ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

សត្វជ្រូកបាននាំចូលពីប្រទេសថៃតាមច្រករបៀងបឹងត្រកួនជាញឹកញាប់

2018-08-01

ខេត្តបន្ទាយមានជ័យ  ឥទ្ធិពលកម្ពុជា   ប្រទេសកម្ពុជាពិតជាខ្វះធនធានមនុស្សក្នុងការចិញ្ចឹមសត្វដែរឬយ៉ាងណា បាននាំសត្វជ្រូកចូលមកពីប្រទេសថៃ ជាការពិតណាស់គេតែងឃើញមានមនុស្សបាននាំជ្រូកចូលមកប្រទេសកម្ពុជាតាមច្រកបឹងត្រកួន ដោយអ្នកនៅប្រចាំច្រកនោះសុទ្ធតែកងកម្លាំងប្រដាប់អាវុធបានបើករបាំងបារាស់ឲ្យរថយន្តដឹកសត្វជ្រូកបានចូលមក។

មនុស្សមួយចំនួនខ្លះមានការសប្បាយចិត្តដោយឃើញគេដឹកជញ្ជូនសត្វជ្រូកចូលមកពីប្រទេសថៃយ៉ាងច្រើនដោយយល់ថា ងាយស្រួលក្នុងការទិញយកទៅបរិភោគនិងមានតំលៃថោក ។

               មនុស្សមួយចំនួនខ្លះទៀតមិនពេញចិត្តឲ្យនាំជ្រូកពីប្រទេសជិតខាងនោះទេ ដោយយល់ថា ធ្វើឲ្យពលរដ្ឋខ្មែរឯណេះទេបាត់ចំណូលពីការចិញ្ចឹមសត្វជ្រូកក្នុងស្រុក ហើយលែងរវល់ពីមុខរបរនេះ មានពលរដ្ឋមួយចំនួនបាននិយាយប្រាប់ថាការចិញ្ចឹមជ្រូកត្រូវចំណាយថវិការទិញចំណីឲ្យវាមានដូចថ្នាំបំប៉នឲ្យវាធំធាត់ដល់បានល្មមលក់ឈ្មួញនៅលើទីផ្សារថាធ្លាក់តំលៃ បណ្តាលពីការនាំជ្រូកមកពីខាងក្រៅ។

កក្តាទាំងនឹងហើយបណ្ដាលឲ្យពលរដ្ឋមានការធុញទ្រាន់ពីការចិញ្ចឹមសត្វជ្រូក ម៉្យាងវិញទៀតលំហូនៃការនាំជ្រូកពីច្រកបឹងត្រកួនយ៉ាងសន្ធឹកសន្ធាប់ចូលមកតាមរថយន្ដធំៗសុទ្ធសឹងជារបស់ថៅកែក្រុមហ៊ុនខ្យល់ គេតែងប្រាប់ដល់អ្នកកាសែត ថាក្រុមហ៊ុននេះ ក្រុមហ៊ុននោះ មិនច្បាស់លាស់ទេ។

រីឯប្រធានពេទ្យសត្វខេត្តបន្ទាយមានជ័យគឺលោកហ៊ុយ ទូច ត្រូវបានមន្រ្តីយោធាប្រចាំច្រកលើកឡើងថាមិនបានត្រួតពិនិត្យសត្វជ្រូកនាំចូលមកពីប្រទេសថៃនោះទេ ពោលមិនបានមក ចំណែកក្រុមហ៊ុននាំជ្រូកវិញបានធ្វើការទំនាក់ទំនងរកតាមរយៈលេខទូរស័ព្ទ បានយ៉ាងល្អជាមួយគ្នា។

ជុំវិញមតិ រិះគន់នេះស្របពេលជ្រូកបាននាំចូលមកដាក់នៅ ភូមិឈើក្រម ឃុំបឹងត្រកួន ស្រុកថ្មពួក   ខេត្តបន្ទាយមានជ័យ ពេលថ្មីៗនេះ និងមានជ្រូកងាប់នៅទីនោះទៀតផង ឥទ្ធិពលកម្ពុជា បានសាកសួរក្រុមអ្នកនាំជ្រូកនៅទីនោះ គេថាមិនដឹកត្រឡប់ទៅវិញទេ ព្រោះអាជ្ញាធរថៃមិនអនុញ្ញតឡើយ គេប្រាប់ថា លក់ឡាយឡុងឲ្យពលរដ្ឋខ្មែរថោកៗ។

ការយកព័ន្ធនាំជ្រូកចូលតាមច្រកបឹងត្រកួនមានតំលៃប៉ុន្មាន  ឥទ្ធិពលកម្ពុជា  ពុំអាចធ្វើការទំនាក់ទំនងរកប្រធានច្រកនេះបានទេដើម្បីបំភ្លឺឲ្យពលរដ្ឋបានដឹង ជុំវិញបញ្ហាទាំងនេះពលរដ្ឋរំពឹងគិតថាប្រទេសយើងនិងមានភាពរីចំរើននូវថ្ងៃអនាគតប្រសិនបើប្រធានកាំកុងត្រូលតាមច្រករបៀងនីមួយៗមិនអនុញាតឲ្យនាំសត្វជ្រូកពីប្រទេសជិតខាងចូលមកប្រទេសកម្ពុជា៕ 

Capture333   Capturechruk   Capturefff

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



កិច្ចប្រជុំពិភាក្សាត្រៀមផែនការ និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត អានបន្ត...

(2019-03-14)


សហគមន៏ទេសចរណ៏វប្បធម៏ធម្មជាតិបឹងពារាំងជាទីឋានកម្សាន្តគយគន់សត្វស្លាបទិដ្ឋភាពព្រៃបៃតង អានបន្ត...

(2019-03-07)


មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបប្រជុំផ្សព្វផ្សាយទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូក អានបន្ត...

(2019-03-02)


ស្ពានបេតុងមួយកន្លែងនៅដងស្ទឹងកោះស្លាត្រូវបានកសាង អានបន្ត...

(2019-03-01)


ការដ្ឋានកកាយយកដីខ្សាច់ទទួលបានការឃុបឃិតជាមួយមន្ទីររ៉ែនិង ថាមពលខេត្តសៀមរាប អានបន្ត...

(2019-02-19)


រដ្ឋបាលក្រុងសៀមរាបជូនដំណឹងដល់អ្នកអភិវឌ្ឈន៏ដីឡូត៏និងអ្នកប្រើប្រាស់បញ្ជីក្បាលដី អានបន្ត...

(2019-02-10)


អ្នកស្រុករំភើបចិត្តបន្ទាប់ពីបានរកឃើញថ្មបុរាណបានបាត់យូរឆ្នាំ អានបន្ត...

(2019-02-09)


ប្រជាពលរដ្ឋភូមិអន្លង់ពីរបិទផ្លូវមិនឲ្យរថយន្តដឹកសម្រាមចូលចាក់ អានបន្ត...

(2019-02-08)


លោកចៅសង្កាត់ជ្រាវមានការខ្នះខ្នែងបង្កើតសហគមន៏ទេសចរណ៏វប្បធម៏ធម្មជាតិបឹងពារាំង អានបន្ត...

(2019-02-07)


ក្រុមហ៊ុនដុងណាយទទួលបានសិទ្ធកាប់បំផ្លាញព្រៃឈើពីរាជរដ្ឋាភិបាលយ៉ាងស្របច្បាប់ អានបន្ត...

(2019-02-03)


អ្នកសារព័ត៌មានតែងទទួលបានកញ្ចប់លុយកាក់ពីលោកឧកញ្ញ៉ាគង់ ក្រឹងមេជំនួញឈើដ៏ធំនៅខេត្តក្រចេះ អានបន្ត...

(2019-01-23)


លោហ្គូ(LOGO)ប្រើភាសាចិនដាក់ជាផ្លូវការនៅក្រុងសៀមរាបមន្ទីរវប្បធម៏និងវិចិត្រសិល្បៈបានដឹងទេ អានបន្ត...

(2019-01-23)


បុគ្គលិកអង្គការការពារបរិស្ថាននិងអភិវឌ្ឈន៏ត្រូវបានជនមិនស្គាល់មុខសម្លាប់ សមត្ថកិច្ចវែកមុខមិនឃើញ អានបន្ត...

(2019-01-20)


សម្តេចតេជា ហ៊ុន សែនបានពង្រឹងវិស័យព័ត៌មាន ផ្ដល់អនុសាសន៍សំខាន់ ៨ចំណុច ដាក់ឲ្យអនុវត្ត អានបន្ត...

(2019-01-12)


ក្រុមហ៊ុន ប្ល៊ូហ៊ីវិននៅតែបន្តដឹកឈើយ៉ាងសកម្មមានការគាំទ្រពីលោកអភិបាលខេត្តព្រះវិហារ អានបន្ត...

(2019-01-06)