ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គនិងប្រធានពេទ្យសត្វខេត្តកំពង់ធំគោរពកាតព្វកិច្ចបង់ពន្ធ

2020-11-26

ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា រដ្ឋបាលស្រុកប្រាសាទបល្ល័ង្គនិងការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត នៅរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០បានបើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយនិងផ្សព្វផ្សាយពង្រឹងច្បាប់ស្ដីពីសុខភាពសត្វ ផលិតកម្មសត្វ ដើម្បីអោយអ្នកពាក់ព័ន្ធ អាជ្ញាធរដែនដី ម្ចាស់សត្តឃាតដ្ឋាន អាជីវករ យល់និងអនុវត្តន៍ច្បាប់អោយបានត្រឹមត្រូវ ដោយមានការចូលរួមពីមន្ត្រីជំនាញផលិតកម្មសត្វ និងបសុព្យាបាល អាជីវករ ម្ចាស់សត្តឃាតដ្ឋាន អាជ្ញាធរស្រុក ចៅសង្កាត់សរុបជិត៤០នាក់ នៅក្នុងសាលាស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

        លោកតាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំបានលើកឡើងពីច្បាប់ស្ដីពីសុខភាពសត្វ ផលិតកម្មសត្វ និងប្រកាសសេចក្ដីណែនាំទៅដល់អ្នកពាក់ព័ន្ធក្នុងគោលបំណងពង្រឹងការយល់ដឹងដល់អាជីវករឱ្យយល់ដឹងកាន់តែច្បាស់បន្ថែមទៀតស្ដីពីសុខភាពសត្វ ផលិតកម្មសត្វ និងបានពិភាក្សារកដំណោះស្រាយនូវឧបសគ្គមួយចំនួនដែលអាជីវករកន្លងមកគេចវែសមិនព្រមចូលកាប់នៅក្នុងសត្តឃាតដ្ឋាន ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗដើម្បីអោយការងារទាំងឡាយមានភាពរលូននិងស្របច្បាប់ក្នុងឆ្នាំ២០២១ខាងមុខ។លោកតាន់ ម៉េងឆាង សង្កត់ធ្ងន់ថាប្រសិនបើមានសត្វ គោ ក្របី ជ្រូកនិងបក្សី ឈឺឬងាប សូមម្ចាស់សត្តឃាតដ្ឋានទាំងអស់កុំធ្វើពិឃាតឲ្យសោះព្រោះខ្លាចឆ្លងជំងឺប៉ះពាល់ដល់សុខភាពមនុស្ស គ្រោះថ្នាក់ទាំងខ្លួនងផ្ទាល់និងអ្នកដ៏ទៃខាតបង់ទាំងប្រយោជន៍ថែមទៀត ដូច្នេះសូមបងប្អូនទាំងអស់គ្នាត្រូវចូលរួមចំណែក ការពារ ថែរក្សាអនាម័យអោយបានខ្ចាប់ខ្ចួន និងគោរពច្បាប់អាជីកម្មអោយបានត្រឹមត្រូវ។

       លោក វណ្ណះ សុផានិត អភិបាលស្រុកប្រាសាទបល្ល័ង បានលើកឡើងថាសូមអោយអាជីវករ ម្ចាស់អាជីវកម្ម ដែលទទួលបានសិទ្ធវិនិយោគត្រូវគោរពនិងអនុវត្តន៍ច្បាប់អោយបានត្រឹមត្រូវ

   ទី១/ ត្រូវអនុវត្តន៍តាមសៀវភៅបន្ទុកដែលបានចុះកិច្ចសន្យាជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា។

   ទី២/ ត្រូវរៀបចំសត្តឃាតដ្ឋានអោយបានល្អស្របតាមស្ដងដាបច្ចេកទេសងាយស្រួលដល់បងប្អូនអាជីវករនាំសត្វទៅកាប់ក្នុងសត្តឃាតដ្ឋាន ។

   ទី៣/ អាជីវករត្រូវបញ្ឈប់ការរអូររទាំ យកឡេះរឿងផ្លូវពិបាកឬផ្លូវឆ្ងាយតទៅទៀត ព្រោះម្ចាស់សត្តឃាតប្ដេជ្ញានិងបង្កើតទីតាំងរណបមួយកន្លែងទៀតនៅឃុំក្រយាសង្រ្គាមដើម្បីអោយបងប្អូនងាយស្រួលក្នុងការនាំសត្តចូលកាប់។

 ទី៤/ អាជីវករត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនអោយបានម៉ឹងម៉ាត់ទាំងអ្នកទទួលសិទ្ធវិនិយោគ និងអ្នកចែកចាយបន្ដ ត្រូវបង់ពន្ធ បង់ភាស៊ីអោយបានត្រឹមត្រូវនិងគ្រប់គ្នាក្នុងឆ្នាំ២០២០នេះដើម្បីបន្ដអាជីវកម្មក្នុងឆ្នាំ២០២១បន្ដទៀត បើអាជីវករណាដែលមិនគោរពតាមល័ក្ខខណ្ឌច្បាប់ទេមិនអនុញាតិអោយបន្ដអាជីវកម្មតទៅទៀតទេ។

  ទី៥/  មន្រ្ដីជំនាញត្រូវប្រមូលចំណូលអោយបានត្រឹមត្រូវ មិនត្រូវលាក់លៀមធ្វើយ៉ាងណាកុំអោយមានអាជីវករមានការប្ដឹងផ្ដល់៕

Capture.PNGុយ_1

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោកពៅ សារ៉េតត្រូវបានចាប់ខ្លួនពីបទលួចទូរស័ព្ទដៃ អានបន្ត...

(2021-01-18)


ល្បែងចាក់ឆ្នោតវៀតណាមនៅមានតាមតូបក្នុងស្រុកអន្លង់វែង អាជ្ញាធរមានសម្ថកិច្ចបង្រ្កាបមិនទាន់អស់ អានបន្ត...

(2021-01-18)


ក្រុមគ្រួសារលោក កូប សាឡះ ខ្មែរឥស្លាមចង់ឲ្យអាជ្ញាធរស្រុកពញាឭប្រគល់ដីកេរ្តិ៏កោះឳពុកម្ដាយមកវិញ អានបន្ត...

(2021-01-10)


ពានររស់នៅក្នុងព្រៃអង្គរមិនចេះចាយលុយដូចមនុស្ស អានបន្ត...

(2020-12-31)


ដីប្រជាពលរដ្ឋស្លូតត្រង់ចំនួន ៨៥គ្រួសារ នៅ ឃុំ ទួលពង្រ ស្រុកម៉ាឡៃមានជនខិលខូចចង់លេបយក អានបន្ត...

(2020-12-31)


លោក ប៉ែន នួន ចាងហ្វាងការផ្សាយគេហទំព័រស្រទាប់យុវវ័យ ប្ដឹងចៅក្រម និងព្រះរាជអាជ្ញារងខេត្តឧត្ដរមានជ័យ ទៅអង្គភាប្រឆាំងអំពើពុករលួយ (ACU) រឿងកាត់ក្តីអយុត្តិធម៌ អានបន្ត...

(2020-12-27)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-12-17)


កម្លាំងប៉េអឹមនៅស្នាក់ការស្រុកចំការលើឃុបឃិតដោះលែងបទល្មើសរារាំងអ្នកកាសែត អានបន្ត...

(2020-12-16)


ឈ្មួញឈើពីរនាក់ត្រូវកម្លាំងចម្រុះព័ទ្ធចាប់បានយកទៅអធិការស្រុកប្រាសាទបាគងរួចមកដាក់នៅបន្ទាយស្រី អានបន្ត...

(2020-12-14)


លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកនៅតែបន្តឲ្យកើតទីតាំងឆ្នោតយួនមិនបង្រ្កាប អានបន្ត...

(2020-12-09)


កម្លាំងសមត្ថកិច្ចចម្រុះបង្រ្កាបមេឈ្មួញឈើឈ្មោះចែ គង់ អានបន្ត...

(2020-12-08)


ទូកអូសលៀសនៅឃុំផាត់សណ្ដាយនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំមិនបង្រ្កាប អានបន្ត...

(2020-12-07)


អាហារដ្ឋានតារាត្រូវបានបញ្ចប់ដោយគ្រាប់កាំភ្លើងលោកគង់ដារាមេបញ្ជាការអាវុធហត្ថស្រុកត្រពាំងប្រាសាទ អានបន្ត...

(2020-12-06)


នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងមិនហ៊ានបង្រ្កាបបទល្មើសនេសាទ នៅស្រុកជលគីរី អានបន្ត...

(2020-12-05)


លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ អានបន្ត...

(2020-12-02)