(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
ខេត្តឧត្ដរមានជ័យ ឥទ្ធិពលកម្ពុជា តាមការផ្សាយក្នុងបណ្ដាញពេលថ្មីៗបានបង្ហាញថា មានប៉ូលិសស្រុកអន្លង់វែងមានគ្នាបួននាក់។ ទី១.ឈ្មោះកេត សុធាហៅបុល មានឋានន្តរស័ក្តិវរៈសេនីយ៍ត្រីស័ក្ត៤ ។ ទី២.លាង ពៅ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក មានតួនាទីប៉ូលិស នាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃ។ទី៣. ម៉ា រដ្ឋា មានឋានន្តរស័ក្តិអនុសេនីយ៍ឯក មានតួនាទីប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។ទី៤.វ៉ាន់ នាត មានតួនាទី២ ដើរតួនាទីជាមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើបណ្ដែតនិងមានតួនាទីជាទាហ៊ាន វរៈការពារព្រំដែនគោកលេខ៤០២។លោកឃុន ភារម្យ មេបញ្ជាការវរៈការពារព្រំដែនគោក៤០២បានបណ្ដោយឲ្យកូនចៅខ្លួនឯងបានចូលរួមធ្វើសកម្មភាពដើម្បីរកប្រាក់ជូនមេឬយ៉ាងណា។
មជ្ឈដ្ឋានខាងក្រៅថា «ការបាញ់បោះបែបនោះហាក់ផ្ទុយនិងពាក្យអរគុណសន្តិភាព »។ហើ្យទីតាំងបាញ់បោះ ពីរឿងទំនាស់ផ្ទៃក្នុងរវាងប៉ូលិសនិងប៉ូលិសបាញ់ស្លាប់បីនាក់បានកើតឡើងកាលពីវេលាម៉ោង១៤និង៣៥នាទី កាលពីថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២០ ករណីនោះនៅចំណុចប៉ុស្តិ៍នគរបាលព្រំដែន(ចុងព្រិច)ស្ថិត ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ។ករណីទី២.កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ូលិសស្រុកអន្លង់វែង បានបើករថយន្តប្រដេញបង្រ្កាបបទល្មើសព្រៃឈើនៅចំណុចភូមិដីថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ។កណីរទី៣.កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ក្នុងរឿងបង្រ្កាបបទល្មើសព្រៃឈើ។
ហេតុការបាញ់នោះបានធ្វើឲ្យភាគីម្ខាងជិះរថយន្តពណ៍ខ្មៅ បានរងរបួស អ្នករបួសនោះឈ្មោះកេត សុធាហៅបុល ជាមន្រ្តីនគរបាលផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ ប្រចាំស្រុកអន្លង់វែង រងរបួសពីគ្រាប់ គ្រាប់ទី១ត្រូវចំហៀងក គ្រាប់ទីពីរត្រូវចំស្មា ។ករណីផ្ទុះអាវុធនេះកាលពីយប់ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅស្រុកត្រពាំងប្រាសាទ។ ចំណែកលោក វរៈសេនីយ៍ឯក អ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ លោកបានបព្ជាក់ថា ករណីបាញ់បោះនោះលោកមិនបានដឹងទេ។ ក្រោយពេលលោកដឹងត្រូវបានគេប្រមូលយកវត្ថុតាងទាំងអស់នោះបាត់អស់ទៅហើយ។លោកបានបង្វែររឿងនោះឲ្យទៅសួរអធិការស្រុកអន្លង់វែងវិញ។
រីឯលោក វរៈសេនីយ៍ឯក ស៊ឹម វណ្ណះអធិការស្រុកអន្លង់វែង និយាយថា មិនបានដឹងរឿងទាំងនេះទេ លោកថាជាប់រវល់ប្រជុំ។ទោះយ៉ាងណាការបាញ់បោះផ្ទុះអាវុធនៅលើទឹកដីនាក់គ្រប់គ្រងគួរតែមេកោយដឹងពីបញ្ហាទាំងនោះព្រោះថា កូនចៅចេញធ្វើបេសកម្មបានផ្ដល់ដំណឹងជូនដល់ប្រធានអង្គភាពរួចរាល់ហើ្យទើបបានហ៊ានធ្វើ៕នៅមាន(ត)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)