(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
ខេត្តឧត្ដរមានជ័យ ឥទ្ធិពលកម្ពុជា សកម្មភាពប្រដេញរថយន្តពេលយប់ដែលបញ្ដាញផ្សព្វផ្សាយពេលថ្មីៗនោះបានបញ្ជាក់ថា ជារថយន្តរបស់លោក កេត សុធា ហៅ បុល អធិការងស្រុកអន្លង់វែងផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ ម៉ាកហាយព្រីតពណ៍ខ្មៅ។មានគ្នាពីរនាក់ជិះក្នុងរថយន្តបើកប្រដេញបាញ់ រថយន្តបាឡែនពណ៍ខ្មៅមួយគ្រឿងដោយមិនដឹងមូលហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ។
តាមប្រភពឃើញហេតុការណ៏នោះថា បានដកកាំភ្លើងបាញ់ទៅលើរថយន្តបាឡែនពណ៍ខ្មៅនោះកំពុងបើកបរនៅពេលយប់ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២០រថយន្តបាឡែនពណ៍ខ្មៅនេះបានបើកឆ្ពោះទៅខេត្តសៀមរាប មកដល់ចំណុច ភូមិដីថ្មី ឃុំលំទងស្រុកអន្លង់វែងក៏ឃើញមានរថយន្តម៉ាក់ហាយព្រីត ពណ៍ខ្មៅស្លាក់លេខ(81 52) បានដកកាំភ្លើងខ្លី បាញ់ទៅលើរថយន្តបាឡែនពណ៍ខ្មៅ ពីគ្រាប់ បានធ្វើឲ្យម្ចាស់រថយន្តបាឡែន បើកបន្ថែមល្បើនរត់គេចយ៉ាងលឿនដោយការភ័យខ្លាចពីរថយន្ត ហាយព្រីតនោះព្រោះពេលវេលាអធ្រាត្រ។
ប្រភពដដែលបានបព្ជាក់បន្ថែមថា អ្នកជិះរថយន្តហាយព្រីតពណ៍ខ្មៅមានគ្នាពីរនាក់ ថាឈ្មោះ កេត សុធា ហៅបុល ជាអធិការរងផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ប្រចាំស្រុកអន្លង់វែងជាម្ចាស់រថយន្តហាយព្រីត។ម្នាក់ទៀតឈ្មោះលាងពៅ ប៉ូលិសចារកម្មនាយដ្ឋានក្រសួងមហាផ្ទៃបានបាញ់ទៅលើរថយន្តបាឡែននោះ។
ទាក់ទងពីបញ្ហានេះឥទ្ធិពលកម្ពុជាមិនអាចធ្វើការទំនាក់ទំនងរកលោកទាំងពីរបានទេថាតើមានករណីនេះឬយ៉ាងណា៕នៅមាន(ត)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)