ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

អាជ្ញាធរស្រុកថ្មគោលមិនរវល់រឿងដីធ្លីមានទំនាស់ព្រំដីរវាងភាគីម្ខាងបោះបង្គោលរំលោភយកដីពីភាគីម្ខាង

2018-07-07

ខេត្តបាត់ដំបង   ឥទ្ធិពលកម្ពុជា      ការបោះបង្គោលព្រំដីរបស់អ្នកភូមិគឺពឹងផ្អែកលើប្លង់គល់បញ្ជីដែលភូមិបាលខេត្តបានវាស់វែងប្រគល់ឲ្យម្ចាស់លំនៅដ្ឋាននីមួយៗរៀងៗខ្លួនយ៉ាងត្រឹមត្រូវដើម្បីជាស់វាងការកើតជម្លោះព្រំក្បាលដីរបស់អ្នកស្រុកភូមិផងរបងជិតខាង  នៅពេលថ្មីៗនេះមានមួយគ្រួសារបានកើតវិវាទជម្លោះដីធ្លីដោយសារគ្រួសារមួយមានព្រំដីជាប់គ្នាបានយកបង្គោលឈើក្រាក់មកបោះរំលោភលើដីភាគីម្ខាង។

ភាគីម្ខាងដែលគេរំលោភយកដីបោះបង្គោលចូលមកដីរបស់ ខ្លួន  ឈ្មោះសំបូរ  រស់នៅភូមិ ជ្រោយម្ទេស  ឃុំតាម៉ឺន  ស្រុកថ្មគោល ខេត្តបាត់ដំបង  ជាជនរងគ្រោះ មានក្បាលគល់បញ្ជីលេខរៀង១៦១   មានផ្ទៃដី១៦០០.៧៧ម៉ែត្រការេ  ចំណែកភាគីម្ខាងទៀត ឈ្មោះតា ឡុក  បានប្រើឲ្យកូនប្រសាប្រុស ឈ្មោះ សាន  មកបោះបង្គោលចូលដីឈ្មោះសំបូរ  ចំនួនពីរលើក ដោយភាគីឈ្មោះសំបូរ បានប្រាប់ថា  ដីធ្លីមានក្បាលបញ្ជីត្រឹមត្រូវ បើចង់បោះបង្គោលព្រំដីត្រូវរក មេភូមិ រកសូរិយោដីស្រុកមកជួយវាស់វែងទើបបានបោះបាន។

ជនរំលោភដីឈ្មោះ សាន មិនបានស្ដាប់សម្ដី ឈ្មោះសំបូរ ទេ ថែមទាំងបោះបង្គោលទាំងបំពាន់រំលោភយកដីដាក់បង្គោលម្ដងចូលក្នុង ម្ដងចេញក្រៅ មិនច្បាស់លាស់ដីខ្លួនឯង ការដាក់បង្គោលឈើក្រាក់ឈ្មោះសាន នេះ  នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០១៨ ដោយភាគីម្ខាង(សំបូរ)ម្ចាស់ដីមិនព្រម ក៏បានទៅជំរាបមេភូមិជ្រោយម្ទេស  ឃុំតាម៉ឺន  ស្រុកថ្មគោល  ខេត្តបាត់ដំបង តាំងពីថ្ងៃនោះមក។

មេភូមិជ្រោយម្ទេស ឈ្មោះ(រិន)បានមកមើលហើយ មិនបានដោះស្រ័យឲ្យស្របតាមគល់បញ្ជីភូមិបាលនោះទេដោយដោះស្រ័យលំអៀងរកតែភាគីដែលបានបោះបង្គោលរំលោភយកដី  ក្រោយមកទៀតឈ្មោះ(សំបូរ) មិនសុខចិត្ត បានជំរាបប្រាប់ លោក ដួង វុត្ថា ផ្នែកខាងវាស់វែងក្បាលដីស្រុកថ្មគោលវិញ    ដោយលោកដួង វុត្ថា  បានស្គាល់អនុភូមិជ្រោយម្ទេសឈ្មោះ(រួម  សារាំ)ច្បាស់លាស់និងធ្លាប់រកស៊ីវាស់វែងក្បាលដីជាមួយគ្នា បានមកវាស់ជាលើកទីមួយតែមិនបានគិតបង្កោលចាស់ដែលមានស្រាបកាលពីម្តាយឈ្មោះ(សំបូរ)ម្ចាស់ដីនៅរស់បានបោះបង្គោលមួយជ្រុងចំណាំនោះទេ។

ម្ចាស់ដីឈ្មោះ (សំបូរ) មិនសុខចិត្តបានអញ្ជើញមេភូមិ អនុភូមិជ្រោយម្ទេសព្រមទាំង  ប្រធានសូរិយោដីភូមិបាលស្រុកថ្មគោល ជាលើកទីពីរ ដើម្បីមកជួបជុំគ្នាជាមួយភាគីទាំងសងខាងដើម្បីរកបង្គោលចាស់ដែលម្ដាយឈ្មោះ(សំបូរ)បានបោះបង្គោលតាំងពីម្ដាយគេនៅរស់បានបង្ហាញឲ្យឃើញថា ឈ្មោះសាន ត្រូវជាកូនប្រសា  តាឡុក  យាយយៀត បានបោះបង្គោលបំពាន់ចូលដី(សំបូរ)ហើយមិនព្រមដកចេញ  តែការអញ្ជើញនោះ មិនបានសម្រាច។

នៅថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៨ ត្រូវថ្ងៃដែលភាគី(សំបូរ)ណាត់ជួបនោះគ្មានឃើញមេភូមិ អនុភូមិ និងភាគីរំលោភយកដីមកទេឃើញតែសូរិយោដីស្រុកថ្មគោល មកពេលព្រឹកម្ដង តែមិនបានសម្រាចក្នុងការវាស់វែងទេហេតុតែមនុស្សដែលណាត់ជួបមិននៅផ្ទះ   ក្នុងថ្ងៃដដែលលោកសូរិយោដីស្រុកបានមកម្ដងទៀតនៅរសៀលម៉ោង៣បានអញ្ជើញមេភូមិជ្រោយម្ទេស មកជួយមើលតែមេភូមិជ្រោយម្ទេសមិនបានមកដែរ  បានប្រាប់តាមទូរស័ព្ទថារឿងនេះបានបញ្ជូនទៅឃុំរួចហើយបានបិទទូរស័ព្ទ   ។                                                                                                         ការទំនាក់ទំនងរកមេឃុំតាម៉ឺនបានបង្វែររឿងនេះជូនទៅជំទប់ឃុំទីមួយជួយដោះស្រ័យ ជំទប់ឃុំទីមួយបានប្រាប់ថាជាប់រវល់ទុកឲ្យមេភូមិមកជាអ្នកដោះស្រ័យ រងចាំយូរបានធ្វើការទំនាក់ទំនងរកជំទប់ឃុំម្ដងទៀតបានប្រាប់ថាប្រើមេភូមិគេមិនទៅទេ  បានផ្ដាច់ទូរស័ព្ទ។                                                                                                                        ម្ចាស់ដី (សំបូរ)  អស់សង្ឃឹមក្នុងការស្វែងរកកិច្ចអន្ដរាគមពីអាជ្ញាធរមូលដ្ឋាបានសម្រាចចិត្តបោះបង្គោលថ្មមួយដើមចំព្រំដីគេក្បែរបង្គោលឈើក្រាក់ដែលគេរំលោភបំពានចូលដី ការបោះបង្គោលថ្មនេះធ្វើឡើងនៅថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៨ ដែលមាន លោក ដួង វុត្ថា  និង តាឡុក ម្ចាស់ដី បានលេចមុខចេញមក  បាននិយាយថា បង្គោលក្រាក់ដែលកូនប្រសា បោះនេះចំគល់ដូង  ម្ចាស់ដីឈ្មោះ(សំបូរៗនិយាយថា ចំណែកព្រំដីមិននៅគល់ដូងនោះទេ គឺវានៅចេញពីគល់ដួងមកក្រៅ បួនតឹក ចំព្រំដីមាត់ប្រល័យចាស់ដូចបានបោះបង្គោលថ្មនេះ ។                            ព័ត៌មាននេះ ឥទ្ធិពលកម្ពុជា ធ្វើការចុះផ្សាយរហូតលុះណាម្ចាស់ដីទទួលបានដីត្រឹមត្រូវតាមព្រំដីចាស់និងត្រូវតាមប្លង់គល់បញ្ជីដែលមានស្រាប៕

Capturethorkoull     4056d337-965f-454c-b8fa-c13701cd1ad4

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



បឹងថ្កូវត្រូវបានអាជ្ញាធរឃុំ ស្រុកថ្មគោលរៀបចំគំរោងបង្កើតរមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរណ៏មកកម្សាន្ត អានបន្ត...

(2018-11-11)


មេកងអនុសេនាធំទីមួយតំបន់ប្រតិបត្តិការណ៏សឹករងពិសេសអូរសង្ហាបានវាយពលរដ្ឋយកលុយជូនជនរងគ្រោះ អានបន្ត...

(2018-10-25)


ច្រកអន្តរជាតិភ្នំឌិនមានទំនិញចេញចូលគ្រប់ប្រភេទមន្រ្តីប្រចាំច្រកទទួលយកបានកំរៃ ខេត្តតាកែវ ឥទ្ធិពលកម្ពុជា ច្រកអន្តរជាតិភ្នំឌិនជាប្រភពនាំទំនិញគ្រប់ប្រភេទចូលមកពីប្រទេសវៀតណាមចូលមកកម្ពុជារីឯកម្ពុជានាំទៅនូវស្រូវ ដែកអេដចាយទៅវៀតណាមតាមការបង្ហាញពីភាពរីកចំរើនក្នុងក អានបន្ត...

(2018-10-25)


ទីតាំងឃ្លាំងដាក់សាព្វាវុធនៅភ្នំក្រោមពីរកន្លែងខ្លាយជាទីតាំងផលិតទូកស្មាច់ឲ្យក្រុមហ៊ុន អានបន្ត...

(2018-10-19)


ស្ថានីយ៍ថ្លឹងរថយន្តកូនដំរីត្រូវបានមើលឃើញភាពមិនប្រក្រតីជាច្រើន អានបន្ត...

(2018-10-19)


ពលរដ្ឋចំនួន១២គ្រួរសារចោទថាលោកឧត្ដមសេនីយ៍ទោទេស សំអាត រំលោភយកដី១៦០ហិកតាពីពួកគាត់ អានបន្ត...

(2018-10-17)


ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប្រើប្រាស់លោកតាញ់ បុត្តាដើរតួរកចំណូលថវិការបែបសូកប៉ាន់ អានបន្ត...

(2018-10-16)


ក្រុមហ៊ុនពន់ ជេស្ជ អិនធីឌី មិនអនុវត្តតាមកិច្ចសន្យាប្រមូលសំរាមទីផ្សារថ្មគោល អានបន្ត...

(2018-10-15)


លោក ឡឹង សុខា នាយផ្នែករដ្ឌបាលព្រៃឈើបានបំផុសឲ្យក្រុមឈ្មួញនាំដើមឈើធ្នង់ស្រស់ៗពីព្រៃដឹកចូលក្រុង អានបន្ត...

(2018-10-07)


ពិធីកាន់បុណ្យភ្ជុំបិណ្ឌក្នុងព្រះពុទ្ធសាសនាតែងដកជាប់ក្នុងដួងចិត្តពលរដ្ឋខ្មែរជានិច្ច អានបន្ត...

(2018-10-07)


លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលដឹកនាំក្រុមចំរុះខេត្ត ចុះត្រួតពិនិត្យទំនិញច្រើនកន្លែងក្នុងខេត្ត អានបន្ត...

(2018-10-06)


សំណង់អាគារចាស់ទ្រុឌទ្រោមមួយកន្លែងបានបាក់សង្កត់មកលើមនុស្សប្រាំនាក់ស្លាប់និងរងរបួស អានបន្ត...

(2018-10-02)


ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប្រើប្រាស់លោកតាញ់ បុត្តាដើរតួរកចំណូលថវិការបែបសូកប៉ាន់ អានបន្ត...

(2018-10-01)


ហាង ស៊ុបនាគមានការទ្រុឌទ្រោម បានបាក់ធ្លាក់សង្កត់មនុស្សប្រាំនាក់ជាកម្មសិទ្ធលោកលី កងស៊្រុន អានបន្ត...

(2018-09-29)


លោកវីរៈសេនីយ៍ឯក ណុប សារ៉ាក់ អធិការស្រុកសូទ្រនិគមបានដាក់កម្លាំងបង្រ្កាបបទល្មើសព្រៃឈើបន្ទាប់ពីអ្នកកាសែតបានរាយការណ៏ជូន អានបន្ត...

(2018-09-25)