ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

វគ្គ២ត

2017-08-03

ថ្វីដ្បិតតែកុលបុត្រខ្មែរមានត្រឹមដាវ លំពែងធ្នូស្នាជាអាវុធយុទ្ធោបករណ៏តាមបែបបូរាណនិយមដូច្នេះក៏ដោយក៏គ្មាននឹកញញើតទាហានបារាំងដែលប្រដាប់ដោយកាំភ្លើងទាន់សម័យដល់តិចតួចសោះ ព្រោះម្នាក់ៗសឹងតម្កល់តម្កើងជាតិសាសនានិងទឹកដីកេរ្ដ៏ពីដូនតា ឲ្យនៅខ្ពស់ជាងសិរសាខ្លួនជានិច្ចបរទេសណាហ៊ានរុករានទន្រ្ទានទីស្រេចនឹងក្បាលចិត្ត។

ដោយកិរិយាមើលងាយវាយបន្ថកខ្មែរទុកដូចប្រមាថម្ដាយចង់រំលាយព្រះដែលជាទីសក្ការបូជាស្មើរនឹងដួងព្រលឹង កូនខ្មែរស្នាហាមាតុភូមិដ៏មុះមុតមិនព្រមអត់ឧនឲ្យជាដាច់ខាត បើជីវិតរស់នៅត្រូវតែកម្ចាត់កម្ចាយចោរឈ្លានពានរហូតដល់វិនាសសន្ដិអសេសតោអស់ពីមាតុប្រទេសបែរជាស្លាប់ក្នុងនាមអ្នកតស៊ូវិញឲ្យវិលមកយោនយកកំណើតកើតជាកូនខ្មែរទៀត ដើម្បីបានបម្រើឧត្តមគតិការពារបូរណភាពទឹកដីបុរីនគរដរាបអស់កល្បកប្ប។

កម្លាំងកាយ ចិត្តបានបូជាជូនជាតិអស់ហើយ គ្មានអ្វីនាំឲ្យរារែកខ្លាចរអានឹងសេចក្ដីស្លាប់ទេប្រសិនបើការចែកឋានទៅកាន់បរលោក ជាពលិកម្មដ៏ប្រសើចម្ពោះប្រទេសពិតមែន។ប៉ុន្ដែខាងខ្មែរយើងមិនងាយងាប់តែផ្ដាសអាចារ្យលាក់ជាអ្នកសិល្សនិងយល់ជើងសឹកសត្រូវប្រាកដប្រជា តើព្រមបណ្ដោយឲ្យស័្មគ្របក្សពួកស្លាប់អសារបង់ឬ?។

លុះគន់គូរមើលឃើញពេលជាពេលាល្អហើយ គាត់ក៏បញ្ជាកងទ័ពប្រជារាស្រ្ដវាយប្រហារទាំងមួយរំពេច។បងប្អូនចូល!!យុទ្ធជនយើងរត់សម្រុកតាមក្រោយពោធ៏កំបោរគ្មានរាថយ ព្រមជាមួយនោះ សម្រែកហ៊ោយកជ័យលាន់ឮឡើងទ្រហឹងអឹងអាប់ស្ទើរក្រឡាប់ក្រឡាប្រថពី ជយោរាស្រ្ដខ្មែរសេ្នហាជាតិ!!!។

លេចសម្លែងដ៏ខ្លាំងក្លាប្រៀបឧបមាដូចផ្គរលាន់គម្រាមមេឃហាក់ពញ្ញាក់ស្មារតីយោធាបារាំង ដែលមិនដឹងខ្យល់ហល់ប្រមាត់អ្វីសោះឲ្យភ័យស្លន់ស្លោមុខស្លេកស្លាំងរត់លូនទាំងសស្លើតសស្លក់ទៅកញ្ចក់យកកាំភ្លើងមកតាំងបាញ់រប៉េះរប៉ោះ ទំនងជាចង់បង្អើលក្រុមតស៊ូ។វគ្គ២

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



អាជ្ញាធរស្រុកជីក្រែងមិនបង្រ្កាបបទល្មើសព្រៃឈើទេ ទុកឲ្យបទល្មើសកើតឡើងថែមទៀត អានបន្ត...

(2018-05-19)


លី អ៊ុតនី ជាកន្លែងគយចល័តបណ្ដោះអាសន្នមានលោក ស្រ៊ុន ធឿន នៅប្រចាំឲ្យក្រុមរថយន្តដឹកទំនិញឈប់ដើម្បីទូទាត់ អានបន្ត...

(2018-05-13)


រឿងក្រពើ និង ចៅក្រមទាំងប្រាំ -​ ចចក និង អណ្តើក អានបន្ត...

(2018-05-07)


ប្រវត្តិស្តេចកន អានបន្ត...

(2018-05-07)


រឿងព្រេងខ្មែរ ក្រពើលោកនេន អានបន្ត...

(2018-05-07)


សម្លេងស្រឡៃ អានបន្ត...

(2018-05-07)


លោក ហាក់ សារិនប្រធានសាខាកាំកុងត្រូលច្រកអន្តរជាតិភ្នំដីហៅគីឡូ១៣គ្មានការត្រួតពិនិត្យទំនិញ អានបន្ត...

(2018-05-06)


លោកអ៊ុយ វិត ប្រធានការិយាល័យគយនិងរដ្ឋាករ ភ្នំដី លើកឡើងថាទំនិញចេញចូលបានបង់ពន្ធចូលរដ្ឋ អានបន្ត...

(2018-05-04)


ទំនិញសារពើបាននាំចូលតាមច្រកអន្តរជាតិភ្នំដីហៅគីឡូ១៣មន្រី្តជំនាញប្រចាំច្រកបណ្ដោយឲ្យនាំចូល ប្រជាកសិករបាក់ទឹកចិត្ត អានបន្ត...

(2018-05-02)


អាជ្ញាធរខេត្តស្ទឹងត្រែងបដិសេធ ម្ចាស់ SK ឈ្មោះឡុង បង្កើតអាជីវកម្មវាយដីព្រៃនៅតាមតំបន់ថាជាទង្វើល្មើសច្បាប់ អានបន្ត...

(2018-04-07)


លោក ឆែ សុធា និងលោក ហ៊ុយ សុជាតិ បង្ខំឲ្យកូនចៅដើរប្រមូលលុយពីការនាំទំនិញគ្រប់ប្រភេទយ៉ាងពេញបន្ទុក អានបន្ត...

(2018-03-30)


ដេកទៀតហើយ សុធី(កាកា) vs រឿនថៃ (ថៃ) អានបន្ត...

(2018-03-20)


Phal Sophorn vs Phetchdam(thai) អានបន្ត...

(2018-03-15)


Lao Chetra vs Klakhunsuek(thai) អានបន្ត...

(2018-03-15)


ពិធីជ្រើសរើសគូស្វាមីរបស់បងប្អូនជនជាតិគ្រឹង អានបន្ត...

(2018-03-09)