ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

សម្តេច ក្រឡាហោម ស ខេងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ សមិទ្ធិផលដែលសម្រេចបានក្នុងស្រុកបាណន់

2020-08-24

ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា ថ្ងៃពុធ ១កើត ខែ ភទ្របទ ឆ្នាំជូត ត្រូវនឹងថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២០ នៅក្នុងភូមិសសរពក ឃុំ កន្ទឺ១ ស្រុកបាណន់ ខេត្ត បាត់ដំបងបានរៀបចំពិធីសម្ពោធ ដាក់អោយប្រើប្រាស់ស្ពាន ដែក បេឡេតិ៍ ១ខ្សែប្រវែង ១២៦ម៉ែត្រនិងអគារសិក្សាចំនួន ២ខ្នង នៅក្នុង សាលាបឋមសិក្សាស្វាយព្រៃនិងអនុវិទ្យាល័យ កន្ទឺ១ ក្រោម អធិបតីតភាព សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។

 

       អមដំណើរដោយ ឯកឧត្តម លោកជំទាវ អ្នកមុខអ្នការមន្ត្រីរាជការជុំវិញខេត្ត លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

       សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ សម្តេច ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមកាងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាណន់ ព្រមទាំង អាជ្ញាធរមូលដ្ឋាន បានចុះជួប ប្រជាពលរដ្ឋ និងពិនិត្យភូមិសាស្ត្រ សម្រេចសាងសង់ ស្ពានដែក បេឡេតិ៍ ប្រវែង ១២៦ម៉ែត្រ ឆ្លើយតប ទៅនឹងសំណើ ប្រជាពលរដ្ឋដែល សម្តេច ក្រឡាហោមបានសន្យា នាកំឡុងពេលបោះឆ្នោត ឃុំប្រឹក្សា ឃុំសង្កាត់ កន្លងទៅ ស្ថិតនៅចំណុច ភូមិចង្អូរថ្ម ភូមិសសរពក និងភូមិ ធ្នង់ឃុំ កន្ទឺ១ ស្រុក បាណន់ នាពេលកន្លងមក។

 

       នៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២០ ស្ពានដែក បេឡេតិ៍ ចំណុច ចង្អូរថ្ម ចាប់ផ្តើមកសាងឡើងរហូត ដល់ថ្ងៃទី១ខែសីហាឆ្នាំ២០២០ត្រូវបានស្ថាបនា រួចរាល់ រួចជាស្ថាពរនិងរៀបចំដាក់សម្ពោធ អោយប្រើប្រាស់ជាផ្លូវការ។ស្ពានដែកបេឡេតិ៍ នេះមានទទឹង៤,២០ម៉ែត្រនិងបណ្តោយ១២៦ម៉ែត្រ ដែលអាចផ្ទុកទម្ងន់ឆ្លងកាត់បាន១៥តោន ស្ពាននេះមានសសរបេតុងចំនួន៨ចន្លោះដែលបំរុងទុកនៅពេលមានតម្រូវការផ្លាស់ប្តូរពីការក្រាលដែកបេឡេតិ៍មកក្រាលជាបេតុងវិញ។

       នៅថ្ងៃខាងមុខ ក្រោមគំនិតផ្តួចផ្តើមពី សម្តេច ក្រឡាហោម ដោយមានការចូលរួមពីក្រុមកាងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាណន់ ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានចំណាយទឹកប្រាក់សាងសង់ចំនួន២៧៧,៣០០ដុល្លា អាមេរិក(ពីរយចិតសិបប្រាំពីរពាន់បីរយគត់)ដោយពុំទាន់គិតពីស្ពានដែកដែលឧបត្ថមដោយឯកឧត្តមស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងសាធារណការនិហដឹកជញ្ជូន។

ក្នុងឱកាសនោះដែរសម្តេចក៏បានប្រកាសបើកអោយប្រើប្រាស់សាលាអនុវិទ្យាល័យកន្ទឺ១ចំនួន២ខ្នងស្មើនឹ១១បន្ទប់ដើម្បីអោយសិក្សានុសិស្សបានចូលរៀនសូត្រផងដែរ។អត្ថបទដោយលោកឈន សុវណ្ណា

 

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ អានបន្ត...

(2020-12-02)


លោកយ៉ុង សម្បត្តិ មានឋានន្តរស័ក្ខិអនុសេនីយ៍ឯកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយចេកហៅចាន់គីរី អានបន្ត...

(2020-11-30)


សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីឃាត់ខ្លួនជនសង្ស័យ៩នាក់ អានបន្ត...

(2020-11-27)


អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គនិងប្រធានពេទ្យសត្វខេត្តកំពង់ធំគោរពកាតព្វកិច្ចបង់ពន្ធ អានបន្ត...

(2020-11-26)


សកម្មភាពប្រដេញរថយន្តពេលយប់តាមផ្លូវជាតិលេខ៦៧ថាជារថយន្តលោក កេត សុធា ហៅបុល អានបន្ត...

(2020-11-26)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាមទំនាស់វិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ដោះស្រាយមិនរួច អានបន្ត...

(2020-11-24)


សមត្ថកិច្ចជំនាញឧត្តរមានជ័យធ្វើការបាញ់បោះដោយសេរីហាក់ឃ្លាតឆ្ងាយពីពាក្យអរគុណសន្តិភាព អានបន្ត...

(2020-11-23)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-19)


លោកលឹង លីនទូលស្នើឲ្យប្រព័ន្ធតុលាការខេត្តសៀមរាបចាត់ការមនុស្សទាំងបីនាក់ក្នុងន័យជំរិតទាប្រាក់ អានបន្ត...

(2020-11-18)


សកម្មភាពកាប់ព្រៃឈើជិតអស់ដោយសារលិខិតឯកសារ អានបន្ត...

(2020-11-17)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-16)


លោកកែវចំរើនហៅព្រីងរហ័សនាម(M.99) កំពុងល្បីថាបានគ្រប់គ្រងល្បែងពេញខណ្ឌ៧មករាហើ្យ អានបន្ត...

(2020-11-15)


មនុស្សបីនាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធពីការឈូសឆាយដីព្រៃកប់សព អានបន្ត...

(2020-11-14)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-11)


ការចម្រូងចម្រាសព្រោះតែដោះស្រ័យដីធ្លីរវាងម្ចាស់ដីទិញលក់ផ្ទេរសិទ្ធធ្វើឯកសារពីអាជ្ញាធរមូលដ្ឋានមិនច្បាស់... អានបន្ត...

(2020-11-06)