(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
ខេត្តកណ្តាល ឥទ្ធិពលកម្ពុជា ជនសង្ស័យប្រុសស្រី០៩នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីនិងចែកចាយសារធាតុញៀនដោយខុសច្បាប់ហេតុការណ៍នេះបានកើតឡើងថ្ងៃអង្គារ៏ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០នាទី ផ្ទះបើកល្បែងហ្គេមបាញ់ត្រី ស្ថិតនៅលើប្រឡាយព្រែកតាំងហ៊ុន(សំណង់មិនរៀបរយ)ក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យចំនួន០៩នាក់ក្នុងនោះមានស្រីម្នាក់
១. ឈ្មោះ យក់ សង្ហឺ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត(ផ្តល់ទីតាំង)។
២. ឈ្មោះ សៀង ស្រីប៉ុច ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ(ផ្តល់ទីតាំង)។
៣. ឈ្មោះ វ៉ន វណ្ណះ ហៅ អាលូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត(ជួញដូរ)។
៤. ឈ្មោះ ស៊ុន រដ្ឋា ហៅអាខ្ចៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត(ជួញដូរ)។
៥. ឈ្មោះ សួន ស្រួច ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត(ប្រើប្រាស់)។
៦. ឈ្មោះ សល រីណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ប្រើប្រាស់)។
៧. ឈ្មោះ ឈឹន ចាន់ទ្រា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ប្រើប្រាស់)។
៨. ឈ្មោះ ឡេង ណាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ(ប្រើប្រាស់)។
ទាំង០៨នាក់ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
៩. ឈ្មោះ សួន វ៉ាន់រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត(ប្រើប្រាស់)។
បច្ចុប្បន្ន នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ឃាត់ខ្លួន
វត្ថុតាងចាប់យកសរុបរួមមាន៖
១.ក្រាមម៉្សៅពណ៌សថ្លាសរុបចំនួន៣៦កញ្ចប់=៧,៧៩g (ក្នុងនោះចំនួន ៣១កញ្ចប់ =៥,៩៦gជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(Ice) ចំណែកឯ
ចំនួន០៦កញ្ចប់=១,៣៦gធ្វើតេស្តអវិជ្ជមាន) ២•ទូរស័ព្ទដៃ ០១គ្រឿង ៣-ម៉ូតូ ០២គ្រឿង ៤ -សម្ភារៈវេចខ្ចប់ចែកចាយ។
សមត្ថកិច្ចនគរបាលឲ្យដឹងថានៅវេលាម៉ោងកើតហេតុនៅផ្ទះបើកល្បែងហ្គេមបាញ់ត្រី ស្ថិតនៅលើ ប្រឡាយព្រែកតាំងហ៊ុន(សំណង់មិនរៀបរយ)ក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងនគរបាល ខេត្តកណ្តាល ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកណ្តាល បានចុះធ្វើការបង្ក្រាបនៅផ្ទះបើកល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី) ក្នុងនោះមាន មុខសញ្ញាជួញដូរ និងប្រើប្រាស់ គ្រឿងញៀនកម្លាំងជំនាញបានចាប់ឃាត់ខ្លួន ជនទាំងនោះយកមកអនុវត្តច្បាប់។អត្ថបទចំលង
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)