ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

អ្នកសារព័ត៌មានតែងទទួលបានកញ្ចប់លុយកាក់ពីលោកឧកញ្ញ៉ាគង់ ក្រឹងមេជំនួញឈើដ៏ធំនៅខេត្តក្រចេះ

2019-01-23

ខេត្តក្រចេះ ឥទ្ធិពលកម្ពុជា  លោកឧកញ្ញ៉ាគង់ ក្រឹងល្បីល្បាញផ្នែកខាងធ្វើជំនួញឈើប្រចាំខេត្តក្រចេះ បានក្លាយជាឧកញ្ញ៉ានិងមានតួនាទីជាមេបញ្ជាការរងវរៈការពារព្រំដែនលេខ២០៤ប្រចាំស្រុកស្នួលបានទទួលភារៈកិច្ចជាមេបញ្ជាការរងប្រមូលទិញឈើធ្វើជំនួញក្លាយជាឧកញ្ញ៉ាដែលថ្នាក់លើបានអនុញ្ញាតជូន។

            ស្របពេលអ្នកសារព័ត៌មានក្នុងស្រុកចុះផ្សាយពីសកម្មភាពជំនួញឈើពេញទាំងព្រះរាជាណាចក្រកម្ពុជាក៏មានការគាំទ្រពីអ្នកសារព័ត៌មានមួយចំនួនបានចុះផ្សាយពីភាពរីកចំរើនរបស់លោកឧកញ្ញ៉ាគង់ ក្រឹងនេះដែរ ការចុះផ្សាយពីអ្នកសារព័ត៌មានទាំងពីរគឺ និយាយពីភាពវិជ្ជមាន និងអវិជ្ជមាន។

            ត្រង់ថាអ្នកសារព័ត៌មានមួយចំនួនបានរងចាំទទួលលុយកាក់ពីលោកឧកញ្ញ៉ាគង់ ក្រឹងនៅភូមិគ្រឹះរៀងរាល់សប្ដាហ៏ម្តងទទួលបានលុយ៦ម៉ឺនរៀលពីមេការលោកឧកញ្ញ៉ាដែលចែកឲ្យពួកគេនោះវាហាក់បីដូចកំពុងរងចាំពេលវេលាយ៉ាងយូរទម្រាំដល់ម៉ោង១១ឬ១២យប់ក៏ជាឳកាសមួយធ្វើឲ្យបទល្មើសឆកយកឳកាសនេះ។

            មួយវិញទៀតអ្នកសារព័ត៌មានទាំងនោះខ្លះមានកូនតូចដាក់ឲ្យនៅក្នុងរថយន្តតែម្នាក់ឯងហើយដើរទៅសុំលុយពីមេការឧកញ្ញ៉ាដោយឃើញបែបនេះសង្គមស៊ីវិលយល់ឃើញថា សមិទ្ធផលរបស់លោកឧកញ្ញ៉ាគង់ ក្រឹងនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ សុទ្ធតែបានមកពីការរកស៊ីបទល្មើសព្រៃឈើទាំងអស់។សមិទ្ធផលរបស់លោកឧកញ្ញ៉ាសម្រាចបានរួមមានសណ្ឋាគារដ៏ស្ដុកស្តម្ភសុទ្ធសឹងពីការរកស៊ីជំនួញបទល្មើសព្រៃឈើតែងទទួលបានពីភាពស្របច្បាប់ពីថ្នាក់លើដាក់ឲ្យ។

            បញ្ហានេះទាំងនោះហើយទើបសង្គមស៊ីវិលយល់ឃើញថា លោកឧកញ្ញ៉ាមានការចេះចែករំលែកលុយកាក់បន្តិចបន្តួចដល់អ្នកសារព័ត៌មានដែលបានមករងចាំតាំងពីព្រលប់រហូតដល់ពាក់កណ្ដាលអធ្រាត្រអ្នកសារព័ត៌មានខ្លះបាននិយាយប្រាប់ ឥទ្ធិពលកម្ពុជាថា បាន៣ម៉ឺនរៀលព្រោះមេបានដាក់កញ្ចប់ខែពីលោកឧកញ្ញ៉ាជាថ្នូរក្នុងការចុះផ្សាយពីភាពរីកចំរើនផ្នែកខាងសមិទ្ធផលស្នាដៃរបស់លោកឧកញ្ញ៉ា។

            ទាក់ទងពីបញ្ហានេះបានជះឥទ្ធិពលដ៏គួរឲ្យព្រួយបារម្ភរបស់ពលរដ្ឋថា លោកឧកញ្ញ៉ាគង់ ក្រឹងមានងារជាមេបញ្ជាការរងយោធាការពារព្រំដែន២០៤តែងទទួលបានជាមេឈ្មួញឧក្រិដ្ឋកម្មផ្នែកខាងបំភ្លេចបំផ្លាញព្រៃឈើឲ្យវិនាសដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួនដូចនេះហើយមេបញ្ជាការរូបនេះមិនបានការពារទឹកដីឲ្យពិតប្រាកដនោះទេ។

            ការលើកឡើងពីពលរដ្ឋនិងសង្គមស៊ីវិលនេះ ឥទ្ធិពលកម្ពុជា មិនអាចទំនាក់ទំនងរកលោកឧកញ្ញ៉ាគង់ ក្រឹងបានទេដើម្បីបានបំភ្លឺពីបញ្ហាទាំងនោះថាតើសមិទ្ធផលដែលបានមកពីការបំផ្លាញព្រៃឈើដូចការលើឡើងពីពលរដ្ឋដែរឬយ៉ាងណា៕

6f2fa37f-2108-452d-b7a6-95d4025b294b  

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



អបិយជំនឿនៅតែមានដក់ជាប់ក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់មិនថាសម័យមានឌិជីថលទំនឿបនោះទេ អានបន្ត...

(2020-02-28)


លោកតាន់ ម៉េងឆាង ត្រូវបានតែងតាំងជាប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ជំនួសលោក ចាន់ បញ្ញាវ័ន្ត អានបន្ត...

(2020-02-27)


រថយន្ដដឹកដំឡូងបង្កប់ឈើរបស់លោករស់សុធីជាប់អន្ទាក់មន្រ្ដីជំនាញនៃមន្ទីរកសិកម្មខេត្តកំពង់ធំនៅស្រុកប្រាសាទបល្ល័ង្គ អានបន្ត...

(2020-02-26)


លោក ស៊ិន វិរៈ ត្រូវបានប្រកាស់ចូលកាន់តំណែងព្រះរាជអាជ្ញាខេត្តកំពង់ធំជំនួសលោកអ៊ិត សុធា អានបន្ត...

(2020-02-26)


ប្អូនថ្លៃប្រុសវាយសម្លាប់បងថ្លៃស្រីនឹងចបកាប់ឱ្យស្លាប់ អានបន្ត...

(2020-02-26)


ផលិតផលក្លែងក្លាយ ខុសច្បាប់ ២២មុខ ទម្ងន់ជាង០៨តោន ត្រូវបានកម្ទេចចោល អានបន្ត...

(2020-02-26)


ក្រុមហ៊ុនធីង៉ា ចាប់ដំណើរការឡើងវិញបន្ទាប់ពីបានសំងំមួយរយៈ អានបន្ត...

(2020-02-25)


លោកហ៊ុយ ទូចប្រធានបសុពេទ្យមានការទប់ស្កាត់ទំនិញសត្វមាន់ ទា ជ្រូកតាមច្រកអូរបីជាន់និងច្រករបៀងនានា អានបន្ត...

(2020-02-23)


លោក សុខ ជាសំណាង ប៉េអឹមស្រុកបវេលត្រូវពលរដ្នចោតថាប្រើអំណាចជិះជាន់កេងប្រវ័ញ្ចនិងកាប់បំផ្លាញដំឡូងក្រោមលេះ អានបន្ត...

(2020-02-23)


លោក ថៃ លី មេបសុពេទ្យមិនបានត្រួតពិនិត្យសត្វដែលឈ្មួញនាំចូលជ្រូក,មាន់,ទាពីស្រុកយួន អានបន្ត...

(2020-02-22)


លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង តែងទទួលបានទំនិញគ្រប់ប្រភេទឆ្លងតាមច្រក អានបន្ត...

(2020-02-21)


លោកសុខ ជាសំណាងមន្រ្ដីប៉េអឹមស្រុកបវេលមានដីធ្លីច្រើនហិតាជួលឲ្យលោកលឹម សម្បត្តិធ្វើចំការដំឡូង អានបន្ត...

(2020-02-20)


ឈ្មួញនៅតែបន្តដឹកឈើខុសច្បាប់ជំនាញពាក់ព័ន្ធសំងំឈឹង អានបន្ត...

(2020-02-20)


ដីត្រពាំងស្នួលត្រូវបានកំរិតមូលដ្ឋានភូមិ ឃុំ ឃុបឃិតយកអាចម៏ដីលក់ចែកលុយគ្នា អានបន្ត...

(2020-02-16)


លោកសាន សុឃនប្រធានស្នាក់ការបរិស្ថានអូរក្រពើអត់ចេះគ្រប់គ្រងដែនព្រៃឈើ អានបន្ត...

(2020-02-13)