ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លោក ហាក់ សារិនប្រធានសាខាកាំកុងត្រូលច្រកអន្តរជាតិភ្នំដីហៅគីឡូ១៣គ្មានការត្រួតពិនិត្យទំនិញ

2018-05-06

ខេត្តបាត់ដំបង   ឥទ្ធិពលកម្ពុជា   ទំនិញចេញចូលតាមច្រកភ្នំដីហាក់បីគ្មានឃើញប្រធានកាំកុងត្រូលចេញមកត្រួតពិនិត្យលើទំនិញទាំងនោះទេឃើញតែមានមនុស្សស្លៀកពាក់ស៊ីវិលប្រចាំទីនោះទទួលលុយកាក់រួចបើករបាំងឲ្យទៅ  ដោយធ្វើបែបនេះរឿយៗរហូតដល់ទំនិញទាំងនោះបានមកដាក់ខាងមុខច្រកបំរុងដាក់បន្ដទៅលើរថយន្ដដើម្បីនាំចេញ។

                បើនិយាយពីស្នាក់ការកាំកុងត្រូលវិញដាក់នៅប្រចាំឃើញមានមនុស្សចេញចូលទៅហាក់បីដូចមានអាថ៏កំបាំងជាមួយម្ចាស់ទំនិញមិនបានបញ្ជាក់ពីហេតុផលណាច្បាស់លាស់ឲ្យដឹងថា ត្រូវត្រួតពិនិត្យ ម្ចាស់ទំនិញណាមួយជាក់លាក់បាននូវឡើយ រួចរាល់ហើយឲ្យទៅនោះទេ។

 

                អ្នកស្រី ម៉ារ៉ាឌី មន្រ្ដីកាំកុងត្រូលច្រកភ្នំដីបាននិយាយជាមួយ(ឥទ្ធិពលកម្ពុជា)កាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៨នេះថា ច្រកភ្នំដីនេះគ្មានទំនិញធំដុំដូចច្រកដទៃដូចដែលឃើញស្រាប មានរទេះអូសអីវ៉ាន់បន្ដិចបន្តួចមានដូចបន្លែ ,ត្រីសាច់ជាដើមសុទ្ធតែជារបស់ពលរដ្ឋរស់នៅទីនេះទៅទិញយកមកបរិភោគជាលក្ខណៈគ្រួសារតែប៉ុណ្ណោះគ្មានអ្វីធំដុំទេ។

តែទោះជាយ៉ាងណាទំនិញទាំងនេះត្រូវបានកាមមេរ៉ា(ឥទ្ធិពលកម្ពុជា)ថតចាប់បាននៅខាងមុខច្រកភ្នំដីនេះកំពុងរៀបចំដាក់លើរថយន្តនេះនិងដឹកចេញពីច្រកនេះបំរុងដឹកទៅកាន់ទីផ្សេងៗហើយទំនិញទាំងនោះមានដូចបន្លែស្ពៃគ្រប់ប្រភេទ,គ្រឿងបរិភោគគ្រប់ប្រភេទសុទ្ធសឹងជាទំនិញធំៗដូចទឹកក្រូចជាដើម ដឹកតាមរថយន្តខ្នាតធំៗបូករួមគ្រឿងសំណងទៀតផង។

 

31703890_467475993672852_2715507482511278080_n_1

បើនិយាយរួមទំនិញទាំងអស់នេះគ្មានការត្រួតពិនិត្យពីប្រធានកាំកុងត្រូលនោះទេព្រោះថាលោកហាក់ សារិន រវល់នៅឆ្ងាយពីច្រកដោយលោកបាននិយាយតាមទូរស័ព្ទប្រាប់(ឥទ្ធិពលកម្ពុជា)ថាមានការអីទៅជួបគេនៅទីនោះទៅ  ព្រោះតែហេតុដូច្នេះហើយទើបទំនិញទាំងនោះគ្មានទូរលេខណាបញ្ជាក់ឲ្យបានច្បាស់លាស់ពីលោកប្រធានកាំកុងត្រូលទើបពលរដ្ឋមានការរិៈគន់ថាទំនិញនាំចូលមានសារធាតុគីមី។

 

ដោយការចោទប្រកាន់ពីព័ត៌មាននេះស្របពេល(ឥទ្ធិពលកម្ពុជា)បានទៅទីនោះគ្មានឃើញវត្តមានលោកប្រធានកាំកុងត្រូលឬមន្រ្ដីប្រចាំច្រកភ្នំដីនេះចេញមកត្រួតពិនិត្យលើមុខទំនិញទាំងឡាយណាដែលបាននាំចេញពីច្រកនោះទេ ឃើញតែមានមនុស្សស្លៀកពាក់ស៊ីវិលមកឈរចាំយកលុយរួចឲ្យទំនិញដឹកអូសចេញពីមុខអ្នកនោះទៅ   បើទំនិញណាមិនបង់លុយឲ្យមនុស្សប្រចាំច្រកនោះទេគេមិនអនុញ្ញាតិឲ្យអូសចេញទៅឡើយ។

ទាក់ទិនពីបញ្ហាទាំងនេះមិនដឹងថា ឯកឧត្តម អភិបាល ខេត្តបាត់ដំបង បានជ្រាប ជាព័ត៌មាននេះ ហើយឬយ៉ាងណានោះទេ ស្ដីពីការធ្វេសប្រហែសពីប្រធានសាខាកាំកុងត្រូលអន្តរជាតិភ្នំដី  ស្រុកសំពៅលូន  ខេត្តបាត់ដំបង គ្មានការត្រួតពិនិត្យទំនិញនាំចូលពីប្រទេសជិតខាងឲ្យឌិតដល់ជៀសវាងទំនិញនាំចូលមានសាធាតុជាតិគីមីមកលក់លើទីផ្សារធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរទាំងមូលដែលយកទៅទទួលទាន៕

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ការចម្រូងចម្រាសកើតឡើងរវាងសមត្ថកិច្ចបង្រ្កាបនិងក្រុមឈ្មួញរកស៊ីដឹកឈើ អានបន្ត...

(2018-07-18)


ប្រវត្តិដីនិងការរស់នៅពលរដ្ឋ ពុធ សំបូរ ក្នុងមូលដ្ឋាន ភូមិជ្រោយម្ទេស អានបន្ត...

(2018-07-08)


អាជ្ញាធរស្រុកថ្មគោលមិនរវល់រឿងដីធ្លីមានទំនាស់ព្រំដីរវាងភាគីម្ខាងបោះបង្គោលរំលោភយកដីពីភាគីម្ខាង អានបន្ត...

(2018-07-07)


លោក ដួង វុត្ថាជំនាញគ្រប់គ្រងការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ ពីរស្រុកធ្វើការផាស កម្លាំង អានបន្ត...

(2018-07-05)


គំនរសំរាមជាច្រើនគំនរដាក់នៅជុំវិញផ្សារបូរីថ្មគោល អាជីវករ ពលរដ្ឋ រិៈគន់ថាខ្វះអនាម័យ អានបន្ត...

(2018-06-22)


លោក ភេង រ៉ា លោក ស៊ូ បុណ្ណារុង អនុប្រធានមន្ទីរសាធារណៈការខេត្តប្រើអំណាចផ្ដាច់ផ្លូវមុខផ្ទះអ្នកលក់ អានបន្ត...

(2018-06-20)


Thai Art Dance អានបន្ត...

(2018-06-10)


អាជីវកម្មកាយថ្មភ្នំនិងកាយយកអាចម៏ដីលក់ក្នុងស្រុកភ្នំស្រួចក្លាយជាមុខរបរស្របច្បាប់ អានបន្ត...

(2018-06-07)


អាជ្ញាធរស្រុកជីក្រែងមិនបង្រ្កាបបទល្មើសព្រៃឈើទេ ទុកឲ្យបទល្មើសកើតឡើងថែមទៀត អានបន្ត...

(2018-05-19)


លី អ៊ុតនី ជាកន្លែងគយចល័តបណ្ដោះអាសន្នមានលោក ស្រ៊ុន ធឿន នៅប្រចាំឲ្យក្រុមរថយន្តដឹកទំនិញឈប់ដើម្បីទូទាត់ អានបន្ត...

(2018-05-13)


រឿងក្រពើ និង ចៅក្រមទាំងប្រាំ -​ ចចក និង អណ្តើក អានបន្ត...

(2018-05-07)


ប្រវត្តិស្តេចកន អានបន្ត...

(2018-05-07)


រឿងព្រេងខ្មែរ ក្រពើលោកនេន អានបន្ត...

(2018-05-07)


សម្លេងស្រឡៃ អានបន្ត...

(2018-05-07)


លោក ហាក់ សារិនប្រធានសាខាកាំកុងត្រូលច្រកអន្តរជាតិភ្នំដីហៅគីឡូ១៣គ្មានការត្រួតពិនិត្យទំនិញ អានបន្ត...

(2018-05-06)