ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

សារសម្លេងពលរដ្ឋរងគ្រោះព្រោះគ្រឿងញៀនដង្ហោយស្នើសុំឲ្យក្រសួងយុត្តិធម៏រកភាពស្អាតស្អុំជូនពួកគាត់

2020-08-30

ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា  សារបែកធ្លាយសម្លេងពីជនរងគ្រោះរស់នៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង លើកឡើងថា លោកផាត់ សុផារី អធិការរងស្រុកឯកភ្នំ ផ្នែកខាងប្រឆាំងបទល្មើសគ្រឿងញៀន កំពុងប្រព្រឹត្តផ្ទុយនិងច្បាប់ ពលរដ្ឋនៅស្រុកឯកភ្នំមានការព្រួយបារម្ភយ៉ាងខ្លាំងនិងអស់ជំនឿលើប្រព័ន្ធច្បាប់ដោយសារបុគ្គលមួយរូបនេះបានប្រព្រឹត្តផ្ទុយ ពលរដ្ឋស្នើសុំឲ្យក្រសួងយុត្តិធម៏ដាក់ការស្រាវជ្រាវឲ្យបានឆាប់ជៀសវាងពលរដ្ឋរងគ្រោះកាន់តែច្រើន។

          ពលរដ្ឋសម្ដែងការខកចិត្តយ៉ាងខ្លាំងមកលើលោកផាត់ សុផារី ក្នុងការអនុវត្តន៏ច្បាប់ផ្នែកខាងបង្រ្កាបគ្រឿងញៀន ពលរដ្ឋទាំងនោះមានការភ័យខ្លាចលោកផាត់ សុផារីនិងបក្ខពួកទាំងនោះដោយដឹកនាំសាបព្រោះ ភាពកេងចំណេញផ្នែកខាងដាក់ទោសទណ្ឌមកលើពលរដ្ឋមិនមានកំហុស។

          យោងតាមសារសម្ដីនេះពលរដ្ឋជុំរុញឲ្យប្រព័ន្ធតុលាការរកយុត្តិធម៏ជូនពួកគាត់ផ្នែកខាងសិទ្ធិពលរដ្ឋរងគ្រោះព្រោះការចោទប្រកាន់គ្មានមូលដ្ឋាននិងមួលបង្កាច់ស៊ីស្រស់ៗពីលោកអធិការរងស្រុកឯកភ្នំរូបនេះ សារសម្លេងនេះបានឆ្លងឆ្លើយតាមទូរស័ព្ទអ្នកយកព័ត៌មានក្នុងស្រុក ហើ្យបានបញ្ជូនសារសម្លេងនេះប្រគល់ឲ្យ ឥទ្ធិពលកម្ពុជា នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ ក្នុងន័យដើមទាំងស្រុង។

          បន្ទាប់ពីការចុះផ្សាយព័ត៏មានរបស់ ឥទ្ធិពលកម្ពុជា ចំនួនពីរលើកកន្លងមកហើ្យ ប្រភពជនរងគ្រោះទម្លាយប្រាប់ថា ត្រូវបានប្រព័ន្ធផ្នែកច្បាប់ខេត្តបាត់ដំបង កោះអញ្ជើញជនរងគ្រោះព្រោះគ្រឿងញៀនទៅសួរនាំពីករណីនេះរួចមកហើ្យ តែនៅឡើយផ្នែកច្បាប់មិនទាន់រកឃើញកំហុសលោកផាត់ សុផារី បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ ។

          ស្រាប់តែឥឡូវបានផ្ទុះរឿងអាស្រូវនេះចេញពីពលរដ្ឋក្នុងស្រុកឯកភ្នំ បានឲ្យដឹងមួយកម្រិតថែមទៀត យោងតាមសារសម្ដីដែលអ្នកយកព័ត៌មាន ក្នុងស្រុកបានបញ្ជូនមកដល់អង្គភាពយើងខ្ញុំដើម្បីសុំឲ្យធ្វើការចុះផ្សាយពីភាពមិនប្រក្រតីរបស់លោកផាត់ សុផារី អធិការរងស្រុកឯកភ្នំម្ដងទៀត។

          ការទម្លាយអាថ៏កំបាំងពីការលក់គ្រឿងញៀន និងចែកចាយនេះធ្វើឲ្យមតិមហាជនបានរិៈគន់យ៉ាងខ្លាំង មកលើលោកស្នងការខេត្តបាត់ដំបង ថាអសមត្ថភាពផ្នែកខាងការស៊ើបអង្កេតកូនចៅក្រោមឳវាទរបស់ខ្លួនបានបណ្ដោយឲ្យកូនចៅមានការប្រព្រឹត្តខុសផ្ទុយនិងច្បាប់។

            តែទោះជាយ៉ាងណា! ពលរដ្ឋមានជំនឿលើប្រព័ន្ធផ្នែកច្បាប់ជាពិសេសក្រសួងយុត្តិធម៏និងមានវិធានការរុករកស្រាវជ្រាវករណីនេះឲ្យទាល់តែឃើញកំហុសឆ្គងលើបុគ្គលរូបនេះយកមកទទួលទោសឲ្យខានតែបាន។

          ពលរដ្ឋសង្ឈឹមថា តុលាការនិងស្រាវជ្រាវវែករកហេតុផលទាំងនេះជូនជនរងគ្រោះ នាពេលខាងមុខ ឲ្យបានឆាប់ៗ ។ទាក់ទងបញ្ហាសារបែកធ្លាយនេះ ឥទ្ធិពលកម្ពុជា នៅតែមិនអាចទទូចសុំការបំភ្លឺពីលោកផាត់ សុផារីអធិការរងស្រុកឯកភ្នំបាននូវឡើយទេ។!!នៅមាន(ត)

ផាត់ សុផារី

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ អានបន្ត...

(2020-12-02)


លោកយ៉ុង សម្បត្តិ មានឋានន្តរស័ក្ខិអនុសេនីយ៍ឯកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយចេកហៅចាន់គីរី អានបន្ត...

(2020-11-30)


សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីឃាត់ខ្លួនជនសង្ស័យ៩នាក់ អានបន្ត...

(2020-11-27)


អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គនិងប្រធានពេទ្យសត្វខេត្តកំពង់ធំគោរពកាតព្វកិច្ចបង់ពន្ធ អានបន្ត...

(2020-11-26)


សកម្មភាពប្រដេញរថយន្តពេលយប់តាមផ្លូវជាតិលេខ៦៧ថាជារថយន្តលោក កេត សុធា ហៅបុល អានបន្ត...

(2020-11-26)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាមទំនាស់វិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ដោះស្រាយមិនរួច អានបន្ត...

(2020-11-24)


សមត្ថកិច្ចជំនាញឧត្តរមានជ័យធ្វើការបាញ់បោះដោយសេរីហាក់ឃ្លាតឆ្ងាយពីពាក្យអរគុណសន្តិភាព អានបន្ត...

(2020-11-23)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-19)


លោកលឹង លីនទូលស្នើឲ្យប្រព័ន្ធតុលាការខេត្តសៀមរាបចាត់ការមនុស្សទាំងបីនាក់ក្នុងន័យជំរិតទាប្រាក់ អានបន្ត...

(2020-11-18)


សកម្មភាពកាប់ព្រៃឈើជិតអស់ដោយសារលិខិតឯកសារ អានបន្ត...

(2020-11-17)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-16)


លោកកែវចំរើនហៅព្រីងរហ័សនាម(M.99) កំពុងល្បីថាបានគ្រប់គ្រងល្បែងពេញខណ្ឌ៧មករាហើ្យ អានបន្ត...

(2020-11-15)


មនុស្សបីនាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធពីការឈូសឆាយដីព្រៃកប់សព អានបន្ត...

(2020-11-14)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-11)


ការចម្រូងចម្រាសព្រោះតែដោះស្រ័យដីធ្លីរវាងម្ចាស់ដីទិញលក់ផ្ទេរសិទ្ធធ្វើឯកសារពីអាជ្ញាធរមូលដ្ឋានមិនច្បាស់... អានបន្ត...

(2020-11-06)