ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

លី អ៊ុតនី ជាកន្លែងគយចល័តបណ្ដោះអាសន្នមានលោក ស្រ៊ុន ធឿន នៅប្រចាំឲ្យក្រុមរថយន្តដឹកទំនិញឈប់ដើម្បីទូទាត់

2018-05-13

ខេត្តបាត់ដំបង   ឥទ្ធិពលកម្ពុជា   រថយន្តដឹកទំនិញជាច្រើនគ្រឿងបានមកដល់កន្លែងលី អ៊ុតនី នៅតាមដងផ្លូវជាតិលេខ៥ស្ថិតក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង  ម្ចាស់រថយន្តនោះចុះដើរចូលទៅកន្លែងដែលមានមនុស្ស៤­­­ទៅ៥នាក់នៅប្រចាំទីនោះដើម្បីសុំសម្រួលដឹកទំនិញមានលោក ស៊្រុន ធឿនប្រធានទីស្នាក់ការនៅទីនោះ។

               ទីកន្លែងលី អ៊ុតនីនេះត្រូវបានជួលឬបានទំនាក់ទំនងគ្នាបែបស្និទ្ធស្នាលឲ្យគយចល័តមកដាក់ស្ទាក់រថយន្តដឹកទំនិញទាំងឡាយណាដែលមិនបង់លុយជូនឲ្យលោក ស្រ៊ុន ធឿន ហើយមេស្នាក់ការនេះមិនដឹងថាទាយកលុយកាក់ពីក្រុមរថយន្តដឹកទំនិញប៉ុន្មាននោះទេ(ឥទ្ធិពលកម្ពុជា)បានឃើញហេតុការនេះបានថតរូបបានទំនាក់ទំនងរកលោក ស៊្រុន ធឿនកាលពីថ្ងៃទី៥  ខែឧសភា ឆ្នាំ២០១៨ តែត្រូវមេស្នាក់ការនេះហាក់បីឆ្លើយមិនច្បាស់លាស់បានបង្វែរថារងចាំថ្ងៃស្អែករហូតមកដល់ពេលនេះមិនបានឆ្លើយបំភ្លឺពីករណីនេះទេ។

ទីស្នាក់ការគយចល័តប្រចាំនៅទីនោះបានដាក់ជាយូរឆ្នាំ ហើយបានផ្លាស់ប្តូរប្រធានស្នាក់ការនៅទីនោះជាច្រើននាក់មកហើយដែរ ឃើញថាម្ចាស់រថយន្តដឹកទំនិញត្រូវបង់លុយ ឲ្យទៅប្រធានស្នាក់ការនេះប៉ុន្មានក៏មិនដឹងច្បាស់លាស់ បើនិយាយរួមប្រៀបដូចដាក់កុងត្រូលជជុះដើម្បីជំរិតទាប្រាក់ពីក្រុមរថយន្តដឹកទំនិញអីចឹង។

ចំណែកមនុស្សនៅប្រចាំស្នាក់ការនោះពេល(ឥទ្ធិពលកម្ពុជា)ចូលទៅសួរពីបញ្ហានេះម្នាក់ៗធ្វើក្បាលងីងើដូចមិនដឹងអីសោះអ្នកខ្លះថាមកលេងឆ្លើយថាមិនដឹងអី   ប្រការទាំងនេះហើយធ្វើឲ្យការទំនាក់ទំនងរកប្រភពជាក់លាក់ពីទីកន្លែងស្នាក់ការមួយនេះមិនបានច្បាស់លាស់ថាតើរថយន្តដឹកទំនិញទាំងនោះគេបង់លុយប៉ុន្មាននោះទេ។

             ជំវិញបញ្ហានេះប្រភពព័ត៌មានចេញពីលោក ស៊្រុន ធឿនប្រធានទីស្នាក់ការគយច័តមិនបានថាជាយ៉ាងណាទេពាក់ព័ន្ធពីម្ចាស់រថយន្តដឹកទំនិញចូលទៅបង់លុយឲ្យ  ។    

             ទោះជាយ៉ាងណាការចោទប្រកាន់ពីបញ្ហាទាក់ទងលោក ស៊្រុន ធឿនប្រធានទីស្នាក់ការនេះនូវតែបិទបាំងរឿងអ្នកព័ត៌មានដដែល ហើយការធ្វើចរាចរដាក់ស្នាក់ការយកលុយនូវតែមានការប្រព្រឹត្តិទៅជារៀងរាល់ថ្ងៃដែលធ្វើឲ្យទំនិញគ្រប់សារពើឡើងថ្លៃខ្ពស់ ជាហេតុផលមកពីមានទីស្នាក់ការគយចល័តដាក់យកលុយគ្មានទិន្នន័យច្បាស់លាស់បែបនេះ។

ប្រស៊ិនបើក្រសួងពាក់ព័ន្ធបណ្ដែតបណ្ដោយឲ្យមានទីស្នាក់ការដាក់យកលុយដោយគ្មានទិន្នន័យបញ្ជាក់ច្បាស់លាស់ជូនរដ្ឋទេនោះវាជាការចំណេញដល់បុគ្គលតែម្នាក់ឯងដូចលោក ស៊្រុន ធឿនជាដើម អាចថាបានចំណូលពីការរឹបកឹបកេងចំណេញពីការធ្វើមធ្យោបាយដាក់កុងត្រូលស្ទាក់យកលុយកាក់ពីម្ចាស់រថយន្តដឹកទំនិញទាំងឡាយណាចូលបង់។

ត្បិតថាទំនិញលក់លើទីផ្សារមានតំលៃខ្ពស់មិនលំនឹងឬថេរ កត្តាទាំងនេះហើយធ្វើឲ្យពលរដ្ឋមានការពិបាកក្នុងជីវភាពរស់នៅដោយសារមានកុងត្រូលបែបនេះ៕

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពលករខ្មែរជួបគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្ត ស្លាប់២នាក់ និងរបួសធ្ងន់៤នាក់ អានបន្ត...

(2018-09-23)


លោក ផង់ សុភាព អធិការស្រុកថ្មគោល លោក ហ៊ួត ហ៊ុន ប៉េអឹមស្រុក មិនបានបង្រ្កាបល្បែងស៊ីសងក្នុងស្រុក អានបន្ត...

(2018-09-22)


ឯកឧត្តមអភិបាលខេត្តបាត់ដំបងព្រមទាំងក្រុមព្រឹក្សាស្រុក ខេត្ត បានចុះជួយពលរដ្ឋរងគ្រោះទឹកជំនន់ អានបន្ត...

(2018-09-18)


ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំស្រង៉ាំ លោកសាប់យឿន ប្រើអំណាច រំលោភលើឆន្ទានុសិទ្ធ អង្គភាព ចត្តាឡីស័ក អានបន្ត...

(2018-09-17)


លោកប្រាក់ សំប្រាថ្នា ប្រធានរ៉ែនិងថាមពលមិនទទួល ខុសត្រូវពីបុគ្គលមានអំណាចយកអេស្កាកាយដីព្រៃភ្នំ៩៣ អានបន្ត...

(2018-09-16)


លោកសំអេនគិតថាមានលុយមានអំណាចអាចធ្វើអ្វីៗបានតាមចិត្តមែនទេ អានបន្ត...

(2018-09-15)


ផ្លូវមួយខ្សែក្នុងក្រុងព្រះសីហនុត្រូវបានឯកឧត្តម យន្ត មីន អភិបាលខេត្តបានរៀបគំរោងកសាងស្ថាបនាឡើង អានបន្ត...

(2018-09-14)


មេឈ្មួញឆាយ សុរិទ្ធ កំពុងប្រមូលឈើតាមស្រុកក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ដឹកដោយរលូន អានបន្ត...

(2018-09-08)


អ្នកស្រី ស្រី សំណាង អំពាវនាវឲ្យលោក ហួត ហ៊ុន មេប៊េអឹម ស្រុកថ្មគោល ដោះលែងប្តីរបស់នាង អានបន្ត...

(2018-09-06)


ល្បែងកាស៊ីណូក្រុងប៉ោយប៉ែត្របានផ្ដាច់ជីវិតបុរសជនជាតិថៃ អានបន្ត...

(2018-09-03)


មុខរបរអត់ដើមកំពុងកើតលើទឹកដីក្រុងសៀមរាបកំពុងក្លាយជាទំនិញស្របច្បាប់ អានបន្ត...

(2018-09-03)


កម្មករផ្ទុះការតវ៉ាទាមទារកប្រាក់ឈ្នួលពីមេម៉ៅការក្រុមហ៊ុនសំណង់ឲ្យលោកឧកញ្ញ៉ា វិញហួរ អានបន្ត...

(2018-08-31)


ទីជុំរកតាំងស្នាក់ការលោកផលសុភ័ក្រ មន្រ្ដីរដ្ឋបាលព្រៃឈើស្វាយលើបណ្ដែតត្រូវបានតែងតាំងដោយលោក ម៉ែន វុទ្ធី ហៅធី ឡយ អានបន្ត...

(2018-08-27)


លោកនាយ ម៉ែន វុទ្ធីហៅធី ឡយ សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ដាក់កូនចៅឲ្យដឹកជញ្ជូនឈើ អានបន្ត...

(2018-08-26)


សិល្បៈនិយាយ អានបន្ត...

(2018-08-19)