ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ឯកសារប្រវត្តិសាស្រ្ដអាចារ្យពោធ៏កំបោរ

2017-08-03

ឯកសារប្រវត្តិសាស្រ្តពោធ៏កំបោរក្នុងសតវត្សទី១៩ធ្វើការដកស្រង់ចេញពីសៀភៅនិពន្ធលោក ស៊ូ ចំរើន   អាចារ្យស្វា ពោធ៏កំបោរ  តាំងពីដឹងក្តីមក ខ្ញុំបាទតែងឭចាស់ទុំប្រារព្ធដល់នាម អាចារ្យស្វា ពោធ៏កំបោរ ភ្ជាប់គ្នាដែលនាំឲ្យយល់ថាឈ្មោះវីរបុរសតែម្នាក់ ឬពីរនាក់ជាកល្យាណមិត្តនឹងគ្នាក៏មិនដឹង?    ឯការពិតតាមឯកសារវិញ ពុំមែនដូច្នោះទេ                                                                                                                                               ថ្វីដ្បិតតែវីរជនទាំងពីរធ្វើការបដិវត្តន៏ ក្នុងសតវត្សទី១៩ដូចគ្នាក៏ដោយ ក៏អាចារ្យស្វា បានផ្ដួចផ្ដើមមុន ពោលគីប្រឆាំងជាមួយអាណានិគមនិយមបារាំងសែសនិងរបបស្ដេចផ្ដាច់ការលុះត្រាអវសានជីវិតក្នុងខែសីហា គ ស១៨៦៥។ រំលងមួយឆ្នាំក្រោយមក គ ស១៨៦៦ ទើបពោធ៏កំបោរ ងើបឡើងប្រយុទ្ធតស៊ូនឹងទ័ពហ្លួងបារាំង ក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ លោកដណ្ដើមយកបាននគរកម្ពុជាធបតីទាំងមូល លើកលែងតែឧដុង្គនិងភ្នំពេញ ទីក្រុងកាន់កាប់ដោយកងទ័ពបារាំងសែស។                                                                             ទម្លាប់ហៅ អាចារ្យស្វា ពោធ៏កំបោររត់មាត់ដូច្នេះ ពិតជាសមហេតុ ផលណាស់ព្រោះបុព្វវីរបុរសយើងទាំងពីររូបនេះ សឹងមានឧត្តមគតិដូចគ្នាបេះបិទឥតល្អៀង គួរគប្បីរំឭកនាម អាចារ្យស្វា ពោធ៏កំបោរ បែបនេះតទៅទៀត ដើម្បីឲ្យស្រួលមាត់ និងជៀសវាងការភ្លេចភ្លាំងផង។                                                                ខ្ញុំបាទមានកិត្តិយស សូមបើកទំព័រប្រវត្តិតស៊ូរបស់ ពោធ៏កំបោរ ដើម្បីបានជាប្រទីបតូចមួយសម្រាប់ទ្រោលបំភ្លឺឲ្យឃើញនូវវីរភាពដ៏ខ្ពង់ខ្ពស់ គួរគោរពនិងប្រកាន់យកទុកជាទិដ្ឋានុគតិតទៅ។                           ពោធ៏កំបោរ ភ្ជាប់គ្នាដែលនាំឲ្យយល់ថាឈ្មោះវីរបុរសតែម្នាក់ ឬពីរនាក់ជាកល្យាណមិត្តនឹងគ្នាក៏មិនដឹង?    ឯការពិតតាមឯកសារវិញ ពុំមែនដូច្នោះទេ ថ្វីដ្បិតតែវីរជនទាំងពីរធ្វើការបដិវត្តន៏ ក្នុងសតវត្សទី១៩ដូចគ្នាក៏ដោយ ក៏អាចារ្យស្វា បានផ្ដួចផ្ដើមមុន ពោលគីប្រឆាំងជាមួយអាណានិគមនិយមបារាំងសែសនិងរបបស្ដេចផ្ដាច់ការលុះត្រាអវសានជីវិតក្នុងខែសីហា គ ស១៨៦៥។                                                                            រំលងមួយឆ្នាំក្រោយមក គ ស១៨៦៦ ទើបពោធ៏កំបោរ ងើបឡើងប្រយុទ្ធតស៊ូនឹងទ័ពហ្លួងបារាំង ក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ លោកដណ្ដើមយកបាននគរកម្ពុជាធបតីទាំងមូល លើកលែងតែឧដុង្គនិងភ្នំពេញ ទីក្រុងកាន់កាប់ដោយកងទ័ពបារាំងសែស។  ទម្លាប់ហៅ អាចារ្យស្វា ពោធ៏កំបោររត់មាត់ដូច្នេះ ពិតជាសមហេតុ ផលណាស់ព្រោះបុព្វវីរបុរសយើងទាំងពីររូបនេះ សឹងមានឧត្តមគតិដូចគ្នាបេះបិទឥតល្អៀង គួរគប្បីរំឭកនាម អាចារ្យស្វា ពោធ៏កំបោរ បែបនេះតទៅទៀត ដើម្បីឲ្យស្រួលមាត់ និងជៀសវាងការភ្លេចភ្លាំងផង។ ខ្ញុំបាទមានកិត្តិយស សូមបើកទំព័រប្រវត្តិតស៊ូរបស់ ពោធ៏កំបោរ ដើម្បីបានជាប្រទីបតូចមួយសម្រាប់ទ្រោលបំភ្លឺឲ្យឃើញនូវវីរភាពដ៏ខ្ពង់ខ្ពស់ គួរគោរពនិងប្រកាន់យកទុកជាទិដ្ឋានុគតិតទៅ។          បុរសឈ្មោះបី   នៅក្នុងស្រុកកំពង់ស្វាយទាំងមូល នរណាក៏ទទួលស្គាល់គ្រូពៅដែរ ព្រោះគាត់មានចំណេះដឹងខាងមនអាគមគាថានិងផ្សំថ្នាំសង្កូវ កែរោគាព្យាធិផ្សេងៗយ៉ាងពូកែសក្កិសិទ្ធថែមទៀតផង។  ពេលកើតជម្ងឺតម្កាត់ ឬមួយមានអាសន្នអន់ក្រ ដែលបណ្ដាលមកពីខ្មោចព្រាយបិសាច  អារក្សអ្នកតាធ្វើទុកបុកម្នេញ បងប្អូនញាតិកានៃអ្នកជម្ងឺតែងតែទៅអញ្ជើញគ្រូពៅមកជួយដោះឲ្យរួចរស់ជីវិតស្ទើគ្រប់គ្នា។ ម៉្លោះហើយកេរ្ដ៏ឈ្មោះល្អរបស់គ្រូពៅ លេចឭសាយភាយពីមាត់មួយទៅមាត់មួយ គួរយកជាទីពឹងពាក់ពំនាក់អាស្រ័យបានឥតទាស់។

ទោះបើរស់នៅស្រណុកសុខស្រួលក្នុងឋានៈជីវភាពជាគ្រូហ្មដូច្នេះក៏ដោយ  ក៏គ្រូពៅពុំអាចទ្រាំទល់ភ្នែកមើលស្ដេចដែលបើកដៃ ឲ្យអាណានិគមនិយមបារាំងសែសត្រួតត្រាដែនដី ជាកេរ្ត៏មរតកដូនតាដ៏មានតម្លៃលើសលែងអាយុជីវិតនេះកើតដែរ។ ចិញ្ចឹមចិត្តស្នេហាជាតិមាតុភូមិយ៉ាងមុតមាំដូច្នេះហើយ  ទើបគ្រូពៅចាំបាច់ត្រូវតែគេចចេញឲ្យឆ្ងាយពីស្រុកទេស ដែលរាជការកាន់កាប់ជាភ្នែកច្រមុះរបស់ហ្វួង។

ដំណើផ្សងព្រេងវែងឆ្ងាយ រហូតដល់ទៅស្រុកលើហាក់ធ្វើឲ្យគ្រូពៅកាន់តែមានសង្ឃឹម នឹងជីវិតទ្វេឡើងជាលំដាប់។ គាត់បានយកបក្សពួកជាមួយកួយ ស្ទៀងនិងខ្មែរយើងដោយគ្មានរើសអើងអ្វីឡើយ។

អាស្រ័យដោយអាកប្បកិរិយាដ៏ប្រពៃ ពោលគឺដឹងទុក្ខធុរៈគ្នាគ្រក្រ គ្រូពៅបានជាទីពេញចិត្តនៃអ្នកទាំងឡាយពន់ពេក។មានខ្លះជជីកសួររកសាវតារជាតិរបស់គាត់ ដើម្បីធ្វើកំណត់កត់ចំណាំទុកក្នុងពោះ។

សូមទោសលោកអាចារ្យនាមអីដែរ គ្រាន់យើងខ្ញុំបានស្គាល់ទៅថ្ងៃមុខថ្ងៃក្រោយផង? និស្ស័យគ្រូពៅមិនសូវចង់បញ្ចេញឈ្មោះកំណើតកើតជាឲ្យគេឯងស្គាល់វាល់ដែរទេ។ហេតុនេះហើយទើបមាត់ឆ្លើយតបបែបជាប្រស្នាទៅវិញ។ខ្ញុំឈ្មោះលាក់។គឺបានសេចក្ដីថា គាត់លាក់ឈ្មោះពិតប្រាកដនោះទុកហើយកុំបីសង្ស័យឡើយ។ផ្ទុយទៅវិញចាស់ទុំម្នាក់បែរជាកាត់យល់ព្រមទាំងឲ្យន័យជ្រៅជ្រះ។

អូ៎!!!  ឈ្មោះលក្ខណ៏ទេតើ នាមនេះសក្តិសមនឹងរូបអាចារ្យ ដែលមានលក្ខណៈល្អប្រសើរគ្រប់ប្រការមែន! ចំណែកអ្នកឯទៀត ដែលនឹងថាគ្រូពៅនិយាយតាមត្រង់ក៏ចេះតែនាំគ្នាហៅ អាចារ្យលាក់ៗ!នាសម័យថ្ងៃមួយ មានស្រ្តីទុគត៌ម្នាក់បីកូនខ្ចីនៅដៃរត់លះរលាំងតម្រង់មករកអាចារ្យលាក់ ដោយអាការៈភ័យតក្កមា ជម្រាបសួរលោកអាចារ្យ!គ្រូពៅផ្លុំហត្ថាសម្ដែងការគួរសមតបវិញ បាទ!! លើកដៃថ្វាយព្រះ!ចុះនាងមានការអីមុខមាត់ដូចជាភ័យខ្លាំងម៉្លេស?

សូមលោកអាចារ្យ អញ្ជើញទៅជួយសង្រោះប្ដីខ្ញុំផង គាត់ចេះតែចុកពោះរកកលចង់ផុតម្ដងៗហើយ ពេលនោះគ្រូពៅរាប់ដៃមើលបន្តិច ទើបឆ្លើយឡើងគួរឲ្យទុកចិត្ត កុំបារម្ភខ្លាំងពេក ប្ដីនាងមិនអីទេ ព្រោះនាងបានមករកខ្ញុំថ្មើណេះឈ្មោះថាមានដង្ហើមរស់ពិត! កាលបើទាយបញ្ជាក់  តាមក្បួនយាមយោគយាត្រាដុច្នេះហើយ អាចារ្យលាក់យកថង់យាមពាក់លើស្មា រួចម្នីម្នានាំខ្លួនទៅជាមួយស្ដ្រីនោះភ្លាម។ មិនយូរប៉ុន្មានក៏ចូលដល់មុខខ្ទមជារាមួយ ដែលឭសូរសម្លេងអ្នកជម្ងឺថ្ងូដុចព្រាប លាយឡំនឹងមាត់អ្នកស្រុក ភូមិចរចាគ្នារអ៊ូៗ ទ្រង់ខ្វាយខ្វល់អំពល់ក្នុងចិត្ត។

គ្រាន់តែក្រឡេកឃើញ អាចារ្យលាក់ដើរតម្រង់មកចំអ្នកទាំងឡាយត្រេកអរសាទរឥទឧបមា ជម្រាបសួរលោកអាចារ្យ សូមអញ្ជើញឡើងមកពួកខ្ញុំខំប្រឹងរង់ចាំមើលតែផ្លូវ ហ៏រកកន្ទេលក្រាលជូនលោកអាចារ្យ ទឹកមុខញញឹមស្រស់ស្រាយជាប់ជានិច្ច គ្រូពៅប្រញាប់រាដៃប្រកែក បងប្អូនអើយមិនបាច់គួរសមអីពេកទេ ខ្ញុំអង្គុយផ្ទាល់នឹងរនាបបានហើយ ។ពុំមែនស្រដីឲ្យរួចតែពីមាត់ គាត់សម្រុតខ្លួនចុះបត់ជើង រួចចាប់ផ្ដើមស្ទាប់ស្ទង់មើលអាការៈរោធរបស់អ្នកជម្ងឺដែលដេករមួលខ្លួនដូចអន្តង់់។

ពីមុនមកលោកប្ងូនឯងដែលឈឺអីចឹងទេ បុរសកំសត់គ្រវីក្បាល ត្រដរឆ្លើយតបឭដាច់ៗ ទេ  ទើបតែម្ដងហ្នឹងគត់ បើអីចឹងលែងភ័យទៅ លោកប្អូនឯងនឹងបានជាសះស្បើយយ៉ាងឆាប់បំផុត។លុះផ្តល់សេចក្ដីសង្ឃឹមដល់អ្នកជម្ងឺដូច្នេះហើយគ្រូពៅនិយាយទៅកាន់ស្រ្ដីមេផ្ទះ នាងទៅដុតផ្លែចបជីកមួយឲឲ្យក្រហមមក ភរិយាអ្នកជម្ងឺទទួលពាក្យអាចារ្យលាក់ហើយក៏ប្រញាប់ប្រញាល់បង្គរភ្លើងដុតផ្លែចប លោហធាតុត្រូវនឹងកម្ដៅអគ្គីឡើងក្រហមស្ទើររលាយក្លាយជាវត្ថុរាវ។នាងកាន់ចបជីកនោះយកទៅសួរប៉ណ្ណឹងបានទេលោកអាចារ្យ?នាងដាក់មក។

ខណៈនោះ អាចារ្យលាក់លាងជើងខ្លួនគាត់ស្អាតបាតហើយក៏ជាន់ទៅលើផ្លែចបកំពុងពេញក្ដៅឮសូរឆាវរួចយកជើងនោះមកស្អំពោះឲ្យអ្នកជម្ងឺ បើក្ដៅខ្លាំងពេកកុំភ្លេចប្រាប់ខ្ញុំណា៎ បាទ!! ឥឡូវ  ឧណ្ហៗស្រួលណាស់គ្រូពៅធ្វើតាមវិធីនេះតែពីរបីដងប៉ុណ្ណោះ អ្នកជម្ងឺបានស្រាកស្រាន្ដក្នុងខ្លួន រហូតដល់ទៅក្រោមអង្គុយកើត ចេះទារកបាយទឹកមួយរំពេច។ដោយសារអាចារ្យលាក់មានតម្រិះវិជ្ជាពូកែសក្កិសិទ្ធិដូច្នេះហើយ ទើបអ្នកស្រុកភូមិព្រៃលើទុកចិត្តគាត់យ៉ាងមាំ។

ប្រជាប្រិយភាពរបស់អាចារ្យលាក់រីកធំឡើងជាដរាប ត្រាតែគាត់អាចនិយាយបញ្ចុះបញ្ចូលបានស្ម័គ្របក្សពួកយ៉ាងក្រាស់ក្រែល ដើម្បីតជាទ័ពលើកទៅច្បាំងនឹងទាហ៊ានបារាំងនៅបន្ទាយរោងដំរី។ឋិតចម្ពោះមុខកងពលសកលយោធា  គាត់ថ្លែងសារទុកយ៉ាងក្លៀវក្លា បងប្អូនរួមឈាមជាទីស្នេហា!ដូចបងប្អូនជ្រាបស្រាបហើយ សព្វថ្ងៃនេះ ប្រទេសជាតិមាតុភូមិជាទីស្រឡាញ់ស្មើនឹងអាយុជីវិតនៃយើងរាល់គ្នា ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់បរទេស ព្រោះតែហ្លួងចង់ផ្ញើវាសនាលើបារាំង មិនព្រមប្រគល់សេចក្ដីទុកចិត្តមកប្រជារាស្រ្ដសោះ។តើបារាំងសែសស្រឡាញ់ខ្មែរជាងខ្មែរយើងឬ?។                                                                                          អាចារ្យលាក់សង្កត់កន្ទុយសំណួរនេះយ៉ាងធ្ងន់ ទ្រង់ក្ដៅចិត្តឆ្អិតទ្រូងឥតឧបមា ព្រមទាំងទុកឳកាលឲ្យស្មគ្រ័បក្សពួកធ្វើការត្រិះរិះពិចារណាមួយសន្ទុះ។លុះស្ទង់មតិដឹងថា អ្នកទាំងឡាយបាក់ចិត្តគំនិតតាមគាត់ខ្លាំងហើយគ្រូពៅក៏ប្រកាសថែមទៀតបែបកាន់តែច្បាស់លាស់ជាងមុនច្រើន។

ដរាបណាជីវិតនៅរស់ ឈ្មោះជាកូនខ្មែរពូជសាងអង្គរវត្ត ខ្ញុំអាចារ្យលាក់ហៅពោធ៏កំបោរ សូមប្រឆាំងជាដាច់ខាត់នឹងបរទេសឈ្លានពាន ដែលស្ដេចពផែនដីបើកដៃឲ្យមកត្រួតខ្មែរទូទាំងនគរ ពោធ៏កំបោរខ្ញុំសុខចិត្តស្លាប់ប្រសើរជាងឪនក្បាលជ្រកក្រោមម្លប់រាជបល្ល័ង្ក មានបារាំងនៅត្រួតពីលើថែមមួយជាន់ទៀត។បងប្អូនយល់យ៉ាងណា សូមអញ្ជើញបញ្ចេញយោបល់តាមការគួរចុះ។

បុរសចំណាស់ម្នាក់បានមាត់កលើកដៃឡើងនិយាយតាម ខ្ញុំសុំគាំទ្រប្រសាសន៏លោកអាចារ្យទាំងស្រុង យុទ្ធជនឯទៀតក៏បន្លឺសម្រែកជ័យឃោសគឹកកងរំពងស្ទើររកស្ដាប់ទិសតំបន់អ្វីពុំបានឡើយ។មានតែអ្នកសម្លេងធំទេដែលស្រែកឮច្បាស់ជាងគេឯង។យើងត្រូវតែនាំគ្នាដើរតាមលោកអាចារ្យលាក់ជយោពោធ៏កំបោរ!បរាជ័យសត្រូវឈ្លានពាន!។

គ្រូពៅលាក់ឈ្មោះហៅពោធ៏កំបោរទះដៃទទួលអបអរសាទរនឹងពាក្យប្ដេជ្ញារបស់ស្ម័គ្របក្សពួកអគុណណាស់ដែលបងប្អូនទាំងអស់បញ្ចេញការពិតប្រកបដោយសន្ដានចិត្តអង់អាចក្លាហានដូច្នេះសូមទេវតាទាំងទិសទសសោឡសស្ថាននិងវត្ថុសក្កិសិទ្ធិទាំងអស់ក្នុងទឹកដីខ្មែរជួយប្រកតប្រជាឲ្យយើងបានសម្រាចតាមបំណងគ្រប់ៗគ្នា!។

ក្រោយពិរៀបចំពិធីស្រោចស្រប់សព្វគ្រប់ហើយ ពោធ៏កំបោរបរពលឆ្ពោះទៅកាន់ខេត្តរោងដំរីដោយក្ដីក្លាហានមុះមុតពេញជាកូនខ្មែរមានសាច់ឈាមជ័យអ្នកចម្បាំងមែនៗ។យុទ្ធជនយើងចង់បង្ហាញចំពោះភ្នែកបរទេសនូវវិរៈភាពដ៏ខ្ពង់ខ្ពស់ដែលមិនអាចកាត់តម្លៃបានឡើយ។វគ្គ១

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



បឹងថ្កូវត្រូវបានអាជ្ញាធរឃុំ ស្រុកថ្មគោលរៀបចំគំរោងបង្កើតរមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរណ៏មកកម្សាន្ត អានបន្ត...

(2018-11-11)


មេកងអនុសេនាធំទីមួយតំបន់ប្រតិបត្តិការណ៏សឹករងពិសេសអូរសង្ហាបានវាយពលរដ្ឋយកលុយជូនជនរងគ្រោះ អានបន្ត...

(2018-10-25)


ច្រកអន្តរជាតិភ្នំឌិនមានទំនិញចេញចូលគ្រប់ប្រភេទមន្រ្តីប្រចាំច្រកទទួលយកបានកំរៃ ខេត្តតាកែវ ឥទ្ធិពលកម្ពុជា ច្រកអន្តរជាតិភ្នំឌិនជាប្រភពនាំទំនិញគ្រប់ប្រភេទចូលមកពីប្រទេសវៀតណាមចូលមកកម្ពុជារីឯកម្ពុជានាំទៅនូវស្រូវ ដែកអេដចាយទៅវៀតណាមតាមការបង្ហាញពីភាពរីកចំរើនក្នុងក អានបន្ត...

(2018-10-25)


ទីតាំងឃ្លាំងដាក់សាព្វាវុធនៅភ្នំក្រោមពីរកន្លែងខ្លាយជាទីតាំងផលិតទូកស្មាច់ឲ្យក្រុមហ៊ុន អានបន្ត...

(2018-10-19)


ស្ថានីយ៍ថ្លឹងរថយន្តកូនដំរីត្រូវបានមើលឃើញភាពមិនប្រក្រតីជាច្រើន អានបន្ត...

(2018-10-19)


ពលរដ្ឋចំនួន១២គ្រួរសារចោទថាលោកឧត្ដមសេនីយ៍ទោទេស សំអាត រំលោភយកដី១៦០ហិកតាពីពួកគាត់ អានបន្ត...

(2018-10-17)


ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប្រើប្រាស់លោកតាញ់ បុត្តាដើរតួរកចំណូលថវិការបែបសូកប៉ាន់ អានបន្ត...

(2018-10-16)


ក្រុមហ៊ុនពន់ ជេស្ជ អិនធីឌី មិនអនុវត្តតាមកិច្ចសន្យាប្រមូលសំរាមទីផ្សារថ្មគោល អានបន្ត...

(2018-10-15)


លោក ឡឹង សុខា នាយផ្នែករដ្ឌបាលព្រៃឈើបានបំផុសឲ្យក្រុមឈ្មួញនាំដើមឈើធ្នង់ស្រស់ៗពីព្រៃដឹកចូលក្រុង អានបន្ត...

(2018-10-07)


ពិធីកាន់បុណ្យភ្ជុំបិណ្ឌក្នុងព្រះពុទ្ធសាសនាតែងដកជាប់ក្នុងដួងចិត្តពលរដ្ឋខ្មែរជានិច្ច អានបន្ត...

(2018-10-07)


លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលដឹកនាំក្រុមចំរុះខេត្ត ចុះត្រួតពិនិត្យទំនិញច្រើនកន្លែងក្នុងខេត្ត អានបន្ត...

(2018-10-06)


សំណង់អាគារចាស់ទ្រុឌទ្រោមមួយកន្លែងបានបាក់សង្កត់មកលើមនុស្សប្រាំនាក់ស្លាប់និងរងរបួស អានបន្ត...

(2018-10-02)


ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប្រើប្រាស់លោកតាញ់ បុត្តាដើរតួរកចំណូលថវិការបែបសូកប៉ាន់ អានបន្ត...

(2018-10-01)


ហាង ស៊ុបនាគមានការទ្រុឌទ្រោម បានបាក់ធ្លាក់សង្កត់មនុស្សប្រាំនាក់ជាកម្មសិទ្ធលោកលី កងស៊្រុន អានបន្ត...

(2018-09-29)


លោកវីរៈសេនីយ៍ឯក ណុប សារ៉ាក់ អធិការស្រុកសូទ្រនិគមបានដាក់កម្លាំងបង្រ្កាបបទល្មើសព្រៃឈើបន្ទាប់ពីអ្នកកាសែតបានរាយការណ៏ជូន អានបន្ត...

(2018-09-25)