ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

អ្នកភូមិអន្លង់ក្រាញ់បានជម្លោះនិងគ្រឿងចក្រលោកគ្រី ជា

2020-03-16

ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា អ្នកភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា មានគ្រឿងចក្រមួយក្រុមរបស់លោកគ្រី ជា បានមកឈូសឆាយដីធ្វើក្រវ៉ាតព្រំដីប៉ះមកលើដីអ្នកភូមិអន្លង់ក្រាញ់ជាច្រើនគ្រួសារ ធ្វើឲ្យអ្នកភូមិក្រោកឡើងតវ៉ា ទើបធ្វើឲ្យគ្រឿងចក្រនោះ ផ្អាកការឈូសឆាយ។

          លោក ជន អ្នកភូមិអន្លង់ក្រាញ់ បានប្រាប់ ឥទ្ធិពលកម្ពុជា កាលពីថ្ងៃសៅរ៏ ទី១៤ ខែមិនា ឆ្នាំ២០២០ ថា លោក គ្រី ជា បានយកគ្រឿងចក្រមកឈូសឆាយដីពួកអ្នកភូមិអស់ជាច្រើនហិកតា ក្នុងនោះមានទាំងដីលោកផង។លោកជនបន្តថា ដីដែលលោកគ្រី ជា ឈូសឆាយកាយធ្វើព្រំនោះប៉ះពាល់ដីអ្នកភូមិច្រើន លោកថា មិនអាចរាប់បានពីព្រោះអ្នកខ្លះមានដីបីហិកតា,អ្នកខ្លះមានបួនហិកតា,ខ្លះ៥ហិកតា ដឹងមិនអស់ទេ ។

          ក្រោយពេលអ្នកភូមិអន្លង់ក្រាញ់ ក្រោកឡើងតវ៉ារួចមកគ្រឿងចក្របានផ្អាកការឈូសឆាយ ហើ្យបណ្ដាញសារព័ត៌មានបានផ្សព្វផ្សាយអំពីរឿងនេះឡើង តែត្រូវបានអ្នកពាក់ព័ន្ធក្នុងរឿងនេះបានបដិសេធ និងឆ្លើយដាក់គ្នាទៅវិញទៅមក។

          ក្នុងរឿងអ្នកពាក់ព័ន្ធមានឈ្មោះ១‑លោកគ្រី ជា,២‑លោក នូ ប៊ុនហាត,៣‑លោក កែវ នន,៤‑អ្នកស្រីអ៊ា ស្រ៊ីម,៥‑លោក ឈុន រាម អ្នកទាំងនេះបានឆ្លើយដាក់គ្នាដោះយករួចខ្លួន។

          លោក នូ ប៊ុនហាត ធ្លាប់ប្រាប់ថា អ្នកភូមិតវ៉ាត្រូវប្រគល់ជូនអ្នកភូមិដែលមានដីប៉ះពាល់នោះទៅ បើក្រុមហ៊ុនណាហ៊ានចេញមុខទៅឈូសឆាយលោកចេញមុខ លោកថា ដីពលរដ្ឋនោះត្រូវដោះស្រ័យជូនពលរដ្ឋទាំងនោះមិនអាចរំលោភលើពលរដ្ឋនោះបានទេ ផែនទីដែលធ្វើមកនេះគឺត្រូវបាននិរាករចោលមិនយកជាផ្លូវការបានទេ ប្រសិនបើពលរដ្ឋថាដីនោះជាដីពួកគាត់ លោកថាលោកជាអ្នកតំណាងទិញដីនោះ។ !!នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ដីជើងភ្នំសំព័របានបំផ្លាញអស់រួចកសាងអភិវឌ្ឍន៏ថ្មីប៉ះពាល់ដល់ពលរដ្ឋតវ៉ា អានបន្ត...

(2020-06-04)


លោកអធិការស្រុកសំឡូតរងការចោទប្រកាន់ពីរឿងរំលោភដីព្រៃរបស់រដ្ននៅតំបន់ការពារជម្រកសត្វព្រៃភំ្នសំកុស អានបន្ត...

(2020-05-30)


ផ្ទះ៤ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ ដោយសារតែផ្សារដែកខ្វះការប្រុងប្រយ័ត្ន អានបន្ត...

(2020-05-28)


ត្រាក់ទ័រពីរគ្រឿងត្រូវបានបង្ក្រាបពីកម្លាំងសមត្ថកិច្ច អានបន្ត...

(2020-05-27)


កូនបង្កើតសម្លាប់ឪពុកខ្លួនឯងពីមូលហេតុមិនទទួលទូរស័ព្ទ អានបន្ត...

(2020-05-23)


លោក ឡង់ គីសឹង អភិបាលស្រុកសណ្ដាន់មានគម្រោងស្ដារផ្លូវចាស់ឲ្យក្លាយផ្លូវកៅស៊ូពេលឆាប់ៗ អានបន្ត...

(2020-05-17)


នារីម្នាក់រងការរំលោភ ពីគ្រូខ្មែរនិងគូកន ត្រូវបានសមត្ថកិច្ចប្រឆាំង ការជួញដូរមនុស្ស ស៊ើបអង្កេតចាប់ខ្លួន អានបន្ត...

(2020-05-15)



កម្លាំងមន្រ្ដីបរិស្ថានខេត្តកំពង់ធំរុករកឃើញឈើលោក ប៊ូ ប៊ុនណា ជាង៩ម៉ែត្រគូប លាក់ទុកក្នុងព្រៃឡង់ អានបន្ត...

(2020-05-15)


ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត អានបន្ត...

(2020-05-15)


ស្នាក់ការបរិស្ថានអូរថ្មដាប់មានភាពកម្សោយក្នុងការទប់ស្កាត់ចរាចរព្រៃឈើ អានបន្ត...

(2020-05-06)


ដុំថ្មត្រូវបានរៀបចំដាក់ជានិមិត្តរូបនៅរង្វង់មូលស្រុកថ្មគោលក្រោមការដឹកនាំពីអាជ្ញាធរខេត្ត អានបន្ត...

(2020-05-06)


អាជ្ញាធរឃុំអូរបីជាន់ទាមទារឲ្យអ្នកមានអំណាចបើកផ្លូវដើម្បីអភិវឌ្ឍន៏ អានបន្ត...

(2020-04-27)


ស្ថានីយ៍ប្រេងឥន្ធនៈមិនទាន់មានច្បាប់ទេជំនាញឆ្លើយបណ្ដាក់គ្នាដូចខ្យង អានបន្ត...

(2020-03-23)


តំបន់បីភូមិសាស្រ្ដព្រៃលិចទឹកត្រូវបានលោក ថាវ ទុំ វាទទីធ្វើស្រែផ្ដាច់មុខ អានបន្ត...

(2020-03-22)