ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

អាជ្ញាធរស្រុកជីក្រែងមិនបង្រ្កាបបទល្មើសព្រៃឈើទេ ទុកឲ្យបទល្មើសកើតឡើងថែមទៀត

2018-05-19

            ខេត្រសៀមរាប  ឥទ្ធិពលកម្ពុជា     អាជ្ញាធរស្រុកជីក្រែងបានចិញ្ចឹមបទល្មើសព្រៃឈើ ជាច្រើននាក់ដែលកំពុងសកម្មដឹកចេញពីឃុំខ្វាវរៀងរាល់យប់,ថ្ងៃធ្វើឲ្យព្រៃឈើនៅតំបន់អភិរក្សស្ទើរផុតពូជអស់ទាំងស្រុងនិងរលាយនៅពេលខាងមុខដោយហេតុថាបទល្មើសនូវតែមានធ្វើសកម្មភាពដដែលៗមិនបង្រ្កាបទេបង្រ្កាបបានអ្នកកាសែត។

                     យោងតាមអ្នកកាសែតដប់នាក់មកពីអង្គភាពផ្សេងគ្នាបានឲ្យដឹងកាលពី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨  ដោយ ឃើញមានគោយន្តកន្រ្តៃជាច្រើនគ្រឿងបានផ្ទុកបន្ទះក្ដារឈើសន្លឹកជាច្រើនម៉ែត្រគូបកំពុងដឹកចេញពីឃុំខ្វាវ ស្រុកជីក្រែងបន្តកន្ទុយគ្នាខណៈឃើញបែបនេះអ្នកកាសែតទាំងនោះបានឲ្យគោយន្តទាំងនោះឈប់ដើម្បីសួរនាំរកប្រភព។ 

Capturebotlmes                     32471989_472894843130967_4066681477750849536_n                                                                                    

 ក្រុមបទល្មើសទាំងនោះខ្លះបានសួរដល់អ្នកកាសែតទាំងនោះថា យកលុយប៉ុន្មាន ,ខ្លះទៀតថតរូបអ្នកកាសែតហើយបានទំនាក់ទំនងដល់សមត្ថកិច្ចនៅទីនោះឲ្យចុះមកជួយហេតុការណ៏នេះហាក់បីដូចត្រូវបានគេរៀបចំឲ្យបទល្មើសចេះដើម្បីកម្ចាត់ក្រុមអ្នកកាសែតទាំងឡាយណាដែលចូលទឹកដីនោះ ព្រោះថាឃុំខ្វាវ ស្រុកជីក្រែង ខេត្រសៀមរាប  ជាប្រភពសេដ្ឋកិច្ចបទល្មើសព្រៃឈើធំជាងគេមានព្រៃឈើជាប់និងខេត្រព្រះវិហារ,កំពង់ធំ។                                                                                                                                                                                                                                                                                                       

ក្រុមបទល្មើសទាំងនោះមានខ្នងបង្អែកយ៉ាងមាំគឺអាជ្ញាធរស្រុក អធិការស្រុកជាដើមដែលធ្វើឲ្យអ្នកកាសែតបាក់ស្បាតកាលកន្លងមកក៏ដូចពេលថ្មីៗនេះដែរហើយបទល្មើសទាំងនោះបានចិត្តពឺតធ្វើកម្មភាពទាំងយប់ទាំងថ្ងៃគ្មានខ្លាចអ្វីទាំងអស់ ក្រុមនោះបានដឹកឆ្លងស្រុកជីក្រែងចូលស្រុកសូទ្រនិគមហើយបន្តដឹកទៅទីផ្សេងៗគ្មានញញើញ។                                                                                                                                                                                                                                                                       

12002123_1488059871494672_5469396392483401909_n  

 ក្រុមអ្នកកាសែតចំនួនដប់នាក់មកពីអង្គភាពផ្សេងគ្នាបានប្រាប់ដល់(ឥទ្ធិពលកម្ពុជា)កាលពីថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៨នេះថា ក្រុមអ្នកកាសែតមិនបានទាលុយពីពួកឈ្មួញឈើដូចការចោទប្រកាន់ពីសមត្ថកិច្ចនោះទេ អ្នកកាសែតខ្លះបានទូរស័ព្ទរកលោកអភិបាលស្រុកជីក្រែងដែរ ខ្លះទៀតទូរស័ព្ទរកលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងទូរស័ព្ទរកនាយរងខណ្ឌផងដែរ ដើម្បីឲ្យចុះមកពិនិត្យពីសកម្មភាពបទល្មើសជាក់ស្ដែងតែមិនមានប្រសិទ្ធភាពក្នុងការទំនាក់ទំនងឡើយ។                                                                                                                                                                                                                               

 ក្រុមអ្នកកាសែតបានបន្ដប្រាប់ដល់(ឥទ្ធិពលកម្ពុជា)បន្ថែមថា      អ្នកកាសែតក្នុងចំណោមទាំងដប់នាក់នោះបានរកទិញកាតទូរស័ព្ទហាងលក់ក្បែរនោះ ក៏បានចូលទៅរកម្ចាស់ហាងលក់ចាបហ្វួយមួយកន្លែងនោះដើម្បីទិញកាតទូរស័ព្ទ តែអ្នកកាសែតទាំងនោះមិនដឹងថា ម្ចាស់ហាងនោះរកស៊ីបទល្មើសដឹកឈើនោះទេ  ម្ចាស់ហាង(ស្រី)នឹកស្មានថាក្រុមអ្នកកាសែតទាំងនោះមកទាលុយពីប្ដីខ្លួនដែលរកស៊ីបទល្មើសក៏បានរាយការណ៏ដល់សមត្ថកិច្ច។

                     ក្រុមនាក់កាសែតបានឲ្យ(ឥទ្ធិពលកម្ពុជា)ដឹងនៅប្រមាណនាទីក្រោយនេះមកថា  ពេលស្រ្ដីលក់ចាបហ្វួយបានធ្វើសេចក្ដីរាយការណ៏ដល់សមត្ថកិច្ច  អ្នកកាសែតទាំងនោះបានចាកចេញពីទីនោះជៀសវាងការភាន់ច្រឡំពីសេចក្ដីរាយការណ៏ពីម្ចាស់ហាងនោះ ( ឥទ្ធិពលកម្ពុជា)មិនអាចធ្វើការទំនាក់ទំនងរកអាជ្ញាធរស្រុកទាំងពីរបានទេពីករណីនេះ៕

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



កិច្ចប្រជុំពិភាក្សាត្រៀមផែនការ និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត អានបន្ត...

(2019-03-14)


សហគមន៏ទេសចរណ៏វប្បធម៏ធម្មជាតិបឹងពារាំងជាទីឋានកម្សាន្តគយគន់សត្វស្លាបទិដ្ឋភាពព្រៃបៃតង អានបន្ត...

(2019-03-07)


មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបប្រជុំផ្សព្វផ្សាយទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូក អានបន្ត...

(2019-03-02)


ស្ពានបេតុងមួយកន្លែងនៅដងស្ទឹងកោះស្លាត្រូវបានកសាង អានបន្ត...

(2019-03-01)


ការដ្ឋានកកាយយកដីខ្សាច់ទទួលបានការឃុបឃិតជាមួយមន្ទីររ៉ែនិង ថាមពលខេត្តសៀមរាប អានបន្ត...

(2019-02-19)


រដ្ឋបាលក្រុងសៀមរាបជូនដំណឹងដល់អ្នកអភិវឌ្ឈន៏ដីឡូត៏និងអ្នកប្រើប្រាស់បញ្ជីក្បាលដី អានបន្ត...

(2019-02-10)


អ្នកស្រុករំភើបចិត្តបន្ទាប់ពីបានរកឃើញថ្មបុរាណបានបាត់យូរឆ្នាំ អានបន្ត...

(2019-02-09)


ប្រជាពលរដ្ឋភូមិអន្លង់ពីរបិទផ្លូវមិនឲ្យរថយន្តដឹកសម្រាមចូលចាក់ អានបន្ត...

(2019-02-08)


លោកចៅសង្កាត់ជ្រាវមានការខ្នះខ្នែងបង្កើតសហគមន៏ទេសចរណ៏វប្បធម៏ធម្មជាតិបឹងពារាំង អានបន្ត...

(2019-02-07)


ក្រុមហ៊ុនដុងណាយទទួលបានសិទ្ធកាប់បំផ្លាញព្រៃឈើពីរាជរដ្ឋាភិបាលយ៉ាងស្របច្បាប់ អានបន្ត...

(2019-02-03)


អ្នកសារព័ត៌មានតែងទទួលបានកញ្ចប់លុយកាក់ពីលោកឧកញ្ញ៉ាគង់ ក្រឹងមេជំនួញឈើដ៏ធំនៅខេត្តក្រចេះ អានបន្ត...

(2019-01-23)


លោហ្គូ(LOGO)ប្រើភាសាចិនដាក់ជាផ្លូវការនៅក្រុងសៀមរាបមន្ទីរវប្បធម៏និងវិចិត្រសិល្បៈបានដឹងទេ អានបន្ត...

(2019-01-23)


បុគ្គលិកអង្គការការពារបរិស្ថាននិងអភិវឌ្ឈន៏ត្រូវបានជនមិនស្គាល់មុខសម្លាប់ សមត្ថកិច្ចវែកមុខមិនឃើញ អានបន្ត...

(2019-01-20)


សម្តេចតេជា ហ៊ុន សែនបានពង្រឹងវិស័យព័ត៌មាន ផ្ដល់អនុសាសន៍សំខាន់ ៨ចំណុច ដាក់ឲ្យអនុវត្ត អានបន្ត...

(2019-01-12)


ក្រុមហ៊ុន ប្ល៊ូហ៊ីវិននៅតែបន្តដឹកឈើយ៉ាងសកម្មមានការគាំទ្រពីលោកអភិបាលខេត្តព្រះវិហារ អានបន្ត...

(2019-01-06)