ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

អាជ្ញាធរខេត្តស្ទឹងត្រែងបដិសេធ ម្ចាស់ SK ឈ្មោះឡុង បង្កើតអាជីវកម្មវាយដីព្រៃនៅតាមតំបន់ថាជាទង្វើល្មើសច្បាប់

2018-04-07

ខេត្តស្ទឹងត្រែង    ឥទ្ធិពលកម្ពុជា    ព្រៃឈើតែងរងការយាយីពីសំណាក់អ្នកមានអំណាចច្បាមយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនក្រោមលេសផ្សេងៗ ព្រៃឈើទាំងនោះបានរងការបំផ្លាញទាំងស្រុងនៅគ្រប់ខេត្ត ស្រុក ការបំផ្លាញនេះច្រើនប្រើរូបភាពអ្នកមានអំណាចដូច្នេះជំនាញរដ្ឋបាលព្រៃឈើ មន្រ្ដីបរិស្ថានគ្រប់ខេត្ត  ក្រុង  ស្រុក មិនហ៊ានបង្រ្កាបព្រោះខ្លាចធា្លក់បុណ្យស័ក្ខ។

Capturemabrey

                ព្រៃឈើដែលនៅសលចុងក្រោយត្រូវបានបំផ្លាញក្រោមរូបភាពការឈូសឆាយដោយគ្រឿងចក្រវាយប្ដួលរំលំទាំងស្រុងជាក់ស្ដែងនៅចំណុចត្រពាំងម្សៅ  ស្ថិតភូមិឆ្វាំង  ឃុំសំអាង  ស្រុកថាឡាបរិវ៉ាត់  ខេត្តស្ទឹងត្រែង  ត្រូវបានពលរដ្ឋរស់នៅទីនោះស្គាល់ឈ្មោះឡុងបានយកSK មកវាយប្ដួលរំលំយ៉ាងអនាធិបតេយ្យ។

                អាជ្ញាធរនៅទីនោះកំពុងឆ្ពិនភ្នែកអ្នកកាសែតថាមិនបានដឹងរឿងការវាយដីព្រៃនៅចំណុចទីនោះទេហើយបានចុះមកទាំងបង្ខំចិត្តដោយបញ្ជាពីលោកអភិបានរងស្រុកថាឡាបរិវ៉ាត់តែប៉ុណ្ណោះតាមការពិតបានត្រូវរូវគ្នាអស់ហើយថែមទាំងស៊ីផឹកជាមួយគ្នាទៀតផង។

29920340_455181568235628_1774750232_n

                ប្រភពនៅទីនោះបានប្រាប់ថាដីព្រៃនៅចំណុចនោះធ្លាប់មានទំនាស់កាលកន្លងមកគ្មានប្លង់ច្បាស់លាស់ទេទើបពេលថ្មីៗឃើញមានSKបានធ្វើការវាយប្ដួលរំលំយកជាកម្មសិទ្ធផ្ទាល់ខ្លួនដោយចេញមុខឈ្មោះឡុងជាមនុស្សក្រអើតក្រទមអំនួនអួតអាងត្រដាងកាយវិការអាងអ្នកធំជួយទប់ជំហោ។

29853411_455181834902268_1322348422_n

                ប្រភពដដែលបានលើកឡើងថា ក្រោយពីដីព្រៃនៅចំណុចនេះមានទំនាស់ក្រុមនិស្សិតមិនបានវាស់វែងឲ្យជនណានោះទេគឺមានប្រវែងបណ្ដោយរាប់រយម៉ែត្រឯណោះបានលាតសន្ធឹងពោពេញដោយព្រៃក្រាសខ្នឹក។

                លោកអ៊ុកចាន់ថន អភិបាលរងបានឆ្លើយថា មិនបានដឹងទេពីការកាយដីនៅចំណុចត្រពាំងម្សៅនោះចាំឲ្យគេចុះទៅមើល ព្រោះដីនៅចំណុចនោះកាលពីមុនធ្លាប់មានទំនាស់និងគ្នារវាងម្ចាស់ដើមនិងអ្នកទទួលទិញបន្តតាំងពីនោះមកមិនមាននរណាគេធ្វើអ្វីទេ។

                លោកអើ គឹមហេង មេព្រៃប្រចាំស្រុកថាឡាបរិវ៉ាត់បានចុះមកដល់កន្លែងចំណុចដីកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨កន្លងថ្មីៗនេះថាដីព្រៃនៅចំណុចនេះរូបលោកមិនទាន់ដឹងច្បាស់ថាមានច្បាប់ឬអត់ច្បាប់នោះទេរងចាំការត្រួតពិនិត្យលិខិតពាក់ព័ន្ធដោយលោកទំនាក់ទំនងរកម្ចាស់SKនិងបានទំនាក់ទំនងរកម្ចាស់ដីតាំងពីថ្ងៃមិនទាន់លិចរហូតដល់ថ្ងៃអស្ដង្គតរកប្រភពម្ចាស់ដីនិងម្ចាស់SKមកបំភ្លឺមិនបាន។

                លោកគង់ សេនាមេប៉ុស្ដិ៏ឃុំសំអាងបានចុះមកចូលរួមក្នុងថ្ងៃនោះដែរបាននិយាយថា ម្ចាស់ដីឈ្មោះសេង  ដីនេះមានទំនាស់កាលពីមុនមិនដឹងថាមានប្លង់ឬអត់នោះទេមិនច្បាស់លាស់ ដីនេះមានក្បាលប្រហែលជាង៧០០ម៉ែត្រ បណ្តោយមិនច្បាស់លាស។

ប្រភពថ្មីៗបានប្រាប់មកថាSKកំពុងបន្ដធ្វើការឈូសឆាយដីព្រៃនៅចំណុចនោះក្រោយពីអ្នកកាសែតមិនបានធ្វើការផ្សព្វផ្សាយឲ្យទាន់ពេលវេលាឃើញមានមន្រ្ដីមួយចំនួនតូចកំពុងប្រមូលផ្ដុំគ្នាខ្សឹមខ្សៀវ៕

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



បន្ទះក្ដារឈើចំបក់ពីរគោយន្ដកន្រ្ដៃបានដោះលែងដោយលោក ភ័ក្រកូនចៅនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ អានបន្ត...

(2018-08-10)


លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធ៏សែនជ័យកំពុងត្រូវដងត្រូវផ្លែជាមួយមេល្បែងកត់កន្ទុយលេខ អនឡាញ អានបន្ត...

(2018-08-05)


លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង គ្មានសមត្ថភាពលុបបំបាត់បទល្មើស ក្នុងស្រុកបានទេ អានបន្ត...

(2018-08-02)


សត្វជ្រូកបាននាំចូលពីប្រទេសថៃតាមច្រករបៀងបឹងត្រកួនជាញឹកញាប់ អានបន្ត...

(2018-08-01)


ក្រុមហ៊ុមពន់ ជេស្ជ អិនធីឌី មិនអនុវត្តតាមកិច្ចសន្យាប្រមូលសំរាមទីផ្សារបូរីថ្មគោល អានបន្ត...

(2018-07-27)


ការចម្រូងចម្រាសកើតឡើងរវាងសមត្ថកិច្ចបង្រ្កាបនិងក្រុមឈ្មួញរកស៊ីដឹកឈើ អានបន្ត...

(2018-07-18)


ប្រវត្តិដីនិងការរស់នៅពលរដ្ឋ ពុធ សំបូរ ក្នុងមូលដ្ឋាន ភូមិជ្រោយម្ទេស អានបន្ត...

(2018-07-08)


អាជ្ញាធរស្រុកថ្មគោលមិនរវល់រឿងដីធ្លីមានទំនាស់ព្រំដីរវាងភាគីម្ខាងបោះបង្គោលរំលោភយកដីពីភាគីម្ខាង អានបន្ត...

(2018-07-07)


លោក ដួង វុត្ថាជំនាញគ្រប់គ្រងការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ ពីរស្រុកធ្វើការផាស កម្លាំង អានបន្ត...

(2018-07-05)


គំនរសំរាមជាច្រើនគំនរដាក់នៅជុំវិញផ្សារបូរីថ្មគោល អាជីវករ ពលរដ្ឋ រិៈគន់ថាខ្វះអនាម័យ អានបន្ត...

(2018-06-22)


លោក ភេង រ៉ា លោក ស៊ូ បុណ្ណារុង អនុប្រធានមន្ទីរសាធារណៈការខេត្តប្រើអំណាចផ្ដាច់ផ្លូវមុខផ្ទះអ្នកលក់ អានបន្ត...

(2018-06-20)


Thai Art Dance អានបន្ត...

(2018-06-10)


អាជីវកម្មកាយថ្មភ្នំនិងកាយយកអាចម៏ដីលក់ក្នុងស្រុកភ្នំស្រួចក្លាយជាមុខរបរស្របច្បាប់ អានបន្ត...

(2018-06-07)


អាជ្ញាធរស្រុកជីក្រែងមិនបង្រ្កាបបទល្មើសព្រៃឈើទេ ទុកឲ្យបទល្មើសកើតឡើងថែមទៀត អានបន្ត...

(2018-05-19)


លី អ៊ុតនី ជាកន្លែងគយចល័តបណ្ដោះអាសន្នមានលោក ស្រ៊ុន ធឿន នៅប្រចាំឲ្យក្រុមរថយន្តដឹកទំនិញឈប់ដើម្បីទូទាត់ អានបន្ត...

(2018-05-13)