(2021-01-21)
(2021-01-21)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នាក្រុងសៀមរាប មានរៀបចំសិក្ខាសាលា ពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តច្បាប់ ស្ដីពីរបបសារព័ត៌មាន ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប សហការរៀបចំដោយ អង្គការជំនួយផ្នែកច្បាប់ និងមន្ទីរព័ត៌មានខេត្តសៀមរាប ព្រមទាំងមានអ្នកសារព័ត៌មានក្នុងខេត្ត ចំនួន១០អង្គភាពផងដែរ។
លោកអភិបាលរងខេត្ត បង្ហាញថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ទៅច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា ដើម្បីធ្វើឲ្យវិស័យព័ត៌មាន កាន់តែមានភាពល្អប្រសើរ ក្រមសីលធម៌ និងវិជ្ជាជីវៈ។ ក្នុងនោះអ្នកសារព័ត៌មាន គួរចៀសវាង ប្រើប្រាស់តួនាទី និងសិទ្ធជាអ្នកសារព័ត៌មាន ជំនួសការងាររបស់សមត្ថកិច្ចជំនាញ និងបំពានលើសិទ្ធអ្នកដទៃ។ ទន្ទឹមនិងនោះ អ្នកសារព័ត៌មាន គប្បីបង្ហាញនូវចំណេះដឹងរបស់ខ្លួន ចូលរួមផ្សព្វផ្សាយពី ចំណុចអភិវឌ្ឍរបស់រាជធានី-ខេត្តនីមួយៗ ក្នុងនោះវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបជាដើម។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លើកឡើងថា សិក្ខាសាលានាពេលនេះ បានចូលរួមផ្ដល់ចំណេះដឹងបន្ថែម ដល់អ្នកសារព័ត៌មាន ឲ្យយល់កាន់តែច្បាស់ពីសិទ្ធ និងតួនាទីរបស់ខ្លួន ជាពិសេសធ្វើឲ្យមានភាពស៊ីសង្វាក់គ្នារវាងអាជ្ញាធរ និងអ្នកសារព័ត៌មាន គ្រប់និន្នាការក្នុងខេត្តសៀមរាប។ ជាមួយនោះ មន្ទីរព័ត៌មានខេត្តសៀមរាប បានបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជាសេនាធិការរបស់ក្រសួងព័ត៌មាន ដើម្បី សម្របសម្រួលរវាងអាជ្ញាធរខេត្ត មន្ទីរ-អង្គភាពជំនាញ ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។អត្ថបទចម្លង
(2021-01-21)
(2021-01-21)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2021-01-21)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)