ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីអកអំបុកនៅទីលានជល់ដំរី ក្នុងខែវិច្ឆិកាខាងមុខ

2019-10-03

ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា អាជ្ញាធរជាតិអប្សរានឹងសហការជាមួយលោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ គ្រោងរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីអកអំបុកនៅទីលានជល់ដំរី ខេត្តសៀមរាប ដែលពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ក្នុងខែវិច្ឆិកាខាងមុខ ហើយពិធីនេះនឹងមានព្រះសង្ឃនិមន្តមកពីបណ្តាប្រទេសចំនួន៥៩ចូលរួម ដោយបើកទូលាយឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមដោយសេរីផងដែរ។

          លោកបន្តថា នៅក្នុងពិធីនេះ នឹងមានរៀបចំពិធីបួងសួងសុំសេចក្តីសុខតាមបែប ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ខ្មែរ មានរៀបចំវាលស្រែមានស្រូវជានិមិត្តរូប រៀបចំពិធី អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប និងមានការបង្ហាញពីវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ខ្មែរជូនដល់ភ្ញៀវទេសចរអន្តរជាតិបានឃើញ និងឈ្វេងយល់ពីវប្បធម៌ខ្មែរផងដែរ។

លោក ឡុង កុសល យល់ឃើញថា ការរៀបចំពិធីបែបនេះនៅក្នុងតំបន់អង្គរ គឺមានសារៈសំខាន់ណាស់គឺ ទី១.បង្ហាញពីអត្តសញ្ញាណខ្មែររបស់យើង ទី២បង្ហាញពីទំនៀបទំលាប់ខ្មែរយើងដែលតែងតែប្រកាន់ភ្ជាប់ជារាងរហូតមក។ ម្យ៉ាងទៀតនេះជាលើកទីមួយ នៅតំបន់អង្គរដែលបានរៀបចំព្រឹត្តិការណ៍នេះ ក៏ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ ព្រោះថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តនៅក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប គឺពួកគេអាចទស្សនាការប្រណាំងទូកនៅតាមដងស្ទឹងនៅក្នុងក្រុងសៀមរាបបានហើយអាចមកទស្សនានៅក្នុងតំបន់រមណីយ ដ្ឋានអង្គរ ដោយបានទស្សនាប្រាសាទបុរាណដ៏អស្ចារ្យផង និងបានទស្សនា ការបង្ហាញពីទំនៀបទម្លាប់ ជំនឿសាសនា ខ្មែរយើងផង៕

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពិធីប្រកាសតែងតាំងចូលកាន់តំណែងជាអភិបាល អភិបាលរង និង នាយករដ្ឋបាលសាលាស្រុកស្វាយលើ អានបន្ត...

(2019-10-05)


លោក គី វីរិន្ទ ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប ឆ្លើយតបការរិះគន់ផ្លូវខូចក្នុងក្រុងសៀមរាប អានបន្ត...

(2019-10-04)


អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីអកអំបុកនៅទីលានជល់ដំរី ក្នុងខែវិច្ឆិកាខាងមុខ អានបន្ត...

(2019-10-03)


គំនូជីវចរ អានបន្ត...

(2019-10-03)


មេបញ្ជាការប៉េអឹមស្រុកសំឡូតយកមេសោរថយន្តចាក់មេបញ្ជាការរងឲ្យត្រូវរបួសត្រង់មុខ អានបន្ត...

(2019-09-18)


Bizarre animal appearances អានបន្ត...

(2019-09-15)


អាជ្ញាធរស្រុកបន្ទាយស្រីហាក់ដាក់គំនាបពលរដ្ឋ៤៣គ្រួសារលំអៀងទៅរកក្រុមហ៊ុនលី អ៊ុំអេង អានបន្ត...

(2019-09-15)


ពលរដ្ឋ៤៣គ្រួសារនៅតែបន្តឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់រកដំណោះស្រាយទំនាស់ដីធ្លីពីក្រុមហ៊ុនលី អ៊ុំអេងដដែលៗ អានបន្ត...

(2019-09-03)


មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបញ្ជាចង្អុលឲ្យចុះបង្រ្កាបក្រុមហ៊ុនរ័ត្នសម្បត្តិនៅស្រុកសំឡូត អានបន្ត...

(2019-09-03)


ពលរដ្ឋ៤៣គ្រួសារតវ៉ាដីធ្លីកេរ្ដ៏តំណែលដ៏យូរលង់មកហើយមិនទាន់បានសម្រាច អានបន្ត...

(2019-09-01)


លោកម៉ុង ប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើមិនបណ្ដោយឲ្យឈ្មួញឈើឈ្មោះឧត្តមហៅ(ដំ)រួចខ្លួនទេបន្ទាប់ពីបានដឹង អានបន្ត...

(2019-08-29)


លិខិតលោកសូរស៊ុនអភិបាលស្រុកបន្ទាយស្រីចាស់មិនអាចបញ្ឈប់ក្រុមហ៊ុនលី អ៊ុំអេងមករំលោភយកដីពលរដ្ឋ៤៣គ្រួសារ អានបន្ត...

(2019-08-28)


ជម្លោះដីពលរដ្ឋ៤៣គ្រួសារឈានដល់ការទាមទាឲ្យក្រុមហ៊ុនលី អ៊ុំអេងយកឯកសារគល់បញ្ជីក្បាលដីពិតមកដោះស្រាយ អានបន្ត...

(2019-08-27)


ពលរដ្ឋ៤៣គ្រួសារស្នើសុំឲ្យក្រុមហ៊ុនលី អ៊ុំអេង ក្រុមហ៊ុនលី អ៊ុំឆាយបង្ហាញឯកសារបញ្ជាក់ក្បាលដីពិត អានបន្ត...

(2019-08-26)


ប្រជាពលរដ្ឋប្រមាណ៤៤គ្រួសារនៅស្រុកបន្ទាយស្រីតវ៉ាដីធ្លីជាមួយលោកជំទាវលីអ៊ុំអេង,លីអ៊ុំឆៃច្រើនឆ្នាំ អានបន្ត...

(2019-08-24)