(2019-02-19)
(2019-02-10)
(2019-02-09)
(2019-02-08)
(2019-02-07)
(2019-02-03)
(2019-01-23)
(2019-01-23)
(2019-01-20)
(2019-01-12)
(2019-01-06)
(2019-01-01)
(2019-01-02)
(2019-01-01)
(2018-12-30)
បរិយាយ បុណ្យភ្ជុំបិណ្ឌ
ដោយលោក ពុធ សំភ័ណ្ឌ បើយើងសម្លឹងមើលទៅតែមួយជ្រុងឃើញដូចជាមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។យើងសូមទទួលស្គាល់ថាមានគុណវិបត្តិច្រើនជាងគុណសម្បត្តិទៅចុះ! ឥឡូវសូមស្រង់យកគុណវិបត្តិមកនិយាយមុន!។
១- បាយបិណ្ឌដែលបោះឲ្យប្រេតចោលរាត់រាយពេញផ្ទៃព្រះវិហារ(ចំពោះវត្តដែលមិនគិតគូរពីបរិស្ថាន)។
២-ប្រជាពលរដ្ឋក្រោកពីអាធ្រាតយប់ជ្រៅ អត់ងងុយ។
៣-មកបោះបាយពេលយប់ងងឹត នាំឲ្យបានឳកាសដល់ជនទុច្ចរិតឆកយកឳកាស ប្រព្រឹត្តអំពើអាក្រក់បាន។
៤-វត្តខ្លះគ្មានអនាម័យ បាយបិណ្ឌរលួយផ្អូម រុយរោមនាំឲ្យចម្លងមេរោគផ្សេងៗ។
៥-ទំនិញទីផ្សារឡើងថ្លៃខុសប្រក្រតី។
៦-អ្នកញៀនសុរា ឆកយកឳកាសនេះអង្គុយផឹកអួរប៉មួរ បង្កហឹង្សាដល់ក្រុមគ្រួសារ។
៧-អ្នកសប្បាយនិងគ្រឿងស្រវឹងជ្រុលពេលបើកបរយានយន្ដ ច្រើនបណ្ដាលឲ្យមានគ្រោះថ្នាក់។
៨-ព្រឹទ្ធាចារ្យមួយចំនួនខ្វះខន្ដីនិងចេះចាំធម៏មិនច្បាស់លាស់ពេលជុំគ្នាសាកសួរធម៏ ច្រើនដេញជើងគ្នា ប្រកាន់ខឹងនិងគ្នា។
ការរៀបរាប់អំពីគុណវិបត្តិនេះប្រហែលជាមិនទាន់អស់ទេ សូមអ្នកអាន មេត្តាស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀតចុះ។
ចំណែកគុណសម្បត្តិមាន
១-ផ្ដល់ភាពងាយស្រួលដល់ព្រះសង្ឃក្នុងការបានទទួលបច្ច័យ៤។
២-បង្ហាញពីភាពសាមគ្គី ដ៏ធំធេងនៃពូជសាសន៏មួយដែលធ្លាប់មានអរិយធម៏ ល្អ ខ្ពង់ខ្ពស់។
៣-ធ្វើឲ្យសតិស្មារតី កុលបុតអ្នកបួសខិតខំសិក្សារៀនសូត្រ។
៤-បណ្ដុះគំនិតស្មារតី សតិអារម្មណ៏សីលធម៏ ប្រាជ្ញា ចំណេះដឹងផ្នែកអក្សរសាស្រ្ដ អក្សរសិល្យ បង្កើនទ្រឹស្ដី ដល់កុលបុត្រថ្មី ជំនាន់ក្រោយឲ្រកាន់តែលូតលាស់។
៥-បណ្ដុះគំនិតនៃវប្បធម៏ យោគយល់គ្នីគ្នា អធ្យាស្រ័យគ្នាដែលធ្លាប់មានតាំងពីបូរាណកាលឲ្យរឹងរឹតតែរីកចំរើនបន្ថែមទៀត ដូចជាជូនទេយ្យវត្ថុ ទេយ្យធម៏ពីគ្រួសារមួយទៅគ្រួសារមួយទៀត បង្កើនភាពស្និទ្ធិស្នាលនឹងការយោគយល់គ្នា ឲ្យកើនឡើងច្រើនជាងមុន។
៦-ពីដើមធ្លាប់មានបដិឃចិត្ត(ថ្នាំងថ្នាក់ចិត្ត)បន្តិចបន្តួចគឺរំលាយចោលឲ្យអស់ បង្កើនកម្លាំងសាមគ្គីគ្នាសាជាថ្មី។
៧-ញាតិការ ជាបុព្វការីជន ដែលស្លាប់ទៅហើយឲ្យទទួលឥដ្ឋមនុញ្ញផល សុខចំរើន ក្នុងភពនោះៗ។
៨-ដោយអំណាចផលបុណ្យយើងជាកូនចៅក៏ទទួលបានសេចក្ដីសុខផងដែរ។
ប្រាជ្ញារបស់អ្នកប្រាជ្ញប្រទេសជិតខាងគេធ្លាប់យល់ដឹងអំពីសក្ដានុពលនិងឫទ្ធានុភាពរបស់បុព្វបុរសខ្មែរដែលតែងតែគ្រប់ដណ្ដប់ប្រក់ព្រំឲ្យកូនចៅជាបច្ឆាជន(ជនជំនាន់ក្រោយ)បានជួបតែនិងសេចក្ដីសុខ សប្បាយ ផុតចាកទុក្ខសោករោគភ័យនិងសេចក្ដីអន្ដរាយទាំងឡាយទាំងពួង។
ពេលដែលពួកគាត់នៅរស់រៀនមានជីវិតបានតស៊ូប្តូរជីវិតប្រឆាំងនិងពពួកសត្រូវគ្រប់ទិសទីផងកសាងសមទ្ធិផលដ៏ល្អៗទុកជាទ្រព្យគាប់ប្រសើរផងនិងក្បួនខ្នាត់គ្រប់បែបសព្វយ៉ាងទុកជូនកូនចៅផង។ពេលពួកគាត់អស់ជីវិតទៅអ្នកមិនទាន់អស់ជីវិតបានរៀបចំទីតាំងបូជាសាកសពអ្នកដែលស្លាប់ទៅហើយឲ្យមានរបៀបរបបត្រឹមត្រូវសម្ភារៈជាទីស្រឡាញ់ពេញចិត្តរបស់សពអ្នកនៅរស់បានយកសពទៅបញ្ចុះក្នុងដីពុំមានប៉ះពាល់បន្ដិចបន្តួចឡើយ។សម្ភារៈរបស់ចាស់ទុំទាំងនោះមានដូចជាអង្កាម កាំបិត ដាវ ឆ្នាំង។ល។កប់ជូនម្ចាស់សពទាំងអស់។ព្រលឹងរបស់សពមានក្ដីសប្បាយរីរាយថ្លាអារម្មណ៏បានធ្វើដំណើរហោះហើរគ្រប់ដណ្ដប់កូនចៅឲ្យបានសុខសប្បាយទាំងមានអាសន្នក៏ដូចជាគ្រាកាលមានសន្តិសុខធម្មតា។
ត្រង់ចំណុចនេះហើ្យដែលសត្រូវជិតខាងយើងគេមើលដឹងគេឈានជើងមកទន្រ្ទានកាន់កាប់ទឹកដីយើងពុំបានដោយអំណាចនៃឫទ្ធានុភាពរបស់បុព្វបុរសយើង។ត្រង់ចំណុចដូចពោលខាងលើសត្រូវជិតខាងយើងប្រើល្បិចប្រយោលគឺប្រើឈ្មួញក្នុងស្រុករបស់វាឲ្យចំណាយលុយកាក់មកទិញសម្ភារៈបូរាណវត្ថុរបស់បុព្វបុរសខ្មែរយើងដូចអង្កាម កាំបិត ដាវ លំពែង ធ្នូ និងសម្ភារៈផ្សេងៗជាច្រើនមុខទៀត។ សួរថា ខ្មាំងវាទិញសម្ភារៈទាំងអស់នេះអំពីខ្មែរដើម្បីអ្វី? តើស្រុកវាខ្វះខាតណាស់ឫ។
ឆ្លើយថាៈ ប្រទេសជិតខាងយើងគេមានសម្ភារៈអស់ទាំងនេះច្រើនជាងយើងឆ្ងាយណាស់តែចំណុចសំខាន់របស់គេគឺគេចង់ឲ្យយើងជាកូនចៅរបស់បុរសខ្មែរ បង្វែររូបរាងសាកសពដែលកប់ទៅហើ្យនោះឲ្យឃ្លាតចាកសភាពដើមដើម្បីកាត់បន្ថយនូវឫទ្ធានុភាពនៃបុព្វបុរសយើងពេលណាឫទ្ធានុភាពនៃបុព្វបុរសយើងចុះទន់ខ្សោយឫបាត់បង់អស់រលីងហើ្យពេលនោះសត្រូវរបស់យើងចូលរុករានទន្រ្ទានទឹកដីយើងបានដោយងាយ។
សូមបងប្អូនយើងកុំឆោតល្ងង់ចាញ់ល្បិចខ្មាំងសត្រូវប្រទេសជិតខាងយើងបន្តទៅទៀតខ្ញុំលើកសេចក្តីនេះមកអត្ថាធិប្បាយរ៉ាយរ៉ាប់ប្រាប់បងប្អូនយើងអ្នកនៅមានគំនិតលោភលន់និងឆោតល្ងង់មុខតែមានមតិប្រតិកម្មពុំខានឡើយ។គំនិតដែលពួកគាត់ប្រតិកម្មនោះមុខតែលើកឡើងថាខ្មោចស្លាប់ទៅហើយគ្មានឥទ្ធិពលអ្វីអាចទៅជួយមនុស្សដែលកំពុងរស់នៅបានទេ។បើខ្មោចបុព្វបុរសអស់ទាំងនោះពូកែម៉េចមិនកាចអញកំពុងជីកកកាយសពគាត់ៗគ្មានធ្វើអ្វីអញបាន។
ខ្ញុំសូមអំពាវនាវនិងសូមអង្វរករដល់បងប្អូនមា មីង យាយ តាប្រុស ស្រី តាមអត្ថបទកាសែតនេះម្ដងតទៀតថា សូមបង ប្អូន មា មីង យាយ តា (មុជឲ្យជ្រៅទៅឲ្យឆ្ងាយ)សូមសំឡឹងមើលរឿងអតីតកាលដូចសម័យលោកតាឃ្លាំង មឿង លោកតាស៊ីគុយ តាមប្រវត្តិសាស្រ្តរបស់ខ្មែរយើងតាមប្រវត្តិនិងតម្រាអក្សរសីល្យខ្មែររឿងរាមកេរិ៏ ត្រង់ឈុតឆាករឿងសុភីនិងពាលីច្បាំងគ្នាមើល តើហេតុអ្វីបានជា ចាញ់មកពីអ្វី?។ ក្របីអួតខ្លួនថាអញស៊ីស្មៅ៧វាលផឹកទឹក៧បឹងគ្មាននឹកឃើញគុណទេវតាដែលជួយកាន់ស្នែងការពារមិនឲ្យ ជាមនុស្សកាច់កក្របីបានពេលក្របី()និយាយអួតខ្លួនបែបនេះទេវតានឹកឃើញអន់ចិត្តក៏ឈប់ជួយ(ពាលី)កាច់កក្របីបានដោយងាយ។រីឯទ្រឹស្ដីពុទ្ធសាសនាក៏បានប្រៀនប្រដៅពុទ្ធសាសនិកជនមិនឲ្យរមិលគុណដែរលើកបុគ្គលាធិដ្ឋានដូចរឿងចៅមិទ្ទវិទ្ទុកបុរសជាដើម៕
(2019-02-19)
(2019-02-10)
(2019-02-09)
(2019-02-08)
(2019-02-07)
(2019-02-03)
(2019-01-23)
(2019-01-23)
(2019-01-20)
(2019-01-12)
(2019-01-06)
(2019-01-01)
(2019-01-02)
(2019-01-01)
(2018-12-30)
(2019-02-10)
(2019-01-23)
(2019-01-23)
(2019-01-20)
(2019-01-12)
(2019-01-06)
(2018-12-30)