្ដី ប៉េអឹមម្នាក់ឈ្មោះសុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវេល កំពុងតែធ្វើព្យុះធ្វើភ្លៀងឲ្យពលរដ្នក្ដៅក្រហាយស្ទើរគ្រប់គ្នា មិនខុសពីបំផ្លាញសន្លឹកឆ្នោតនោះទេ។!!នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ដីជើងភ្នំសំព័របានបំផ្លាញអស់រួចកសាងអភិវឌ្ឍន៏ថ្មីប៉ះពាល់ដល់ពលរដ្ឋតវ៉ា អានបន្ត...

(2020-06-04)


លោកអធិការស្រុកសំឡូតរងការចោទប្រកាន់ពីរឿងរំលោភដីព្រៃរបស់រដ្ននៅតំបន់ការពារជម្រកសត្វព្រៃភំ្នសំកុស អានបន្ត...

(2020-05-30)


ផ្ទះ៤ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ ដោយសារតែផ្សារដែកខ្វះការប្រុងប្រយ័ត្ន អានបន្ត...

(2020-05-28)


ត្រាក់ទ័រពីរគ្រឿងត្រូវបានបង្ក្រាបពីកម្លាំងសមត្ថកិច្ច អានបន្ត...

(2020-05-27)


កូនបង្កើតសម្លាប់ឪពុកខ្លួនឯងពីមូលហេតុមិនទទួលទូរស័ព្ទ អានបន្ត...

(2020-05-23)


លោក ឡង់ គីសឹង អភិបាលស្រុកសណ្ដាន់មានគម្រោងស្ដារផ្លូវចាស់ឲ្យក្លាយផ្លូវកៅស៊ូពេលឆាប់ៗ អានបន្ត...

(2020-05-17)


នារីម្នាក់រងការរំលោភ ពីគ្រូខ្មែរនិងគូកន ត្រូវបានសមត្ថកិច្ចប្រឆាំង ការជួញដូរមនុស្ស ស៊ើបអង្កេតចាប់ខ្លួន អានបន្ត...

(2020-05-15)



កម្លាំងមន្រ្ដីបរិស្ថានខេត្តកំពង់ធំរុករកឃើញឈើលោក ប៊ូ ប៊ុនណា ជាង៩ម៉ែត្រគូប លាក់ទុកក្នុងព្រៃឡង់ អានបន្ត...

(2020-05-15)


ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត អានបន្ត...

(2020-05-15)


ស្នាក់ការបរិស្ថានអូរថ្មដាប់មានភាពកម្សោយក្នុងការទប់ស្កាត់ចរាចរព្រៃឈើ អានបន្ត...

(2020-05-06)


ដុំថ្មត្រូវបានរៀបចំដាក់ជានិមិត្តរូបនៅរង្វង់មូលស្រុកថ្មគោលក្រោមការដឹកនាំពីអាជ្ញាធរខេត្ត អានបន្ត...

(2020-05-06)


អាជ្ញាធរឃុំអូរបីជាន់ទាមទារឲ្យអ្នកមានអំណាចបើកផ្លូវដើម្បីអភិវឌ្ឍន៏ អានបន្ត...

(2020-04-27)


ស្ថានីយ៍ប្រេងឥន្ធនៈមិនទាន់មានច្បាប់ទេជំនាញឆ្លើយបណ្ដាក់គ្នាដូចខ្យង អានបន្ត...

(2020-03-23)


តំបន់បីភូមិសាស្រ្ដព្រៃលិចទឹកត្រូវបានលោក ថាវ ទុំ វាទទីធ្វើស្រែផ្ដាច់មុខ អានបន្ត...

(2020-03-22)