ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ឯកសារប្រវត្តិអាចារ្យពោធ៌កំបោរ

2017-08-03

ឯកសារប្រវត្តិសាស្រ្តពោធ៏កំបោរក្នុងសតវត្សទី១៩ធ្វើការដកស្រង់ចេញពីសៀភៅនិពន្ធលោក ស៊ូ ចំរើន   អាចារ្យស្វា ពោធ៏កំបោរ តាំងពីដឹងក្តីមក ខ្ញុំបាទតែងឭចាស់ទុំប្រារព្ធដល់នាម អាចារ្យស្វា ពោធ៏កំបោរ ភ្ជាប់គ្នាដែលនាំឲ្យយល់ថាឈ្មោះវីរបុរសតែម្នាក់ ឬពីរនាក់ជាកល្យាណមិត្តនឹងគ្នាក៏មិនដឹង?   ឯការពិតតាមឯកសារវិញ ពុំមែនដូច្នោះទេ                                                                                                                                               ថ្វីដ្បិតតែវីរជនទាំងពីរធ្វើការបដិវត្តន៏ ក្នុងសតវត្សទី១៩ដូចគ្នាក៏ដោយ ក៏អាចារ្យស្វា បានផ្ដួចផ្ដើមមុន ពោលគីប្រឆាំងជាមួយអាណានិគមនិយមបារាំងសែសនិងរបបស្ដេចផ្ដាច់ការលុះត្រាអវសានជីវិតក្នុងខែសីហា គ ស១៨៦៥។ រំលងមួយឆ្នាំក្រោយមក គ ស១៨៦៦ ទើបពោធ៏កំបោរ ងើបឡើងប្រយុទ្ធតស៊ូនឹងទ័ពហ្លួងបារាំង ក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ លោកដណ្ដើមយកបាននគរកម្ពុជាធបតីទាំងមូល លើកលែងតែឧដុង្គនិងភ្នំពេញ ទីក្រុងកាន់កាប់ដោយកងទ័ពបារាំងសែស។                                                                           ទម្លាប់ហៅ អាចារ្យស្វា ពោធ៏កំបោររត់មាត់ដូច្នេះ ពិតជាសមហេតុ ផលណាស់ព្រោះបុព្វវីរបុរសយើងទាំងពីររូបនេះ សឹងមានឧត្តមគតិដូចគ្នាបេះបិទឥតល្អៀង គួរគប្បីរំឭកនាម អាចារ្យស្វា ពោធ៏កំបោរ បែបនេះតទៅទៀត ដើម្បីឲ្យស្រួលមាត់ និងជៀសវាងការភ្លេចភ្លាំងផង។                                                                ខ្ញុំបាទមានកិត្តិយស សូមបើកទំព័រប្រវត្តិតស៊ូរបស់ ពោធ៏កំបោរ ដើម្បីបានជាប្រទីបតូចមួយសម្រាប់ទ្រោលបំភ្លឺឲ្យឃើញនូវវីរភាពដ៏ខ្ពង់ខ្ពស់ គួរគោរពនិងប្រកាន់យកទុកជាទិដ្ឋានុគតិតទៅ។                          ពោធ៏កំបោរ ភ្ជាប់គ្នាដែលនាំឲ្យយល់ថាឈ្មោះវីរបុរសតែម្នាក់ ឬពីរនាក់ជាកល្យាណមិត្តនឹងគ្នាក៏មិនដឹង?   ឯការពិតតាមឯកសារវិញ ពុំមែនដូច្នោះទេ ថ្វីដ្បិតតែវីរជនទាំងពីរធ្វើការបដិវត្តន៏ ក្នុងសតវត្សទី១៩ដូចគ្នាក៏ដោយ ក៏អាចារ្យស្វា បានផ្ដួចផ្ដើមមុន ពោលគីប្រឆាំងជាមួយអាណានិគមនិយមបារាំងសែសនិងរបបស្ដេចផ្ដាច់ការលុះត្រាអវសានជីវិតក្នុងខែសីហា គ ស១៨៦៥។                                                                            រំលងមួយឆ្នាំក្រោយមក គ ស១៨៦៦ ទើបពោធ៏កំបោរ ងើបឡើងប្រយុទ្ធតស៊ូនឹងទ័ពហ្លួងបារាំង ក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ លោកដណ្ដើមយកបាននគរកម្ពុជាធបតីទាំងមូល លើកលែងតែឧដុង្គនិងភ្នំពេញ ទីក្រុងកាន់កាប់ដោយកងទ័ពបារាំងសែស។ ទម្លាប់ហៅ អាចារ្យស្វា ពោធ៏កំបោររត់មាត់ដូច្នេះ ពិតជាសមហេតុ ផលណាស់ព្រោះបុព្វវីរបុរសយើងទាំងពីររូបនេះ សឹងមានឧត្តមគតិដូចគ្នាបេះបិទឥតល្អៀង គួរគប្បីរំឭកនាម អាចារ្យស្វា ពោធ៏កំបោរ បែបនេះតទៅទៀត ដើម្បីឲ្យស្រួលមាត់ និងជៀសវាងការភ្លេចភ្លាំងផង។ ខ្ញុំបាទមានកិត្តិយស សូមបើកទំព័រប្រវត្តិតស៊ូរបស់ ពោធ៏កំបោរ ដើម្បីបានជាប្រទីបតូចមួយសម្រាប់ទ្រោលបំភ្លឺឲ្យឃើញនូវវីរភាពដ៏ខ្ពង់ខ្ពស់ គួរគោរពនិងប្រកាន់យកទុកជាទិដ្ឋានុគតិតទៅ។         បុរសឈ្មោះបី   នៅក្នុងស្រុកកំពង់ស្វាយទាំងមូល នរណាក៏ទទួលស្គាល់គ្រូពៅដែរ ព្រោះគាត់មានចំណេះដឹងខាងមនអាគមគាថានិងផ្សំថ្នាំសង្កូវ កែរោគាព្យាធិផ្សេងៗយ៉ាងពូកែសក្កិសិទ្ធថែមទៀតផង។ ពេលកើតជម្ងឺតម្កាត់ ឬមួយមានអាសន្នអន់ក្រ ដែលបណ្ដាលមកពីខ្មោចព្រាយបិសាច អារក្សអ្នកតាធ្វើទុកបុកម្នេញ បងប្អូនញាតិកានៃអ្នកជម្ងឺតែងតែទៅអញ្ជើញគ្រូពៅមកជួយដោះឲ្យរួចរស់ជីវិតស្ទើគ្រប់គ្នា។ ម៉្លោះហើយកេរ្ដ៏ឈ្មោះល្អរបស់គ្រូពៅ លេចឭសាយភាយពីមាត់មួយទៅមាត់មួយ គួរយកជាទីពឹងពាក់ពំនាក់អាស្រ័យបានឥតទាស់។

ទោះបើរស់នៅស្រណុកសុខស្រួលក្នុងឋានៈជីវភាពជាគ្រូហ្មដូច្នេះក៏ដោយ ក៏គ្រូពៅពុំអាចទ្រាំទល់ភ្នែកមើលស្ដេចដែលបើកដៃ ឲ្យអាណានិគមនិយមបារាំងសែសត្រួតត្រាដែនដី ជាកេរ្ត៏មរតកដូនតាដ៏មានតម្លៃលើសលែងអាយុជីវិតនេះកើតដែរ។ ចិញ្ចឹមចិត្តស្នេហាជាតិមាតុភូមិយ៉ាងមុតមាំដូច្នេះហើយ ទើបគ្រូពៅចាំបាច់ត្រូវតែគេចចេញឲ្យឆ្ងាយពីស្រុកទេស ដែលរាជការកាន់កាប់ជាភ្នែកច្រមុះរបស់ហ្វួង។

ដំណើផ្សងព្រេងវែងឆ្ងាយ រហូតដល់ទៅស្រុកលើហាក់ធ្វើឲ្យគ្រូពៅកាន់តែមានសង្ឃឹម នឹងជីវិតទ្វេឡើងជាលំដាប់។ គាត់បានយកបក្សពួកជាមួយកួយ ស្ទៀងនិងខ្មែរយើងដោយគ្មានរើសអើងអ្វីឡើយ។

អាស្រ័យដោយអាកប្បកិរិយាដ៏ប្រពៃ ពោលគឺដឹងទុក្ខធុរៈគ្នាគ្រក្រ គ្រូពៅបានជាទីពេញចិត្តនៃអ្នកទាំងឡាយពន់ពេក។មានខ្លះជជីកសួររកសាវតារជាតិរបស់គាត់ ដើម្បីធ្វើកំណត់កត់ចំណាំទុកក្នុងពោះ។

សូមទោសលោកអាចារ្យនាមអីដែរ គ្រាន់យើងខ្ញុំបានស្គាល់ទៅថ្ងៃមុខថ្ងៃក្រោយផង? និស្ស័យគ្រូពៅមិនសូវចង់បញ្ចេញឈ្មោះកំណើតកើតជាឲ្យគេឯងស្គាល់វាល់ដែរទេ។ហេតុនេះហើយទើបមាត់ឆ្លើយតបបែបជាប្រស្នាទៅវិញ។ខ្ញុំឈ្មោះលាក់។គឺបានសេចក្ដីថា គាត់លាក់ឈ្មោះពិតប្រាកដនោះទុកហើយកុំបីសង្ស័យឡើយ។ផ្ទុយទៅវិញចាស់ទុំម្នាក់បែរជាកាត់យល់ព្រមទាំងឲ្យន័យជ្រៅជ្រះ។

អូ៎!!! ឈ្មោះលក្ខណ៏ទេតើ នាមនេះសក្តិសមនឹងរូបអាចារ្យ ដែលមានលក្ខណៈល្អប្រសើរគ្រប់ប្រការមែន! ចំណែកអ្នកឯទៀត ដែលនឹងថាគ្រូពៅនិយាយតាមត្រង់ក៏ចេះតែនាំគ្នាហៅ អាចារ្យលាក់ៗ!នាសម័យថ្ងៃមួយ មានស្រ្តីទុគត៌ម្នាក់បីកូនខ្ចីនៅដៃរត់លះរលាំងតម្រង់មករកអាចារ្យលាក់ ដោយអាការៈភ័យតក្កមា ជម្រាបសួរលោកអាចារ្យ!គ្រូពៅផ្លុំហត្ថាសម្ដែងការគួរសមតបវិញ បាទ!! លើកដៃថ្វាយព្រះ!ចុះនាងមានការអីមុខមាត់ដូចជាភ័យខ្លាំងម៉្លេស?

សូមលោកអាចារ្យ អញ្ជើញទៅជួយសង្រោះប្ដីខ្ញុំផង គាត់ចេះតែចុកពោះរកកលចង់ផុតម្ដងៗហើយ ពេលនោះគ្រូពៅរាប់ដៃមើលបន្តិច ទើបឆ្លើយឡើងគួរឲ្យទុកចិត្ត កុំបារម្ភខ្លាំងពេក ប្ដីនាងមិនអីទេ ព្រោះនាងបានមករកខ្ញុំថ្មើណេះឈ្មោះថាមានដង្ហើមរស់ពិត! កាលបើទាយបញ្ជាក់ តាមក្បួនយាមយោគយាត្រាដុច្នេះហើយ អាចារ្យលាក់យកថង់យាមពាក់លើស្មា រួចម្នីម្នានាំខ្លួនទៅជាមួយស្ដ្រីនោះភ្លាម។ មិនយូរប៉ុន្មានក៏ចូលដល់មុខខ្ទមជារាមួយ ដែលឭសូរសម្លេងអ្នកជម្ងឺថ្ងូដុចព្រាប លាយឡំនឹងមាត់អ្នកស្រុក ភូមិចរចាគ្នារអ៊ូៗ ទ្រង់ខ្វាយខ្វល់អំពល់ក្នុងចិត្ត។

គ្រាន់តែក្រឡេកឃើញ អាចារ្យលាក់ដើរតម្រង់មកចំអ្នកទាំងឡាយត្រេកអរសាទរឥទឧបមា ជម្រាបសួរលោកអាចារ្យ សូមអញ្ជើញឡើងមកពួកខ្ញុំខំប្រឹងរង់ចាំមើលតែផ្លូវ ហ៏រកកន្ទេលក្រាលជូនលោកអាចារ្យ ទឹកមុខញញឹមស្រស់ស្រាយជាប់ជានិច្ច គ្រូពៅប្រញាប់រាដៃប្រកែក បងប្អូនអើយមិនបាច់គួរសមអីពេកទេ ខ្ញុំអង្គុយផ្ទាល់នឹងរនាបបានហើយ ។ពុំមែនស្រដីឲ្យរួចតែពីមាត់ គាត់សម្រុតខ្លួនចុះបត់ជើង រួចចាប់ផ្ដើមស្ទាប់ស្ទង់មើលអាការៈរោធរបស់អ្នកជម្ងឺដែលដេករមួលខ្លួនដូចអន្តង់់។

ពីមុនមកលោកប្ងូនឯងដែលឈឺអីចឹងទេ បុរសកំសត់គ្រវីក្បាល ត្រដរឆ្លើយតបឭដាច់ៗ ទេ ទើបតែម្ដងហ្នឹងគត់ បើអីចឹងលែងភ័យទៅ លោកប្អូនឯងនឹងបានជាសះស្បើយយ៉ាងឆាប់បំផុត។លុះផ្តល់សេចក្ដីសង្ឃឹមដល់អ្នកជម្ងឺដូច្នេះហើយគ្រូពៅនិយាយទៅកាន់ស្រ្ដីមេផ្ទះ នាងទៅដុតផ្លែចបជីកមួយឲឲ្យក្រហមមក ភរិយាអ្នកជម្ងឺទទួលពាក្យអាចារ្យលាក់ហើយក៏ប្រញាប់ប្រញាល់បង្គរភ្លើងដុតផ្លែចប លោហធាតុត្រូវនឹងកម្ដៅអគ្គីឡើងក្រហមស្ទើររលាយក្លាយជាវត្ថុរាវ។នាងកាន់ចបជីកនោះយកទៅសួរប៉ណ្ណឹងបានទេលោកអាចារ្យ?នាងដាក់មក។ វគ្គ១

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពលករខ្មែរជួបគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្ត ស្លាប់២នាក់ និងរបួសធ្ងន់៤នាក់ អានបន្ត...

(2018-09-23)


លោក ផង់ សុភាព អធិការស្រុកថ្មគោល លោក ហ៊ួត ហ៊ុន ប៉េអឹមស្រុក មិនបានបង្រ្កាបល្បែងស៊ីសងក្នុងស្រុក អានបន្ត...

(2018-09-22)


ឯកឧត្តមអភិបាលខេត្តបាត់ដំបងព្រមទាំងក្រុមព្រឹក្សាស្រុក ខេត្ត បានចុះជួយពលរដ្ឋរងគ្រោះទឹកជំនន់ អានបន្ត...

(2018-09-18)


ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំស្រង៉ាំ លោកសាប់យឿន ប្រើអំណាច រំលោភលើឆន្ទានុសិទ្ធ អង្គភាព ចត្តាឡីស័ក អានបន្ត...

(2018-09-17)


លោកប្រាក់ សំប្រាថ្នា ប្រធានរ៉ែនិងថាមពលមិនទទួល ខុសត្រូវពីបុគ្គលមានអំណាចយកអេស្កាកាយដីព្រៃភ្នំ៩៣ អានបន្ត...

(2018-09-16)


លោកសំអេនគិតថាមានលុយមានអំណាចអាចធ្វើអ្វីៗបានតាមចិត្តមែនទេ អានបន្ត...

(2018-09-15)


ផ្លូវមួយខ្សែក្នុងក្រុងព្រះសីហនុត្រូវបានឯកឧត្តម យន្ត មីន អភិបាលខេត្តបានរៀបគំរោងកសាងស្ថាបនាឡើង អានបន្ត...

(2018-09-14)


មេឈ្មួញឆាយ សុរិទ្ធ កំពុងប្រមូលឈើតាមស្រុកក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ដឹកដោយរលូន អានបន្ត...

(2018-09-08)


អ្នកស្រី ស្រី សំណាង អំពាវនាវឲ្យលោក ហួត ហ៊ុន មេប៊េអឹម ស្រុកថ្មគោល ដោះលែងប្តីរបស់នាង អានបន្ត...

(2018-09-06)


ល្បែងកាស៊ីណូក្រុងប៉ោយប៉ែត្របានផ្ដាច់ជីវិតបុរសជនជាតិថៃ អានបន្ត...

(2018-09-03)


មុខរបរអត់ដើមកំពុងកើតលើទឹកដីក្រុងសៀមរាបកំពុងក្លាយជាទំនិញស្របច្បាប់ អានបន្ត...

(2018-09-03)


កម្មករផ្ទុះការតវ៉ាទាមទារកប្រាក់ឈ្នួលពីមេម៉ៅការក្រុមហ៊ុនសំណង់ឲ្យលោកឧកញ្ញ៉ា វិញហួរ អានបន្ត...

(2018-08-31)


ទីជុំរកតាំងស្នាក់ការលោកផលសុភ័ក្រ មន្រ្ដីរដ្ឋបាលព្រៃឈើស្វាយលើបណ្ដែតត្រូវបានតែងតាំងដោយលោក ម៉ែន វុទ្ធី ហៅធី ឡយ អានបន្ត...

(2018-08-27)


លោកនាយ ម៉ែន វុទ្ធីហៅធី ឡយ សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ដាក់កូនចៅឲ្យដឹកជញ្ជូនឈើ អានបន្ត...

(2018-08-26)


សិល្បៈនិយាយ អានបន្ត...

(2018-08-19)