ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោក ស៊ិន វិរៈ ត្រូវបានប្រកាស់ចូលកាន់តំណែងព្រះរាជអាជ្ញាខេត្តកំពង់ធំជំនួសលោកអ៊ិត សុធា

2020-02-26

ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា  លោក ស៊ិន វិរៈ ព្រះរាជអាជ្ញារង តុលាការក្រុងភ្នំពេញ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់ទំនុកទុកចិត្ត ឲ្យបំពេញតួនាទីជាព្រះរាជអាជ្ញាខេត្តកំពង់ធំ ជំនួស លោក អ៊ិត សុធា អតីតព្រះរាជអាជ្ញាខេត្តកំពង់ធំ ត្រូវបានផ្ទេរភារកិច្ច មកជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបំរើកិច្ចក្នុងវិស័យប្រព័ន្ឋយុត្តិធម៌ ប្រកបដោយ សុក្រឹតនិងយុត្តិធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង។

          ពិធីប្រកាសលោក ស៊ិន វិរៈ ជាព្រះរាជអាជ្ញាខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរ និងមានការអញ្ជើញចូលរួម ពីកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ ប្រធាន អនុប្រធានមន្ទីរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាង៥០០ នាក់នៅសាលប្រជុំខេត្តកំពង់ធំ នៅរសៀលថ្ងៃថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

          លោក អ៊ិត សុធា ព្រះរាជអាជ្ញា បានមានប្រសាស៍ថា ពិធីផ្ទេរតំណែងព្រះរាជអាជ្ញា គឺជាការផ្លាស់ប្តូរ គោលបំណងដើម្បីពង្រឹង សមត្ថភាព និងមានប្រសិទ្ធភាព ក្នុងវិស័យយុត្តិធម៌ដើម្បីចូលរួមក្នុង និងប្រព័ន្ធយុត្តិធម៍ របស់រាជរដ្ឋាភិបាល ដែល សម្តេចអគ្គមហា តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កន្លងមក នេះ សាលាដំបូងនិងអយ្យការអមសាលាដំបូង បានបើកកិច្ចប្រជុំពង្រឹង នគរបាលយុត្តិធម៍ចាប់ រហូតដល់ ឆ្នាំ មានចំនួន ៣២ លើកមានការ ចូលរួមប្រធានសាលាដំបូង ជាចៅក្រម ក្រឡាបញ្ជីព្រះរាជអាជ្ញារង មន្ត្រីជាកងកម្លាំង មន្ត្រីនគរបាលយុត្តិធម៌និងភ្នាក់ងារមន្ត្រីសរុប៥៧ នាក់ ក្នុងរយៈពេលបំរើការងារ ក្នុងស្ថាប័នអយ្យការ០៦ឆ្នាំកន្លងមកនេះ គឺមន្រ្តីទាំងអស់ស្រឡាញ់គ្នា សាមគ្គីគ្នាសហការគ្នាបំរើក្នុង វិស័យយុត្តិធម៌ ។

          ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះលោក អ៊ិត សុធា បានធ្វើតួនាទីជាព្រះរាជអាជ្ញាបានល្អ បានខិតខំប្រឹងប្រែងបំរើ សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ទទួលបានប្រសិទ្ធិភាពនិងយុត្តិធម៌ និងសូមជូនពរ ទៅប្រកបកិច្ចការងារ នៅកន្លែងថ្មី បានទទួលលទ្ធផល ល្អប្រសើរ និងបានទទួលភាពជោគជ័យគ្រប់ភារកិច្ច  និងសូមចូលរួមអបអរសាទរ ចំពោះលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងថ្មី នៃខេត្តកំពង់ធំ និងសូមជូនពរ ឲ្យប្រកបការងារបានល្អប្រសើរ និងទទួល ជោគជ័យគ្រប់ភារកិច្ច ក្នុងការបំរើសេវាយុត្តិធម៌ ក្នុងខេត្តកំពង់ធំ ឲ្យកាន់តែប្រសើរថែមទៀត ឯកឧត្ដម សុខ លូ បានសំណូមពរ គ្រប់រឿងទាំងអស់ បន្ថយការឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានច្រើនជាទីបំផុត ធ្វើម៉េចចាត់ទុកការឈឺចាប់របស់បងប្អូន ប្រជាពលរដ្ឋ ជាការឈឺចាប់របស់យើងទាំងអស់គ្នា ។

          ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានកោតសរសើរ និងវាយតំលៃខ្ពស់ លោក អ៊ិត សុធា អតីតព្រះរាជអាជ្ញា ដែលបានខិតខំប្រែងប្រែងដឹកនាំការងារបានរីកចំរើន និងការកសាងសង់អាគារ នូវហេដ្ឋារចនាសម្ព័ន្ឋកន្លែងការងារ  ឯកឧត្តមបន្តថា ឆ្នាំ២០២០នេះចាត់ទុកជាឆ្នាំ ទទួលបានផលិតផលដ៏សំខាន់ និងមានលក្ខណៈជាប្រវត្តិសាស្រ្តរបស់ក្រសួងយុត្តិធម៌ តាមរយះការដាក់ឲ្យដំណើរការ សាលឧទ្ទរណ៍ ត្បូងឃ្មុំសាលាឧទ្ទរណ៍បាត់ដំបង សាលាឧទ្ទរណ៍កំពង់សោម កន្លងមកនេះមានសាលា ឧទ្ទរណ៍ តែមួយ គឺនៅរាជធានីភ្នំពេញ ការបង្កើតសាលា ឧទ្ទរណ៍ បន្ថែមនេះគឺជាការបង្ខិតសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងការកាត់បន្ថយការកកស្ទះសំណុំរឿង សាលា ឧទ្ទរណ៍ ភ្នំពេញ ។

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ស្ថានីយ៍ប្រេងឥន្ធនៈមិនទាន់មានច្បាប់ទេជំនាញឆ្លើយបណ្ដាក់គ្នាដូចខ្យង អានបន្ត...

(2020-03-23)


តំបន់បីភូមិសាស្រ្ដព្រៃលិចទឹកត្រូវបានលោក ថាវ ទុំ វាទទីធ្វើស្រែផ្ដាច់មុខ អានបន្ត...

(2020-03-22)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-22)


អ្នកភូមិអន្លង់ក្រាញ់បានជម្លោះនិងគ្រឿងចក្រលោកគ្រី ជា អានបន្ត...

(2020-03-16)


ប្រវត្តិសាស្រ្ដខ្មែរទាញយកចេញពីyou tube អានបន្ត...

(2020-03-14)


ប្លង់ដី១០៩,៣០៨១ហិកតាមានជម្លោះនិងពលរដ្ឋក្នុងឃុំពពក អានបន្ត...

(2020-03-14)


ប្រវត្តិសាស្រ្តបានទាញចេញពីyou tube អានបន្ត...

(2020-03-13)


ប្រវត្តិសាស្រ្តសម័យលង្វែកដកចេញពីyou tube អានបន្ត...

(2020-03-12)


ប្រវត្តិសាស្រ្តខ្មែរដកចេញពីyou tube អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តថ្នល់ទទឹងនៅពេលយប់កំពុងកាក់កបមានរថយន្តដឹកទំនិញយ៉ាងច្រើន អានបន្ត...

(2020-03-11)


លោកជួន សេរីរ័ត្ន លោករស់ សម្បត្តិ ជាអ្នកកាសែត រងការវាយពីក្រុមឈ្មួញរកស៊ីដឹកបទល្មើសឈើនៅឃុំខ្វាវ អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-19)


ពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាថ្មីនៃខេត្តកំពង់ឆ្នាំង អានបន្ត...

(2020-02-29)


មន្រ្ដីកងរាជអាវុធកំពង់ធំម្នាក់យកខ្លួនទៅជាប់ពាក់ព័ន្ធបទល្មើសដឹកឈើ អានបន្ត...

(2020-02-29)


ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់មន្ទីរគ្រប់អង្គភាពខេត្ត យកអ្នកសារព័ត៍មាន ជាដៃគូរ អានបន្ត...

(2020-02-29)