ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

អាជ្ញាធរឃុំអូរបីជាន់ទាមទារឲ្យអ្នកមានអំណាចបើកផ្លូវដើម្បីអភិវឌ្ឍន៏

2020-04-27

ខេត្តបន្ទាយមានជ័យ ឥទ្ធិពលកម្ពុជា  អ្នកភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជ្រួលច្របល់តវ៉ាពីការរារាំងបិទផ្លូវមិនឲ្យអាជ្ញាធរភូមិ ឃុំកសាងផ្លូវមូលដ្ឋាន ការជំទាស់នេះពីអ្នកមានអំណាច។

          ពលរដ្ឋមានគ្នាប្រមាណ២៥នាក់តំណាងឲ្យអ្នកភូមិសិលាខ្មែរ និងសហគមន៏ភូមិនេះបានមកតវ៉ាប្រាប់ ឥទ្ធិពលកម្ពុជា កាលពីថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ថា»ក្នុងភូមិសិលាខ្មែរ មានគម្រោងអភិវឌ្ឍន៏ផ្លូវលំភូមិខ្វាត់ខ្វែងក្នុងចំងាយពី៨០ម៉ែត្រតំរូវឲ្យមានផ្លូវមួយខ្សែៗមានបណ្ដោយពីព្រំប្រទល់ភូមិខាងកើតទល់ខាងលិចរួមមាន ផ្លូវ៥ខ្សែក្នុងភូមិ គឺបានការខ្នះខ្នែងពីលោកមេភូមិ,មេឃុំ,ប្រធានសហគមន៏ ប្រជាពលរដ្ឋ«។

          លោកយឹម ពៅ មេភូមិសិលាខ្មែរ បានប្រាប់ឥទ្ធិពលកម្ពុជា នៅថ្ងៃដដែលថា »ផ្លូវក្នុងភូមិនេះបានកសាងក្រោមស្នាដៃប្រជាពលរដ្ឋមានការដឹកនាំពីលោកនិងលោកមេឃុំ លោកអភិបាលស្រុកអូរជ្រៅ បង្កើតផ្លូវនេះឡើងមានគោលបំណងងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើចរាចរទៅមកឲ្យបានងាយស្រួល»។

          លោកយឹម ពៅ បន្ដថា» មូលហេតុដែលពលរដ្ឋតវ៉ាផ្លូវលំនេះគឺមកពីមានមណ្ឌលសុខភាពសិលាខ្មែរបានរារាំងជំទាស់មិនឲ្យដីធ្វើទម្លុះទៅរកផ្លូវប្រសប ដោយសំអាងថា ដីនេះមានប្លង់ចេញពីក្រសួងមហាផ្ទៃ ហើ្យបានធ្វើបង្គោលបិទរបងកាត់ផ្លូវលំដែលបានកសាងរួច ទើបពលរដ្ឋមិនសុខចិត្តបានមកតវ៉ា»។

          លោកបន្តថា »មានការងឿងឆ្ងល់ពីបញ្ហានេះខ្លាំងណាស់ព្រោះលោកធ្វើមេភូមិនៅសិលាខ្មែរច្រើនឆ្នាំមកហើ្យ មិនដឹងគេធ្វើប្លង់រឺងសោះឡើយ ស្រាប់តែមានប្លង់ចេញពីក្រសួងមហាផ្ទៃមិនឲ្យធ្វើផ្លូវនៅមូលដ្ឋានរបស់លោក ព្រោះថាដីនោះបានប៉ះពាល់ដល់សិទ្ធដីអ្នកមានអំណាច«។

         ឥទ្ធិពលកម្ពុជា បានរងចាំចម្លើយលោកយឹម ពៅ តាំងពីលោកបានប្រាប់ថា លោកទៅពិភាគ្សាជាមួយលោកមេឃុំអូរបីជាន់ រហូតដល់ពេលនេះមិនទាន់បានចម្លើយពីលោកយឹម ពៅមេភូមិសិលាខ្មែរនោះទេ ទើបព័ត៌មាននេះមានការយឺតយូរក្នុងការចេញផ្សាយ។នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ អានបន្ត...

(2020-12-02)


លោកយ៉ុង សម្បត្តិ មានឋានន្តរស័ក្ខិអនុសេនីយ៍ឯកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយចេកហៅចាន់គីរី អានបន្ត...

(2020-11-30)


សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីឃាត់ខ្លួនជនសង្ស័យ៩នាក់ អានបន្ត...

(2020-11-27)


អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គនិងប្រធានពេទ្យសត្វខេត្តកំពង់ធំគោរពកាតព្វកិច្ចបង់ពន្ធ អានបន្ត...

(2020-11-26)


សកម្មភាពប្រដេញរថយន្តពេលយប់តាមផ្លូវជាតិលេខ៦៧ថាជារថយន្តលោក កេត សុធា ហៅបុល អានបន្ត...

(2020-11-26)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាមទំនាស់វិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ដោះស្រាយមិនរួច អានបន្ត...

(2020-11-24)


សមត្ថកិច្ចជំនាញឧត្តរមានជ័យធ្វើការបាញ់បោះដោយសេរីហាក់ឃ្លាតឆ្ងាយពីពាក្យអរគុណសន្តិភាព អានបន្ត...

(2020-11-23)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-19)


លោកលឹង លីនទូលស្នើឲ្យប្រព័ន្ធតុលាការខេត្តសៀមរាបចាត់ការមនុស្សទាំងបីនាក់ក្នុងន័យជំរិតទាប្រាក់ អានបន្ត...

(2020-11-18)


សកម្មភាពកាប់ព្រៃឈើជិតអស់ដោយសារលិខិតឯកសារ អានបន្ត...

(2020-11-17)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-16)


លោកកែវចំរើនហៅព្រីងរហ័សនាម(M.99) កំពុងល្បីថាបានគ្រប់គ្រងល្បែងពេញខណ្ឌ៧មករាហើ្យ អានបន្ត...

(2020-11-15)


មនុស្សបីនាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធពីការឈូសឆាយដីព្រៃកប់សព អានបន្ត...

(2020-11-14)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-11)


ការចម្រូងចម្រាសព្រោះតែដោះស្រ័យដីធ្លីរវាងម្ចាស់ដីទិញលក់ផ្ទេរសិទ្ធធ្វើឯកសារពីអាជ្ញាធរមូលដ្ឋានមិនច្បាស់... អានបន្ត...

(2020-11-06)