ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

អ្នកសារព័ត៏មានទទួលបានការបណ្ដុះបណ្ដាល ស្ដីពីច្បាប់នៃរបបអ្នកសារព័ត៏មាន

2020-02-07

ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា អ្នកសារព័ត៏មានទទួលបានការបណ្ដុះបណ្ដាល ស្ដីពីច្បាប់នៃរបបអ្នកសារព័ត៏មានពីមេធាវី លោក អ៊ុន ច័ន្ទថុល ការពារក្ដីសំរាប់អ្នកសារព័ត៏មាន មកពីអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC)។ ការទទួលបានចំណេះដឹងផ្នែកច្បាប់នេះ ត្រូវបានអង្គការ Internewsជាអ្នកឧបត្ថម្ភគាំទ្រ និង សហការ ជាមួយ រដ្នបាលសាលា ខេត្ត សៀមរាប។

អង្គការជំនួយផ្នែកច្បាប់រៀបចំបើកវគ្គបណ្ដុះបណ្ដាលការអនុវត្តន៍ច្បាប់ ស្ដីពីរបបសារព៍ត៏មាន ជាលើកទី៣ ដោយលើកទី៣នេះបានសិក្សាពេញមួយថ្ងៃនៅសណ្ឋាគារ ម៉េម័រ  សៀមរាប ដោយបញ្ចប់វគ្គសិក្សានៅល្ងាចថ្ងៃព្រហស្បតិ៏ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

         លោក មេធាវី រុន សារ៉ាយ នាយកប្រតិបត្តិនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានមានប្រសាសន៍ថា អ្នកសារព័ត៏មានត្រូវពឹងផ្អែកទៅលើកត្តា ៣ចំនុច គឺ ទី‑១  ត្រូវប្រកាន់ជាប់នូវច្បាប់របបសារព័ត៏មាន ទី‑ ២ ត្រូវមានក្រមសីលធម៍ សច្ចៈភាព  ភាពត្រឹមត្រូវមិនលំអៀង ត្រូវទទួលយកតែព័ត៏មានពិត  ហេតុការណ៍ពិតមិនចម្លងទាំងស្រពិចស្រពិល  ទី‑៣  គិតពិចារណាច្បាស់លាស់ អព្យាក្រឹត និងភាពទទួលខុសត្រូវលើព័ត៏មានដែលបានចេញផ្សាយ។

       ឯកឧត្តម លីវ សុខុន ប្រធានមន្ទីរព័ត៏មានខេត្តសៀមរាប បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពីរបបសារព័ត៏មាននេះគឺជួយតម្រង់ផ្លូវសម្រាប់អ្នកសរសេរព័ត៏មាន ឲ្យបានត្រឹមត្រូវតាមក្រមសីលធម៍ ប្រកបដោយវិជ្ជាជីវៈ ទាំងការបញ្ចេញព័ត៏មាន ទាំងសិទ្ធិទទួលព័ត៏មាន លោកក៏បានក្រើនលំលឹកដល់អ្នកសារព័ត៏មានឲ្យយកចិត្តទុកដាក់និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការសរសេរព័ត៏មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៍ មិនបំរើឲ្យគណៈបក្ស និងជាព័ត៏ពិតច្បាស់លាស់ជាក់លាក់ ។

          ឯកឧត្តម លីវ សុខុន សង្កត់ធ្ងន់ទៅលើកត្ដា ៧ចំនុចគឺ ទី‑១ ព័ត៏មានដើរតួរយ៉ាងសំខាន់គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម។  ទី‑២ ការផ្ដល់ព័ត៏មានពិត និងការផ្សព្វផ្សាយព័ត៏មានពិត អាចជួយសង្គមរីកចំរើន ។ទី‑៣ ការសរសេរព័ត៏មានគឺក្នុងន័យរិៈគន់ដើម្បីស្ថាបនា កុំសរសេរបែបវាយប្រហារ តាមផ្លូវអារម្មណ៍អុចអាល តាមកំហឹង។ទី‑៤ ការសរសេរព័ត៏មានត្រូវប្រកាន់ជាប់និងក្រមសីលធម៍ និងវិជ្ជាជីវៈ។ទី‑៥ កុំធ្វើខ្លួនជាអាជ្ញាធរ តុលាការ សមត្ថកិច្ចដើម្បីតែផលប្រយោជន៍ណាមួយនោះ។ទី‑៦ ចូលរួមប្រឆាំងនិងព័ត៏មានក្លែងក្លាយ តាមរយៈការបញ្ចេញព័ត៏មានពិតជាអតិបរិមា។ទី‑៧ត្រូវធ្វើទំនាមកម្ម តាមរយៈការផ្សព្វផ្សាយទាំងសមាភាពនិង ធនធានមនុស្សស្របតាមការអភិវឌ្ឍន៍របស់សង្គមជាតិនៅលើពិភពលោក។

       ព័ត៏មានត្រូវសរសេរគ្រប់ជ្រុងជ្រោយមានវិសាលភាពប្រសិទ្ធិភាព កុំសរសេរឲ្យតែរួច លឿន ប្លែក ឲ្យគេចាប់អារម្មណ៍ ខ្វះការប្រុងប្រយ័ត្ន មានការចន្លោះប្រហោងដែលអាចធ្វើឲ្យព័ត៏មាននោះជាព័ត៏មានក្លែងក្លាយ បំភ្លើស បំប៉ោងនាំឲ្យពលរដ្ននិងអាជ្ញាធរមានការភាន់ច្រឡំអាចបង្កអសន្ដិសុខក្មុងសង្គម។!!

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ជម្រះមន្ទិលរឿងពិសាអាហារមានប៊ីចេង ពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពមែន ឬ អត់? អានបន្ត...

(2020-10-22)


សម្ដេចតេជោអញ្ជើញសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារនៅខេត្តបន្ទាយមានជ័យ អានបន្ត...

(2020-10-21)


ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំមន្រ្តីក្រោមឳវាទអមដំណើរដោយ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អានបន្ត...

(2020-10-18)


ជំនន់ទឹកភ្លៀងត្រូវបានជនលិចផ្ទះពលរដ្ឋ៤ឃុំ ក្នុងស្រុកសំពៅលូន អាជ្ញាធរជួយរំដោះ អានបន្ត...

(2020-10-10)


លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដឹកនាំបង្ក្រាបជនបំផ្លាញទ្រព្យអ្នកដទៃ អានបន្ត...

(2020-10-09)


ប្រវត្តិនាំឲ្យកើតអង្គកឋិនទាន អានបន្ត...

(2020-10-04)


ការបែកធ្លាយលោកម៉ែន រីម អធិការស្រុកសំឡូត បានកាន់តំណែងថ្មីៗសើមៗបានឃុបឃិតជាមួយឈ្មួញលក់គ្រឿងញៀន អានបន្ត...

(2020-09-28)


ទំនាស់ដីធ្លីលោកកូប សាឡេះ ជាមួយអ្នកស្រីទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ខ្មែរឥស្លាមដោះស្រ័យមិនទាន់ចប់នៅឡើយ អានបន្ត...

(2020-09-24)


មន្រ្តីយោធាឈ្មោះ ប្រាក់ សុផល នៅអង្កភាពកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) អានបន្ត...

(2020-09-19)


ការសាងសងផ្ទះនៅលើដីចំណីផ្លូវស្រុកបវេលនៅតែបន្តម្ចាស់ផ្ទះថាជំនាញយកលុយពួកគាត់ អានបន្ត...

(2020-09-08)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម អំពាវនាវរកយុត្តិធម៏ទំនាស់ដីធ្លីដែលមានប្លង់ដីកាន់ក្នុងដៃតាំងពីឆ្នាំ១៩៩៣ អានបន្ត...

(2020-09-06)


លោក តាន់ ម៉េងឆាង ច្រានចោលព័ត៏មានដែលចោទប្រកាន់លោក អានបន្ត...

(2020-09-03)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម ទាល់គំនិតក្នុងក្ដីក្ដាំផ្លូវច្បាប់រឿងវិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ អានបន្ត...

(2020-09-03)


សារសម្លេងពលរដ្ឋរងគ្រោះព្រោះគ្រឿងញៀនដង្ហោយស្នើសុំឲ្យក្រសួងយុត្តិធម៏រកភាពស្អាតស្អុំជូនពួកគាត់ អានបន្ត...

(2020-08-30)


សម្តេច ក្រឡាហោម ស ខេងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ សមិទ្ធិផលដែលសម្រេចបានក្នុងស្រុកបាណន់ អានបន្ត...

(2020-08-24)